ធារាវត្តី (នាងនាគ)៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានជំរះទំព័រ
ស្លាក: ការជម្រះទំព័រ Reverted កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
បានត្រឡប់កំណែប្រែដោយWikireahu (Talk) ទៅកំណែប្រែចុងក្រោយដោយ Nisetpdajsankha
ស្លាក: Rollback
 
បន្ទាត់ទី១៖
{{Infobox monarch
| name =ធារាវត្តី
| title =[[ព្រះនាង]]
| image =
| caption =
| reign =
| coronation =
| full name = ​សម្ដេចព្រះវគវត្ដី ក្សត្រី​គាប់​លក្ខណ៍ ​ឯក​អគ្គ​ទេវី​
| predecessor = មិនស្គាល់
| successor = [[អ្នកម្នាងទេស]]
| spouse = កុម៉ែរាជ
| issue = ព្រះ[[វិរោរាជ]] ព្រះ​[[ហរិរាជ]] ព្រះ​[[បរមិន្ទរាជ]] ព្រះ[[ឧទ័យរាជា (រឿងព្រេង)|​ឧទ័យរាជា]] ព្រះ​[[វិជៀនរាជ]] ព្រះ[[សាហរាជ]] ព្រះ[[ភិរុណរាជ|​ភិរុណរាជ]] ព្រះ​[[ពិជិតរាជ]] ព្រះ​[[សុវណ្ណរាជ]] ព្រះ[[ពិពិតរាជ]] ព្រះ[[នរិន្ទរាជា]]
| royal house =
| dynasty =
| father = ព្រះបាទ[[កម្ពុជនាគរាជ]]
| mother =
| birth_date =
| birth_place =
| death_date =
| death_place =
| date of burial =
| place of burial =
|}}
'''នាងនាគ''' រឺ '''ព្រះនាងធារាវត្តី''' ជាព្រះមហេសីរបស់[[ព្រះថោង]] ពីឆ្នាំ ២៦៧ មុន គ.ស. បើតាម[[រាជពង្សាវតារខ្មែរ]]។
ព្រះនាងគឺជាបុត្រីស្ដេច[[ភុជង្គនាគ]] ដែលកាលណោះពើបប្រទះជាមួយព្រះថោងនៅលើ[[កោះគោកធ្លក]]។ ព្រះនាមពេញសំរាប់រាជ្យ '''សម្ដេចព្រះវគវត្ដី ក្សត្រី​គាប់​លក្ខណ៍ ​ឯក​អគ្គ​ទេវី​'''។
 
==ប្រវត្តិខ្លះៗ==
ថ្ងៃមួយព្រះថោងបាននាំ[[ពល]]រេហ៍ ទៅក្រសាលតាមឆ្នេរខ្សាច់កោះ បានយាងទៅដល់ទួលដំបូកគោកធ្លក ដោយហេវ​ហត់​អស់​កម្លាំង ព្រះអង្គ ​ចូល​ទៅ​សម្រាក​ក្រោម​ដើម​ធ្លក ដល់​ពេលរសៀល ទើបព្រះអង្គភ្ញាក់ តែទឹកបានឡើងលិចព័ទ្ធជុំវិញទួលគោកធ្លក ដោយ​មិន​អាច​វិល​ត្រលប់​មកវាំង​ប្រាសាទ​បាន ព្រះ​ថោង​ក៏​ទ្រង់​សម្រាកនៅទីនោះ រង់ចាំពេលទឹកស្រកដកទៅវិញ។ គ្រា​នោះ នា​រាត្រី​ដ៏​សែន​ស្ងាត់​ជ្រងំ ព្រះ​នាង​ធារា​វត្ដី បុត្រី​សេ្ដច​ភុជង្គ​នាគ​បាន​នាំ​អស់​ពួក[[​ភី​លៀង]]បរិវារ ចេញមកក្រសាលលេងកំសាន្ដលើកោះគោកធ្លក។ ព្រះ​ថោង​ទត​យល់​ឃើញ​ព្រះ​នាង​កាល​ណា ក៏​លប​លួច​ចាប់​ចិត្ដ​[[ប្រតិ​ព័ទ្ធ​]][[ស្នេហា]]​ភ្លាម​។ ក្រោយដែលបានផ្ដោះផ្ដង សាកសួរគ្នាទៅវិញទៅមក ព្រះ​ថោង និង​នាង​នាគ​ក៏​ចាប់​ផ្ដើម​មាន​ចិត្ដ​ស្នេហា​ស្មោះ​ស្ម័គ្រ​នឹង​គ្នា​ទៅ​វិញទៅមក។
 
