លីប៊ី៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
បន្ទាត់ទី១៥៧៖
 
[[File:Cartolina Giovanni Pastorelli.jpg|thumb|270px|កាតប៉ុស្តាល់ឃោសនារបស់អ៊ីតាលីដែលពណ៌នាអំពីសកម្មភាពឈ្លានពានរបស់អ៊ីតាលីនៅលីប៊ីក្នុងឆ្នាំ ១៩១១។]]
 
[[អូម៉ារ មូកតារ]]បានក្លាយជាមេដឹកនាំចលនាតស៊ូប្រឆាំងនឹងអាណានិគមអ៊ីតាលី និងជាវិរបុរសជាតិដ៏សំខាន់មួយរូបបន្ទាប់ពីលោកត្រូវបានអាជ្ញាធរអាណានិគមចាប់ខ្លួននិងប្រហារជីវិតនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៣១។<ref>[http://news.bbc.co.uk/2/hi/africa/1398437.stm Libya profile – Timeline] {{Webarchive|url=https://www.webcitation.org/69f9d5raE?url=http://www.bbc.co.uk/news/world-africa-13755445 |date=4 August 2012 }}, ''[[BBC News]]'' Africa, 1 November 2011</ref> បច្ចុប្បន្ន មុខរបស់គាត់ត្រូវបានរដ្ឋាភិបាលលីប៊ីបោះពុម្ពនៅលើក្រដាសប្រាក់ដប់ឌីណាលីប៊ីទុកជាអនុស្សាវរីយ៍និងដើម្បីទទួលស្គាល់ភាពស្នេហាជាតិរបស់គាត់។ មេដឹកនាំតស៊ូដ៏ប្រជាប្រិយម្នាក់ទៀតគឺ អ៊ីឌ្រីស អាល់ម៉ាឌី អាស់-សេនូហ្ស៊ី (ក្រោយមកបានឡើងគ្រងរាជ្យជាស្តេចដោយមានព្រះនាមថា[[អ៊ីឌ្រីសទី១]]), ព្រះអង្គបានបន្តដឹកនាំចលនាតស៊ូរបស់លីប៊ីរហូតដល់ការផ្ទុះឡើងនៃ[[សង្គ្រាមលោកលើកទី២]]។
 
គោលនយោបាយ"[[សង្គ្រាមសេនូហ្ស៊ី–អ៊ីតាលីលើកទី២|សន្តិភាវកម្ម]]"របស់អ៊ីតាលីបានបណ្តាលឱ្យជនជាតិដើមភាគតិចនៃតំបន់ស៊ីរ៉ែណែក៍ប្រមាណមួយភាគបួនបានបាត់បង់ជីវិតដែលស្មើនឹងចំនួន ២២៥,០០០ នាក់។<ref>{{Cite book|url=https://books.google.com/books?id=cGHGPgj1_tIC&pg=PA309|title=The Dark Side of Democracy: Explaining Ethnic Cleansing|last=Mann|first=Michael|date=2006|publisher=Cambridge University Press|isbn=978-0521538541|page=309|access-date=2 វិច្ឆិកា 2021|archive-date=16 មេសា 2017|archive-url=https://web.archive.org/web/20170416132840/https://books.google.com/books?id=cGHGPgj1_tIC&pg=PA309|url-status=live}}</ref> លោក[[អ៊ីឡង់ ប៉ាប៉េ]]បានធ្វើការប៉ាន់ប្រមាណថា៖ នៅរវាងឆ្នាំ ១៩២៨ និងឆ្នាំ ១៩៣២ កងយោធាអ៊ីតាលី"បានសម្លាប់ប្រជាជនបេឌូអ៊ីនអស់ជាងពាក់កណ្តាល (ជាការសម្លាប់ដោយផ្ទាល់ ឬតាមរយៈជំងឺ និងការបង្អត់អាហារនៅតាមជំរុំឃុំឃាំងនៅជុំវិញប្រទេសលីប៊ី)"។<ref>[[Ilan Pappé]], ''The Modern Middle East''. Routledge, 2005, {{ISBN|0-415-21409-2}}, p. 26.</ref>
 
[[File:9 Div Tobruk(AWM 020779).jpg|thumb|upright=0.8|កងការពារអូស្ត្រាលីនៅក្បែរទីក្រុងតូប៊្រូកនាអំឡុងសង្គ្រាមលោកលើកទី២។ យុទ្ធនាការឡោមព័ទ្ធទីក្រុងតូប៊្រូកបានប្រព្រឹត្តិទៅអស់រយៈពេល ២៤០ ថ្ងៃ។]]
 
នៅឆ្នាំ ១៩៣៤ អ៊ីតាលីបានរួមបញ្ចូលអនុតំបន់ស៊ីរ៉ែណែក៍ ទ្រីប៉ូលីតានី និងហ្វីហ្សង់ជាទឹកដីអាណានិគមតែមួយដោយឱ្យឈ្មោះថា"លីប៊ី" (ជាឈ្មោះដែលប្រើប្រាស់ដោយជនជាតិក្រិកបុរាណសម្រាប់សម្តៅទៅលើតំបន់អាហ្វ្រិកខាងជើងទាំងមូលលើកលែងតែប្រទេសអេហ្ស៊ីប) ដែលមានរដ្ឋធានីនៅក្រុងទ្រីប៉ូលី។ ពួកអ៊ីតាលីបានផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចការសាធារណៈ។ ជាពិសេស ពួកគេបានពង្រីកបណ្តាញផ្លូវដែក និងផ្លូវថ្នល់នៅទូទាំងប្រទេសលីប៊ីពីឆ្នាំ ១៩៣៤ ដល់ឆ្នាំ ១៩៤០ ដោយបានកសាងផ្លូវ និងផ្លូវដែកថ្មីរាប់រយគីឡូម៉ែត្រ និងលើកទឹកចិត្តប្រជាជនក្នុងស្រុកឱ្យបង្កើតឧស្សាហកម្មថ្មី និងភូមិកសិកម្មថ្មីៗជាច្រើន។
 
==ឯកសារយោង==