ប្រាសាទអង្គរវត្ត៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: មុខងារកែប្រែកូដឆ្នាំ២០១៧
បន្ទាត់ទី៣១៖
| website = http://apsaraauthority.gov.kh/
}}
== ទីតាំងភូមិសាស្រ្ត និងប្រវត្តិ ==
ប្រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូចមានទីតាំងស្ថិតនៅភាគខាងជើងនៃ[[ក្រុងសៀមរាប]]នៃ[[ខេត្តសៀមរាប]] ដែលមានចម្ងាយចំនួន ៧គីឡូម៉ែត្រពីទីរួម[[ខេត្តសៀមរាប]]តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺហ្គោល។ ប្រាសាទអង្គរវត្តជាប្រាសាទ[[ហិណ្ឌូសាសនា|ព្រហ្មញ្ញសាសនា]]ធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទនេះត្រូវបានកសាងឡើងដោយ[[ព្រះបាទសូរ្យវរ្ម័នទី២]] ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក។ ប្រាសាទនេះសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានី[[យសោធរបុរៈ]]។ ប្រាសាទនេះជាប្រាសាទតំណាងឱ្យភ្នំសុមេរុ។ ប្រាសាទអង្គរវត្តជាប្រាសាទកសាងឡើង ដើម្បីឧទ្ទិសដល់[[ព្រះវិស្ណុ]]។ ប្រាសាទនេះជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅក្នុងតំបន់អង្គរនេះ វាគឺជាប្រាសាទតែមួយគត់ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន ដំបូង[[ព្រហ្មញ្ញសាសនា]]បូជាដល់[[ព្រះវិស្ណុ]] រហូតដល់សម័យក្រោយមក បានប្រែក្លាយជាបូជដ្ឋាន[[ព្រះពុទ្ធសាសនា]]។ ប្រាសាទនេះស្ថិតនៅក្នុងរចនាបថអង្គរវត្តនៃស្ថាបត្យកម្មខ្មែរ។ ប្រាសាទអង្គរវត្តបានក្លាយជានិមិត្តរូបនៃប្រទេសកម្ពុជា<ref>{{cite web|title=Government ::Cambodia|url=https://www.cia.gov/library/publications/the-world-factbook/geos/cb.html}}</ref> ដែលរំលេចលើទង់ជាតិរបស់ប្រទេសកម្ពុជាជារូបភាពតំណាងប្រទេសជាតិខ្មែរ ។ ប្រាសាទត្រូវបានរចនាដើម្បីតំណាងភ្នំព្រះសុមេរុ ដែលជាទីលំនៅរបស់អាទិទេព និងទេវតាក្នុងទេវកថាហិណ្ឌូ ដែលមានកសិណ ឬគូទឹកព័ទ្ធជុំវិញប្រហែលជា ១៦គីឡូម៉ែត្រ ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង ១៥០០ម៉ែត្រ x ទទឹង១៣០០ម៉ែត្រ លើ២០០ម៉ែត្រ ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង ២៥០ម៉ែត្រ ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម និងជញ្ជាំងខាងក្រៅវែងគឺជាថែវមានបីជ្រុង ដែលថែវនីមួយៗឡើងខ្ពស់ទៅថែវដែលជាប់គ្នា។ នៅចំកណ្ដាលនៃប្រាសាទបញ្ឈរនូវជួរចតុរង្គនៃប៉ម។ មិនដូចប្រាសាទនៅតំបន់អង្គរភាគច្រើនទេ អង្គរវត្តបែរមុខទៅទិសខាងលិច តាមការស្រាវជ្រាវរបស់អ្នកសិក្សាបានវែកញែកថាជាចំណុចសំខាន់នៃប្រាសាទនេះ។ ប្រាសាទនេះត្រូវបានគេកោតសរសើរដោយសារភាពសម្បើម និងរុងរឿងនៃស្ថាបត្យកម្មនេះ ចម្លាក់ដែលលាតសន្ធឹង និងដោយសារស្ថាបត្យកម្មខ្មែរមានរូបអប្សរា និងទេវតា ដែលឆ្លាក់នៅលើជញ្ជាំងប្រាសាទ។
 
== ឈ្មោះប្រាសាទ ==