ក្នុងរវាងប្រាំពីរថ្ងៃ តាមពេលកំណត់រវាងគូស្នេហាទាំងពីរ ព្រះថោងត្រូវរៀបចំ[[ជំនូន]] និង[[អណ្ដាប់]][[អណ្ដាការ​]]គ្រប់​បែប​យ៉ាង​មក​រង់​ចាំ​នៅ​ត្រង់​ទីក​ន្លែង​ដដែល​។ ចំណែក​ព្រះ​នាង​ធារា​វត្ដី កាល​បើទៅដល់[[ស្ថានភុជង្គនាគ]] ក៏បានរ៉ាយរ៉ាប់រឿងរ៉ាវទាំងប៉ុន្មានតាម​ដំណើរ​ទូល​ថ្វាយ​ព្រះ​បិតា និង​ព្រះ​មាតា។ [[ស្ដេច]]​ភុជង្គ​នាគ មិន​បាន​យល់​ជំទាស់​ទេ។ ព្រះអង្គបានសុខចិត្ដយល់ព្រមទៅតាមសំណូមពរ​គោល​បំណង​របស់​កូន​។
 
ប្រាំពីរថ្ងៃកន្លងមក ព្រះថោង បាននាំពលរេហ៍សេនា លើកជំនូន[[សួយសារអាករ]]គ្រប់បែបយ៉ាង រៀបចំដោយប្រណិត យ៉ាង​បរិ​បូណ៌​ឥត​មាន​ខ្ចោះ ឥត​មាន​ខ្វះ​ត្រង់​ណា យក​មក​ទុក​ត្រៀមខ្លួនរង់ចាំនៅក្រោមដើម[[ធ្លក]]។ ដល់ថ្ងៃកំណត់ស្ដេចភុជង្គនាគ និង​[[អគ្គម​ហេសី​]]បាន​យាង​ចេញ​មក​ត្រង់​កន្លែង​ដើម​ធ្លក​មែន បាន​យល់​ឃើញព្រះមាតាព្រះបិតាព្រះនាងធារាវត្ដីភ្លាមកាលណា ព្រះថោងទ្រង់​លុត​ជង្គង់​ក្រាប​ថ្វាយ​បង្គំ​ដោយ​ក្ដី​គោរព​។ ស្ដេច​ភុជង្គ​នាគ និង​មហេសី​ពេញ​ចិត្ដ​ត្រេក​អរសាទរណាស់ បានទទួលព្រះថោងជាកូនប្រសា ហើយក៏បាន​រៀប​ចំ​[[អភិ​សេក]]​កូន​ស្រី​កូន​ប្រុស​ជា​គូ[[ស្វាមី]][[​ភរិយា]]​ត​រៀង​មក​។ ស្ដេចភុជង្គនាគ ព្រមទាំងបរិវារ ដើម្បីទុកជាចំណងដៃដល់កូនប្រុសស្រី បាន​នាំ​ពល​រេហ៍​សេនា បឺត​ពង្រីង​ទឹក[[​សមុទ្រ]] បង្ក​បង្កើត​អោយ​កើត​បាន​ជា​ដី​ស្ងួត ធំធេងទូលំទូលាយ ហើយបានកសាងប្រាង្គ[[ប្រាសាទ]] វាំង​តូច​ធំ​ទុក​ថ្វាយ​ជា​ច្រើន​។
 
ព្រះថោងនាងនាគ ត្រូវបានរៀបចំអភិសេក ជាគូស្វាមីភរិយានៅវេលាម៉ោង ៧ព្រឹក នៅថ្ងៃ១១កើត ខែពិសាខ ពស​២៧៧ ឆ្នាំ[[​ម្សាញ់]] ត្រូវ​ជា​ឆ្នាំ​២៦៧ មុន​គ.ស​។ កាល​នោះ​ព្រះ​ថោង​បាន​ព្រះ​ជន្ម ៤៦វស្សា។
 
