ព្រះបាទចន្ទរាជា៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានជំរះទំព័រ
ស្លាក: ការជម្រះទំព័រ Reverted មុខងារកែប្រែកូដឆ្នាំ២០១៧
សូមជួយស្រាវជ្រាវបន្ថែម តែមិនលុបទេ
ស្លាក: Manual revert Reverted មុខងារកែប្រែកូដឆ្នាំ២០១៧
បន្ទាត់ទី១៖
{{Infobox monarch
| name = ព្រះបាទចន្ទរាជា
| reign = ១៥១៦-១៥៦៦
| spouse =
| issue =
| posthumous name =
| predecessor = [[ព្រះបាទស្រីជេដ្ឋា]]
| successor = [[ព្រះបាទបរមរាជាទី៤]]
| religion = [[ព្រះពុទ្ធសាសនា]] និង[[រាជធានីលង្វែក]]
|}}
== ព្រះបាទចន្ទរាជា(ឆ្នាំ១៥១៦-១៥៦៦នៃគ.ស) ==
ដោយពញាយសរាជា ដែលជារាជបុត្ររបស់[[ព្រះបាទស្រីសុគន្ធបទ]]សោយទីវង្គតទៅ។ ព្រះបាទចន្ទរាជាបានឡើងសោយរាជ្យ តាំងពីឆ្នាំ១៥១៦ ទៅតាមសំណូមពររបស់ព្រះរាជវង្សានុវង្សនិងពួកនាម៉ឺនសព្វមុខមន្ត្រីរបស់ព្រះអង្គ។ ក្រោយពីទទួលមហាជោគជ័យលើ[[ព្រះបាទស្រីជេដ្ឋា]] ហើយព្រះអង្គនៅបន្តការគ្រប់គ្រងតទៅទៀត។ រីឯពិធីអភិសេកឡើងសោយរាជ្យនៅពេលក្រោយទៀត<ref>សៀវភៅប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ភាគ២ ឆ្នាំ១៩៧៣ ទំព័រទី២០</ref>។ ព្រះបាទចន្ទរាជា ឬអង្គចន្ទទី១ ជាព្រះអនុជពៅរបស់ព្រះបាទស្រីសុគន្ធបទ។ នៅក្នុងឱកាសដែលស្ដេចកនធ្វើគត់ ព្រះបាទស្រីសុគន្ធបទ នៅបន្ទាយស្ទឹងសែនក្នុងឆ្នាំ១៥១២នោះ ព្រះអង្គចន្ទរាជាកំពុងគង់នៅ ក្រុងអយុធ្យាស្រុកសៀម ឯនោះ។ នៅពេលទទួលបានដំណឹងនេះភ្លាម ព្រះអង្គក៏រកមធ្យោបាយ មករំដោះរាជបល្ល័ង្ក។ ក្នុងអំឡុងសង្គ្រាមនេះ ប្រជារាស្ត្របានសុំឲ្យព្រះចន្ទរាជាឡើងសោយរាជ្យ។ ព្រះអង្គក៏ព្រមឡើងគ្រងរាជ្យសិន ដោយមានព្រះសម្រាប់រាជ្យថា ព្រះបរមរាជាចន្ទរាជា នៅគ.ស១៥១៦។ រហូតដល់ឆ្នាំ១៥២៦ ជោគជ័យត្រូវបានទាំងស្រុងមកលើព្រះចន្ទរាជា ដោយស្ដេចកនត្រូវចាប់បានហើយសម្លាប់ចោល។ ចាប់ពីឆ្នាំ១៥២៧ ព្រះបាទចន្ទរាជា បានឲ្យគេសាងសង់ បន្ទាយលង្វែក។ នៅឆ្នាំ១៥២៩ ព្រះអង្គយាងទៅគង់នៅបន្ទាយលង្វែក ហើយលង្វែក ក៏ក្លាយជារាជធានីខ្មែរ រហូតដល់ចុងសតវត្សទី១៦។ ព្រះបាទចន្ទរាជា ជាស្ដេចសឹកសង្គ្រាម ដ៏ល្បីល្បាញមួយអង្គក្នុងសតវត្សទី១៦ ព្រោះព្រះអង្គបានរំដោះទឹកដីខ្មែរមកវិញ រហូតដល់ក្រុងអយុធ្យា។ ព្រះអង្គបានសាងសង់វត្តអារាមជាច្រើន បដិមាត្រលែងកែង ព្រះគោ និងប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវី ... ឲ្យចងក្រង និងសរសេរឯកសារ គ្រប់ប្រភេទ សម្រាប់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយ។ ប៉ុន្តែនៅឆ្នាំ១៥៦៦ ព្រះបាទចន្ទរាជាទ្រង់បានចូលទិវង្គតនៅក្រុងលង្វែក។ ព្រះចេតិយតម្កល់អដ្ឋិធាតុរបស់ព្រះអង្គស្ថិតនៅលើភ្នំព្រះរាជទ្រព្យសព្វថ្ងៃ<ref>កែវ ច័ន្ទបូរណ៍</ref>។
== ឯកសារយោង ==
[[Category:ព្រះមហាក្សត្រខ្មែរ|ព្រះបាទចន្ទរាជា]]