ឈាន៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១៖
{{គន្ថធុរៈ}}
 
'''ឈាន''' [http://en.wikipedia.org/wiki/Jhana Jhāna​ (झान)] ជាពាក្យបាលី ចំណែកភាសាសំស្រ្កឹតគេហៅថា ធ្យាន (Dhyāna, ध्यान) មានន័យថា សមាធិ ឬភាវៈ នៃសមាធិ ក្នុងភាវៈនៃសមាធិ ឈានមានលក្ខណៈសម្គាល់ដោយការតម្កល់ចិត្តជ្រៅក្នុងភាវនាកម្ម និងការស្ងប់អារម្មណ៍ មានការពិភាក្សាអំពីឈាន ក្នុងគម្ពីរបាលីនិង ក្នុងគម្ពីរព្រះពុទ្ធសាសនា[[ថេរវាទ]] បន្ទាប់ពីមានក្រិតវិន័យ របស់សាសនាមក មកដល់ សព្វថ្ងៃនេះ ពុំមានការពិភាក្សាច្រើន តាមការសិក្សាបែបវិទ្យាសាស្រ្ត អំពីឈាន ទេ
 
==ការ​ប្រតិបត្តិ​ឈាន​នៅ​សម័យ​បុរាណ==
 
ក្នុងគម្ពីរជំនាន់ដើម ឈានបានត្រូវយកមកបង្រៀនថា ជាភាវៈនៃការស្មឹងស្មាធិ៍សតិ ឲ្យមូលទៅលើកាយទាំងមូល ដែលចិត្តទៅជាមាន ថាមពលនិងស្ងប់ស្ងៀម ប៉ុន្តែមិនមែនកករឹងឡើយ ហើយក្នុងស្ថានភាពបែបនេះអាចឲ្យគេ​ពិនិត្យមើលដំណើរហូរទៅនៃការ ប្រែប្រួល ហើយបញ្ញាក៏កើតឡើង ស្នាដៃ​អក្សរសិល្ប៍​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទជំនាន់ក្រោយៗ ជាពិសេសគម្ពីរ[[វិសុទ្ធិមគ្គ|ព្រះវិសុទ្ធិមគ្គ]] រាប់រៀបឈានថាជាការជាប់នៅ ដែលអារម្មណ៍ជ្រើសរើសណាមួយ បានស្រូបយកនិងជ្រួតជ្រាប ពេញបរិបូណ៌ទៅក្នុងចិត្ត មានលក្ខណៈជាឯកកត្តា (ចិត្តមូលតែមួយ) ព្រះពុទ្ធ​ក៏បានចូលកាន់ឈាន ក្នុង​ការស្វែង​រក​សម្មាសម្ពោធិញ្ញាណ ដូចបានរៀបរាប់ក្នុងគម្ពីរដើម ហើយក៏គេបានឃើញក្នុងគម្ពីរសុត្តន្ត​បិដកជារឿយៗ ឲ្យសាវ័កទាំងឡាយចម្រើនឈានជាផ្លូវបដិបត្តិដើម្បី​ការត្រាស់ដឹងនិងរំដោះទុក្ខ ចំណុចសំខាន់នៃការបង្រៀនរបស់ព្រះពុទ្ធគឺថា[[អប្បនា]]សមាធិត្រូវប្រកបទៅដោយញាណនៃការរំដោះ <br>
 
មុននឹងព្រះអង្គចូលបរិនិព្វាន ព្រះពុទ្ធបានចូលក្នុងឈានតាមវិធី អនុលោម និង បដិលោម ហើយការរលត់នៃជីវិតរបស់ព្រះអង្គ កើតឡើងបន្ទាប់ពីឈានទី ៤ ការប្រៀនប្រដៅដ៏ល្បីរបស់ព្រះពុទ្ធ ចំពោះការបដិបត្តិឲ្យបានសម្រេចឈាន គឺ[[អានាបានស្សតិ]] ដែលគេរកឃើញក្នុងអានាបានស្សតិសូត្រ និង​នៅ​កន្លែង​ផ្សេងៗ​ទៀត
===ថ្នាក់នៃឈាន===
 
ក្នុងគម្ពីរព្រះត្រៃបិដក​ ព្រះពុទ្ធបានសម្ដែងប្រាប់ អំពីការឡើងកម្រឹតនៃឈាន ៨ ថ្នាក់ ឈាន ៤ ដំបូងជាសមាធិមានរូប ហៅថា[[រូបជ្ឈាន]] និង​ឈាន​ ៤ ​ទៀត​ជាសមាធិឥតរូប ហៅថា[[អរូបជ្ឈាន]] ព្រះពុទ្ធមានព្រះបន្ទូលថា រូបជ្ឈាន ទាក់ទងទៅនឹងការរស់នៅ ដោយរីករាយនិងរួចខ្លួនអំពីទុក្ខ ឈានគឺភាវៈនៃសមាធិ ដែលចិត្តបានរួចចាក[[នីវរណធម៌]] ៥ (កាមច្ឆន្ទ, ព្យាបាទ, ថីនមិទ្ធ, ឧទ្ធច្ចកុក្កុច្ច និងវិចិកិច្ឆា) ហើយចាប់តាំងពីទុតិយជ្ឈាន (ឈានទី ២) ឡើងទៅ មិនអាចមានគំនិតរាយមាយឡើយ ការចុះស៊ប់ក្នុងឈានអាចតាំងនៅបានជាច្រើនម៉ោង ឈានធ្វើឲ្យចិត្តរបស់អ្នកចម្រើន បានរឹងមាំហើយអាចចូលជ្រៅទៅក្នុងធម្មជាតិពិត នៃវត្តមានរបស់ធម៌ នៅមានការសម្រេចឈាន ៤ ថ្នាក់ទៀត ដែលជ្រៅជាងនេះ គឺបានសម្រេចអរូបភព ជួនកាលគេហៅថាអរូបជ្ឈាន​ដែល​ខុសគ្នាអំពីរូបជ្ឈាន ក្នុងគម្ពីរពុទ្ធិកៈ ពាក្យឈានមិនបានយកមកប្រើ​ដើម្បីសំគាល់ថ្នាក់អរូបជ្ឈានទេ ប៉ុន្តែថ្នាក់អរូបជ្ឈាននីមួយៗ ត្រូវគេរាប់រៀងគ្នាបន្តអំពីរូបជ្ឈាន ៤ មក ការត្រាស់ដឹងចំពោះស្ថានអរូប​ទាំងអស់​អាចសម្រេចបានកាលណាគេ​ឆ្លងផុតឈានទី ៨
 
===រូបជ្ឈាន===
 
ផ្តោតទៅលើ​សមាធិ (concentration) សមាធិជ្រៅដែលហៅថា [[រូបជ្ឈាន]] (material / meditations of form, ''rūpa jhāna'') មាន ៤ ថ្នាក់ គឺ :
 
==== ១- [[បឋមជ្ឈាន]] ឬ ឈាន ទី ១: ====
បន្ទាត់ទី២៨៖
ឃ- សុខៈ គឺសេចក្តីស្រួលកាយស្រួលចិត្ត
 
ង- ឯកគ្គតា គឺភាពរបស់ចិត្តដែលមានអារម្មណ៍មូលតែមួយ
 
==== ២- [[ទុតិយជ្ឈាន]] ឬឈាន ទី ២: ====
បន្ទាត់ទី៣៧៖
ខ- សុខៈ = នៅមាន
 
គ- ឯកគ្គតា = នៅមាន
 
==== ៣- [[តតិយជ្ឈាន]] ឬឈាន ទី ៣: ====
បន្ទាត់ទី៤៤៖
ក- សុខៈ = នៅមាន
 
ខ- ឯកគ្គតា = នៅមាន
 
==== ៤- [[ចតុត្ថជ្ឈាន]] ឬឈាន ទី ៤: ====
ចតុត្ថជ្ឈានមានតែឯកគ្គតាចិត្ត
 
ក- ឧបេក្ខា = ចិត្តនៅជាកណ្តាល ​។​​ ។ ​
 
ខ- ឯកគ្គតា = នៅមាន​
បន្ទាត់ទី៥៨៖
 
====[[អាកាសានញ្ចាយតនៈ]] '''(Dimension of Infinite Space)''' ====
ទំហ៊ុំអាកាសគ្មានទីបំផុត អរូបជ្ឈានទី១នេះមានការដឹងដោយវិញ្ញាណនូវទំហ៊ុំគ្មានទីបំផុតនៃអាកាស ព្រមជាមួយឯកគ្គតាចិត្ត និង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និងមនសិការៈ
 
====[[វិញ្ញាណញ្ចាយតនៈ]] (Dimension of Infinite Consciousness) ====
ទំហ៊ុំវិញ្ញាណគ្មានទីបំផុត អរូបជ្ឈានទី២នេះមានការដឹងដោយវិញ្ញាណនូវទំហ៊ុំគ្មានទីបំផុតនៃវិញ្ញាណ ព្រមជាមួយឯកគ្គតាចិត្ត និង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និងមនសិការៈ
 
====[[អាកិញ្ចញ្ញាយតនៈ]] (Dimension of Nothingness) ====
ទំហ៊ុំនៃចន្លោះទទេ អរូបជ្ឈានទី៣នេះមានការដឹងដោយ វិញ្ញាណនូវទំហ៊ុំនៃចន្លោះទទេ ព្រមជាមួយឯកគ្គតាចិត្ត និង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និងមនសិការៈ
 
====[[នេវសញ្ញានាសញ្ញាយតនៈ]] (Dimension of Neither Perception nor Non-Perception) ====
អំពីមុខងាររបស់អរូបជ្ឈានទី៤នេះ គេនិយាយថា គេចេញពីការបានសម្រេចឈាន ប្រកបដោយសតិរលឹក ពេលចេញពីការសម្រេចឈាន ប្រកបដោយសតិរលឹកមក គេសំគាល់របស់ដែលពីមុន បានផ្លាស់ប្តូរនិងរលត់ទៅថា អើហ្ន៎របស់ដែលគ្មានពីមុន បានកើតឡើងយ៉ាងដូច្នេះ! របស់ដែលកើតឡើងរួចហើយ ក៏រលត់បាត់បង់ទៅវិញយ៉ាងដូច្នេះ! ចំពោះរបស់នោះ គេស្ថិតនៅក្នុងភាពមិនស្រឡាញ់មិនស្អប់ សេរី មិនជាប់ជំពាក់ រួចរំដោះ មិនទាក់ទង និងប្រកបដោយការយល់ដឹងគ្មានឧបសគ្គ គេយល់ដឹងថា នៅមានការរំដោះខ្លួនឆ្ងាយទៀត ហើយការតាមរកឲ្យបានការរំដោះនៅទីនោះ ពិតជាសម្រាប់ខ្លួនរបស់គេ
 
នៅក្នុងសូត្រ អរូបទាំង៤ថ្នាក់នេះ មិនបានរាប់ថាជាឈានទេ តាមគម្ពីរបូរាណថា ព្រះពុទ្ធ បានសិក្សាអរូបជ្ឈាន ទី៣ និង ទី៤ អំពីគ្រូ ២ អង្គ គឺ អាឡារកលម មុនដំបូង និង ឧទ្ទករាមបុត្ត ជាចុងក្រោយ មុនពេលដែលព្រះអង្គ បានសម្រេចការត្រាស់ដឹង គ្រូទាំង២អង្គនេះប្រហែលជាអ្នកបួស ក្នុងប្រពៃណីសាសនាព្រាហ្មណ៍ ទោះយ៉ាងណាក៏ដោយ ព្រះពុទ្ធទ្រង់ជ្រាបថា អាកិញ្ចញ្ញាយតនៈ និង នេវសញ្ញានាសញ្ញាយតនៈ មិននាំផ្លូវទៅកាន់ព្រះនិព្វានឡើយ ហើយព្រះអង្គក៏ចាកចេញ ពីគ្រូទាំង ២ នោះទៅ ព្រះពុទ្ធមានព្រះបន្ទូល ក្នុង'''អរិយបរិយេសនសូត្រ'''ថាៈ
 
