បឹងយក្សឡោម៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
បន្ទាត់ទី២៥៖
}}
== ទីតាំងភូមិសាស្រ្ត ==
'''បឹងយក្សឡោម'''ជាបឹងមួយស្ថិតនៅក្នុងឃុំយក្សឡោម [[ស្រុកបានលុង]] [[ខេត្តរតនគិរី|ខេត្តមណ្ឌលគិរី]]។ បឹងយក្សឡោមជារមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាលគ្មានពីរក្នុង ប្រទេសដែលបានកើតឡើង ដោយសារបន្ទុះ[[ភ្នំភ្លើង]]តាំងពីរាប់ រយឆ្នាំមុនមកម៉េ្លះ។ ទិដ្ឋភាពក្នុងបឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា ដុះអមជុំវិញ បឹងដែលជាម្លប់សម្រាប់ កម្សាន្ត រីឯផៃ្ទទឹកមានពណ៏ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន រហូតធ្វើឲ្យអ្នកទស្សនាមិនចង់ឃ្លាតពីកនែ្លងនេះ ឡើយ។ រមណីយដ្ឋានបឹងយក្សឡោមមានចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីទីក្រុងបានលុងដែល ជាបេះដូងនៃ[[ខេត្តរតនគិរី]]។ បឹងនេះមានបរិមាត្រ ២៦១២ម៉ែត្រ ដែលមានអង្កត់ផ្ចិត ៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ។ ដោយសារតែខេត្តនេះជាខេត្តមួយសម្បូរទៅដោយសម្បត្តិធម្មជាតិបែបនេះ បានជាធ្វើឲ្យបណ្តាប្រជាជន ដែលរស់នៅ ជុំវិញខេត្តនេះនាំគ្នាទៅរស់នៅទីនោះ។
[[ឯកសារ:Yak Loum Lake.jpg|thumb|ទិដ្ឋភាពបឹងយក្សឡោមមើលពីលើ]]
ពេលដែលយើងធ្វើដំណើរទៅដល់បឹងយក្សឡោមភ្លាម នៅពីមុខត្រូវ បានគេដាក់បារ៉ាសឲ្យ ឈប់ដើម្បីបង់ប្រាក់មុននឹងចូលទៅ កម្សាន្តនៅទីនោះ។ បន្ទាប់មកយើងធ្វើដំណើរចុះពីលើជណ្តើរ ដើម្បីឆ្ពោះទៅ បឹងយក្សឡោមប៉ុនែ្តអ្វីដែលមិនគួរឲ្យជឿដូចពាក្យគេ និយាយថា បានឰមួយពាន់ដង មិនស្មើនឹងបាន ឃើញម្តងនោះទេ ពីព្រោះតែនៅលើ ផៃ្ទទឹកមានពណ៏ខៀវ ស្រងាត់មើលទៅដាច់កន្ទុយភែ្នកហើយ មានព្រៃព្រឹក្សាដុះអមជុំវិញសងខាងគួរជាទីគយគន់។ ភ្ញៀវទេសចរម្នាក់ៗ ពេលដែលទៅដល់ បឹងនេះភ្លាមគេ ប្រញាប់ប្រញាល់ផ្លាស់ សំលៀកបំពាក់ និងទាញម៉ាស៊ីនថតដើម្បីទៅហែលទឹក និងថតរូបទុកជាអនុស្សាវរីយ បង្អួតមិត្តភក្តិបងប្អូន ប៉ុនែ្តមុននឹងពួកគេចុះ ទៅហែល គេត្រូវជួលអាវការពារជាមុនសិនគឺមួយតមៃ្ល​ ២០០០រៀលតែបើមនុស្សចាស់ មិនចង់ជួលក៏បានដែរ ឲ្យតែចេះហែលទឹក។ ភ្ញៀវទេសចរគ្រប់ៗគ្នា ដែលទៅទស្សនានៅ បឹងយក្សឡោម បានសរសើរមិនដាច់ពីមាត់ឡើយថា បឹងនេះមានទេសភាពស្អាត ទឹកបឹង មានពណ៏ខៀវស្រងាត់ បើមុជទៅឆ្ងាយ កាន់តែត្រជាក់ទៅៗ ដែលធ្វើឲ្យអ្នកដែលបានទៅកម្សាន្តនៅទីនោះមិនចង់ត្រឡប់មកវិញ ឡើយ យើងក្រេឡកមើល ទៅខាងឆេ្វងដៃ មុននឹងចូលទៅ អាងហែលទឹកនោះ យើងនឹងឃើញខ្ទមជនជាតិព្នងពីរដែលគេសង់ឡើង ដើម្បីឲ្យ ភ្ញៀវទេសចរ ឃើញថានោះជាខ្ទមតំណាងឲ្យកូនស្រី កូនប្រុសហើយ ភ្ញៀវ ទេសចរអាចថតរូប ឡើង និងចុះបានដោយសេរី។ ភ្ញៀវទេសចរខ្លះដែលមិនទាន់ចុះមុជទឹកគឺពួកគេនាំគ្នា ដើរជុំវិញបឹងនេះ ដើម្បីគយគន់ ទេសភាពភាគ ច្រើនអ្នកដែលទៅទស្សនា និង ទៅងូតទឹកនៅទីនោះគឺនៅពេលរសៀលម៉ោង២ ឬម៉ោង ៣ពីព្រោះពេលព្រឹក គេនាំគ្នាទៅកម្សាន្ត នៅទឹកជ្រោះផេ្សងៗ កាលពី មុនប្រជាជនរស់នៅជុំវិញ បឹងយក្សឡោមមានជំនឿថា បឹងនេះមានអារក្សទឹក និងអារក្សភ្នំថែរក្សាការពារ ពួក គេមិនហ៊ានកាប់ ឆ្ការព្រៃនៅទីនោះ ឡើយព្រោះខ្លាច បង្កគ្រោះថ្នាក់ដល់ពួកគេ ជាងនេះទៅទៀត ពេលដែលកូនចៅរបស់ពួកគេ មានជំងឺម្តងៗពួក គេតែងយកជ្រូក មាន់ ទាទៅ សែនដើម្បីសុំសេចក្តីសុខ តែពេលនេះជំនឿ ទាំងអស់នោះត្រូវបានសាបរលាបអស់ ទៅហើយ ដោយ គេគ្រាន់តែទុកទីនោះ ជាកនែ្លងរមណីយដ្ឋានសម្រាប់កម្សាន្តប៉ុណ្ណោះ។