មេត្តា៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១៣៖
 
វិធីសាស្ត្រនៃការចម្រើនមេត្តាភាវនា មានពីរយ៉ាងគឺ ចម្រើនមេត្តាដោយផ្តោតទៅលើបំណងចង់ឲ្យខ្លួនយើង និងអ្នកដទៃបានសេចក្តីសុខ និងមួយទៀត គឺចម្រើនមេត្តាដោយផ្តោតលើបំណងចង់ឲ្យខ្លួនយើង និងអ្នកដទៃរួចផុតចាកសេចក្តី​ទុក្ខ​ទាំងពួង។
 
== មេត្តានៅក្នុងគម្ពីរព្រះត្រៃបិដក ==
នៅក្នុងគម្ពីរព្រះពុទ្ធសាសនាត្រៃបិដក គេឃើញមានពាក្យមេត្តានេះជាច្រើនអត្ថបទ ដូចជានៅក្នុងព្រះសូត្រឈ្មោះ កកចូបមសូត្រ និងករណីយមេត្តសូត្រ ជាដើម។ នៅក្នុងបដិសម្ភិទាមគ្គ ក៏មានអធិប្បាយជាច្រើនទាក់ទងនឹងមេត្តា។
 
គេអាចផ្សាយមេត្តាតាមបែបច្រើនយ៉ាង ដូចមានក្នុងព្រះសូត្រមួយចំនួន ដូចជាករណីយមេត្តសូត្រ ឬក៏លើកយកគាថាណាមួយជាភាសាបាលី ឬសំរាយជាភាសាខ្មែរក៏បាន។
 
 
នៅក្នុង[[ករណីយមេត្តសូត្រ]] មានគាថាជាភាសាបាលីថា
 
(១) ករណីយមត្ថកុសលេន, យន្ត សន្តំ បទំ អភិសមេច្ច;
 
សក្កោ ឧជូ ច សុហុជូ ច, សុវចោ ចស្ស មុទុ អនតិមានី ។
(២) សន្តុស្សកោ ច សុភរោ ច, អប្បកិច្ចោ ច សល្លហុកវុត្តិ;
សន្តិន្ទ្រិយោ ច និបកោ ច, អប្បគព្ភោ កុលេសុ អននុគិទ្ធោ ។
 
(៣) ន ច ខុទ្ទំ សមាចរេ កិញ្ចិ, យេន វិញ្ញូ បរេ ឧបវទេយ្យុំ;
 
សុខិនោ វា ខេមិនោ ហោន្តុ, សព្វេ សត្តា ភវន្តុ សុខិតត្តា ។...
 
កិច្ចណា (ដែលព្រះអរិយៈ) បានត្រាស់ដឹង​នូវបទ​ដ៏ស្ងប់រម្ងាប់ គឺព្រះនិព្វាន (បានធ្វើ​ហើយ) កិច្ចនោះ កុលបុត្រ​អ្នកឈ្លាស​ក្នុងប្រយោជន៍​គួរធ្វើ (កុលបុត្រ​នោះ) ជាអ្នក​អាចហ៊ាន​ផង ត្រង់ដោយ​កាយ និងវាចារ​ផង ត្រង់ល្អ​ដោយចិត្តផង គេប្រដៅ​ងាយផង មាន​សុភាព​ទន់ភ្លន់ផង មិនមាន​មានះដ៏ក្រៃលែង​ផង សន្តោសផង គេចិញ្ចឹម​ងាយផង​ មានកិច្ច​ធុរៈតិចផង ប្រព្រឹត្ត​ស្រាលព្រម (មាន​បរិក្ខារតិច) ផង មានឥន្ទ្រិយ​ស្រគត់ស្រគំ​ផង មានប្រាជ្ញា​ចាស់ផង មិនឃ្នើស​ឃ្នងផង មិនជាប់​ជំពាក់​ក្នុងត្រកូល​ទាំងឡាយ​ផង វិញ្ញូជន​ទាំងឡាយ គួរតិះដៀល​ជនទាំង​ឡាយដទៃ ដោយ​កម្មណា មិនគួរ​ប្រព្រឹត្ត​ធ្វើ​នូវ​កម្ម​នោះ ដែលជា​កម្មលាមក សូម្បី​តិចតួច (ហើយគួរ​ផ្សាយមេត្តា​ចិត្ត ចំពោះ​ពពួក​សត្វថា) សត្វ​ទាំងឡាយ​ទាំងពួង សូមឲ្យ​មានសេចក្តី​សុខ ឲ្យមាន​សេចក្តីក្សេម ​ឲ្យមាន​ខ្លួនដល់​នូវសេចក្តី​សុខចុះ។ ...
 