"គំនិតមួយបានកើតឡើងដល់តថាគតថា ធម៌នេះមិននាំឆ្ពោះទៅកាន់ ការរួចផុតពីជាប់ជំពាក់ ការរួចទុក្ខ ការរំលត់ទុក្ខ សេចក្តីស្ងប់រំងាប់ ការដឹងប្រកដ ការត្រាស់ដឹង និងការរួចពីចំណងទេ ប៉ុន្តែធម៌នេះគ្រាន់តែឲ្យកើតជាថ្មី នៅក្នុងនេវសញ្ញានាសញ្ញាយតនៈប៉ុណ្ណោះ ព្រោះមិនជាការគួរដល់តថាគត តថាគតក៏ចាកចេញទៅ "
 
===ការសូន្យទៅនៃវេទនា និង សញ្ញា===
 
ព្រះពុទ្ធបានរកឃើញ ដោយព្រះអង្គឯង ផុតអំពី នេវសញ្ញានាសញ្ញាយតនៈ ទៅការសូន្យទៅនៃ វេទនា និង សញ្ញា ដែលសេចក្តីអធិប្បាយពន្យល់ធម៌ និង អក្សរសាស្រ្តរបស់អ្នកសិក្សាបានហៅថា ឈាន ទី៩ ចំពោះឈាន ទី៩ នេះ មានពាក្យពោលថាៈ ឃើញដោយសេចក្តីយល់ដឹង អាសវៈទាំងឡាយរបស់គាត់ ដល់ទីបំផុតហើយ ពេលចេញពីការសម្រេចឈាន ប្រកបដោយសតិរលឹកមក គេសំគាល់របស់ដែលពីមុនបានផ្លាស់ប្តូរ និង រលត់ទៅថា អើហ្ន៎របស់ដែលគ្មានពីមុន បានកើតឡើងយ៉ាងដូច្នេះ! របស់ដែលកើតឡើងរួចហើយ ក៏រលត់បាត់បង់ទៅវិញយ៉ាងដូច្នេះ! ចំពោះរបស់នោះ គេស្ថិតនៅក្នុងភាពមិនស្រឡាញ់មិនស្អប់ សេរី មិនជាប់ជំពាក់ រួចរំដោះ មិនទាក់ទង និងប្រកបដោយការយល់ដឹងគ្មានឧបសគ្គ គេយល់ដឹងថា គ្មានការរំដោះខ្លួនឆ្ងាយទៀតទេ ហើយការតាមរក ឲ្យបានការរំដោះនៅទីនោះ ពិតជាមិនមែនសម្រាប់ខ្លួនរបស់ គេទេ អ្នកដែលបានសម្រេចដល់ថ្នាក់នេះ គឺជា ព្រះ[[អនាគាមិ]] និង ព្រះ[[អរហន្ត]] ក្នុងសេចក្តីដកស្រង់ខាងលើនេះ ព្រះពុទ្ធបានលើកយកមកពន្យល់ថា ព្រះសារីបុត្តបានសម្រេចជាព្រះអរហន្ត ដោយសារឡើងដល់ឈាន ទី៩ នេះ
 
==ការប្រើឈាន==
 
ព្រះយោគាវចរប្រើឈាន ដើម្បីពង្រឹងនិងធ្វើចិត្តរបស់គេឲ្យមុតថ្លា ក្នុងការតាមរកមើលធម្មជាតិពិតរបស់បាតុភូត (ធម៌) ព្រមទាំងឲ្យបានការចេះដឹងជ្រៅជ្រះ កាលណាអ្នកចម្រើនឈានស្ថិតនៅ ក្នុងភាវៈនៃឈាន កាន់តែយូរទៅ ចិត្តរបស់គាត់កាន់តែខ្លាំងក្លា និងមុតថ្លាឡើង ជួនកាលឈានអាចកំចាត់បង់ នីវរណធម៌ ឲ្យសានសូន្យបានជា ច្រើនថ្ងៃ តាមសេចក្តីអធិប្បាយពន្យល់ ក្នុងប្រពៃណីថេរវាទជំនាន់ក្រោយ ដែល ព្រះ[[ពុទ្ធឃោសៈ]] បានគូសបង្ហាញ ក្នុងគម្ពីរព្រះវិសុទ្ធិមគ្គរបស់ព្រះអង្គ បន្ទាប់ពីចេញចាកឈាន ព្រះយោគាវចរស្ថិតនៅក្នុង [[ឧបចារសមាធិ]] ដែលចិត្តមានការប្រាកដនិង ខ្ជាប់ខ្ជួនបានយូរ នៅពេលនេះហើយដែល ការពិចារណានិងការធ្វើវិភាគ ចំពោះបាតុ ភូតនៃធម្មជាតិ ត្រូវចាប់ផ្តើមឡើង ហើយដែលជាមួយគ្នានេះ បញ្ញានៃការយល់ដឹងអំពីលក្ខណ៍ អនិច្ចំ ទុក្ខំ អនត្តា ក៏កើតឡើង អ្នកចម្រើនឈានអាចពិសោធន៍ឃើញ នូវសច្ចៈធម៌ទាំង៣នេះបាន ដែលជាបេះដូងនៃ ការប្រៀនប្រដៅរបស់ព្រះពុទ្ធ ដោយការពិសោធន៍ផ្ទាល់ខ្លួន ផ្ទុយគ្នាពីនេះ សូត្រមួយដែលបរិយាយអំពី ការបដិបត្តិឈាន និយាយថា អ្នកចម្រើនឈានមិនចេញចាកឈាន ដើម្បីចម្រើនវិបស្សនាទេ ប៉ុន្តែការចម្រើនបញ្ញាធ្វើឡើង នៅក្នុងឈានទៅវិញ អ្នកចម្រើនឈានត្រូវគេប្រាប់ ឲ្យចូលក្នុងឈានទី៤ ហើយស្ថិតនៅក្នុងឈានទី៤នេះ មុននឹងចាប់ផ្តើមចម្រើនបញ្ញា ដើម្បីឲ្យបានកំចាត់បង់ឫសគល់ នៃកិលេសរបស់ចិត្ត ដោយការលះបង់បីតិនិងសុខៈ ដូចសេចក្តីរីករាយ និងទុក្ខព្រួយពីមុនបានរលត់ទៅ អ្នកចម្រើនចូលទៅកាន់ឈានទី៤ ហើយតាំងនៅ ក្នុងឧបេក្ខានិងសតិដ៏បរិសុទ្ធ ឥតសុខឥតទុក្ខ ដោយចិត្តតាំងមាំ ក្នុងអារម្មណ៍មូលតែមួយហើយ បរិសុទ្ធនិងភ្លឺស្វាង មិនប្រឡាក់ គ្មានគ្រឿងសៅហ្មង ទន់ ងាយបត់បែន រាបស្មើរល្អ ឡើងដល់សភាពស្ងប់ឥតរំភើប ភិក្ខុតំរង់ផ្តេកចិត្តទៅរកការត្រាស់ដឹង នៃការបញ្ចប់នូវ [[អាសវៈ]] អ្នកចម្រើនយល់ដឹង តាមការដែលវាកើតឡើង ថានេះជាទុក្ខ នេះជាហេតុឲ្យកើតទុក្ខ នេះជាការរលត់ទៅនៃទុក្ខ នេះជាផ្លូវឲ្យបានដល់ការរលត់ទុក្ខ នេះជាអាសវៈ នេះជាហេតុ កើតឡើងនៃអាសវៈ នេះជាការរលត់ទៅនៃអាសវៈ នេះជាផ្លូវឲ្យបានដល់ការរលត់ អាសវៈ (សមញ្ញផលសុត្ត[[សាមញ្ញផលសូត្រ]]) <br>
 