ក្នុងពេលជាមួយគ្នានោះដែរ ព្រះថោងក៏បានទទួលព្រះ[[រាជាភិសេក]] ឡើងសោយរាជសម្បត្ដិ[[នគរគោកធ្លក]]ដែរ។ ព្រះ​អង្គ​បាន​ទទួល[[​គោ​រម្យ​នាម​]]ជា ព្រះ​បាទ​សម្ដេច​កុម៉ែ​រាជ​សេដ្ឋា​ធម្មិក​វរោត្ដម​បថម​ខេមរា ខត្ដិ​យា​វង្ស​សកូល កំពូល​ក្រុង​កម្ពុជា​ធិបតី​សិរិ​យស​សោភា​ បវរ​រាជ​ធានី បូណ៌មី​ឧត្ដម​មហា​ដ្ឋាន"​។ ព្រះ​អគ្គ​មហេសី​នាង​នាគ​ ឬព្រះនាងធារាវត្ដីបានទទួលព្រះនាមជា សម្ដេចព្រះវគវត្ដីក្សត្រី​គាប់​លក្ខណ៍​ឯក​អគ្គ​ទេវី​។ ពិធី​បុណ្យ​អភិ​សេក​ចប់​សព្វ​គ្រប់​កាល​ណាស្ដេចភុជង្គនាគ និង​ព្រះអគ្គមហេសីបាននាំបរិវារនាម៉ឺនមុខមន្រ្ដី ត្រលប់​ចុះ​ទៅ​ព្រះ​នគរ​វិញ ដើម្បី​ជូន​ដំណើរ​ព្រះ​បិតា​ព្រះ​មាតា​ក្មេក​ចុះ​ទៅ​ស្ថានភុជង្គនាគ ព្រះថោង ឬ​ព្រះបាទសម្ដេចកុម៉ែរាជ បានចាប់​តោង​ស្បៃ​នាង​នាគ​ចុះ​ទៅ​តាម​ទៅ​ជា​មួយ​ដែរ​។ កាល​នោះ​ព្រះ​ថោង​រៀប​ចំ​សាង​សង់​ព្រះ​បរមរាជវាំង គង់នៅមហានគរធំ ឬ​[[មហានគរ]] ឬ​អង្គរ​ដែលជាកន្លែង​ដើម​ធ្លក​បាន​ដុះ​។
 
សង្គ្រាមនឹងចាមនៅក្នុងរាជ្យរបស់ព្រះនាង និងស្វាមី បើតាមពង្សាវតារខ្មែរ និង ឯកសារជាច្រើនទៀត លើកលែងតែពង្សាវតារ[[សម្ដេចវាំងជួន]] ស្ដេច[[​ចាម]]​ដែល​ច្បាំង​ចាញ់​ព្រះ​ថោង​កាល​ពី​លើក​មុន បាន​លើកកងទ័ពយ៉ាងគគ្រឹកគគ្រេង មកវាយប្រហារនគរគោកធ្លក។ ស្ដេចចាម[[​អស្សាជ័យរាជ]] ដោយ​មាន​កូន​ប្រុស​ប្រាំ​នាក់ ធ្វើ​ជា​មេ​ទ័ព​ជំនួយ បានលើកទ័ពចេញមកពីចម្ប៉ាសាក់។
 
ពង្សាវតារខ្មែរដែលរៀបចំដោយ[[ព្រះអង្គម្ចាស់]][[នព្វរតន៍]] បានសរសេរបញ្ជាក់ថា កងទ័ពចាមដោយមានកងទ័ព[[លាវ]]ចូលរួម​ផង បាន​មក​ចោម​ព័ទ្ធ​ទី​ក្រុង​មហា​នគរ​។ ពេល​នោះ​ព្រះ[[​កុម៉ែរាជ|កុម៉ែ​រាជ​]]បានកោះប្រជុំ គ្រប់[[នាម៉ឺន]]មុខ[[មន្រ្ដី]][[មេទ័ព]]តូចធំ ដោយមានព្រះបន្ទូល​ថា បើ​យើង​ច្បាំង​តប​នឹង​សត្រូវ​ក៏​បាន​ដែរ តែ​ប្រជា​ពល​រដ្ឋ​យើង នឹង​ត្រូវ​ស្លាប់បាត់បង់ច្រើនជាមិនខាន។ ដូច្នេះគួរណាស់តែយើងធ្វើល្បិច​កិច្ច​កល​ជា​ចាញ់ ខ្លាច​ចាម​ហើយ​នាំ​គ្នា​វាយ​សម្រុក​បើក​ផ្លូវ នាំ​គ្រួសារ​រត់ចោលនគរមួយរយៈសិន។ ធ្វើដូច្នេះកងទ័ពចាម និងមានជំនោរចិត្ដក្អេងក្អាង ភ្លេច​ខ្លួន​ហើយ​នាំគ្នា​មក​តាំង​ទី​ក្នុង​មហា​នគរ​ជា​មិន​ខាន។ ពេលនេះ ចាំយើងលើកទាំងទ័ពមនុស្សទាំងទ័ព[[នាគ]]មកវាយប្រហារ[[​សត្រូវ​]]យក​ជ័យ​ជម្នះវិញ​។
 
