កាល់ ម៉ាក្ស៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
បន្ទាត់ទី៣០៖
 
[[File:Trier BW 2014-06-21 11-11-49.jpg|thumb|[[គេហដ្ឋានកាល់ ម៉ាក្ស|ទីកន្លែងកំណើត]]របស់ម៉ាក្ស, ដែលឥឡូវត្រូវបានស្គាល់ថា ''Brückenstraße 10''។ គ្រួសាររបស់ម៉ាក្សជាម្ចាស់បន្ទប់ចំនួនពីរនៅជាន់ផ្ទាល់ដីនិងបន្ទប់ចំនួនបីនៅជាន់ទីមួយ។<ref>{{harvnb|McLellan|2006|p=178, Plate 1}}.</ref> អគារមួយនេះត្រូវបានលក់ទៅឱ្យ[[គណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់]]នៅឆ្នាំ១៩២៨ ហើយបច្ចុប្បន្ន បានដើរតួជាសារមន្ទីរ។<ref>[[#Whe00|Wheen 2001]]. pp. 12–13.</ref>]]
 
[[ហ៊ែនរីច ម៉ាក្ស]] (ឪពុកកាល់ ម៉ាក្ស) គឺជាបុគ្គលដែលមានចំណេះដឹងដ៏ខ្ពង់ខ្ពស់ម្នាក់ ហើយគាត់បានចាប់អារម្មណ៍ទៅនឹងគំនិតទស្សនៈរបស់ទស្សនវិទូមួយចំនួនដូចជា [[អេម៉ានុយអែល កង់]] និង[[វ៉ុលទែរ]]។ ក្នុងនាមជាអ្នកសេរីនិយមម្នាក់ គាត់បានចូលរួមញុះញង់ឱ្យមានការធ្វើកំណែទម្រង់និងរដ្ឋធម្មនុញ្ញនៅក្នុងរាជាណាចក្រព្រុស ដែលកាលនុះត្រូវជារដ្ឋប្រកាន់របបរាជាធិបតេយ្យផ្តាច់ការ។<ref>{{harvnb|Nicolaievsky|Maenchen-Helfen|1976|pp=5, 8–12}}; {{harvnb|Wheen|2001|p=11}}; {{harvnb|McLellan|2006|pp=5–6}}.</ref> នៅឆ្នាំ១៨១៥ ហ៊ែនរីច ម៉ាក្សបានចាប់ផ្តើមប្រកបរបរជាមេធាវីហើយនៅក្នុងឆ្នាំ១៨១៩ គាត់និងគ្រួសារបានផ្លាស់ប្តូរទីលំនៅទៅនៅផ្ទះដប់បន្ទប់ក្បែរ[[ព័រតានីក្រា]]។<ref>{{harvnb|Nicolaievsky|Maenchen-Helfen|1976|p=7}}; {{harvnb|Wheen|2001|p=10}}; {{harvnb|McLellan|2006|p=7}}.</ref> ភរិយារបស់គាត់ឈ្មោះ[[ហេនរីត ប្រេស៍ប៊ឺក]] (ម្តាយកាល់ ម៉ាក្ស) គឺជាស្ត្រីជនជាតិជីហ្វីកាត់ហុល្លង់ម្នាក់មកពីគ្រួសារអ្នកជំនួញដ៏ស្តុកស្តម្ភមួយ។ ប្អូនស្រីរបស់គាត់ឈ្មោះសូហ្វី ប្រេស៍ប៊ឺកបានចូលរៀបការជាមួយលោក[[លីអង ហ្វីលីព]]។ លីអង ហ្វីលីពគឺជាម្ចាស់ក្រុមហ៊ុនផលិតតូបាកូនិងជាអ្នកជំនាញឧស្សាហកម្មជនជាតិហុល្លង់ដ៏ស្តុកស្តម្ភម្នាក់ ហើយគាត់ជាអ្នកដែលផ្តល់ប្រាក់កម្ចីទៅឱ្យម៉ាក្សខណៈពេលដែលម៉ាក្សកំពុងស្នាក់នៅក្នុងទីក្រុងឡុងដ៍។<ref>{{harvnb|Wheen|2001|loc=chpt. 6}}</ref>
 
ប្រវត្តិលម្អិតអំពីកុមារភាពរបស់ម៉ាក្សគឺមិនសូវមានអ្នកដឹងឮនោះទេ។<ref>{{harvnb|Nicolaievsky|Maenchen-Helfen|1976|p=12}}; {{harvnb|Wheen|2001|p=13}}.</ref> គាត់គឺជាកូនទីបីក្នុងចំណោមបងប្អូនចំនួនប្រាំបួននាក់ហើយម៉ាក្សបានក្លាយជាកូនច្បងគេនៅពេលដែលបងប្រុសរបស់ម៉ាក្សឈ្មោះម៉ូរីតស៍បានទទួលអនិច្ចកម្មនៅឆ្នាំ១៨១៩។<ref>{{harvnb|McLellan|2006|p=7}}.</ref> ដំបូងឡើយ ម៉ាក្សត្រូវបានអប់រំបង្ហាត់បង្រៀនដោយឪពុករបស់គាត់ផ្ទាល់មុនពេលត្រូវបានបញ្ជូនទៅរៀននៅវិទ្យាល័យទ្រីអ៊ឺរក្នុងឆ្នាំ១៨៣០ ដែលមាននាយកសាលាឈ្មោះហ៊ូកូ វីថិនប៉ាកជាមិត្តរបស់ឪពុកគាត់។ ដោយបានជ្រើសយកអ្នកសេរីនិយមធ្វើជាគ្រូបង្រៀនភាគច្រើននៅក្នុងសាលាខ្លួន រដ្ឋាភិបាលអភិរក្សនិយមក្នុងតំបន់នោះក៏ចាប់ផ្តើមមានការសង្ស័យនិងខ្លឹងជាខ្លាំងជាមួយវីថិនប៉ាក។ នៅឆ្នាំ១៨៣២ ក្រុមនគរបាលបានចុះមកត្រួតពិនិត្យសាលានោះហើយបានរកឃើញថាគ្រូៗភាគច្រើនបានបង្ហាត់បង្រៀនសិស្សឱ្យស្រឡាញ់លទ្ធិ[[សេរីនិយម]]។ ដោយឃើញបែបនេះ អាជ្ញាធរបានតែងតាំងគ្រូបង្រៀនថ្មីៗជាច្រើននាក់ឱ្យចូលជំនួសអ្នកសេរីនិយមទាំងអស់នោះ។<ref>{{harvnb|Nicolaievsky|Maenchen-Helfen|1976 |pp=12–15}}; {{harvnb|Wheen|2001|p=13}}; {{harvnb|McLellan|2006|pp=7–11}}.</ref>
 