ពាក្យថាអង្គរ តាមវចនានុក្រមរបស់លោកគ្រូ ពៅ សាវរស អង្គរមកពីពាក្យសំស្ដ្រ [[នគរ]] មានន័យថា '''ទីក្រុង រាជធានី អាណាចក្រ''' ។ រីឯពាក្យ '''[[វត្ត]]''' ជាទីដែលមានព្រះសង្ឃគង់នៅ។ រួមន័យមក '''អង្គរវត្ត''' មានន័យថាជាទីក្រុងដែលមានវត្ត[[ព្រះពុទ្ធសាសនា]]។ តាមវចនានុក្រមគឺវាបានមកពី នគរវត្ត ជាឈ្មោះប្រាសាទបុរាណមួយកលងនៅក្នុង[[ខេត្តសៀមរាប]] ជាមហាមន្ទីររុងរឿងដោយលំអគ្មានពីរ (ហៅក្លាយមកជាអង្គរវត្ត)។ ពាក្យ នគរនេះច្រើនតែមានសំឡេងក្លាយឃ្លាតជាអង្គរដូច្នេះឯង ដូចជានគរបាល នគរបុរី នគរយមរាជ នគរវត្តក្លាយជាអង្គរបាល អង្គរបុរី អង្គរជមរាជ អង្គរត្តជាដើម។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា "[[បរមវិស្ណុលោក]]"។ ការវិវត្តនៃឈ្មោះ អង្គរវត្ត នេះអាចត្រូវបានគេយកមកប្រើតាមប្រវត្តិសាស្ត្រ។ តាមសិលាចារឹកនៅសតវត្សទី១៦ បញ្ជាក់ថា ឈ្មោះប្រាសាទអង្គរវត្តគឺ '''ព្រះមហានគរឥន្ទ្រប្រ័ស្ថព្រះពិស្ណុលោក'''។ ពាក្យ ឥន្ទ្រប្រ័ស្ថ មានន័យថា "ទីក្រុងរបស់ព្រះឥន្ទ្រ"។ មួយចំណែកទៀតនៅសតវត្សរ៍ទី១៧ ត្រូវបានគេហៅថា '''ឥន្ទបត្តម្ភានគរស្រីសុធរវពិស្ណុលោក'''។ បើតាមវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាតពាក្ថាយ '''ឥន្ទបត្ត ឬ ឥន្ទ្រប្រ័ស្ថ''' នេះមានសេចក្ដីពន្យល់ដូចតទៅ៖ ឈ្មោះក្រុងមួយក្នុងប្រទេសឥណ្ឌាសម័យបុរាណ ត្រង់កន្លែងក្រុងទេល្ហីសព្វថ្ងៃនេះ។ ប្រជាជនខ្មែរ [[សម័យមហានគរ]] ប្រើពាក្យនេះជាវិសេសនាមឬជា'''គោរម'''នៃក្រុមមហានគរ ច្រើនប្រើក្នុងព្រះបរមរាជសាសន៍ ឬព្រះបរមរាជឱង្ការ ថា ព្រះបាទសម្តេចព្រះរាជឱង្ការបរមបពិត្រកម្ពុជាធិបតីស្រីឥន្រ្ទប្រ័ស្ថបុរីរ័ត្នរាជធានី... (ប្រើពាក្យនេះតាំងអំពីបានព្រះខ័នរាជ្យ ដែលមានសេចក្ដីតំណាលថា ព្រះឥន្រ្ទយកមកប្រទានទុកជាកេរ្តិ៍ជាសស្រ្តាដ៏វិសេសសម្រាប់កម្ពុជារដ្ឋ។ ឈ្មោះថា អង្គរវត្ត គឺជាឈ្មោះសាមញ្ញសំរាប់កំណត់ប្រាសាទដែលជាបូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរជាពិសេសអ្នករស់នៅ[[ខេត្តសៀមរាប]]ច្រើននិយមហៅឈ្មោះរួមមួយថា [[អង្គរតូច]]។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិពន្ធនៅលើពិភពលោកទាំងអស់បានកំណត់ហៅឈ្មោះរួមមួយថា អង្គរវត្ត រហូតមកដល់បច្ចុប្បន្ន។ ឈ្មោះសម័យថ្មី អង្គរវត្តមានន័យថា ''ទីក្រុងវត្ត'' ក្នុង[[ភាសាខ្មែរ]] ''អង្គរ''មានន័យថា ''ទីក្រុង'' រឺ ''ទីក្រុងធានី'' ជាទម្រង់ប្រាក្រឹតនៃពាក្យ ''នគរ'' ដែលមកពីពាក្យ[[ភាសាសំស្ក្រឹត]] ''nagara'' ({{lang|sa|नगर}})។<ref name=Nath>Chuon Nath Khmer Dictionary (1966, Buddhist Institute, Phnom Penh)</ref> ''[[វត្ត]]''គឺជាពាក្យ[[ភាសាខ្មែរ|ខ្មែរ]]សម្រាប់ ''ទេវាល័យលើដី'' បានមកពីពាក្យ[[បាលី]] "vatta" (वत्त)។<ref name=Headley77>Cambodian-English Dictionary by Robert K. Headley, Kylin Chhor, Lam Kheng Lim, Lim Hak Kheang, and Chen Chun (1977, Catholic University Press)</ref> មុនពេលនេះ ប្រាសាទនេះត្រូវបានគេស្គាល់ថាជា ''បរមវិស្ណុលោក'' (Parama Vishnuloka ជាភាសាសំស្ក្រឹត) បន្ទាប់ពីងារបច្ឆាមរណៈនៃស្ថាបនិកនៃប្រាសាទ។<ref>{{cite web |url=http://www.autoriteapsara.org/en/angkor/temples_sites/temples/angkor_vat.html |title=អង្គរវត្ត |accessdate=២៧ មេសា ២០០៨ |year=២០០៤ |publisher=អាជ្ញាធរជាតិអប្សរា|archiveurl=http://web.archive.org/web/20080506101000/http://www.autoriteapsara.org/en/angkor/temples_sites/temples/angkor_vat.html| archivedate= ៦ ឧសភា ២០០៨ <!--DASHBot-->| deadurl= no}}</ref>