ទ័ពខ្មែរបានវាយបើកផ្លូវចេញ បានដូចសេចក្ដីប្រាថ្នា សម្ដេចកុម៉ែរាជ បាននាំពលរេហ៍ទៅរៀបចំទីតាំងបោះបន្ទាយ​ជំរុំ​នៅ "នគរ​រាជ​សីមា។ ព្រះ​អង្គ​ក៏​ចាប់​ផ្ដើម​រៀប​ចំ​កង​ទ័ព មានទ័ពលាវផង បង្ហាត់បង្រៀនហ្វឹកហ្វឺនតាមគ្រប់ក្បួនយុទ្ធសាស្រ្ដ [[ពិជ័យ​សង្រ្គាម​]]។ ទ័ព​ចាម​ដូច​ដែល​ព្រះ​អង្គ​បាន​គិត​មែន បាន​នាំ​គ្នា​មក​តាំង​ទី​នៅ​ក្នុង​ព្រះមហានគរ។ មួយឆ្នាំក្រោយមក សម្ដេចព្រះកុម៉ែរាជ​ ដោយមាន​ជំ​នួយ​ពី​ទ័ព​នាគ​បាន​លើក​ទ័ព​ទៅ​វាយ​ប្រហារ ​កំចាត់​ទ័ព​ចាម​ធ្វើ​អោយ​បរា​ជ័យ​រត់បាក់បែកអស់។ ស្ដេចចាមអស្សាជ័យរាជ ត្រូវរបួស​យ៉ាង​ទម្ងន់ ហើយ​ក៏​បាន​បាត់​បង់​ជីវិត ក្នុង​គ្រា​ចម្បាំង​នោះ​ទៅ​។ រី​ឯ​កូន​ប្រុស​ទាំង​ប្រាំ​នាក់​របស់ស្ដេចចាមត្រូវកងទ័ពខ្មែរ និងកងទ័ពនាគចាប់បាន។ កូន​ស្ដេច​ចាម​ទាំង​ប្រាំ​នាក់​ បាន​ទទួល​ខ្លួន​ចុះ​ចាញ់ សុំ​ចំណុះ និង​សុំបម្រើ[[ព្រះ​ថោង]]​រៀង​រហូត​ត​ទៅ។
 
ព្រះមហាក្សត្រខ្មែរព្រះកុម៉ែរាជបានតែងតាំងកូនស្ដេចចាមឈ្មោះ[[សុរិយាវរមិន្ទ]]អោយគ្រប់គ្រង[[ស្រុកទ្រាំង]] ដោយ​មាន​ទី​តាំង​នៅ​លើ​[[ភ្នំ​បា​យ៉ង់​កោ]] ព្រះ​[[សុរិយោទេវេស]] អោយ​ទៅ​គ្រប់គ្រង[[ស្រុកបាទី]]ដោយតាំងទីនៅលើភ្នំជីសូរ ព្រះ[[បរមេន្ទ្រាវរមិន្ទ]] ​អោយ​ទៅ​គ្រប់​គ្រង​[[ស្រុក​លើក​ដែក]] ព្រះ​[[សុរិយាវរមិន្ទ]] អោយ​ទៅ​គ្រប់​គ្រង[[​ស្រុក​ត្បូងឃ្មុំ]] និងព្រះ[[ស្រេន្ទ្រាវរមិន្ទ]] អោយទៅត្រួតត្រា[[ស្រុកស្ទោង]]។
 
នាសម័យនោះ ព្រំប្រទល់ដែនទឹកដីខ្មែរ បានលាតសន្ធឹងទៅដល់[[ស្រុកពិស្ណុលោក]] និង[[សុខោទ័យ]] នៅ​ទិស​ខាង​លិច​ទៅ​ដល់​[[ស្រុក​គោក​អង្រ្កង]] ឬ​[[ស្រុក​យួន]]​នៅ​ទិស​ខាង​កើត ទៅ​ដល់[[ស្នាមខ្សាច់]] (ខាងជើង[[ភ្នំដងរែក]])នៅទិសខាងជើងនិង នៅទិស​ខាង​ត្បូង​ទល់​និង​សមុទ្រ​។
 
