លីប៊ី៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
បន្ទាត់ទី១៦៥៖
 
នៅឆ្នាំ ១៩៣៤ អ៊ីតាលីបានរួមបញ្ចូលអនុតំបន់ស៊ីរ៉ែណែក៍ ទ្រីប៉ូលីតានី និងហ្វីហ្សង់ជាទឹកដីអាណានិគមតែមួយដោយឱ្យឈ្មោះថា"លីប៊ី" (ជាឈ្មោះដែលប្រើប្រាស់ដោយជនជាតិក្រិកបុរាណសម្រាប់សម្តៅទៅលើតំបន់អាហ្វ្រិកខាងជើងទាំងមូលលើកលែងតែប្រទេសអេហ្ស៊ីប) ដែលមានរដ្ឋធានីនៅក្រុងទ្រីប៉ូលី។ ពួកអ៊ីតាលីបានផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចការសាធារណៈ។ ជាពិសេស ពួកគេបានពង្រីកបណ្តាញផ្លូវដែក និងផ្លូវថ្នល់នៅទូទាំងប្រទេសលីប៊ីពីឆ្នាំ ១៩៣៤ ដល់ឆ្នាំ ១៩៤០ ដោយបានកសាងផ្លូវ និងផ្លូវដែកថ្មីរាប់រយគីឡូម៉ែត្រ និងលើកទឹកចិត្តប្រជាជនក្នុងស្រុកឱ្យបង្កើតឧស្សាហកម្មថ្មី និងភូមិកសិកម្មថ្មីៗជាច្រើន។
 
នៅខែមិថុនា ឆ្នាំ ១៩៤០ ប្រទេសអ៊ីតាលីបានសម្រេចចូលរួមក្នុងសង្គ្រាមលោកលើកទី២។ ទឹកដីលីប៊ីបានក្លាយជាសមរភូមិប្រយុទ្ធនៃ[[យុទ្ធនាការអាហ្រ្វិកខាងជើង]] ហើយទីបំផុតបានបញ្ចប់ដោយការបរាជ័យសម្រាប់អ៊ីតាលី និងសម្ព័ន្ធមិត្តអាល្លឺម៉ង់របស់ខ្លួននៅឆ្នាំ ១៩៤៣។
 
ពីឆ្នាំ ១៩៤៣ ដល់ឆ្នាំ ១៩៥១ ប្រទេសលីប៊ីបានស្ថិតនៅក្រោម[[លីប៊ីក្រោមការត្រួតត្រារបស់សម្ព័ន្ធមិត្ត|ការកាន់កាប់របស់សម្ព័ន្ធមិត្ត]]។ កងយោធា​អង់គ្លេស​បានគ្រប់គ្រងលើ​អតីត​ខេត្ត​លីប៊ី​របស់អ៊ីតាលី​ចំនួន​ពីរ​គឺ​ ទ្រីប៉ូលីតានី និង​ស៊ីរ៉ែណែក៍ ខណៈដែល​បារាំងបាន​គ្រប់គ្រង​លើខេត្ត​ហ្វីហ្សង់។ នៅឆ្នាំ ១៩៤៤ ព្រះអង្គម្ចាស់អ៊ីឌ្រីសបានយាងត្រឡប់មកពីនិរទេសខ្លួននៅទីក្រុង[[គែរ]] ប៉ុន្តែនឹងមិនបន្តតាំងលំនៅដ្ឋានអចិន្ត្រៃយ៍នៅស៊ីរ៉ែណែក៍ទេលុះត្រាតែកងកម្លាំងបរទេសទាំងអស់ត្រូវដកថយចេញពីមាតុប្រទេសរបស់ទ្រង់។ ក្រោមលក្ខខណ្ឌនៃ[[សន្ធិសញ្ញាសន្តិភាពជាមួយអ៊ីតាលីឆ្នាំ១៩៤៧|សន្ធិសញ្ញាសន្តិភាព]]ជាមួយសម្ព័ន្ធមិត្តក្នុងឆ្នាំ ១៩៤៧ អ៊ីតាលីត្រូវលះបង់ការទាមទារទាំងប៉ុន្មានដែលខ្លួនមានមកលើលីប៊ីទាំងស្រុង។<ref>{{cite web|author=Tecola W. Hagos |url=http://www.tecolahagos.com/part4.htm |title=Treaty Of Peace With Italy (1947), Evaluation And Conclusion |publisher=Ethiopia Tecola Hagos |date=20 November 2004 |access-date=2 វិច្ឆិកា 2021 |url-status=dead |archive-url=https://web.archive.org/web/20121207051037/http://www.tecolahagos.com/part4.htm |archive-date= 7 ធ្នូ 2012 }}</ref>
 