ដោយនីវរណធម៌៥សាបសូន្យទៅជាច្រើនថ្ងៃដោយនីវរណធម៌ ៥ សាបសូន្យទៅជាច្រើនថ្ងៃ បន្ទាប់ពីគេចូលទៅក្នុងឈាន អ្នកចម្រើន ឈាននឹងមានអារម្មណ៍ភ្លឺស្វាងល្អ មានសតិរលឹក ពេញទៅដោយមេត្តា សន្តិភាពនិង ពន្លឺ ក្រោយពេលដែលគេបាន ចម្រើនឈានរួចហើយ នេះបើតាម អជហ្នព្រហ្ម អាចឲ្យគេយល់ច្រឡំថា គេបានសម្រេចការត្រាស់ដឹងហើយ ភាវៈនៃឈានមិនអាចនាំទៅ ដល់ការត្រាស់ដឹងបាន ដោយខ្លួនឯងទេ ព្រោះឈានព្រោះឈាន​គ្រាន់តែកំចាត់បង់នូវកិលេស ។ អ្នកចម្រើនឈានត្រូវប្រើភាវៈនៃឈាន ជាឧបករណ៍ សម្រាប់បណ្តុះបញ្ញា និងប្រើសម្រាប់ចូលជ្រៅទៅក្នុង សេចក្តីពិតនៃបាតុភូតធម្មជាតិ តាមរយៈការយល់ដឹងផ្ទាល់ខ្លួន ដែលនឹងនាំទៅកាន់ការផ្តាច់បង់កិលេស និងសម្រេចព្រះនិព្វាន ។ ជាធម្មតាគេរៀបរាប់អំពីឈាន តាមធម្មជាតិនៃចេតសិក ដែលកើតឡើងក្នុងភាវៈរបស់ ឈានទាំងនេះ ៖
គ្រាន់តែកំចាត់បង់នូវកិលេស ។ អ្នកចម្រើនឈានត្រូវប្រើភាវៈនៃឈាន ជាឧបករណ៍ សម្រាប់បណ្តុះបញ្ញា និងប្រើសម្រាប់ចូលជ្រៅទៅក្នុង សេចក្តីពិតនៃបាតុភូតធម្មជាតិ តាមរយៈការយល់ដឹងផ្ទាល់ខ្លួន ដែលនឹងនាំទៅកាន់ការផ្តាច់បង់កិលេស និងសម្រេចព្រះនិព្វាន ។ ជាធម្មតាគេរៀបរាប់អំពីឈាន តាមធម្មជាតិនៃចេតសិក ដែលកើតឡើងក្នុងភាវៈរបស់ ឈានទាំងនេះ ៖
 
::*១- សកម្មភាពរបស់ចិត្តដែលឡើងកាន់អារម្មណ៍ ( វិតក្កៈ )
 
::*២- ចិត្តជាប់នៅក្នុងអារម្មណ៍ ( វិចារៈ )
::*៣- សេចក្តីរីករាយ ( បីតិ )
 
::*៤- សេចក្តីសុខ ( សុខៈ )
::*៣- សេចក្តីរីករាយ ( បីតិ )
::*៥- ចិត្តកណ្តាលឥតសុខឥតទុក្ខ ( ឧបេក្ខា )
 
::*៦- ចិត្តមូលក្នុងអារម្មណ៍តែមួយ ។
::*៤- សេចក្តីសុខ ( សុខៈ )
 
::*៥- ចិត្តកណ្តាលឥតសុខឥតទុក្ខ ( ឧបេក្ខា )
 
::*៦- ចិត្តមូលក្នុងអារម្មណ៍តែមួយ
 
ភាវៈនៃឈាន៤ថ្នាក់គឺៈ
 
::*១- បឋមជ្ឈាន ( វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា ) នីវរណធម៌៥បានសាបសូន្យអស់ ទៅ សល់នៅតែបរមសុខដែលរឹងមាំ
 
::*២- ទុតិយជ្ឈាន ( បីតិ សុខៈ ឯកគ្គតា ) សកម្មភាពនៃចិត្តទាំងឡាយត្រូវឈប់ នៅមានតែបរមសុខតែម៉្យាង ការអាចបង្កើតកុសលចេតនាក៏ត្រូវឈប់ដូចគ្នាដែរ
::*៣- តតិយជ្ឈាន ( សុខៈ ឯកគ្គតា ) ។ បរមសុខក៏រលត់អស់ពាក់កណ្តាល (បីតិ) ។
 