មួយផ្នែកទៀត នាគ្រាកាលនោះគេសំគាល់ឃើញមានជនជាតិបរទេសជាច្រើន បានចូលមករស់នៅរកស៊ីធ្វើជំនួញ​ប្រកប​មុខ​របរ​ក្នុង​ស្រុក​ខ្មែរ មាន​ដូច​ជា[[​សៀម]] [[លាវ]] [[យួន]] ជា​ដើម​។ សៀម​ចុះមកនៅ[[បឹងណោងស្នោ]] ប្រកបមុខរបររកស៊ីចាប់​[[ត្រី​កន្ធរ​]]យក​មក​ប្រលាក់​ហាល​។ ជា​រៀង​រាល់​ឆ្នាំ ជន​ជាតិ​សៀម​ទាំង​នោះ តែងតែដឹកនាំយកត្រីកន្ធរហាល និង ទឹកថ្លាល្អបរិសុទ្ធនៅក្នុង[[ខេត្ដពេជ្រ​បុរី]]មក​ថ្វាយ​ព្រះ​មហា​ក្សត្រ​ខ្មែរ​សម្ដេច​ព្រះ​កុម៉ែ​រាជ​ជា​[[សួយ​សារ​អាករ​]]។ ចំណែកជនជាតិយួនវិញ ប្រកបបររកស៊ីលក់[[ក្រណាត់សូត្រ]] ហើយ​ជា​រៀង​រាល់​ឆ្នាំ ក៏​តែង​តែ​នាំ​យក​សំពត់​សូត្រ សំពត់​ព្រែ មក​ថ្វាយ​ព្រះរាជាជាសួយសារអាករដែរ។
 
==ព្រះញាតិវង្ស==
ព្រះថោងនិងនាងនាគ បានមានព្រះរាបុត្រាបុត្រីជាច្រើនដែលព្រះអង្គចែកភារកិច្ចតែងតាំងអោយមាន[[ឋានន្ដរសក្ដិ]] និង​ប្រគល់​[[បេសក​កម្ម​]]រៀង​ខ្លួន អោយ​ទៅ​ត្រួត​ត្រា​ស្រុក​នគរ​ប្រទេសផ្សេងៗ៖
*ព្រះ[[វិរោរាជ]], បុត្រច្បង ទទួលមុខងារ ជា[[មហាឧបរាជ]]
*ព្រះ[[ហរិរាជ]] [[ជាកែវហ្វារ]]
*ព្រះ[[បរមិន្ទរាជ]] ត្រូវទៅគ្រប់គ្រង[[ស្រុកមង្គលបូរី]]
*[[ឧទ័យរាជា (រឿងព្រេង)|ព្រះឧទ័យរាជា]], [[ស្រុកធនបូរី]]
*ព្រះ[[នរិន្ទរាជា]], [[ស្រុកសាវាងបូរី]]
*ព្រះ[[វិជៀនរាជ]], [[ស្រុកគម្ដែងបូរី]]
*ព្រះ[[សាហរាជ]], [[ស្រុកបុរីរម្យ]]
*ព្រះ[[ភិរុណរាជ]], [[ស្រុកបស្ចឹមបូរី]]
*ព្រះ[[ពិជិតរាជ]], [[ស្រុកពិជិតបូរី]]
*ព្រះ[[សុវណ្ណរាជ]], [[ស្រុកសុវណ្ណលោក]]
*ព្រះ[[ពិពិតរាជ]] [[ស្រុកពិស្ណុលោក]]។
 
==ឯកសារយោង==
*ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតរស់ ចន្ទ្រាបុត្រ
[[ចំណាត់ថ្នាក់ក្រុម:ទេវកថាខ្មែរ]]
 
[[ចំណាត់ថ្នាក់ក្រុម:ក្សត្រីខ្មែរក្នុងរឿងនិទាន]]
 
{{s-start}}
{{s-bef|before=មិនស្គាល់}}
{{s-ttl|title=[[បញ្ជីព្រះមហាក្សត្រីខ្មែរក្នុងរឿងនិទាន|នគរគោកធ្លក]]|years=}}
{{s-aft|after=[[អ្នកម្នាងទេស]]}}
{{s-end}}
[[ចំណាត់ថ្នាក់ក្រុម:រាជវង្សព្រះថោង]]