ព្រះបាទរាជេន្ទ្រវរ្ម័នទី២៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ស្លាក: ការបញ្ជូនបន្តថ្មី Manual revert Reverted
សូមមេត្តាកុំលុបអត្តបទនេះ សូមជួយស្រាវជ្រាវបន្ថែមទៀត ទើបជាការប្រសើរ
ស្លាក: Removed redirect Manual revert Reverted មុខងារកែប្រែកូដឆ្នាំ២០១៧
បន្ទាត់ទី១៖
{{Infobox monarch
#បញ្ជូនបន្ត [[រាជេន្ទ្រវរ្ម័នទី២]]
| name = ព្រះបាទរាជេន្ទ្រវរ្ម័នទី២
| reign = ៩៤៤-៩៦៨
| spouse =
| issue =
| posthumous name = សិវលោក
| predecessor = [[ព្រះបាទហស៌វរ្ម័នទី២]]
| successor = [[ព្រះបាទជ័យវរ្ម័នទី៥]]
| religion = [[ព្រហ្មញ្ញសាសនា]] និង[[រាជធានីយសោធរបុរៈ]]
|}}
== ព្រះបាទរាជេន្ទ្រវរ្ម័នទី២(ឆ្នាំ៩៤៤-ឆ្នាំ៩៦៨នៃគ.ស) ==
ព្រះអង្គជាក្មួយ[[ព្រះបាទយសោវរ្ម័នទី១]]។ បិតាព្រះនាមហេន្ទ្រវរ្ម័ន មាតាព្រះនាមហេន្ទ្រទេវី(ប្អូនស្រីរបស់ព្រះបាទយសោវរ្ម័នទី១)។ ព្រះអង្គបានលើករាជធានីឆោគគ៌រ្យ(កោះកែរ)មករាជធានីយសោធបុរៈវីញ។ ព្រះអង្គបានកសាង[[ប្រាសាទមេបុណ្យខាងកើត]] [[ប្រាសាទប្រែរូប]] [[ប្រាសាទប្រាង្គប្រាំជាន់]] [[ប្រាសាទបាទជុំ]] [[ប្រាសាទភិមានអាកាស]] [[ស្រះស្រង់]] [[ប្រាសាទតាកែវ]] និងវាយចាមយកបដិមាមាសមកស្រុកខ្មែរវិញ<ref>សៀវភៅសិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុជន និងកីឡា ទំព័រទី១៤៨</ref>។ នាមព្រះកម្រងតេងជគតដ៏រាជាជាអាចារ្យហោមបានធ្វើជាប្រធាននៃវង្សត្រកូលមានព្រះបាទសិវលោកត្រឡប់មកសោយរាជ្យឯរាជធានីស្រីយសោធរបុរៈវិញ ព្រះអង្គបាននាំយករូបព្រះកម្រតេងជគតដ៏រាជាមកវិញដែរ។ វង្សត្រកូលផងទាំងឡាយធ្វើសក្ការបូជាព្រះកម្រងតេងជគតដ៏រាជាដូចពេលមុន។ ព្រះស្តែងអញអាត្មសិវៈជាបុរោហិតនាព្រះកម្រតេងជគតដ៏រាជាជាអាចារ្យហោមជាប្រធាននៃវង្សត្រកូលបានសាងប្រាសាទនានាមានប្រាសាទវលភី នៅឯស្តុករន្សី បានបង្កើតស្រុកព្រហ្មបុរៈ បង្កើតភូមិកតុកៈ ភូមិសាន្ដិ នៅក្នុដែនដីស្រុករន្សី បានស្ថាបនាព្រះវិហារនៅទីនោះ<ref>អត្តបទសិលាចារឹកស្តុកកក់ធំ(ភាគ២ ជាភាសាខ្មែរ)ប្រែសម្រួលដោយសាស្រ្តាចារ្យបណ្ឌិត ឡុង សៀម</ref>។ ព្រះអង្គមិនគង់នៅរាជធានីកោះកេរទៀតទេ គឺព្រះអង្គបាននាំយកលិង្គទេវរាជត្រឡប់មករាជធានីយសោធរបុរវិញ ព្រះអង្គបានជួសជុលនិងរៀបកសាងបន្ថែមធ្វើឱ្យរាជធានីយសោធរបុរៈនេះកាន់តែល្អ និងរុងរឿងឡើងថែមទៀត នៅចំកណ្តាលទីក្រុងនេះ ព្រះអង្គចាប់ផ្តើមកសាង[[ប្រាសាទភិមានអាកាស]]ដ៏ល្អឆើតឆាយ ហើយនៅភាគខាងកើតនៃរាជធានីនៅឆ្នាំ៩៥២ ព្រះអង្គបានកសាង[[ប្រាសាទមេបុណ្យខាងកើត]] ដែលមានប្រាង្គចំនួនប្រាំនៅចំកណ្តាលបារាណ៍យសោធរតដាត ដើម្បីឧទ្ទិសចំពោះព្រះមាតាព្រះបិតា បុព្វការីជនផ្សេងៗទៀត និងសិវលិង្គ។ នៅឆ្នាំ៩៦១ ព្រះអង្គបានកសាងប្រាសាទមួយទៀត ដែលមានរូបរាង និងមានប្រាង្គដូចគ្នាននឹងប្រាសាទមេបុណ្យខាងកើតដែរ ឈ្មោះថា[[ប្រាសាទប្រែរូប]]ស្ថិតនៅខាងត្បូងបារាយណ៍យសោធរតដាត ដើម្បីដម្កល់លិង្គទេវរាជ និងដើម្បីឧទ្ទិសចំពោះព្រះញាតិព្រះអង្គផង។ ហេតុដែលបណ្តាលឱ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ កសាងប្រាសាទប្រែរូប ដែលមានរូបរាងសណ្ឋានដូចគ្នានឹងប្រាសាទមេបុណ្យខាងកើតនោះគឺមកពីប្រាសាទមេបុណ្យខាងកើតនេះ ត្រូវបានសាងសង់ឡើងនៅកណ្តាលបារាយណ៍ ដែលជាហេតុធ្វើឱ្យពិបាកក្នុងធ្វើបុណ្យទាន។ នៅក្នុងរាជ្ជកាលរបស់ព្រះអង្គសាសនាទាំងអស់មានលក្ខណៈរីកចម្រើន នឹងរួមរស់ដោយសុខដម្យជាមួយគ្នា។ នៅក្នុងរាជ្យរបស់ព្រះអង្គនេះដែរ មានវិរៈជន និងមន្រ្តីជាន់ខ្ពស់នៃព្រះបរមរាជវាំងជាច្រើនមានរួមចំនែកកសាង ដូចជានៅឆ្នាំ៩៤៦ ស្ថាបយ្យកររបស់អង្គបានកសាង[[ប្រាសាទបាទជុំ]]<ref>ឯកសារប្រវត្តិសាស្ត្រខ្មែរ ជាសំឡេង រៀបរៀងដោយ លោករស់ ចន្ទ្របុត្រ</ref>។ ព្រះបាទរាជេន្រ្ទវរ្ម័នទី២ មានព្រះនាមសម្រាប់រាជ្យថា ធូលីព្រះបាទធូលីជើងព្រះកម្រតេងអញស្រីរាជេន្រ្ទទេវៈ<ref>https://tamabmmo.wordpress.com/2013/06/19/khmer-kings-list-5/?wref=tp</ref>។
== ឯកសារយោង ==
[[Category:ព្រះមហាក្សត្រខ្មែរ|ព្រះបាទរាជេន្ទ្រវរ្ម័នទី២]]