::*៤- ចតុត្ថជ្ឈាន ( ឧបេក្ខា ឯកគ្គតា ) ។ បរមសុខពាក់កណ្តាលទៀត (សុខៈ) ក៏រលត់អស់ជាហេតុឲ្យដល់នូវភាវៈឥតសុខឥតទុក្ខ ដែលព្រះពុទ្ធហៅថា សុខុមសុខពិតប្រាកដ (ប្រសើរជាងបីតិនិងសុខៈ) ។
::*៣- តតិយជ្ឈាន ( សុខៈ ឯកគ្គតា ) បរមសុខក៏រលត់អស់ពាក់កណ្តាល (បីតិ)
 
::*៤- ចតុត្ថជ្ឈាន ( ឧបេក្ខា ឯកគ្គតា ) បរមសុខពាក់កណ្តាលទៀត (សុខៈ) ក៏រលត់អស់ជាហេតុឲ្យដល់នូវភាវៈឥតសុខឥតទុក្ខ ដែលព្រះពុទ្ធហៅថា សុខុមសុខពិតប្រាកដ (ប្រសើរជាងបីតិនិងសុខៈ)
 
:
 
ព្រះពុទ្ធទ្រង់រាប់រៀបអំពីឈានថា ជាជំហ៊ានរបស់ព្រះតថាគត ក្នុងភាវៈនៃឈានទី៤នេះ ដង្ហើមត្រូវឈប់ស្ងៀមជាបណ្តោះអាសន្ន តាមប្រពៃណី គេសំគាល់ចតុត្ថជ្ឈាននេះ ថាជាការចាប់ផ្តើមនៃ[[អភិញ្ញា]] Abhiññā។(Abhiññā) ។ <br>
 
គម្ពីរធម៌បានពន្យល់ថា គេមិនត្រូវរកឲ្យបានសម្រេច ឈានខ្ពស់នោះទេ ប៉ុន្តែគេត្រូវរៀនធ្វើឈានមួយ ឲ្យបានថ្នឹកសិន ទើបយកឈានបន្ទាប់ទៀត ការថ្នឹកក្នុងឈានគឺ អាចចូលឈានបានតាមបំណង ហើយស្ថិតនៅក្នុងឈាន បានយូរតាមបំណង ចេញអំពីឈានបានដូចចិត្ត ពិសោធន៍ឃើញអង្គឈាននិមួយៗ( វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា ) តាមការដែលត្រូវធ្វើ សេចក្តីពន្យល់ទាំងនេះ ហាក់ដូចជាប្រាប់ថា អង្គរបស់ឈានថ្នាក់ក្រោម អាចបង្ហាញខ្លួននៅក្នុឈានលើៗបាន បើសិនជាគេមិនបាន ចម្រើនឲ្យបានត្រឹមត្រូវ ព្រះពុទ្ធទ្រង់ទូន្មានសាវ័ករបស់ព្រះអង្គ ឲ្យផ្ចឹតផ្ចង់ក្នុងការធ្វើឈានឲ្យមានលំនឹងមាំមួនល្អ ថែមទៀត
 
===ភាវៈដំបូងនៃឈាន===
 
ព្រះពុទ្ធទ្រង់បានពន្យល់ អំពីសម្មាសមាធិ ក្នុងអរិយ[[អដ្ឋង្គិកមគ្គ]] ថាជាឈាន៤ខាងដើម តាមសេចក្តីបរិយាយក្នុងគម្ពីរបិដកបាលី មានភាវៈនៃសមាធិខ្លះ ដែលព្រះយោគាវចរ ត្រូវតែធ្វើឲ្យសម្រេចជាមុន មុននឹងចូលទៅកាន់ឈាន ភាវៈនេះគឺឧបចារសមាធិ Upacāra Samādhi ការគ្របសង្កត់បានលើនីវរណធម៌៥ កាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា ជាការសំគាល់ថាបាន ឧបចារសមាធិហើយ ឧបចារសមាធិនេះ ជាភាវៈដែលមិនទាន់រឹងជំហរនៅឡើយ ពិតមែនតែចិត្តបានមូលលើអារម្មណ៍ ប៉ុន្តែនៅពុំទាន់បានភាវៈជាអប្បនាចិត្ត (ស៊ប់ក្នុងឈាន) នៅឡើយ ភាពខុសគ្នានោះគឺ ក្នុងអប្បនាសមាធិ (ឈាន) អង្គរបស់ឈានខ្លះ មានកំរិតកម្លាំងអាចញ៉ាំងឲ្យចិត្ត កាន់តែបរិសុទ្ធ ហើយចិត្តលែងធ្វើការតាម[[ផស្សៈ]] ( ការប៉ះនៃអារម្មណ៍ ) ថ្នាក់ធម្មតាទៀត ហើយ ឧបចារសមាធិ មិនឃើញមាននៅក្នុង ការប្រៀនប្រដៅរបស់ព្រះពុទ្ធទេ តែយ៉ាងណាក៏ដោយ មានសូត្រជាច្រើននិយាយថា បុគ្គលម្នាក់បាននូវធម្មបញ្ញា ទៅក្នុងព្រះធម៌ ដោយគ្រាន់តែបានស្តាប់ ការបង្រៀនមួយរបស់ព្រះពុទ្ធ ចិត្តរបស់បុគ្គលទាំងនោះ ត្រូវបានគេបរិយាយថា បានរួចផុតអំពី[[នីវរណធម៌]] នៅពេលដែលព្រឹត្តិ ការណ៍បែបនេះកើតឡើង ហើយខ្លះទៀតសំគាល់ថា ជាបែបនៃឧបចារសមាធិផង នៅភាវៈនៃឧបចារសមាធិ អ្នកចម្រើនសមាធិខ្លះ ពិសោធន៍ឃើញរូបភាព ហៅថានិមិត្ត ដែលភ្លឺច្បាស់ដូចគ្នានឹង ការឃើញដោយភ្នែកដែរ ប៉ុន្តែក្នុងការឃើញនេះ អ្នកចម្រើនដឹងខ្លួននិងភ្ញាក់រលឹកពិតៗ ថាគេកំពុងតែឃើញរូបភាព តាមតែមនោទ្វារ ( ទ្វារចិត្ត ) ប៉ុណ្ណោះ រឿងនេះបានលើកយកមក ពិភាក្សាក្នុងអត្ថបទជំនាន់ដើម ហើយមានកាន់តែច្រើនឡើង ក្នុងធម្មបរិយាយនៃ[[ថេរវាទ]] <br>
 
