ព្រះបាទហស៌វរ្ម័នទី២៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: Reverted កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
ជំនួសខ្លឹមសារនៃទំព័រដោយ '== ឯកសារយោង == Category:ព្រះមហាក្សត្រខ្មែរ|ព្រះបាទហ...'
ស្លាក: ជំនួស Reverted កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
បន្ទាត់ទី១៖
== ព្រះបាទហ៌សវរ្ម័នទី២(ឆ្នាំ៩៤២-ឆ្នាំ៩៤៤នៃគ.ស) ==
ព្រះបាទហ៌សវរ្ម័នទី២ជាព្រះរាជបុត្ររបស់[[ព្រះបាទជ័យវរ្ម័នទី៤]]ព្រះអង្គសោយរាជ្យនៅរាជធានីឆោគគ៌រ្យ<ref>សៀវភៅសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំយុវជននិងកីឡា ទំព័រទី១៤៧</ref>។ ក្នុងរាជកាលព្រះបាទព្រហ្មលោកវង្សត្រកូលផងទាំងឡាយបានធ្វើសក្ការបូជាចំពោះព្រះកម្រងតេងជគតដ៏រាជាដូចពេលមុន។ ព្រះស្តែងអញអាត្មសិវជាក្មួយរបស់ព្រះស្តែងអញឦសានមូត្ថិ៍ជាបុរោហិត<ref>អត្តបទសិលាចារឹកស្តុកកក់ធំ ភាគទី២ ជាភាសាខ្មែរ ប្រែសម្រួលដោយសាស្រ្តាចារ្យបណ្ឌិត ឡុង សៀម</ref>។ សិលាចារឹក[[ប្រាសាទហែផ្កា]]លេខK-៦៨៦ ចារនៅសតវត្សរ៍ទី៩ សិលាចារឹកអង្គរធំលេខ K-៩០៥ ចារនៅសតវត្សរ៍ទី៩ស្ថិនៅក្នុងខេត្តសៀមរាបបានបញ្ជាក់ថា ព្រះបាទជ័យវរ្ម័នទី៤ មានព្រះរាជបុត្រាមួយអង្គព្រះនាមហស៌វរ្ម័នទី២<ref>Michael Vickery,2001-2002. History of Cambodia,p.114</ref>។ ទ្រង់ជារាជទាយាទស្នងព្រះរាជសម្បត្តិ បន្តពីព្រះរាជបិតាដែលបានសោយរាជបាន ២០ឆ្នាំនៅរាជធានីកោះកេរ។ សិលាចារឹកនៅប្រាសាទបាយ៉ង់លេខ K-៨៥៩(S)ចុះកាលបរិច្ឆេទនៅឆ្នាំ៨៦៣នៃគ្រិស្តសករាជបានរំលឹកដល់ការស្ថាបនាគិរីន្ទ្រាស្រម។ សិលាចារឹកនេះបានសរសេរអំពី[[ព្រះបាទជ័យវរ្ម័នទី៤]] និង[[ព្រះបាទហស៌វរ្ម័នទី២]]។ ព្រះបាទហ៌សវរ្ម័នទី២ ព្រះអង្គសោយរាជ្យបានតែពីរឆ្នាំប៉ុណ្ណោះត្រូវបាព្រះរាមជីដូនមួយនឹងព្រះអង្គបានដណ្តើមរាជ្យសម្បត្តិបាន ហើយបានឡើងសោយរាជ្យពីព្រះអង្គ<ref>ឯកសារប្រវត្តិសាស្រ្តខ្មែរ ជាសំឡេង រៀបរៀងដោយលោក រស់ ចាន់បុត្រ</ref>។ ព្រះបាទហស៌វរ្ម័នទី២ មានព្រះនាមសម្រាប់រាជ្យថា ធូលីព្រះបាទធូលីជើងព្រះកម្រតេងអញស្រីហស៌វរ្ម័នទេវៈ<ref>https://tamabmmo.wordpress.com/2013/06/19/khmer-kings-list-5/?wref=tp</ref>។
== ឯកសារយោង ==
[[Category:ព្រះមហាក្សត្រខ្មែរ|ព្រះបាទហស៌វរ្ម័នទី២]]