ភាពខុសគ្នារវាងកំណែនានារបស់ "ភ្នំគូលែន"

No edit summary
ស្លាក: មុខងារកែប្រែកូដឆ្នាំ២០១៧
== ធនធានធម្មជាតិ ==
[[ឧទ្យានជាតិភ្នំគូលែន]]ជាតំបន់ការពារធម្មជាតិមួយនៅលើភ្នំនេះ។ វាមានឈ្មោះជាផ្លូវការថា "ឧទ្យានជាតិព្រះជ័យវរ្ម័ន​-នរោត្តម​ ភ្នំគូលែន"​ ដែលមានទីស្ថិតនៅក្នុងស្រុកស្វាយលេង និងស្រុកវ៉ារិន។ ភ្នំគូលែនគ្របដណ្តប់ដោយព្រៃស្រោង ដែលជាប្រភពធនធានដល់សំខាន់មួយក្នុងការទាក់ទាញទឹកភ្លៀង។ អ្នកស្រាវជ្រាវជនជាតិបារាំងមួយឈ្មោះ ហ្សង ប៊ូបេ ដែលបានសិក្សាអំពីភូមិសាស្រ្តភ្នំគូលែនកាលពីពាក់កណ្តាលសតវត្សរ៍ទី២០ បានបញ្ជាក់ថា ភ្លៀងចាប់ផ្តើមធ្លាក់នៅតំបន់ភ្នំគូលែនមុនតំបន់វាលរាបនៃខេត្តសៀមរាប ដោយចាប់ផ្តើមនៅរវាងខែមិនា ឬខែមេសា។ ការសិក្សាខាងលើបានបញ្ជាក់ឱ្យយើងឃើញថាតំបន់ភ្នំគូលែងបានទទួលបានទឹកភ្លៀងច្រើនក្នុងមួយឆ្នាំៗ។ ទឹកភ្លៀងជាមធ្យមប្រចាំឆ្នាំនៅតំបន់ភ្នំគូលែនមាន២០០០មីលីម៉ែត្រ។ ហេតុនេះភ្នំគូលែនជាប្រភពទឹកធម្មជាតិដ៏សំខាន់សំរាប់ចិញ្ចឹមតំបន់វាលរាបខាងក្រោម។ តាមការសិក្សាស្រាវជ្រាវរបស់លោក វ៉ាន់ លីអែរ កាលពីឆ្ណាំ២០១២ កន្លងទៅតំបន់ភាគខាងត្បូថនៃខ្នងភ្នំគូលែនមានសណ្ធានជារាងបាទខ្ទះប្រៀបដូចជាអាងស្តុកទឹកដ៏ធំមួយដែលបើកចំហមកទិសពាយព្យ។ ទឹកភ្លៀងត្រូវបានស្ថិតនៅមួយរយៈនៅក្នុងអាងទឹកធម្មជាតិនោះ ដែលអ្នកស្រុកហៅថាអន្លុង់។ បន្ទាប់មកក៏ហូរចុះមកក្រោមតាមប្រព័ន្ធផ្លូវទឹកធម្មជាតិតូចៗជាច្រើននៅលើខ្នងភ្នំ ដែលប្រមូលទឹកមកចាក់បំពេញឱ្យបណ្តាញផ្លូវទឹកធំៗខាងក្រោមមុនហូរចាក់ទៅបឹងទន្លេសាប។ ម្យ៉ាងទៀតទឹកដែលហូរធ្លាក់ពីប្រព័ន្ធផ្លូវទឹកខាងលើនោះ បានប្រមូលផ្តុំបង្កើតជាតំបន់ទឹកធ្លាក់ដ៏សែនមនិរម្យមួយ ដែលទាក់ទាញភ្ញៀវទេសចជាតិ និងអន្តរជាតិ។ ប្រព័ន្ធផ្លូវទឹកធម្មជាតិដែលមានពីភ្នំគូលែនបាននាំមកទឹកហូរធ្លាក់ចុះស្របទៅតាមសណ្ឋានដី ដែលមានលក្ខណៈជម្រាលដោយខ្ពស់ពីទិសឦសាន និងធ្លាក់ចុះទាបនៅទិសនិរតីរហូតដល់បឹងទន្លេសាប ក្នុងនោះមានស្ទឹងសៀមរាប ស្ទឹងពួក និងស្ទឹងរលួស។ ចំណែកនៅតំបន់ប៉ែកខាងក្រោមនៃតំបន់ភ្នំគូលែនគឺជាវាលទំនាបលាតសន្ធឹងល្វឹងល្វើយ ដែលអំណោយផលដល់ការធ្វើកសិកម្្ម និងតាំងទីលំនៅ។ ចាប់តាំងពីសម័យបុរាណរៀងមក ប្រជារាសរ្តខ្មែរបានតាំងទីលំនៅយ៉ាងច្រើនកុះករនៅតមាតំបន់វាលទំនាបជិតបឹងទន្លេសាប។ ដោយការពឹងផ្អែកលើប្រព័ន្ធទឹកផ្លូវទឹកទាំងឡាយខាងលើ ដែលមានប្រភពពីភ្នំគូលែន។
==សំណើរក្នុងការដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក==
==សម្នើរក្នុងការដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក==
ទីតាំងភ្នំគូលែនត្រូវបាន[[រដ្ឋាភិបាលកម្ពុជា]]ដាក់ជាសម្នើក្នុងការបញ្ថូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩២ <ref>[http://whc.unesco.org/en/tentativelists/63/ Site des Kulen - UNESCO World Heritage Centre]</ref>។
==សម័យអង្គរ==
អ្នក​ប្រើ​ប្រាស់អនាមិក