វត្តព្រះកែវ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
រចនាសម្ព័ន្ធ
បន្ទាត់ទី១៖
[[បាងកក|ទីក្រុងទេពមហានគរ]] នៃ [[ថៃ|ប្រទេសថៃ]] មានវត្តពិសិដ្ឋមួយស្ថិតចំណុះក្នុងព្រះបរមមហារាជវាំងនោះមានឈ្មោះថា '''វត្តព្រះស្រីរតនសាស្ដារាម''' (ព្រះឝ្រីរតនឝាស្ដារាម) [ [[ថៃ]]. วัดพระศรีรัตนศาสดาราม] ឬប្រជាជនទូទៅនិយមហៅថា[[វត្តព្រះកែវ]]។ វត្តនេះមានរូបរាងសណ្ឋានទៅនឹងវត្តព្រះឧបោសថរតនារាម ឬវត្តព្រះកែវមរកតនៃព្រះបរមរាជវាំងចតុម្មុខមង្គលនៃនគរខ្មែរយើងដែរ។ឬ [[វត្តព្រះកែវមរកត]] នៃ [[ព្រះបរមរាជវាំង|ព្រះបរមរាជវាំងចតុម្មុខមង្គល]] នៃនគរខ្មែរយើងដែរ។
 
វត្តព្រះស្រីរតនសាស្ដារាមនេះ គឺជាស្ថានទីស័ក្ដិសិទ្ធិដ៏សំខាន់មួយនៃនគរថៃ និងក៏ជាទីទេសចរណ៍ដ៏មានប្រជាប្រិយមួយសម្រាប់ទេសចរបរទេសផងដែរ។
 
== ប្រវត្តិសាស្រ្ត ==
វត្តព្រះកែវនៃនគរថៃនេះ ត្រូវបាន ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោកមហារាជ ឬរាមាទី១ បរមបឋមអង្គក្សត្រិយ៍នៃរាជវង្សចក្រីថៃ ប្រោសឲ្យសាងឡើងកាលគ្រាគ.ស.១៧៨២ ដោយមានព្រះរាជបំណងដើម្បីធ្វើជាទីតាំងតម្កល់ប្រតិស្ឋានព្រះពុទ្ធមហាមណីរតនបដិមាករ ឬព្រះកែវមរកតនោះឯង។ វត្តព្រះស្រីរតនសាស្ដារាមនេះជាវត្តដែលមិនមានព្រះសង្ឃចាំវស្សាទេ ពោលគឺមានតែទីពុទ្ធាវាស ដោយមិនមានសង្ឃាវាសទេ។
 
== បរិវេណ ==
វត្តព្រះស្រីរតនសាស្ដារាមនេះ គឺជាស្ថានទីស័ក្ដិសិទ្ធិដ៏សំខាន់មួយនៃនគរថៃ និងក៏ជាទីទេសចរណ៍ដ៏មានប្រជាប្រិយមួយសម្រាប់ទេសចរបរទេសផងដែរ។
 
បរិវេណនៃវត្តមានទំហំធំប្រមាណដោយបែងចែកជាសង្កាត់ៗ យ៉ាងហោចណាស់ចំនួនបីដែរ នោះគឺ៖ ''ក្រុមព្រះឧបោសថ, ក្រុមដ្ឋានពៃទី'' និង''ក្រុមអាគារប្រកប''។
 
'''ក្រុមព្រះឧបោសថ''' គឺជាក្រុមដែលមានភាពសំខាន់បំផុត ដោយហេតុមានព្រះឧបោសថជាអាគារប្រធានសម្រាប់ប្រតិស្ឋានព្រះពុទ្ធមហាមណីរតនបដិមាករ និងជុំវិញអមដោយអាគារមួយចំនួនទៀតដូចជាសាលារាយ, ព្រះពោធិ៍ធាតុពិមាន, ហោរាជពង្សានុសរណ៍, ហោរាជករមានុសរណ៍, ហោរគាំង និងហោព្រះគន្ធាររាស្ដ្រ ជាដើម។
 
== ព្រះឧបោសថ ==
* '''អំពីព្រះឧបោសថ'''
 
បើនិយាយអំពីព្រះឧបោសថវិញ មានទីតាំងនៅចំកណ្ដាលនៃបរិវេណវត្តទាំងមូល អមដោយកំពែងកែវ និងមានស៊ុមប្រតិស្ឋានសេមារួម៨ស៊ុម។ ព្រះឧបោសថនេះប្រើវេលានៃការសាងសង់ចំនួន៣ឆ្នាំ ដោយសូរេចបរិបូរណ៍នៅគ្រាគ.ស.១៧៨៥។