ព្រះយោគាវចរផ្សេងគ្នា ពិសោធន៍ឃើញនិមិត្តផ្សេងគ្នាដែរ ហើយអ្នកចម្រើនខ្លះមិនឃើញអ្វីទាល់តែសោះ អ្នកចម្រើនម្នាក់ ដែលធ្វើសមាធិច្រើនសារ ក៏អាចឃើញនិ មិត្តខុសៗគ្នាក្នុងលើកនិមួយៗ និមិត្តទាំងនោះអាចជាទី សប្បាយ គួរឲ្យភ័យខ្លាច គួរឲ្យស្អប់ គួរឲ្យរន្ធត់ ឬជាធម្មតា ដោយសមាធិមានកំរិតកាន់តែជ្រៅទៅ ការដឹងអំពីដង្ហើមនិងខ្លួនប្រាណ ក៏បាត់អស់រលីង សល់តែការដឹងដោយចិត្ត ប៉ុណ្ណោះ ក្នុងភាវៈបែបនេះ អ្នកចម្រើនដែលខ្វះការពិសោធន៍ អាចភិតភ័យហើយគិតថា បើគេនៅតែបន្តសមាធិតទៅទៀត គេនឹងស្លាប់មិនខាន ព្រោះគេលែងដឹងអំពីដង្ហើម និងខ្លួនប្រាណរបស់គេទាំងអស់ គេមិនត្រូវភិតភ័យដូច្នេះឡើយ គេត្រូវបន្តសមាធិតទៅទៀត ដើម្បីឲ្យបានសម្រេចឈាន (អប្បនាសមាធិ)
 
===ការហាត់ធ្វើឈានឲ្យថ្នឹក===
 
យោគាវចរបន្ទាប់ពីបានឧបចារសមាធិ ត្រូវហាត់ឈានដំបូងឲ្យបានស្ទាត់ល្អ មុននឹងឡើងកាន់ឈានខ្ពស់តទៅទៀត ការហាត់ឲ្យស្ទាត់ជំនាញនេះ មាន៥យ៉ាងគឺៈ
 
:::១- ថ្នឹកក្នុងការគិតរកអង្គឈាន បន្ទាប់ពីបានចេញអំពីឈាន នៅទីណា ពេលណាឬយូរយ៉ាងណា តាមតែគេចង់ធ្វើ
:::២- ថ្នឹកក្នុងការសម្រេចឈាន គេអាចចូលឈានបានឆាប់រហ័ស
:::៣- ថ្នឹកក្នុងការរក្សាទុកឈាន គេអាចទប់ឈានឲ្យនៅបានយូរ តាមចិត្តបាន។តាមចិត្តបាន ។
:::៤- ថ្នឹកក្នុងការចេញចាកឈាន គេអាចចេញចាកឈានបានរហ័ស គ្មានការពិបាក
:::៥- ថ្នឹកក្នុងការពិចារណាអំពីឈាន និងអង្គនៃឈាន ដោយដឹងច្បាស់មួយរំពេច ក្រោយពេលដែលគេត្រឡប់ ទៅគិតរកអង្គឈាន
 
សូត្រជំនាន់មុនបាននិយាយថា ភាពល្អបំផុតរបស់ឯកវាសី (អ្នករស់នៅឆ្ងាយពីសង្គម) នៅត្រង់ដែលអាច សម្រេចឈានមួយណាក៏បាន ហើយតស៊ូរនឹងឈាន ដោយគ្មានការពិបាក ព្រះអរហន្តប្រភេទនេះ បានរួចរំដោះទាំងពីរផ្លូវ ព្រះអង្គស្ទាត់ជំនាញក្នុងការធ្វើឈាន ហើយក៏យល់ដឹងច្បាស់ អំពីសេចក្តីខកចិត្តចំពោះឈានទាំងនោះ នៅ ពេលចុងក្រោយបង្អស់ដែរ បើពុំនោះសោតទេ ព្រះអង្គនឹងធ្លាក់ចុះ ទៅក្នុងបញ្ហាដដែល ដូចគ្នាក្នុងរឿងគ្រូទាំង២ ដែលព្រះពុទ្ធបានរៀនអាកិញ្ចញ្ញាយតនៈឈាន និង នេវសញ្ញានាសញ្ញាយតនៈឈាន ថាជាការសម្រេចចុងក្រោយបង្អស់នោះ បញ្ហានោះស្ថិតនៅត្រង់ការឃើញអ្វីៗថាទៀង (និច្ចំ) ចំពោះអ្វីៗដែលមិនទៀងពិត (អនិច្ចំ)
 
==ព្រះពុទ្ធ និង ឈាន==
 
ព្រះពុទ្ធពុំមែនមិនយល់ព្រម អំពីការសម្រេច ហើយនិងអំពីអរូបជ្ឈានទេ ប៉ុន្តែគឺចំពោះទ្រឹស្តីទាំងមូលរបស់គ្រូព្រះអង្គ ដោយមកពីវាមិនឲ្យសម្រេចព្រះនិព្វាន ។ពេលនោះព្រះអង្គក៏បានធ្វើទុក្ករកិរិយាយ៉ាងខ្លាំង ។ ពេលនោះព្រះអង្គក៏បានធ្វើទុក្ករកិរិយាយ៉ាងខ្លាំង ដែលក្នុងទីបំផុត ព្រះអង្គនៅតែខកព្រះទ័យដដែល បន្តមកទៀត ព្រះអង្គនឹកឃើញអំពីឈាន ដែលព្រះអង្គបានធ្វើ កាលពីវ័យកុមារ ហើយព្រះអង្គក៏យល់ដឹងថា នេះហើយជាផ្លូវ ទៅកាន់ការត្រាស់ដឹង ដោយពិត <br>
 
