ប្រវត្តិសាស្ត្រ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: មុខងារកែប្រែកូដឆ្នាំ២០១៧
No edit summary
ស្លាក: មុខងារកែប្រែកូដឆ្នាំ២០១៧
បន្ទាត់ទី៥៖
ប្រទេសភូមាស្ថិតនៅផ្នែកពាយ័ត្យនៃតំបន់ឥណ្ឌូចិន។ ប្រទេសនេះមានព្រំដែនជាប់ប្រទេសឥណ្ឌា បង់ក្លាដែស ចិន ឡាវ ថៃ និងជាប់សមុទ្របេងកាល់ប៉ែកខាងត្បូង។ ប្រទេសនេះសម្បូរភ្នំច្រើន។ ក្នុងសម័យបុរាណពួកព្យូកើតមកពីអំបូរទីបេ ភូមាជាប្រជាជនដំបូងបង្អស់នៃដែនដីភូមា។ រវាងសតវត្សរ៍ទី៣ ពួកព្យូបង្កើតរដ្ឋមួយគឺអាណាចក្រព្យៅ ដែលមានរាជធានីឈ្មោះ ប្រូម។ ព្រះរាជាណាចក្រព្យៅស្ថិតនៅតាមដងទន្លេអ៊ីរ៉ាវាទី។ ពួកព្យូទទួលឥទ្ធិពលអរិយធម៌ឥណ្ឌា ព្រាហ្មណ៍និយម ពុទ្ធនិយម។ រវាងពាក់កណ្តាលសតវត្សរ៍ទី២នៃសតវត្សរ៍ទី៨ថៃនៅយូណាន ក្នុងរដ្ឋណាមជីវបានរាតត្បាតតំបន់តាមដងទន្លេអ៊ីរ៉ាវ៉ាទីផ្នែកខាងលើ ហើយបានដាក់រាជាណាចក្រព្យៅជាចំណុះ។ នៅឆ្នាំ៨៣២នៃគ.ស ពលទាហានថៃប្លន់ប្រជាជន បំផ្លិចបំផ្លាញប្រទេស និងកៀរយកជនជាតិព្យូប្រមាណ ៣០០០០នាក់ទៅយូណានសម្រាប់បម្រើការងារធ្ងន់ៗ។ បន្ទាប់មកទីក្រុងប្រូមចុះអន់ថយរួចវិនាសអន្តរាយអស់។ ប្រជាជនភូមាបានដកថយទៅភាគខាងត្បូង ដើម្បីគេចចេញពីការត្រួតត្រារបស់ណាមជីវ ដែលធ្វើឱ្យភាគកណ្តាល និងភាគខាងក្រោមទន្លេអ៊ីរ៉ាវ៉ាទីក្លាយជាតំបន់មានមនុស្សរស់នៅកោះករ។ ទីក្រុងផាហ្គនស្ថិតនៅភាគកណ្តាលនៃដងទន្លេអ៊ីរ៉ាវ៉ាទី ចាប់ផ្តើមរីកចម្រើនរួចក្លាយជារាជធានីថ្មីមួយគឺរាជាណាចក្រផាហ្គន(១០៤៤ដល់១២៨៧)។
== ប្រវត្តិសាស្រ្តចិន ==
នៅសតវត្សរ៍ទី៣មុនគ.ស រាជវង្សមួយពោរពេញដោយអំណាច និងចូលចិត្តសង្គ្រាមបានងើបឡើងនៅភាគពាយ័ព្យ។ នៅឆ្នាំ២២១មុនគ.សរាជវង្សនេះវាយយកទឹកដីរដ្ឋជិតខាងបង្កើតជាចក្រភពធំមួយដែលជាប្រទេសចិនសព្វថ្ងៃ។ នៅឆ្នាំ២៤៦ មុនគ.ស ស្តេចឆេងជាស្តេចថ្មីនៃអាណាចក្រសុិន(ខេត្តចិនស៊ី)ទ្រង់មានព្រះជន្ម១២ឆ្នាំ។ ក្នុងរជ្ជកាលរបស់ស្តេចគឺប្រកបដោយសន្តិសុខ។ លុះដល់ឆ្នាំ២៣៤មុនគ.ស រាជាណាចក្រសុិនចាប់ផ្តើមធ្វើសង្គ្រាមពង្រីកទឹកដី។ ព្រះអង្គត្រូវបានគេប៉នប៉ងធ្វើឃាតតែមិនបានសម្រេច។ ចាប់តាំងពីឆ្នាំ២៣០ ដល់២២១មុនគ.ស សង្គ្រាមពង្រីកទឹកដីរឹតតែមានភាពខ្លាំងក្លាឡើងទៀត។ លទ្ធផលចុងក្រោយរាជាណាចក្រសុិនក៏បានវាយកំទេចរដ្ឋសក្តិភូមិឯទៀតៗ ហើយទន្ទ្រានយកបានប្រទេសចិន ចាប់តាំងពីវាលស្មៅម៉ុងហ្គោល និងវាលទំនាបម៉ាន់ជូនៅជាប់នឹងតំបន់ភ្នំ ដែលឋិតនៅខាងត្បូងទន្លេយ៉ង់សេ។ ឯកភាពនៃចក្រភពចិនបានចាប់បដិសន្ធិឡើង។ ស្តេចឆេងក៏បានទទួលគោរមងារជា សុិនសឺហង់ទី។
== ប្រវត្តិសាស្រ្តម៉ុងហ្គោល ==
 
