រាជេន្ទ្រវម៌្មទី២៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ត removed Category:ឆ្នាំកំណើតបាត់ using HotCat |
No edit summary |
||
បន្ទាត់ទី២៥៖
|}}
វ្រះបាទ'''រាជេន្ទ្រវម៌្មទី២''' (រាជិន្ទពម៌ទី២) គឺជាមហាក្សត្រនៃ[[ចក្រភពខ្មែរ|កម្វុជទេឝ]] (សោយរាជ្យនៅ[[អង្គរ]] [[កម្ពុជា]]) ចាប់ពី ៩៤៤ ដល់ ៩៦៨។ ព្រះនាមសំរាប់រាជ្យ '''ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីរាជេន្ទ្រវម្ម៌ទេវ''' ('''''ធូលីព្រះបាទ ធូលីជើង ព្រះគម្ដែង អញស្រីរាជិន្ទពម៌ទេព''''')។ ក្រោយពីវ្រះបាទ[[ហឝ៌វម៌្មទី២]] ទ្រង់សោយទិវង្គតទៅ វ្រះបាទរាជេន្ទ្រវម៌្មទី២ ដែលជាព្រះរាជបុត្ររបស់ព្រះនាងមហេន្ទ្រទេវី (ឯកសារខ្លះថាជាប្អូនទៅវិញ) ដែលត្រូវជាបងស្រីមួយអង្គទៀតរបស់វ្រះបាទ[[យឝោវម៌្មទី១]] ដែរ ក៏ទ្រង់ឡើងសោយរាជ្យស្នងព្រះអនុជនៅឆ្នាំ ៩៤៤។ រាជេន្ទ្រវម៌្មទី២ ត្រូវជាក្មួយនៃអតីតព្រះរាជា និងត្រូវជារជ្ជទាយាទ នៃមហាក្សត្រ[[មហេន្ទ្រវម៌្ម (ភវបុរ)|មហេន្ទ្រវម៌្ម]] សោយរាជ្យនៅនគរ[[ភវបុរ]] (ទីតាំងរបស់ទីក្រុងត្រូវបានគេជជែកពិភាក្សា) បានលើករាជធានីត្រឡប់មក[[យឝោធរបុរ]]វិញ។ នៅសម័យព្រះអង្គ ទឹកដីភវបុរ ត្រូវបានភ្ជាប់មក "កម្វុជទេឝ" ដែលមានរាជធានីធំនៅអង្គរ។ ព្រះអង្គបានសាងប្រាសាទភ្នំ ពីរគឺ ប្រែរូប (គ.ស ៩៦១) និងមេបុណ្យខាងកើតគឺជាបូជនីយដ្ឋានសំខាន់ៗរបស់ទ្រង់បានតាំងនៅតំបន់[[អង្គរ]]នៃ[[ខេត្តសៀមរាប]]របស់កម្ពុជា។ រាជបុរោហិត ព្រាហ្មណ៍ [[អាត្មឝិវ]]។ សិលាចារឹកនិយាយថា[[ចក្រភពខ្មែរ|កម្វុជទេឝ]]ស្ថិតក្រោមការទំនុកបំរុងរបស់ទ្រង់បានលាតសន្ធឹងដល់ [[វៀតណាម]]ខាងត្បូង [[លាវ]] និងប្រទេស[[ថៃ]]មួយភាគធំ ហើយកាន់តែឆ្ងាយទៅដល់ភាគខាងត្បូង[[ចិន]]។ សិលាចារឹកនៅប្រាសាទប្រែរូបរៀបរាប់ថារាជេន្ទ្រវម៌្មទី២គឺជាអ្នកចំបាំងដ៏អស្ចារ្យ ព្រះខ័ឌ្តរបស់ទ្រង់ប្រឡាក់ដោយលោហិតរឿយៗ ព្រះកាយរបស់ទ្រង់រឹងមាំប្រៀបាននឹងគ្រាប់[[ពេជ្រ]]។ ទោះបីយ៉ាងណា ក្សត្រអង្គនេះបានដាក់ទណ្ឌកម្មចំពោះទុក្ខទោស សិលាចារឹកថ្លែងថា ទ្រង់គឺមហាសាគរនៃក្ដីមេត្តាករុណាធម៌ចំពោះអពិរុទ្ធជន។ សិលាចារឹកផ្សេងៗទៀតពិពណ៌នាទ្រង់ជាអ្នករៀបចំក្បួនពិធីសាសនារដ្ឋ។ ក្នុងអត្ថបទមួយ ទ្រង់ចេញរាជបញ្ជាឱ្យមានការប្រមូលប្រេងបូជា ក្នុងទំរង់ជាក្រមូន សំរាប់ការប្រើប្រាស់ក្នុងប្រាសាទ។
ព្រះមហាក្សត្របានគង់នៅក្នុងមហារាជវាំងដែលបានរចនាតុបតែងដោយមន្ត្រីរបស់ព្រះអង្គ [[កវេន្ទ្រារិមថន]]។ អ្នកប្រាជ្ញភាគច្រើនជឿជាក់ថា រាជេន្ទ្រវម៌្មទី២ បានស្ថាបនាប្រព័ន្ធរដ្ឋបាល[[មជ្ឈការ]] ដែលបានធ្វើការគ្រប់គ្រងដោយផ្ទាល់លើក្រុម[[ព្រះអង្គម្ចាស់]] ដែលមានឯករាជ្យយ៉ាងធំធេងក្នុង[[ទឹកដី]]របស់ខ្លួននៅតាមបណ្ដា[[ខេត្ត]]នានា។
|