លីប៊ី៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
បន្ទាត់ទី១០៧៖
វាលទំនាបឆ្នេរសមុទ្រនៃលីប៊ីត្រូវបានមនុស្សសម័យ[[នីអូលីទិក]]មកតាំងទីលំនៅចាប់តាំងពីដើមឆ្នាំ ៨០០០ មុនគ.សឯណោះ។ គេបានសន្មត់ថាបុព្វបុរសនៃជនជាតិ[[ប៊ែប៊ែរ]]បានមកដល់តំបន់នេះនៅចុង[[យុគសម័យសំរិទ្ធ]]។ ឈ្មោះនៃកុលសម្ព័ន្ធដំបូងៗគឺ ហ្ការ៉ាម៉ាន់តេស ដែលមានមូលដ្ឋាននៅ[[ហ្កែរម៉ា]]។ ជនជាតិភេនីស៊ីគឺជាមនុស្សដំបូងដែលបង្កើតទីតាំងពាណិជ្ជកម្មនៅក្នុងទឹកដីលីប៊ី។<ref>{{cite web |url=http://www.fordham.edu/halsall/ancient/herod-libya1.html |title=The Histories', Book IV.42–43 |publisher=Fordham University |date=August 1998 |author=Halsall, Paul |access-date=28 តុលា 2021 |url-status=live |archive-url=https://web.archive.org/web/20130409023843/http://www.fordham.edu/halsall/ancient/herod-libya1.html |archive-date=9 មេសា 2013 }}</ref> នៅសតវត្សទីប្រាំមុនគ្រឹស្តសករាជ រដ្ឋអាណានិគមរបស់ពួកភេនីស៊ីគឺ [[ការតាជីណ័សបុរាណ|ការតាច]]បានពង្រីកអនុត្តរភាពខ្លួននៅទូទាំងតំបន់អាហ្រ្វិកខាងជើងហើយអរិយធម៌ដ៏ប្លែកមួយដែលគេស្គាល់ថា[[ជនជាតិព្យូនិក|ព្យូនិក]]ក៏បាននិម្មិតឡើង។
 
នៅឆ្នាំ៦៣០ មុនគ្រិស្តសករាជ ជនជាតិ[[ក្រិកបុរាណ]]បានចូលធ្វើអាណានិគមកិច្ចជុំវិញតំបន់[[បារកា (ទីក្រុងបុរាណ)|បារកា]]នៃភាគខាងកើតលីប៊ីនិងបានស្ថាបនាទីក្រុងមួយឈ្មោះថា[[ស៊ីរ៉ែន (លីប៊ី)|ស៊ីរ៉ែន]]។<ref>{{cite web |url=http://lcweb2.loc.gov/cgi-bin/query/r?frd/cstdy:@field(DOCID+ly0015) |title=Cyrenaica and the Greeks |publisher=Federal Research Division of the Library of Congress |access-date=27 តុលា 2021 |url-status=live |archive-url=https://archive.today/20120922002705/lcweb2.loc.gov/cgi-bin/query/r?frd/cstdy:@field(DOCID+ly0015) |archive-date=22 កញ្ញា 2012 }}</ref> ក្នុងរយៈពេល ២០០ ឆ្នាំ ទីក្រុងក្រិកសំខាន់ៗចំនួនបួនទៀតត្រូវបានស្ថាបនាឡើងនៅក្នុងតំបន់ដែលត្រូវបានគេស្គាល់ពួកវាថា[[ស៊ីរ៉ែណែក៏ស៊ីរ៉ែណែក៍]]។<ref>{{cite web |url=http://www.historyfiles.co.uk/KingListsAfrica/AfricaLibya.htm |title=(អង់គ្លេស) History of Libya |publisher=The History Files |date=20 October 2011 |access-date=28 តុលា 2021 |url-status=dead |archive-url=https://web.archive.org/web/20130128173621/http://www.historyfiles.co.uk/KingListsAfrica/AfricaLibya.htm |archive-date=28 មករា 2013 }}</ref>
 
[[File:Xerxes I tomb Libyan soldier circa 480 BCE.jpg|thumb|upright=0.6|រូបឆ្លាក់ទាហានជនជាតិលីប៊ីនៃកងទ័ពអាឆេមីនីដ្ស៍នៅលើព្រះសុសានស្តេច[[ស៊ឺសេសទី១]] ប្រ.ឆ្នាំ ៤៨០ មុនគ.ស]]
 
នៅឆ្នាំ ៥២៥ មុនគ.ស កងទ័ពពែក្សនៅក្រោមបញ្ជាការរបស់ស្តេច[[កាំប៊ីសទី២]] បានវាយលុកស៊ីរ៉ែណែក៍ដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន។ [[អេឡិចសាន់ដឺ ដឹ ហ្គារ៉ែត|មហារាជអាឡិចសាន់ដឺ]]ត្រូវបានស្វាគមន៍ដោយជនជាតិក្រិកនៅពេលដែលព្រះអង្គបានយាងចូលស៊ីរ៉ែណែក៍នៅក្នុងឆ្នាំ ៣៣១ មុនគ.ស ហើយលីប៊ីខាងលិចក៏ធ្លាក់ក្រោមការត្រួតត្រារបស់ពួកក្រិក។
 
