យឝោវម៌្មទី២៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ត removed Category:ជនខ្មែរគេធ្វើឃាត using HotCat |
No edit summary ស្លាក: កែប្រែតាមគំហើញ កែសម្រួលតាមទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត |
||
បន្ទាត់ទី២៣៖
|}}
វ្រះបាទ'''យឝោវម៌្មទី២''' រជ្ជកាល (១១៦០-១១៦៥) ព្រះអង្គមានព្រះនាមពេញថា '''វ្រះបាទឝ្រីយឝោវម៌្មទេវ'''។ ព្រះមហាក្សត្រ អង្គនេះ ក្នុងរាជ្យរបស់ព្រះអង្គបានជួបប្រទះនូវវិបត្តិផ្ទៃក្នុងជាច្រើន។ តាមរយៈសិលាចារឹក យើងដឹងថាមានមនុស្សមានក្រុមជាច្រើនបានប៉ុនប៉ងចង់ធ្វើឃាតព្រះអង្គ តែមិនបានសំរេច។ មនុស្ស ឬក្រុមដែលចង់ធ្វើគតព្រះអង្គ យើងមិនអាចស្គាល់ឈ្មោះទេ ពីព្រោះសិលាចារឹកប្រាសាទបន្ទាយឆ្មារបានត្រឹមតែបញ្ជាក់ថាមាន ភារតៈ[[រាហ៍ុ]] ក្បត់ចង់មកយាយីលេបត្របាក់។ គឺសិលាចារឹកបានប្រៀបប្រដូចព្រឹត្តិការណ៍ក្បត់ទៅនឹងរាហ៍ុដែលកំពុងតែលេបព្រះ[[ចន្ទ]]
វ្រះបាទយឝោវម៌្មទី២បានរួចរស់មានជីវិតដោយសារសេចក្ដីក្លាហាន និងប្រាជ្ញាភ្លឺថ្លាឈ្លាសវៃរបស់ព្រះឝ្រីឥន្ទ្រកុមារ ព្រះរាជបុត្រវ្រះបាទ[[ជយវម៌្មទី៧]]ដែលជាមេទ័ពកងរក្សាព្រះអង្គ។ ព្រះ[[ឝ្រីឥន្ទ្រវម៌្ម]]ខ្លួនឯងបានរួចរស់ផុតមកពីសេចក្ដីស្លាប់ដោយ វីរភាពរបស់មេទ័ពពីរនាក់ [[អជ៌ូន]] និង[[ឝ្រីភរទេវបុរ]] ដែលបានយកជីវិតទៅបូជារាំងបាំងការពារព្រះអង្គ។ តែ ក្នុងគ.ស១១៦៥ វ្រះបាទយឝោវម៌្មទី២មិនអាចគេចផុតរួចអំពីអំពើក្បត់ប៉ងធ្វើឃាត ដូចលើកមុនទៀតឡើយ។ ព្រះអង្គត្រូវមន្ត្រីជាន់ខ្ពស់ម្នាក់ឈ្មោះ[[ត្រិភុវនាទិត្យវម៌្ម]] និងក្រុមបក្សពួកធ្វើរាជ្យប្រហារធ្វើគត់ព្រះអង្គ។
|