ព្រះបាទយសោវរ្ម័នទី១៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
Bot: Fixing double redirect to យសោវរ្ម័នទី១
ស្លាក: ការផ្លាស់ប្ដូរទំព័រគោលដៅបញ្ជូនបន្ត Reverted
សូមមេត្តាកុំលុបអត្តបទនេះ សូមជួយស្រាវជ្រាវបន្ថែមទៀត ទើបជាការប្រសើរ
ស្លាក: Removed redirect Manual revert Reverted មុខងារកែប្រែកូដឆ្នាំ២០១៧
បន្ទាត់ទី១៖
{{Infobox monarch
#បញ្ជូនបន្ត [[យសោវរ្ម័នទី១]]
| name = ព្រះបាទយសោវរ្ម៏នទី១
 
| reign = ៨៨៩-៩០០
| spouse =
| issue =
| posthumous name = បរមសិវលោក
| predecessor = [[ព្រះបាទឥន្ទ្រវរ្ម័នទី១]]
| successor = [[ព្រះបាទហស៌វរ្ម័នទី១]]
| religion = [[ព្រហ្មញ្ញសាសនា]] និង[[រាជធានីយសោធរបុរៈ]]
|}}
== ព្រះបាទយសោវរ្ម័នទី១(ឆ្នាំ៨៨៩-៩០០នៃគ.ស) ==
ព្រះអង្គជាព្រះរាជបុត្ររបស់[[ព្រះបាទឥន្ទ្រវរ្ម័នទី១]] និងព្រះនាងឥន្ទ្រទេវី។ ព្រះអង្គជាស្តេចសឹកសង្គ្រាមខ្លាំងពូកែទាំងជើងគោកនិងជើងទឹក។ ព្រះអង្គជារាជអាចារ្យ សាស្រ្តចារ្យ កសាងអាស្រមចំនួន ១០០(យសោធរាស្រម)។ ព្រះអង្គកសាងរាជធានីយសោធរបុរៈលើភ្នំបាខែង យសោធរតដាក (បារាយណ៍ខាងកើត) កសាងព្រះវិហារឧទ្ទិសដល់អាទិទេពសិខរិស្វរៈ(ភ្នំព្រះវិហារ) ប្រាសាទប្រាង្គបី។ ព្រះអង្គវាយពង្រីកវិសាលភាពទឹកដី និងរៀបចំរដ្ឋបាល និងវណ្ណៈសង្គមជាដើម<ref>សៀវភៅ សិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំយុវជន និងកីឡា ទំព័រទី១៤៧</ref>។ ព្រះបាទយសោវរ្ម័នទី១បានឡើងសោយរាជសម្បត្តិនៅឆ្នាំ៨៨៩ ហើយបានកសាងរាជធានីអង្គរ បន្ទាប់ពីបានសោយរាជសម្បត្តីប៉ុន្មានឆ្នាំប៉ុណ្ណោះ។ រាជធានីនេះមានឈ្មោះថា យសោធរបុរៈ។ ព្រះអង្គបានឡើងសោយរាជបន្តពីព្រះរាជបិតាព្រះនាមព្រះបាទឥន្ទ្រវរ្ម៏នទី១ ដែលមានព្រះមាតាព្រះនាមឥន្ទ្រទេវីបានផ្តល់នូវសិទ្ធស្របច្បាប់ពីព្រះរាជាណាចក្រដើមពីគឺអាណាចក្រភ្នំ និងចេនឡាដើម្បីបន្តរាជសម្បត្តិ<ref>តាមឯកសារចិន</ref>។ បន្ទាប់ពីព្រះរាជបិតាសោយទីវង្គត ព្រះបាទយសោវរ្ម័នទី១សោយរាជនៅរាជធានី[[ហរិហរាល័យ]]។ បន្ទាប់ពីព្រះអង្គបំពេញកាតព្វកិច្ចសម្រាប់រាជវង្សានុវង្សហើយព្រះអង្គសព្វព្រះទ័យយាងចាកចេញពីរាជធានីហរិហរាល័យ ដើម្បីកសាងរាជធានីថ្មី។ រាជធានីថ្មីនេះមានចម្ងាយប្រមាណ ២០គីឡូមែត្រពីរាជធានីហរិហរាល័យ ដែលមានទីតាំងនៅរាជធានីអង្គរស្ថិតនៅកំពូលភ្នំនៃវាលរាប ដែលលាតសន្ធឹងនាច្រាំងខាងជើងនៃបឹងទន្លេសាបគឺភ្នំកណ្តាល(ភ្នំបាខែង) ដែលមានភ្នំពីរទៀតគឺភ្នំក្រោម និងភ្នំបូក។ ម្យ៉ាងទៀតនេះមានស្ទឹងចំនួនពីរគឺស្ទឹងសៀមរាប និងស្ទឹងរលួស។ ព្រះអង្គបានកសាងប្រាសាទដូចជា [[ប្រាសាទព្រះវិហារ]] [[ប្រាសាទភ្នំបាខែង]] [[ប្រាសាទភ្នំបូក]] [[ប្រាសាទភ្នំក្រោម]] និង[[ប្រាសាទលលៃ]]។ ព្រះបាទយសោវរ្ម័នទី១ មានព្រះនាមសម្រាប់រាជ្យថា ធូលីព្រះបាទធូលីជើងព្រះកម្រតេងអញស្រីយសោវរ្ម័នទេវៈ<ref>https://tamabmmo.wordpress.com/2013/06/19/khmer-kings-list-5/?wref=tp</ref>។