រុទ្រវរ្ម័ន៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បញ្ជូនបន្តទៅ រុទ្រវម៌្ម (ហ៊្វូណន)
ស្លាក: ការបញ្ជូនបន្តថ្មី
 
បន្ទាត់ទី១៖
#បញ្ជូនបន្ត [[រុទ្រវម៌្ម (ហ៊្វូណន)]]
{{Infobox monarch
| name =រុទ្រវម៌្ម
| title = សាវ៌ភៅម រឺ ចក្រវរ្តិន
| image =
| caption =
| reign = គ.ស ៥១៤-៥៥០
| coronation =
| full name =
| predecessor =កុរុង[[គុណវម៌្ម]]
| successor =កុរុង[[ប្រថិវេន្ទ្រវម៌្ម]]
| spouse =
| issue = [[ប្រថិវេន្ទ្រវម៌្ម]], [[វីរវម៌្ម]]
| royal house = [[កៅណ្ឌិន្យវម៌្ម]]
| dynasty = [[កៅណ្ឌិន្យវម៌្ម]]
| father = កុរុង[[កៅណ្ឌិន្យជយវម៌្ម]]
| mother = ស្នំ
| birth_date =
| birth_place = [[វ្យាធបុរ]]
| death_date = គ.ស ៥១៤
| death_place = [[វ្យាធបុរ]]
| date of burial =
| place of burial =
|}}
'''សាវ៌ភៅម រឺ ចក្រវរ្តិន''' '''រុទ្រវម៌្ម''' ឬ'''រុទ្រវរ្ម័ន''' (អានថា: រុត-ទ្រៈ-វ-រៈ-មៈ) ([[ចិន]]:留陁跋摩, [[ភិងអ៊ិង]]:Liútuóbámó រឺ លៀវធួកប៉ាម័រ, យ៉ាត់ផេង:lau4tuóbat6mo4 ឡោវធួប៉ាត់ម៉ ជាកន្តាំង) (គ.ស ?-៥៥០) [[រជ្ជកាល]] (គ.ស ៥១៤-៥៥០) ព្រះអង្គគឺជាបុត្ររបស់ព្រះ[[កៅណ្ឌិន្យជយវម៌្ម]] និង ស្រីស្នំម្នាក់ តែ​ម្ដាយ​ព្រះអង្គ​គ្មាន​ជាប់​ឈាមជ័រ​ជា​ក្សត្រ​ទេ ដែល​តាម​ប្រពៃណី ព្រះអង្គ​គ្មាន​សិទ្ធិ​នឹង​ឡើង​សោយរាជ្យ​ឡើយ។ ព្រះអង្គ​បាន​ធ្វើឃាត​ព្រះអង្គម្ចាស់​ [[គុណវម៌្ម]] ព្រះរជ្ជទាយាទ​ពេញ​ច្បាប់ ដែល​ត្រូវ​ជា​បងប្អូន​បង្កើត​នឹង​ព្រះអង្គ តែ​មាន​ម្ដាយ​ខុស​គ្នា។ មាតា​ព្រះគុណវម៌្ម ជា​ព្រះ[[អគ្គមហេសី]] មាន​ព្រះនាម​ព្រះនាង​[[កុលប្រភាវតី]]។ បន្ទាប់​ពី​កើតមាន​ព្រឹត្តិការណ៍​សោកនាដកម្ម​នេះ​មក ព្រះនាង​បាន​ចូល​ទៅ​សាងសីល។ នៅក្នុងឆ្នាំ៥១៤ ដើម្បីដណ្ដើមរាជសម្បត្តិដូច ដែល[[ពង្សាវតារ]]របស់[[រាជវង្សលាង]]បានកត់ទុក។ រុទ្រវម៌្មជាស្ដេចចុងក្រោយបង្អស់នៃអាណាចក្រភ្វូណាន។ គួរកត់សំគាល់ដែរថា ដោយសារតែស្ដេចរុទ្រវម៌្មឡើងសោយរាជ្យខុសទំនងបែបនេះហើយ ដែលបណ្ដាលឲ្យអាណាចក្រភ្វូណានមានភាពវឹកវរ រហូតដល់រលាយរលំអាណាចក្រភ្វូណានជាស្ថាពរនៅពាក់កណ្ដាលទី២នៃសតវត្សទី៦។ ក្នុងសិលាចារឹកគេបានហៅស្ដេចអង្គនេះថា [[សាវ៌ភៅម]] ដូច្នេះហើយធ្វើអោយគេយល់ថា ទ្រង់ជាស្ដេចមួយអង្គទៀតផ្សេង នាមនេះគេសម្រាប់ហៅ[[ចក្រវរ្តិន]] រឺ ស្ដេច[[ចក្រពត្តិ]]។
 