តាមមហាសច្ចកសូត្រ ព្រះពុទ្ធទ្រង់នឹកឃើញដល់ ភាវៈនៃឈានដែលព្រះអង្គបានចូលដោយចៃដន្យ កាលពីនៅក្នុងវ័យកុមារ ហើយព្រះអង្គក៏បោះបង់ទុក្ករកិរិយា ដែលព្រះអង្គបានធ្វើនោះចោលទៅ តថាគតបានរលឹកឃើញម្តងនោះកាលដែលព្រះវររាជបិតាកំពុងធ្វើពិធីច្រត់ព្រះនង្គ័ល តថាគតកំពុងតែអង្គុយនៅក្រោមម្លប់ដើមព្រីង ពេលនោះ ឆ្ងាយផុតពីអារម្មណ៍ផ្សេងៗ តថាគតបានចូលកាន់បឋមជ្ឈាន ហើយតាំងនៅក្នុងឈាន បីតិ និង សុខៈកើតឡើងអំពីសេចក្តីស្ងប់ សម្បយុត្តដោយវិតក្កៈ និង វិចារៈ តើឈាននេះអាចជាផ្លូវឲ្យដល់ ការត្រាស់ដឹងឬទេ? ពេលនោះដោយសារការដើរតាម ការចងចាំពីមុន ក៏បានមកនូវការសម្រេចផល “ នេះហើយជាផ្លូវត្រាស់ដឹងដ៏ពិត “ <br>
 
តាមឧប្បក្កិលេសសូត្រ បន្ទាប់ពីរកឃើញហេតុនៃឧបសគ្គផ្សេងៗ ហើយគ្របសង្កត់ ឧបសគ្គទាំងនោះបានមក ព្រះពុទ្ធអាចឆ្លងកាត់ និមិត្ត ហើយចូលកាន់ឈាន ទី១ ដល់ ទី ៤
 
"តថាគតបានឃើញពន្លឺ និង ឃើញរូប ទាំង ២ យ៉ាង រំពេចនោះពេលដែលការឃើញពន្លឺ និង រូប បានរលត់ទៅ តថាគតគិតថា តើមានអ្វីជាហេតុជាបច្ច័យ ឲ្យពន្លឺ និង រូបរលត់ទៅ? ហើយចូរអ្នកពិចារណា ដូច្នេះថា សំណួរបានកើតឡើងដល់តថាគត ហើយដោយសារសេចក្តីសង្ស័យ កម្លាំងសមាធិក៏ធ្លាក់ចុះ ហើយកាលណាកម្លាំងសមាធិធ្លាក់ចុះ ពន្លឺ និង រូបក៏រលត់ទៅ តថាគតធ្វើកុំឲ្យសំណួរកើតឡើងដល់ តថាគតទៀត តថាគតបានទប់ឲ្យនៅក្នុងការប្រឹងប្រែង ខ្លាំងក្លា បានទទួលឃើញនូវពន្លឺ និង រូប រំពេចនោះបន្ទាប់ពីការឃើញពន្លឺ និង រូបបានរលត់ទៅ តថាគតគិតថា តើមានអ្វីជាហេតុជាបច្ច័យ ឲ្យពន្លឺ និង រូបរលត់ទៅ? ហើយចូរអ្នកពិចារណាដូច្នេះថា សេចក្តីមិនប្រយ័ត្ន កើតមានដល់តថាគត ព្រោះតែសេចក្តីមិនប្រយ័ត្ន និង ការចុះអន់ថយ នៃសមាធិចិត្តរបស់តថាគត ពន្លឺ និង រូបក៏រលត់បាត់ទៅ តថាគតត្រូវតែប្រតិបត្តិតាមវិធីមួយដើម្បីកុំឲ្យសេចក្តីសង្ស័យ និង ការមិនប្រយ័ត្នកើតឡើងដល់តថាគតម្តងទៀត "<br>
 
តាមរបៀបដូចខាងលើនេះ ព្រះពុទ្ធជួបឧបសគ្គច្រើនទៀត ដែលជាហេតុឲ្យពន្លឺរលត់ទៅ ហើយព្រះអង្គបានរកឃើញផ្លូវចេញ ពីឧបសគ្គទាំងនោះបាន ឧបសគ្គទាំងនោះរាប់បញ្ចូលថីនមិទ្ធៈ ការភិតភ័យ សេចក្តីរីករាយ សេចក្តីរវើយ ការប្រឹងហួស ការប្រឹងខ្វះ រាគៈ ការដឹងអារម្មណ៍ផ្សេងៗ និងសមាធិហួសកំរិតលើវិធី ទីបំផុតព្រះ អង្គបានឆ្លងដល់ពន្លឺ ហើយចូលទៅក្នុងឈានបាន សេចក្តីអធិប្បាយក្នុងឧបកិលេសសូត្រ បង្ហាញថែមទៀត នូវការដែលព្រះអង្គរកឃើញផ្លូវទៅដល់ឈាន ៤ ដំបូង ដែលក្រោយមកព្រះអង្គយល់ថាជា សម្មាសមាធិ <br>
 