===ឯករាជ្យភាព របបរាជានិយម និងរបបកាដាហ្វី (១៩៥១–២០១១)===
{{Main|រាជាណាចក្រលីប៊ី|ប្រវត្តិសាស្ត្រលីប៊ីក្រោមរបបមូអាំម៉ាកាដាហ្វី}}
[[File:King Idris I of Libya August 15, 1965.jpg|thumb|upright=0.7|ព្រះឆាយាល័ក្ខណ៍ស្តេច[[អ៊ីឌ្រីសទី១]] នៃលីប៊ី, ទ្រង់គឺជាព្រះប្រមុខរដ្ឋដំបូងបង្អស់នៃប្រទេសលីប៊ីនៅក្នុងឆ្នាំ ១៩៥១។]]
[[File:History of the flag of Libya.jpg|thumb|left|ទង់ជាតិប្រវត្តិសាស្ត្រប្រទេសលីប៊ីទៅតាមរបបនីមួយៗ]]
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៥១ ប្រទេសលីប៊ីបានប្រកាសឯករាជ្យជា[[រាជាណាចក្រលីប៊ី|សហរាជាណាចក្រលីប៊ី]]<ref>{{Cite news|date=2021-03-15|title=(អង់គ្លេស) Libya country profile|work=BBC News|url=https://www.bbc.com/news/world-africa-13754897|access-date=2021-03-15|archive-date=6 ឧសភា 2021|archive-url=https://web.archive.org/web/20210506173721/https://www.bbc.com/news/world-africa-13754897|url-status=live}}</ref> ដែលជាប្រទេសប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនិងតំណពូជក្រោមការដឹកនាំរបស់ស្តេចអ៊ីឌ្រីសដែលត្រូវជាព្រះមហាក្សត្រតែមួយគត់នៃប្រទេសលីប៊ីសម័យទំនើប។ ការរកឃើញប្រេងកាតនៅក្នុងឆ្នាំ ១៩៥៩ និងការទទួលបានប្រាក់ចំណូលជាបន្តបន្ទាប់ពីការលក់ប្រេងបានធ្វើឱ្យប្រទេសលីប៊ីប្រែក្លាយពីប្រទេសក្រីក្របំផុតមួយនៅលើពិភពលោកមកជារដ្ឋដែលមានទ្រព្យសម្បត្តិស្តុកស្តមបំផុត។ ទោះបីជាប្រេងបានធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុជាតិមានភាពប្រសើរឡើងក្តីក៏នៅតែមានមនុស្សមួយចំនួនបានកើតអាក់អន់ចិត្តចំពោះសកម្មភាពគាបប្រមូលថវិកាជាតិរបស់ស្តេចអ៊ីឌ្រីសដើម្បីតែផលប្រយោជន៍រាជវង្សខ្លួន។<ref>{{Cite book|url=https://books.google.com/books?id=HQ-VAkIdiX0C&pg=PA161|title=(អង់គ្លេស) Internet View of the Arabic World|last=Schiller|first=Jon|date=29 November 2009|publisher=CreateSpace|isbn=9781439263266|pages=161|url-status=live|archive-url=https://web.archive.org/web/20180320153024/https://books.google.com/books?id=HQ-VAkIdiX0C&pg=PA161|archive-date=20 មីនា 2018}}</ref>
[[File:Nasser Gaddafi 1969.jpg|thumb|upright=0.7|កាដាហ្វី (ឆ្វេង) ជាមួយប្រធានាធិបតីអេហ្ស៊ីបលោក[[ហ្កាម៉ាល់ អាប់ដែរ ណេស៊ែរ|ណេស៊ែរ]]នៅក្នុងឆ្នាំ ១៩៦៩។{{sfn|Blundy|Lycett|1987|p=18}}]]
 
==ឯកសារយោង==