ប្រាសាទតាព្រហ្ម៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ស្លាក: Reverted កែប្រែតាមគំហើញ |
ស្លាក: Manual revert កែប្រែតាមគំហើញ |
||
បន្ទាត់ទី៩៖
}}
== ប្រវត្តិប្រាសាទ ==
1 ឈ្មោះដើមរបស់ប្រាសាទតាព្រហ្មគឺ '''រាជវិហារ'''។ ប្រាសាទតាព្រហ្មមានទីតាំងនៅតាមផ្លូវវង់តូចទៅតាមទារជ័យគឺ បន្ទាប់ពី[[ប្រាសាទតាកែវ]] ប្រហែល១គ.ម ហើយមានកំពែងបន្ទាយក្តីផ្នែកពាយ័ព្យ។ ប្រាសាទនេះកសាងឡើយនៅក្នុងឆ្នាំ១១៨៦នៃគ្រឹស្តរាជ ដោយ[[ព្រះបាទជ័យវរ្ម័នទី៧]]
== ស្ថាបត្យកម្ម ==
តាមសិលាចារិកនៅប្រាសាទនេះបញ្ជាក់ប្រាប់ពីទំហំ និងមុខងាររបស់ប្រាសាទ។ តាព្រហ្មមាន ៣១៤០ភូមិ និងមានមនុស្ស ៧៩៣៦៥នាក់ មើលថែប្រាសាទរួមមានរាជគ្រូ ១៨នាក់ មន្រ្តី២៧៤០នាក់ ជំនួយការ២២០២នាក់ និងអ្នករាំរបាំ ៦១៥នាក់។ ក្នុងចំនោមទ្រព្យសម្បត្តិរបស់ប្រាសាទនេះមាន ចានមាស ដែលមានទំងន់ជាង៥០០គីឡូក្រាម មានពេជ្រ៣៥៣៥ គុជខ្យង៤០៦២០ ត្បូងមានតំលៃ៤៥៤០ ស្បៃពីប្រទេស[[ចិន]]៨៧៦ សូត្រ៥១២ និងក្លស់៥២៣។ ប្រាសាទតាព្រហ្មកសាងឡើងពីថ្មភក់ និងថ្មបាយក្រៀមមានកំពែង ៥ជាន់ និងមានប្រាង្គប្រាសាទចំនួន៣៩។ កំពែងខាងក្រៅរបស់ប្រាសាទនេះមានប្រវែង ៧០០ Χ ១០០០ ម៉ែត្រ។ នៅខាងជើងគោបុរៈខាងកើតនៃកំពែងខាងក្រៅ មានអាគាររបាំមួយ។ ប្រាសាទនេះក៏ត្រូវបានចាត់ទុកផងដែរ ជាសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រដែលក្រោមការគ្រប់គ្រងរបស់ក្សត្រីឥន្ទ្រទេវី។
|