“ ម្នាលអនុរុទ្ធ កាលណាតថាគតដឹងថា សេចក្តីសង្ស័យជា ភាពមិនបរិសុទ្ធរបស់ចិត្ត តថាគតបោះបង់ សេចក្តីសង្ស័យចោល ភាពមិនបរិសុទ្ធរបស់ចិត្ត កាលណាតថាគតដឹងថា សេចក្តីប្រមាទ ថីនមិទ្ធៈ ការភិតភ័យ សេចក្តីរីករាយ សេចក្តីរវើយ ការប្រឹងហួស ការប្រឹងខ្វះ រាគៈ ការដឹងអារម្មណ៍ផ្សេងៗ និងសមាធិហួសកំរិតលើវិធី តថាគតបោះបង់ (ដល់) សមាធិហួសកំរិតលើវិធី ភាពមិនបរិសុទ្ធនៃចិត្ត ម្នាលអនុរុទ្ធ កាលណាតថាគតដឹងថា សេចក្តីសង្ស័យជា ភាពមិនបរិសុទ្ធនៃចិត្ត តថាគតបោះបង់ សេចក្តីសង្ស័យចោល ភាពមិនបរិសុទ្ធនៃចិត្ត កាលណាតថាគតដឹងថា សេចក្តីប្រមាទ ថីនមិទ្ធៈ ការ ភិតភ័យ សេចក្តីរីករាយ សេចក្តីរវើយ ការប្រឹងហួស ការប្រឹងខ្វះ រាគៈ ការដឹងអារម្មណ៍ ផ្សេងៗ និងសមាធិហួសកំរិតលើវិធី តថាគតបោះបង់ (ដល់) សមាធិហួសកំរិតលើវិធី ភាពមិនបរិសុទ្ធនៃចិត្ត ដូច្នេះតថាគតគិតថា តថាគតបានបោះបង់ចោល ភាពមិនបរិសុទ្ធនៃចិត្ត ឥឡូវនេះសមាធិនឹងចម្រើន ដោយវិធី៣យ៉ាង...ហើយយ៉ាងដូច្នេះអនុរុទ្ធចម្រើនសមាធិប្រកបដោយវិតក្កៈនិងវិចារៈ, ចម្រើនសមាធិគ្មានវិតក្កៈ ប៉ុន្តែប្រកបដោយវិចារៈ, ចម្រើនសមាធិគ្មានវិតក្កៈទាំងគ្មានវិចារៈ, ចម្រើនសមាធិប្រកបដោយបីតិ, ចម្រើនសមាធិមិនប្រកបដោយបីតិ, ចម្រើនសមាធិជាមួយសុខៈ,​ចម្រើនសមាធិប្រកបដោយឧបេក្ខា... ម្នាលអនុរុទ្ធ កាលណាតថាគតចម្រើនសមាធិ ប្រកបដោយវិតក្កៈនិងវិចារៈ​ដល់​ការ​ចម្រើន...កាលណាសមាធិសម្បយុត្តដោយ ភាពត្រឹមត្រូវ សេចក្តីដឹងពិតឃើញពិតក៏កើតឡើងចំពោះតថាគត ការរំដោះខ្លួនរបស់តថាគត មិនរ​ង្គោះរង្គើរ​ឡើយ​នេះ​ហើយជាជាតិចុងក្រោយ របស់តថាគត ឥឡូវនេះគ្មានអ្វីគួរជាបច្ច័យទៀតទេ។ឥឡូវនេះគ្មានអ្វីគួរជាបច្ច័យទៀតទេ ។ <br>
 
ក្នុងសូត្រទាំងឡាយ ការសម្រេចអរូបជ្ឈាន ពុំដែលលើកមក និយាយថាជាឈានទេ ការសម្រេចផ្នែកអរូបនេះ ទាក់ទងច្រើនទៅខាង ការធ្វើឲ្យរីកធំ ចំណែកឯរូបជ្ឈានវិញ ផ្តោតទៅលើការស្មឹងស្មាធ គឺសមាធិ ពិតមែនតែភាវៈនៃសមាធិ ពុំមែនជាគោលបំណងចុងក្រោយ ប៉ុន្តែវាពិតជាផ្លូវដែលនាំឲ្យទៅដល់គោលបំណងនោះ សេចក្តីអធិប្បាយ៣នៅក្នុងពោជ្ឈង្គសម្បយុត្ត បានប្រាប់ឲ្យដឹងថា ពួកជនដទៃក្រៅព្រះពុទ្ធសាសនាបានប្រកាសថា ពួកគេក៏បានចម្រើនការស្មឹងស្មាធ បែបដូចការបង្រៀនរបស់ព្រះពុទ្ធ រួមទាំងសមាធិផងដែរ ជនទាំងនោះបានសួរព្រះពុទ្ធថា តើមានការខុសគ្នា ដូចម្តេចរវាងការបង្រៀនរបស់ពួកគេ និងការបង្រៀនរបស់ព្រះអង្គ? ព្រះពុទ្ធមិនឆ្លើយដោយការពន្យល់ ពីសម្មាទិដ្ឋិទេ ប៉ុន្តែព្រះអង្គប្រាប់ជនទាំងនោះថា ពួកគេមិនយល់គ្រប់គ្រាន់ អំពីការបដិបត្តិរបស់ សមាធិទេ ពិតមែនតែព្រះពុទ្ធមិនមែនជាអ្នកទី១ ដែលបានសម្រេចអរូបជ្ឈាន ការរៀបចំកំរឹតជាន់ថ្នាក់ របស់សមាធិ ជាឈាន៤ ជារបៀបថ្មីរបស់ព្រះពុទ្ធ បន្ទាប់មកគេខ្ចីរបៀបថ្មីនេះ ក្នុងភាពមិនគ្រប់គ្រាន់ ដាក់ចូលទៅក្នុងមោក្សធម៌ (Mokṣadharma) ដែលជាផ្នែកមួយនៃមហាភារត (Mahābhārata) ហាក់ដូចជាក្នុងយោគៈ Yoga របស់ពួកព្រាហ្មណ៍ជំនាន់ដើម អរូបភពអាចសម្រេចបានដោយបន្តពីរូបសមាធិ (រូបជ្ឈាន) ទៅ យោគៈនេះបានត្រូវយកមកបង្រៀន តាមតែការរើសយករបស់សិស្ស នៅក្នុងអត្ថបទ ផ្នែកពុទ្ធកៈជំនាន់ដើមផងដែរ ម្យ៉ាងទៀតវិធីសំខាន់ ក្នុងការបង្រៀន ដើម្បីការសម្រេចអរូបជ្ឈាន ក្នុងគម្ពីរជំនាន់ចាស់ គឺបន្ទាប់ពីបានសម្រេចឈានទី៤មក គេត្រូវបន្តកិច្ចការរបស់គេ ទៅក្នុង[[អាកាសានញ្ចាយតនៈ]]ទៀត
 
[[ចំណាត់ថ្នាក់ក្រុម:ព្រះពុទ្ធសាសនា]]