នៅខែតុលា ឆ្នាំ១៨៣៥ ក្នុងអាយុ ១៧ ឆ្នាំ ម៉ាក្សបានទៅចុះឈ្មោះនៅ[[សកលវិទ្យាល័យបុន]]ដោយមានបំណងចង់រៀនពីវិជ្ជាអក្សរសាស្ត្រនិងទស្សនវិជ្ជាប៉ុន្តែត្រូវបានឪពុកខ្លួនបង្ខំឱ្យចូលរៀនវិជ្ជាច្បាប់ទៅវិញ។<ref>{{harvnb|Nicolaievsky|Maenchen-Helfen|1976|pp=15–16}}; {{harvnb|Wheen|2001|p=14}}; {{harvnb|McLellan|2006|p=13}}.</ref> ដោយសារតែមានកាយលក្ខណៈមួយដែលគេច្រើនសម្តៅទៅថា"ខ្សោយដង្ហើម"<ref>{{harvnb|Wheen|2001|p=15}}.</ref> ម៉ាក្សក៏បានគេចរួចផុតពីកាតព្វកិច្ចយោធានៅពេលឆ្លងចូលអាយុ ១៨ ឆ្នាំ។ អំឡុងពេលនៅសកលវិទ្យាល័យបុន ម៉ាក្សបានចូលរួមជាមួយក្រុមនិស្សិតនយោបាយមូលវិវដ្តមួយដែលមានឈ្មោះថា"ក្លិបកវី" ដោយមានការឃ្លាំមើលយ៉ាងស្អិតជាប់ពីសំណាក់ក្រុមនគរបាល។<ref>{{harvnb|Nicolaievsky|Maenchen-Helfen|1976|p=20}}; {{harvnb|McLellan|2006|p=14}}.</ref> ម៉ាក្សក៏បានចូលរួមជាមួយក្រុមមួយទៀតដែរដែលមានឈ្មោះថា ''Landsmannschaft der Treveraner'' ដែលគំនិតជាច្រើនត្រូវបានបោះពិភាក្សាវិភាគទៅវិញទៅមកដោយសមាជិកក្រុមហើយមានគេបាននិយាយថាម៉ាក្សបានធ្វើជានាយករងនៃក្លិបនោះថែមទៀតផង។<ref>{{harvnb|Wheen|2001|p=16}}; {{harvnb|McLellan|2006|p=14}}.</ref><ref>{{cite web|title=Karl Marx: the drinking years|url=https://www.telegraph.co.uk/theatre/what-to-see/karl-marx-drinking-years/|newspaper=The Times|first=Rachel|last=Holmes|accessdate=14 October 2017}}{{subscription required}}</ref> ម៉ាក្សក៏បានជួបនូវបញ្ហាជម្លោះដ៏ធ្ងន់ធ្ងរមួយចំនួនផងដែរ ឧទាហរណ៍៖ នៅអំឡុងខែសីហា ឆ្នាំ១៨៣៦ ម៉ាក្សបានចូលវាយគ្នាមួយស្មើជាមួយនឹងសមាជិកម្នាក់មកពីក្រុម[[ក័បបូរ៉ូស៊ាបុន|បូរ៉ូស៊ាក័ប]]។<ref>{{harvnb|Nicolaievsky|Maenchen-Helfen|1976|pp=21–22}}; {{harvnb|McLellan|2006|p=14}}.</ref> ចំណាត់ថ្នាក់លេខនៃការសិក្សារបស់ម៉ាក្សដំបូងគឺមានលក្ខណៈល្អប្រសើរប៉ុន្តែយូរៗទៅ វាក៏ចាប់ផ្តើមធ្លាក់ចុះ, ដោយហេតុនេះហើយ ឪពុករបស់ម៉ាក្សក៏ត្រូវបង្ខំចិត្តបញ្ជូនម៉ាក្សទៅរៀនបន្តនៅឯ[[សកលវិទ្យាល័យប៊ែរឡាំង]]។<ref>{{harvnb|Nicolaievsky|Maenchen-Helfen|1976|p=22}}; {{harvnb|Wheen|2001|pp=16–17}}; {{harvnb|McLellan|2006|p=14}}.</ref>
 
==ឯកសារយោង==