បន្ទាប់ពីអាណាចក្រការតាចបានដួលរលំ ពួករ៉ូម៉ាំងមិនទាន់បានចូលមកកាន់កាប់តំបន់[[ទ្រីប៉ូលីតានី]]ភ្លាមៗនោះទេតែផ្ទុយទៅវិញ ពួកគេបានបន្សល់តំបន់នេះឱ្យស្ថិតនៅក្រោមការកាន់កាប់របស់ស្តេចនៃអាណាចក្រ[[នូមីឌី]]រហូតទាន់តែប្រជាជនទីក្រុងទ្រីប៉ូលីស្នើរកការការពារពីខ្លួន។<ref name="be202">[[#Bertarelli|Bertarelli]], p. 202.</ref> [[ព្តូលេមី អាពីអ៊ុង]]ដែលជាអ្នកគ្រប់គ្រងជនជាតិក្រិកចុងក្រោយបង្អស់បានប្រគល់ក្រុងស៊ីរ៉ែណែក៍ទៅឱ្យរ៉ូមហើយតំបន់នេះត្រូវបានកាត់ជាទឹកដីរ៉ូមជាផ្លូវការនៅក្នុងឆ្នាំ ៧៤ មុនគ.ស។ ក្រោមការត្រួតត្រារបស់រ៉ូម ទ្រីប៉ូលីតានីគឺជាទឹកដីដ៏រីកចម្រើនមួយនិងបានឆ្លងកាត់យុគសម័យមាសនៅក្នុងសតវត្សទីពីរនិងទីបីនៃគ្រិស្តសករាជ។<ref name="be202" />
 
នៅឯផ្នែកខាងកើត សហគមន៍គ្រិស្តសាសនាស៊ីរ៉ែណែក៍ដំបូងត្រូវបានបង្កើតឡើងក្នុងរជ្ជកាលអធិរាជ[[ក្លូត (អធិរាជរ៉ូម៉ាំង)|ក្លូត]]។<ref name="be417">[[#Bertarelli|Bertarelli]], p. 417.</ref> នៅក្នុងឆ្នាំ១១៥ [[សង្គ្រាមគីតូស|សង្គ្រាម]]មួយបានផ្ទុះឡើងដែលជាហេតុធ្វើឱ្យចំនួនជនជាតិក្រិកនិងជីហ្វធ្លាក់ចុះ។<ref name="ro364">{{cite book |ref=Rostovtzeff|last=Rostovtzeff|first=Michael|title=Social and Economic History of the Roman Empire|location=Oxford|year=1957|edition=2|publisher=Clarendon|page=364}}</ref><ref>[[Cassius Dio]], lxviii. 32</ref>
 
[[File:Justinian555AD.png|thumb|right|វិសាលភាពទឹកដីនៃចក្រភពប៊ីហ្សងទីនក្រោមរជ្ជកាលមហារាជ[[ជូស្ទីនានទី១]]]]
 
ខណៈពេលចក្រភពរ៉ូមដួលរលំ ទីក្រុងបុរាណៗជាច្រើនក៏បានដួលរលំទៅតាមហើយក្នុងនោះក៏មានទីក្រុងនៅក្នុងតំបន់ទ្រីប៉ូលីតានីផងដែរ។ ដោយឃើញបែបនេះ ពួកវ៉ាន់ដាលក៏បានឆ្លៀតឱកាសធ្វើការលុកលុយនិងធ្វើសញ្ជ័យនៅតាមតំបន់អាហ្វ្រិកខាងជើងនៅក្នុងសតវត្សទី៥។ មិនយូរប៉ុន្មាន ចក្រភពស្នងពីចក្រភពរ៉ូមគឺ[[ចក្រភពប៊ីហ្សង់ទីន|ប៊ីហ្សង់ទីន]]ក៏បានលេចឡើងហើយនៅក្នុងរជ្ជកាលស្តេច[[ជូស្ទីនានទី១]] ប៊ីហ្សង់ទីនបានផ្តើមយុទ្ធនាការយោធាវាយយកទឹកដីទាំងប៉ុន្មានដែលធ្លាប់ជាទឹកដីរបស់ពួករ៉ូម៉ាំងធ្វើជាទឹកដីរបស់ខ្លួន។ ស៊ីរ៉ែណែក៍បានដើរតួជាបន្ទាយយោធារបស់ពួកប៊ីហ្សង់ទីនទប់ទល់នឹងការវាយប្រហារជាប់ៗគ្នាពីវ៉ាន់ដាល។ ទីក្រុងនេះត្រូវទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរព្រោះដោយការឆ្លងកាត់សមរភូមិយោធាមិនចេះឈប់មិនចេះហើយ, ប្រព័ន្ធទឹកនិងសេវាសាធារណៈត្រូវដួលរលំដែលធ្វើឱ្យមានការបះបោរផ្ទុះឡើងពីប្រជាជននៅក្នុងតំបន់ពោលគឺជនជាតិប៊ែប៊ែរ។ ដោយសារវិស័យហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយបែបនេះហើយទើបពួកឥស្លាមអាចវាយដណ្តើមកាន់កាប់តំបន់ទាំងមូលបានដោយងាយ។<ref>Rodd, Francis (1925). "Kahena, Queen of the Berbers: A Sketch of the Arab Invasion of Ifrikiya in the First Century of the Hijra". ''Bulletin of the School of Oriental Studies''. University of London. Vol. 3, No. 4. pp. 731–2.</ref>
 
===លីប៊ីឥស្លាម===
 
==ឯកសារយោង==