ចក្រភពម៉ុងហ្គោលកើតឡើងនៅចុងសតវត្សរ៍ទី១២ ហើយដួលរលំនៅសតវត្សរ៍ទី១៤។ ចក្រភពនេះបង្កើតឡើងដោយព្រះចៅអធិរាជសង់ស៊ីខាន់។ ចក្រភពនេះធ្វើជំនួញជាប្រពៃណីរវាងបស្ចឹមប្រទេស និងបូព៌ាប្រទេស បន្ទាប់ពីបញ្ឈប់សកម្មភាពជាច្រើនឆ្នាំមកហើយ។ នៅពេលចក្រភពនេះរលំរលាយទៅវិញ ផ្លូវជំនួញអឺរ៉ុបអាស៊ីក៏ត្រូវវិនាសបាត់បង់ទៅវិញដែរ។ មហាចក្រភពព្រះចៅសង់ស៊ីខាន់បង្កើតឡើងបាន អាស្រ័យដោយមហិទិ្ធឬទិ្ធនៃទ័ពសេះម៉ុងហ្គោល ដែលមានកម្លាំងខ្លាំងមហិមា។ ការធ្វើសង្គ្រាមពង្រីកទឹកដីបង្កើតចក្រភពបានប្រព្រឹត្តទៅតាមពីរដំណាក់កាល។ ដំណាក់កាលទី១ ការត្រួតត្រាភូមិភាគម៉ុងហ្គោលទាំងមូល។ ដំណាក់កាលទី២ ការវាយលុកយករដ្ឋនានា។
== ប្រវត្តិ និង បុរេប្រវត្តិ ==
បុរេប្រវត្តិសាស្ដ្រសំរាប់អ្នកប្រាជ្ញ[[បុរេប្រវត្តិសាស្ដ្រ]]គឹជាពេលវេលាដែលមនុស្សអត់ស្គាល់ការសរសេរទេ។បុរេប្រវត្តិសាស្ដ្រសំរាប់អ្នកប្រាជ្ញបុរេប្រវត្តិសាស្ដ្រគឹជាពេលវេលាដែលមនុស្សអត់ស្គាល់ការសរសេរទេ។ ថ្វីបើមនុស្សបានកើតឡើងហើយរស់នៅមានប្រហែល២លានឆ្នាំនៅលើផែនដីបុរេ''ប្រវត្តិសាស្ដ្រ''វែងមែនពិត។អ្នកប្រាជ្ញបានចែកពេលវេលារបស់មនុស្សដូចតទៅ៖
* បុរេប្រវត្តិសាស្ដ្រ: ប្រហែល២លានឆ្នាំ។
* ប្រវត្តិ:១០០០០ឆ្នាំ។
== ប្រវតិ្តនៃបណ្តាទ្វីប ==
អត្ថបទនេះបង្ហាញនូវគំនិតដែលគិតថា ប្រវត្តិចាប់ផ្តើមនៅពេលមនុស្សបង្គើត[[ការសរសេរ]]។ប្រវត្តិចាប់ផ្តើមនៅពេលមនុស្សបង្គើតការសរសេរ។ ប៉ុន្ដែក៏មានគំនិតដែលគិតថា ប្រវត្តិអត់ត្រូវការរសរសេរពីព្រោះមានរបៀបផ្សេងៗទៀតសំរាប់បញ្ជីប្រវត្តិ។
=== ប្រវត្តិទ្វីបអាស៊ី ===
ប្រវត្តិទ្វីបអាស៊ី អាចនិយាយថា ជាសំណុំមួយនៃប្រវត្តិសាស្ត្រច្រើនតំបន់ឆ្នេរនៅដាច់ពីគ្នា៖ អាស៊ីខាងកើត, អាស៊ីខាងត្បូង និងមជ្ឍឹមបូព៌ាដែលជាតំបន់ដ៏ធំមួយថិតនៅចន្លោះទ្វីបអ៊ឺរ៉ុប-អាស៊ី។
តំបន់ជុំវិញឆ្នេរជាទីកំណើតនៃអរិយធម៌បូរាណបំផុតលើពិភពលោក។ តំបន់ទាំងបីនោះសុទ្ធសឹងបានអភិវឌ្ឍអរិយធម៌ដំបូងបំផុតនៅលើដី មានជីរជាតិនៃខ្ពង់រាបក្បែរទន្លេ។ អរិយធម៌នៅតំបន់មេសូប៉ូតាមី, ខ្ពង់រាបនៃប្រទេសឥណ្ឌា និង នៅប្រទេសចិន មានលក្ខណះប្រហាក់ប្រហែលគ្នាផ្លាស់ប្តូរទៅវិញទៅមកនូវ បច្ចេកវិទ្យានិងគំនិត ដូចជា គណិតវិទ្យា និងផលប្រយោជន៍។ សញ្ញាណផ្សេងទៀតដូចជាអក្សរ អាចត្រូវបានអភិវឌ្ឍនៅតាមតំបន់នីមួយៗ ដាច់ដោយឡែកពីគ្នា។ បណ្តាទីក្រុង, បណ្តារដ្ឋ និងបណ្តាអាណាចក្រផងដែរ ត្រូវបានអភិវឌ្ឍន៍លើវាលរាបទាំងនោះ។[[ទ្វីបអាស៊ី]]មានប្រវត្តិមួយយ៉ាងចាស់។អារិយធម៌ធំដំបូងចាប់កំណើតនៅទ្វីបនេះដូចជា[[ប្រទេចិន]][[ប្រទេសឥណ្ឌា]]និង''ភូមិភាគមេសូប៉ូតាមី''។ ពីព្រោះទ្វីបនេះជាទ្វីបមួយធំអ្នកប្រាជ្ញចែកវាជាបួនផ្នែក៖