==ការទូតសាសនា==
 
ព្រះអង្គបានបញ្ជូនទៅប្រទេសចិនជាច្រើនដងក្នុងចន្លោះឆ្នាំ៥១៧ និង៥៣៥។ រាជទូតនគរភ្វូណានបាននាំសួយថ្វាយ
ស្ដេចចិននៅឆ្នាំ៥៣៩ ហើយបានទូលប្រាប់ទៅព្រះចៅក្រុងចិនថា នៅប្រទេសខ្លួនមានព្រះកេសមួយសរសៃប្រវែង ៣ មាត្រ។ លុះទ្រង់ជ្រាបហើយព្រះចៅ[[លាងអ៊ូទី]]ទ្រង់ក៏បានចាត់ព្រះសង្ឃមួយអង្គនាម[[ធេយុនប៉ាវ]] ឲ្យយកព្រះកេសនោះទៅប្រទេសចិនវិញ។ សិលាចារឹកសំស្ក្រឹតនៅបាទីនិយាយថាព្រះអង្គនៅសោយរាជ្យនៅឡើយ នៅពេលដែលគេកសាងសំណង់ខាងពុទ្ធសាសនាដែលមានចារក្នុងឯកសារនោះ។ បើតាមពង្សាវតាររាជវង្សលាងពុទ្ធសាសនាបានរុងរឿងណាស់ ឯកសារនេះនិយាយថាមានគណៈបេសកកម្មទូតចិនមួយ ត្រូវបានបញ្ជូនមកអាណាចក្រភ្វូណាននៅរវាងគ.ស ៥៣៥ និង៥៤៥ដើម្បីឲ្យអធិរាជនគរភ្វូណានបញ្ជូនអ្នកប្រាជ្ញ និងខាងគម្ពីរសាសនាមកចិនវិញ។ គ្រានោះមានឥណ្ឌាម្នាក់ឈ្មោះ[[បរមាថ៌]] រឺ [[បរមាថ៌|គុណរតន៍]]បានមកនគរភ្វូណាន ព្រះចៅអធិរាជក៏បញ្ជូនវរជននេះនាំយក[[គម្ពីរ]]ជាច្រើនទៅកាន់ប្រទេសចិនវិញ នៅគ.ស ៥៤៦។ ជាបឋម ឯកសារចិនបានពណ៌នាថា ព្រះបាទ រុទ្រវម៌្ម បានសោយរាជសម្បតិ្តនៅទីក្រុងវ្យាធបុរ: ដែលស្ថិតនៅចម្ងាយពីសមុទ្រ៥០០លី។ ព្រះរាជធានីនេះ មានទន្លេមួយហូរពីខាងជើង ឈៀងខាងលិច “ ពាយព្យ “ ទៅទិសខាងកើត ឆ្ពោះទៅរកសមុទ្រ ដែលជាទិសដៅរបស់ទន្លេមេគង្គ តាមដៃ[[ទន្លេមីថ]] នៅ[[កម្ពុជាក្រោម]]។
 
កំណត់ហេតុចិនខាងលើនេះ ក៏បានបន្ថែមសេចក្តីថា នៅឆ្នាំ៥១៥ នៃគ.ស. ព្រះរាជា រុទ្រវម៌្ម នៃនគរភ្វូណាន បានផ្ញើដង្វាយទៅស្តេចក្រុងចិន ដោយមានព្រះបដិមាតំណាងព្រះអង្គមួយធ្វើពីឈើក្រអូប ដែលមកពីប្រទេសក្លិង្គ សិក សូឡូ ([[សាលា]]) និងផ្កា[[ហួស៊ី]] និងឈើ[[ខ្លឹមចន្ទ]]ជាច្រើនប្រភេទផង។ សូម រំលឹកដែរថា ព្រះសម្មាសម្ពុទ្ធទ្រង់បានចូលព្រះបរិនិព្វាន នៅក្រោមដើមសាលា ដែលជាឈើមួយ ប្រភេទ។
 
ក្រោយនេះបន្តិច គឺនៅឆ្នាំ៥៣៩ នៃគ.ស.ព្រះបាទរុទ្រវម៌្ម បានបញ្ជូនប្រតិភូទូតខ្មែរទៅកាន់រាជធានី នៃរាជវង្សលាងណានកិន ដោយនាំទៅជាមួយនូវសត្វរមាសរស់មួយ និងរបស់របរមួយចំនួនរបស់ នគរភ្វូណាន។ ព្រះបាទរុទ្រវម៌្ម បានប្រាប់ទៅចិនថា ព្រះអង្គមានសារីរិកធាតុ និងសក់មួយសរសៃរបស់ព្រះពុទ្ធ អង្គ ដែលមានប្រវែងដល់ទៅ ៣ មាត្រ ៣០។ ព្រះចៅអធិរាជនៃ[[សន្តតិវង្សលាង]] ក៏បានផ្ញើព្រះ[[ភិក្ខុ]][[ថាំងប៉ាវឡៅ]] និមន្តទៅកាន់នគរភ្វូណាន ដើម្បីសូមដង្ហែព្រះសីរិកធាតុដ៏មានតម្លៃនោះ។ វត្តមានរបស់សិលាចារឹកមួយផ្ទាំងនៅប្រាសាទតាព្រហ្មនៃទន្លេបាទី ដែលចារឡើងដោយ ព្រះបាទរុទ្រវម៌្ម នាសតវត្សរ៍ទី៦នៃគ.ស ព្រមទាំងវត្តមាននៃសសរពេជ្រមួយកំណាត់ ជារចនាបថ [[សម្បូរណ៍ព្រៃគុហ៍]] នៅទីនេះ សឲ្យឃើញថា តំបន់នេះធ្លាប់មានតួនាទីយ៉ាងសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងអតីតកាល។ សិលាចារឹកខាងលើនេះ ដែលបានបកប្រែដោយលោក[[ហ្សក សឺដេស|ហ្សក-សឺដេស]] បានធ្វើការរៀបរាប់ឲ្យដឹងថា ព្រះបាទរុទ្រវម៌្ម ជាព្រះរាជបុត្ររបស់ព្រះបាទកៅណ្ឌិន្យជយវម៌្ម ព្រះអង្គកាន់ព្រះពុទ្ធសាសនា ហើយគោរពសក្ការ:ព្រះបរមសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង។ ថ្វីត្បិតតែព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក្នុងរជ្ជកាលព្រះមហាក្សត្ររុទ្រវម៌្ម ប៉ុន្តែ[[ព្រហ្មញ្ញសាសនា]]នៅតែរក្សាឥទ្ធិពលលើសង្គមយ៉ាងខ្លាំងក្លាដែរ ដោយហេតុថាភាសាខ្មែរ មានលក្ខណ:ជា [[សំយោគ]]។
 
