មេត្តា៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បង្កើតដោយការបកប្រែទំព័រ "Maitrī"
 
No edit summary
បន្ទាត់ទី១៖
 
{{Infobox Buddhist term|title=Mettā|ko=자|bo=|th=เมตตา|shn-Latn=|shn=|si=මෛත්‍රිය (Maitriya)|ko-Latn=|ja-Latn=Ji|en=Loving-kindness, benevolence|ja=慈|my=မေတ္တာ|zh-Latn=Cí|zh=慈|sa=मैत्री ({{IAST|Maitrī}})|pi={{IAST| Mettā}}|my-Latn=mjɪʔ tà}}'''''មេត្តា ឬមេត្រី''''' (សំ.មៃត្រី, បាលី. មេត្តិ) សេចក្តីរាប់រក ការរាប់អានគ្នា សេចក្តីប្រណី បំណងឲ្យអ្នក​ដទៃ​បាននូវសេចក្តីសុខ។ មេត្តានេះ គឺជាគោលធម៌មួយ ក្នុងចំណោមព្រហ្មវិហារធម៌ទាំង ៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា។ នៅក្នុងព្រះពុទ្ធសាសនាថេរវាទ មេត្តា ត្រូវបានគេរាប់​បញ្ចូលជា​បារមីមួយ ក្នុងចំណោមបារមីទាំង ១០ ដែលព្រះពោធិសត្វ ទ្រង់កសាង​សន្សំ​អស់ជាច្រើនកប្ប​ដើម្បី​បាន​សម្រេច​ជា​​ព្រះសម្មាសម្ពុទ្ធ។
 
ការចម្រើនមេត្តា ឬហៅថា មេត្តាភាវនា គឺជាផ្នែកមួយនៃការធ្វើសមាធិតាមបែបព្រះពុទ្ធសាសនា។ ពុទ្ធសាសនិក ច្រើនផ្សាយមេត្តាធម៌នេះដល់សត្វលោកទួទៅជារឿយៗ ដើម្បីឲ្យសត្វលោកទាំងអស់ បាននូវសេចក្តីសុខ មិនមានពៀរ​វេរា​នឹងគ្នា រស់នៅដោយសុខជាមួយគ្នា។
 
== អត្ថន័យ ==
មេត្តាគឺជាពាក្យកំចីពីភាសាបាលី។ ប្រជាជនកម្ពុជាភាគច្រើន យល់ច្រឡំអត្ថន័យពាក្យមេត្តាថាជាការអាណិតអាសូរ តែតាមការបកស្រាយរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យមេត្តានេះ មានអត្ថន័យថា ការរាប់អាន រាប់រកគ្នា​ដោយចិត្តបរិសុទ្ធ ដោយបំណងចង់ឲ្យអ្នក​ដទៃ​បាននូវសេចក្តីសុខតែម្យ៉ាង។ នៅក្នុងព្រះពុទ្ធសាសនាថេរវាទ មេត្តា គឺជាធម៌ដ៏សំខាន់មួយ នៅក្នុងចំណោមព្រហ្មវិហារធម៌ទាំង ៤។
 
ធម៌មេត្តានេះ ត្រូវបានគេហ្វឹកហាត់ចម្រើន ដើម្បី​ឲ្យសត្វលោក​ទួទៅបានប្រកបដោយសេចក្តីស្ងប់សុខ មិនមានការព្យាបាទគ្នាទៅវិញទៅមក។
 
== មេត្តាភាវនា ==
ការធ្វើសមាធិមួយបែប ដែលហៅថាមេត្តាភាវនា គឺជាការចម្រើនមេត្តាឲ្យបានរឿយៗ បណ្តុះមេត្តាធម៌នៅក្នុងសន្តានចិត្ត នឹករឿយៗឲ្យអ្នកដទៃបាននូវសេចក្តីសុខ ដោយគិតពាក្យដដែលៗថា "សូមឲ្យអ្នកបានសេចក្តីសុខ សូមឲ្យអ្នករួចចាកទុក្ខ សូមកុំឲ្យមានពៀរ សូមកុំឲ្យមានរោគ" ជាដើម។ ការចម្រើនមេត្តាធម៌នេះ គឺយើងធ្វើជាដំបូង ចាប់ពីអ្នកដែលយើងស្រឡាញ់រាប់អានជិតស្និទ្ធ បន្ទាប់មក ក៏ផ្សាយទួទៅដល់សត្វលោក លើសពីនេះទៀត គឺផ្សាយទួលាយ​រហូត​ដល់​សត្រូវរបស់​យើង​ថែមទៀត។
 
វិធីសាស្ត្រនៃការចម្រើនមេត្តាភាវនា មានពីរយ៉ាងគឺ ចម្រើនមេត្តាដោយផ្តោតទៅលើបំណងចង់ឲ្យខ្លួនយើង និងអ្នកដទៃបានសេចក្តីសុខ និងមួយទៀត គឺចម្រើនមេត្តាដោយផ្តោតលើបំណងចង់ឲ្យខ្លួនយើង និងអ្នកដទៃរួចផុតចាកសេចក្តី​ទុក្ខ​ទាំងពួង។