ព្រះបាទជ័យវរ្ម័នទី៤៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានជំរះទំព័រ
ស្លាក: ការជម្រះទំព័រ Manual revert Reverted មុខងារកែប្រែកូដឆ្នាំ២០១៧
សូមជួយស្រាវជ្រាវបន្ថែម តែមិនលុបទេ
ស្លាក: Manual revert Reverted មុខងារកែប្រែកូដឆ្នាំ២០១៧
បន្ទាត់ទី១៖
{{Infobox monarch
| name = ព្រះបាទជ័យវរ្ម័នទី៤
| reign = ៩២៨-៩៤២
| spouse =
| issue =
| posthumous name = បរមសិវបទ
| predecessor = [[ព្រះបាទឥសានវរ្ម័នទី២]]
| successor = [[ព្រះបាទហស៌វរ្ម័នទី២]]
| religion = [[ព្រហ្មញ្ញសាសនា]] និង[[រាជធានីកោះកែរ]]
|}}
== ព្រះបាទជ័យវរ្ម័នទី៤(ឆ្នាំ៩២៨-៩៤២នៃគ.ស) ==
ព្រះអង្គជាប្អូនថ្លៃរបស់[[ព្រះបាទយសោវរ្ម័នទី១]]។ ព្រះអង្គបានកសាងរាជធានីកោះកេរ(ឆោកគគីរ)។ ព្រះអង្គបានកសាងប្រាសាទជាច្រើននៅរាជធានីកោះកេរ។ ព្រះអង្គបានជីករហាលសម្រាប់តម្កល់ទឹក និងកសាងសិវលិង្គត្រីភូនេស្វរៈ<ref>សៀវភៅសិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជននិងកីឡា ទំព័រទី១៤៧</ref>។ កុមារស្វាមីជាក្មួយរបស់ព្រះកម្រងតេងសិវាស្រមជាអាចារ្យប្រធាននៃវង្សត្រកូលបានបង្កើតស្រុកបរាសរៈនៅក្នុងភូមិនៃស្តុករន្សីបានផ្តល់គ្រឿងឧបភោគដល់ព្រះវិហារស្របតាមព្រះរាជបញ្ជាដែលបានធ្វើឡើងដល់វង្សត្រកូលនៅក្នុងរជ្ជកាលព្រះបាទបរមសិវបទព្រះអង្គបានយាងចេញពីរាជធានីស្រីយសោធរបុរៈទៅសោយរាជ្យសម្បត្តិនៅឯរាជធានីឆោគគ៌រ្យ(តំបន់កោះកែរ)ព្រះអង្គបាននាំរូបព្រះកម្រងតេងជគតដ៏រាជាទៅតម្កល់នៅទីនោះ។ វង្សត្រកូលផងទាំងឡាយ បានទៅធ្វើពិធីសក្ការៈបូជាព្រះកម្រងតេងជគតដ៏រាជាដូចពីពេលមុន។ ព្រះស្តែងអញឦសានមូត្ថិ៍ជាចៅរបស់ព្រះកម្រងតេងសិវាស្រមជាអាចារ្យប្រធានគឺប្រធាននៃវង្សត្រកូលបានរស់នៅរាជធានីឆោគគ៌រ្យបានបង្កើតស្រុកឈ្មោះខ្មូញបានទិកខ្ញុំបម្រើទាំងឡាយរស់នៅទីនោះបានផ្តល់គ្រឿងឧបភោគបរិភោគដល់ព្រះវិហារនៅឆោគគ៌រ្យ ដែលជាភារកិច្ចរបស់វង្សត្រកូលព្រះស្តែងអញឦសានមូត្ថិ៍បានស្ថាបនាព្រះសិវលិង្គនោះនៅឯស្តុករន្សី<ref>អត្តបទសិលាចារឹកស្តុកកក់ធំជាភាសាខ្មែរភាគ២ ប្រែសម្រួលដោយសាស្រ្តាចារ្យបណ្ឌិត ឡុង សៀម</ref>។ ព្រះបាទជ័យវរ្ម័នទី៤ មានព្រះនាមសម្រាប់រាជ្យថា ធូលីព្រះបាទធូលីជើងព្រះកម្រតេងអញជ័យវរ្ម័នទេវៈ<ref>https://tamabmmo.wordpress.com/2013/06/19/khmer-kings-list-5/?wref=tp</ref>។
== រាជធានីកោះកេរ ឬរាជធានីឆោកគគីរ ឬលិង្គបុរៈ ==
ព្រះបាទជ័យវរ្ម័នទី៤ បានប្តូររាជធានីពីរាជធានីអង្គរទៅរាជធានីថ្មីមួយទៀត ដើម្បីស្ថាបនារាជធានីថ្មីមួយទៀតគឺរាជធានីឆោកគគីរ ដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងស្រុកគូលែននៃ[[ខេត្តព្រះវិហារ]]។ព្រះរាជាអង្គនេះទ្រង់បានស្ថាបនាប្រាសាទភ្នំមួយមានទ្រង់ទ្រាយធំ ដែលមានកម្ពស់៣៥ម៉ែត្រ និងប្រកបដោយថ្នាក់៧ជាន់ ហើយនៅកំពូលខាងលើប្រាសាទដ៏ធំមហិមានេះ ព្រះអង្គបានតម្កល់រាជលិង្គត្រីភូវនេស្វរៈ ដែលជាតំណាងនៃអាទិទេបក៏ដូចជាព្រះអង្គ។ នៅខាងមុខប្រាសាទដែលបែរមុខទៅទិសខាងកើតនេះ មានរហាលទឹក ឬបារាយណ៍មួយដ៏ធំអស្ចារ្យ ព្រមទាំងមានប្រព័ន្ធទឹកខ្វាត់ខ្វែងសម្រាប់បង្ហូរទឹកចូលទៅក្នុងវាលស្រែជិតឆ្ងាយ ដើម្បីឱ្យងាយស្រួលដល់ការស្រោចស្រពស្រែចំការ។ លិង្គបុរៈជាឈ្មោះនៃរាជធានីឆោកគគីរ ឬរាជធានីកោះកេរ។ ការរៀបរាប់ដោយសង្ខេបនៃការកសាងរាជធានីឆោកគគីរ ឬរាជធានីកោះកេរត្រូវបានចារឡើងនៅក្នុងអត្តបទសិលាចារឹកមួយនារជ្ជកាល [[ព្រះបាទរាជេន្ទ្រវរ្ម័នទី២]]ដែលមានខ្លឹមសារថា នៅលិង្គបុរៈ ព្រះបាទជ័យវរ្ម័នទី៤ បានកសាងដោយលំបាកនៅលើទីតាំងយ៉ាងខ្ពស់មួយនូវព្រះសិវលិង្គតម្កល់ក្នុងកម្ពស់៩ហត្ថ ៩ដង។ ព្រះបាទជ័យវរ្ម័នទី៤បានកសាងរាជធានីមួយមានទំហំធំធេងជាទីតាំងដ៏មានមហិទិ្ធរបស់ព្រះអាទិទេពនៃភពទាំងបី(ស្រីយាមវិភូត្យាភូវនត្រយស្យ)<ref>សៀវភៅ ប្រវត្តសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងរដ្ឋនាសម័យអង្គរពីសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៤ សាស្រ្តាចារ្យបណ្ឌិត មីសែល ត្រាណេ ឆ្នាំ២០១៤ ទំព័រទី១២៣ ដល់១២៥</ref>។
== ឯកសារយោង ==
[[Category:ព្រះមហាក្សត្រខ្មែរ|ព្រះបាទជ័យវរ្ម័នទី៤]]