ឈាន៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី៥៖
==ការ​ប្រតិបត្តិ​ឈាន​នៅ​សម័យ​បុរាណ==
 
ក្នុងគម្ពីរជំនាន់ដើម ឈានបានត្រូវយកមកបង្រៀនថា ជាភាវៈនៃការស្មឹងស្មាធិ៍សតិ ឲ្យមូលទៅលើកាយទាំងមូល ដែលចិត្តទៅជាមាន ថាមពលនិងស្ងប់ស្ងៀម ប៉ុន្តែមិនមែនកករឹងឡើយ ហើយក្នុងស្ថានភាពបែបនេះអាចឲ្យគេ​ពិនិត្យមើលដំណើរហូរទៅនៃការ ប្រែប្រួល ហើយបញ្ញាក៏កើតឡើង ។ ស្នាដៃ​អក្សរសិល្ប៍​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទជំនាន់ក្រោយៗ ជាពិសេសគម្ពីរ[[វិសុទ្ធិមគ្គ|ព្រះវិសុទ្ធិមគ្គ]] រាប់រៀបឈានថាជាការជាប់នៅ ដែលអារម្មណ៍ជ្រើសរើសណាមួយ បានស្រូបយកនិងជ្រួតជ្រាប ពេញបរិបូណ៌ទៅក្នុងចិត្ត មានលក្ខណៈជាឯកកត្តាមានលក្ខណៈជា[[ឯកគ្គតា]] (ចិត្តមូលតែមួយ) ។ ព្រះពុទ្ធ​ក៏បានចូលកាន់ឈាន ក្នុង​ការស្វែង​រក​សម្មាសម្ពោធិញ្ញាណ ដូចបានរៀបរាប់ក្នុងគម្ពីរដើម ។ ហើយក៏គេបានឃើញក្នុងគម្ពីរសុត្តន្ត​បិដកជារឿយៗ ឲ្យសាវ័កទាំងឡាយចម្រើនឈានជាផ្លូវបដិបត្តិដើម្បី​ការត្រាស់ដឹងនិងរំដោះទុក្ខ ។ ចំណុចសំខាន់នៃការបង្រៀនរបស់ព្រះពុទ្ធគឺថា[[អប្បនា]]សមាធិត្រូវប្រកបទៅដោយញាណនៃការរំដោះ ។ <br>
 
មុននឹងព្រះអង្គចូលបរិនិព្វាន ព្រះពុទ្ធបានចូលក្នុងឈានតាមវិធី អនុលោម និង បដិលោម ហើយការរលត់នៃជីវិតរបស់ព្រះអង្គ កើតឡើងបន្ទាប់ពីឈានទី ៤ ។ ការប្រៀនប្រដៅដ៏ល្បីរបស់ព្រះពុទ្ធ ចំពោះការបដិបត្តិឲ្យបានសម្រេចឈាន គឺ[[អានាបានស្សតិ]] ដែលគេរកឃើញក្នុងអានាបានស្សតិសូត្រ និង​នៅ​កន្លែង​ផ្សេងៗ​ទៀត ។