 
នៅក្នុងបដិសម្ភិទាមគ្គ មានគាថាជាភាសាបាលីថា
 
សព្វេ សត្តា អវេរិនោ ហោន្តុ, ខេមិនោ ហោន្តុ, សុខិនោ ហោន្តុ...​ សត្វទាំងឡាយទាំងពួង សូមកុំឲ្យមានពៀរ សូមឲ្យមានសេចក្តីក្សេម សូមឲ្យមានសេចក្តីសុខ ... ដូច្នេះជាដើម។
 
 
[[ធម៌ផ្សាយមេត្តា|ផ្សាយមេត្តាទៅទិសទាំង១០]]
 
សព្វេ បុរត្ថិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
 
សព្វេ បុរត្ថិមាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ។...
 
ពួកសត្វទាំងអស់ក្នុងទិសបូព៌ ទិសអាគ្នេយ៍... សូមឲ្យជាសត្វមិនមានពៀរនឹងគ្នា សូមឲ្យមានតែសេចក្តីសុខជានិច្ច។..
 
 
ឬក៏ គេអាយផ្សាយមេត្តាដោយគាថាខ្លីៗថា
 
ទុក្ខប្បត្តា ច និទ្ទុក្ខា, ភយប្បត្តា ច និព្ភយា, សោកប្បត្តា ច និស្សោកា, ហោន្តុ សព្វេបិ បាណិនោ។ សត្វទាំងឡាយទាំងពួង ដែលដល់ហើយនូវសេចក្តីទុក្ខ សូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅ, ដែលដល់ហើយនូវភ័យ សូមឲ្យជាសត្វបាត់ភ័យទៅ, ដែលដល់ហើយនូវសេចក្តីសោក សូមឲ្យ​ជាសត្វបាត់សេចក្តីសោកទៅហោង។
 
== គុណប្រយោជន៍នៃមេត្តាធម៌ ==
គុណប្រយោជន៍ ឬហៅម្យ៉ាងទៀតថា អានិសង្សនៃការចម្រើនមេត្តា មានសំដែងនៅក្នុងគម្ពីរបរិវារៈ កថាខន្ធ ឯកុត្តរិកៈ មានជាអាថ៌ថា
 
មេត្តាចេតោវិមុត្តិ ដែលបុគ្គលធ្វើឲ្យថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ធ្វើឲ្យដូចជាយានជំនិះហើយ ធ្វើឲ្យជាទីនៅហើយ ឲ្យតាំងនៅញឹកញយហើយ សន្សំទុកមិនឲ្យបាត់ ប្រារព្ធដោយល្អហើយ និងមានអានិសង្ស១១ប្រការជាពិតប្រាកដ គឺ
 
# បុគ្គលនោះដេកលក់ជាសុខ
# ភ្ញាក់ឡើងជាសុខ
# មិនយល់សុប្តិអាក្រក់
# ជាទីស្រឡាញ់របស់ពួកមនុស្ស
# ជាទីស្រឡាញ់របស់ពួកអមនុស្ស
# ពួកទេវតាតែងរក្សា
# ភ្លើងក្តី ថ្នាំពិសក្តី គ្រឿងសស្ត្រាវុធក្តី ក៏មិនប៉ះពាល់ដល់បុគ្គលនោះ
# ចិត្តបុគ្គលនោះ រមែងចូលកាន់សមាធិដោយរួសរាន់
# បុគ្គលនោះ មានពណ៌សម្បុរមុខស្រស់បស់
# បុគ្គលនោះមិនបានវង្វេង ធ្វើមរណកាល
# កាលបើមិនទាន់បានត្រាស់ដឹងនូវគុណធម៌ជាន់ខ្ពស់ទេ ជាអ្នកបានទៅកើតក្នុងព្រហ្មលោក។