សុខភាព៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ផលលាភ ស្លាក: កែសម្រួលតាមទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត |
|||
បន្ទាត់ទី១៖
ផលលាភ
== សុខភាពជាអ្វី? ==
យើងគ្រប់គ្នាសុទ្ធតែធ្លាប់ប្រើ និងឮពាក្យសុខភាព ហើយខ្លួនប្រាណ និងជីវិតរស់នៅរបស់យើងផ្ទាល់ ក៏ពាក់ព័ន្ធនឹងសុខភាពផងដែរ។ អ្នកខ្លះយល់ដឹងបានច្បាស់ពីបញ្ហាសុខភាព រីឯអ្នកខ្លះទៀតមិនខ្វល់ខ្វាយនឹងសុខភាពឡើយ។ កាលពីមុនសុខភាពត្រូវបានគេគិតគូរត្រឹមកម្រិតផ្លូវកាយ និងផ្លូវចិត្ត តាមបែបបទមាត្រដ្ឋានមួយ។ មានសុខភាព គប្បីត្រូវឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យមួយចំនួនដូចជាទម្ងន់ លទ្ធភាពសម្លឹងមើលឃើញ លទ្ធភាពស្ដាប់ ស្ថានភាពដកដង្ហើមជាដើម។ នៅឆ្នាំ១៩៤៦ អង្គការសុខភាព[[ពិភពលោក]] បានដាក់បញ្ចូលកម្រិតសង្គម ដោយឲ្យនិយមន័យថា សុខភាព គឺជាស្ថានភាពសរុបនៃសុខុមាលភាពផ្លូវកាយ ផ្លូវចិត្តអារម្មណ៍ និងសុខុមាលភាពសង្គមពោល សុខភាពមិនត្រឹមតែភាពគ្មានជម្ងឺ ឬពិការភាពប៉ុណ្ណោះទេ។ បន្ទាប់មកការវិវឌ្ឍន៍នៃសុខភាពបានឈានមួយកម្រិតទៅរកប្រធានបទសកម្មនៃសុខភាព ដោយចាប់ផ្ដើមគិតគូរអំពីតម្រូវការ និងរឿងរ៉ាវបុគ្គល ។នៅចុងទសវត្សរ៍ទី២០នេះ សុខភាព បានផ្លាស់ប្ដូរមុខមាត់នៅតាមបណ្ដាប្រទេសលូតលាស់មួយចំនួន។ ដោយឡែកមជ្ឈមណ្ឌលអប់រំសុខភាពនៅ[[ប្រទេសបារាំង]]បានឲ្យនិយមន័យថាសុខភាព គឺជាសុខភាពសភាវៈមនុស្សរស់នៅក្នុងសង្គម បូករួមទាំងធាតុផ្សំ ជីវិត ផ្លូវកាយ ផ្លូវចិត្ត និងសង្គមដោយគិតគូរទាំងប្រការប្រតិបត្តិទាំងឡាយ ដែលពាក់ព័ន្ធនឹងសុខភាពជាអាទិ ស្ថានភាពសុខភាពផ្ទាល់ខ្លួន រឿងរ៉ាវផ្ទាល់ខ្លួន កម្រិតស្ថានភាពសង្គម សេដ្ឋកិច្ច ច្បាប់ និងវប្បធម៌ នៅក្នុងជីវភាពប្រចាំថ្ងៃរបស់បុគ្គលនោះ។ បន្ទាប់ពីបានឆ្លងកាត់ សង្រ្គាមអស់រយៈ ពេលជាង ពីរទសវត្សរ៍ កន្លងមក [[ព្រះរាជាណាចក្រកម្ពុជា|ប្រទេសកម្ពុជា]]យើងបានទទួលការបាត់បង់យ៉ាងធំធេងដែលមិនអាចពណ៍នាបានឡើយក្រោយពីស្តារ និងរៀបចំឡើងវិញនូវរចនាសម្ព័ន្ធសង្គម រួចមកប្រទេសកម្ពុជា។ បានប្រែប្រួល និងផ្លាស់ប្តូរយ៉ាងខ្លាំង។ ប៉ុន្តែការរស់នៅដោយឆ្លងកាត់វិបត្តិផ្សេងៗ រួមទាំងការការប្រែប្រួលក្នុងសង្គមបានជះ ឥទ្ធិពលយ៉ាងខ្លាំងមកលើការរស់នៅរបស់ប្រជាជន[[ព្រះរាជាណាចក្រកម្ពុជា|កម្ពុជា]]យើង។ ឥទ្ធិពលអវិជ្ជមាន ទាំងឡាយ ដែលបានកើតឡើងក្នុងសង្គមនា ពេល បច្ចុប្បន្ន ជាពិសេសបញ្ហា ដែលបន្សល់ទុកពីសង្គ្រាមដូចជាការព្រាត់ប្រាស់ឪពុកម្តាយ បងប្អូនវិនាសទ្រព្យសម្បត្តិ ការធ្លាក់ខ្លួនពីការនិងផលប៉ះពាល់អវិជ្ជមានផ្សេងៗទៀតទៀត បានធ្វើឲ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ផ្លូវចិត្តរបស់ប្រជាជនយើងដែល អាចបង្កើតជាបញ្ហាផ្លូវចិត្ត ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ បញ្ហាទាំងអស់នេះ រួមជាមួយនឹងបញ្ហាអវិជ្ជមានមួយចំនួនទៀត ក្នុងសង្គមដូចជា ភាពក្រីក្រ សកម្មភាពអានាចារផ្សេងៗ អាចបង្កឲ្យយុវជនដែលជា មនុស្សជំនាន់ថ្មីមានស្ថាន ភាព ផ្លូវ ចិត្តពុំល្អប្រសើរ ឡើយ ហើយជាកត្តា ជំរុញឲ្យមានអំពើរ ហិង្សារជម្លោះប្រដាប់អាវុធក្នុងសង្គម និងនិន្នាការអវិជ្ជមានផ្សេងៗ ជាច្រើនទាក់ទងទៅនឹងឥរិយាបទ និងអកប្បកិរិយារបស់យុវជននៅក្នុងផ្នែកមួយ ស្តីអំពី អារម្មណ៍ទុក្ខ ព្រួយនៃឯកសារ ស្តីពីការ អង្កេតថ្នាក់ជាតិ ទៅលើឥរិយាបទប្រកបដោយគ្រោះថ្នាក់របស់ យុវវ័យដែលធ្វើឡើងដោយក្រសួងអប់រំយុវជន និងកីឡា ឧបត្ថម្ភ ដោយអង្គការយូនីសេហ្វ និងយូនិស្កូ នៅក្នុងឆ្នាំ២០០៤បានបង្ហាញថា យ៉ាងហោចណាស់ក៏មានយុវជន រហូតទៅដល់២០%ធ្លាប់មានអារម្មណ៍ទុក្ខព្រួយ អស់សង្ឃឹម រហូតដល់ចង់ធ្វើអ្វីក្នុងរយៈពេលច្រើនជាងមួយសប្តាហ៍ ហើយនៅក្នុងចំណោម អ្នកដែលមានអារម្មណ៍ទុក្ខព្រួយ និងអស់សង្ឃឹម២០%ម្នាក់ក្នុងចំណោម ៥នាក់ ឬ៤%នៃយុវវ័យ ទូទាំងប្រទេស ធ្លាប់បានគិត ដល់ការ ធ្វើ អត្តឃាត។ នៅពេលដែលយុវជនទាំងនោះមានអារម្មណ៍ខូចចិត្ត គឺមានតែម្តាយឪពុក ឬអាណាព្យាបាលជាស្រ្តី និងមិត្តភក្តិតែប៉ុណ្ណោះដែលបានជួយលួងលោមផ្តល់កម្លាំងចិត្តដល់ពួកគេ ។ ផ្តើមចេញពីបញ្ហានេះក្រសួងអប់រំ យុវជន និងកីឡាបានលើកទឹកចិត្តឲ្យស្ថាប័នជំនាញក្នុងក្រសួងសហការជាមួយនឹងសមាគមរញ្ជនពុទ្ធិបពោធនមិត យកចិត្តទុកដាក់ អភិវឌ្ឍន៏នូវគម្រោងមេរៀនអប់រំដល់យុវជនក៏ដូចជាការផ្តល់ការផ្តល់ចំណេះដឹងមួលដ្ឋានទាក់ទងនឹងការ ថែទាំសុខភាពចិត្តដើម្បឲ្យយុវជនយើងអាចយល់ ដឹងពីទ្រឹស្តី ហើយប្រើប្រាស់ និង អនុវត្តនជាក់ស្តែងនៅក្នុងបំណិនជីវិត ក្នុងការគ្រប់គ្រងនូវការតានតឹងចិត្ត និងអារម្មណ៍ អវិជ្ជមានដែលជំរុញឲ្យ គេធ្វើអត្តឃាតរួមនឹងការជួយគាំទ្រឲ្យយុវជនអភិវឌ្ឍន៍បានល្អប្រសើរនូវការ គោរពនិងឲ្យតម្លៃចំពោះខ្លួនឯងដែលជាកត្តាបង្កើតនូវភាពរឹងមាំផ្នែកផ្លូវចិត្ត គម្រោងមេរៀននេះគឺជាឯកសារមូលដ្ឋានមួយជួយដល់លោកគ្រូអ្នកគ្រូអាចប្រើប្រាស់ជាមូលដ្ឋានក្នុងការផ្តល់ចំណេះដឹង ផ្នែកសុខភាពផ្លូវចិត្តដល់យុវវ័យបាន តាមរយៈកម្មវិធីសិក្សានៅក្ុងសាលាចាំណេះទូទៅ។ នៅក្នុង គ្រោងមេរៀន នេះ រួមមានខ្លឹមសារសំខាន់ៗជាមូលដ្ឋានមួយចំនួនទាក់ទងទៅនឹងការថែទាំសុខភាពផ្លូវចិត្តដូចជា៖
|