តាមសិលាចារឹក K.៥៤ នៃ[[អង្គជំនីក]]វិញ ដែលមានកាលបរិច្ឆេទយ៉ាងច្បាស់លាស់ គឺឆ្នាំ៥៥១ នៃ គ.ស ដែលត្រូវនឹងឆ្នាំ ៦២៩ នៃគ.ស យើងអាចដឹងទៀតថា ក្នុងរជ្ជកាលនៃព្រះមហាក្សត្រខ្មែរអង្គនេះ មានការសាងសង់នូវព្រះ[[សិវលិង្គ]]ថ្ម និងអាស្រមមួយដែលមានឈ្មោះថា [[រុទ្រស្រម]]។ [[បូជនីយដ្ឋាន]]នេះ បានសាងសង់ឡើងដោយព្រាហ្មណ៍ម្នាក់ឈ្មោះ [[វិឡាវិន័យ]] ដោយអំណោយជាទ្រព្យ និងជាអ្នកបម្រើ[[ទេវស្ថាន]] នេះ ពីសំណាក់មន្ត្រីម្នាក់ឈ្មោះ [[សិវទត្ត (មន្ត្រី)|សិវទត្ត]] មានងារជា [[ប៉ោញ]]។
 
ពាក្យ រុទ្រស្រម មានន័យថាអាស្រមរបស់ព្រះរុទ្រ ដែលជាឈ្មោះរបស់ព្រះសិវ:ឬព្រះឥសូរដែល មានសញ្ញានិមិត្ត ជាព្រះសិវលិង្គនាសម័យមុនអង្គរ។ ចំពោះយើង យើងជឿថាវត្តមានរបស់ពាក្យនេះ នៅទីនេះមានន័យថា ថ្វីត្បិតតែឈ្មោះរបស់ព្រះឥសូរក៏មែនពិត ក៏ប៉ុន្តែព្រាហ្មណ៍វិឡាវិន័យ ដែលបានសាងសង់អាស្រមនេះឡើងនោះ គឺក្នុងបំណងដ៏ពិសិដ្ឋមួយ ដើម្បីឧទ្ទិសដល់ព្រះរុទ្រវម៌្ម ដែលជាបុព្វការីរបស់ខ្លួនដែរ។
 
==នយោបាយ==
នគរភ្វូណានបានធ្លាក់ចុះនៅសតវត្សទី៦ និងត្រូវបានលេបត្របាក់ដោយចេនឡា ដែលយើងមិនអាចប្រកែកបានថាគឺជាពួក[[ខ្មែរ|ក្មេរ]]។ [[សិលាចារឹក]]ខ្មែរលើកដំបូងបានចុះកាលបរិច្ឆេទដោយខ្លីបន្តបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្វូណាន បានចារថានៅកម្ពុជាភាគខាងត្បូង ខ្មែរបានតាំងលំនៅរួចទៅហើយនៅឯទឹកដីកម្ពុជាភាគខាងក្រោម។ លោកវីខខឺរីបានឲ្យយោបល់ថា"តាមភស្តុតាង
បច្ចុប្បន្នវាមិនអាចទៅរួចទេ ដោយអះអាងថានគរភ្វូណានជាតំបន់មួយ ដែលពួកអ្នកកាន់កាប់នគរនេះ មិនមែនជាជនជាតិខ្មែរ"។
ភ្វូណានត្រូវបានចាត់ទុកថាជានគរខ្មែរទីមួយ និងជានគរមុននៃមហាណាចក្រខ្មែរ។ ក្នុង ​កាលៈទេសៈ​ជាមួយ​គ្នា​នេះ​ដែរ នគរ​ភ្វូណាន មិន​បានស្គាល់​សុខសន្តិភាព​ទេ។ ការ​ធ្វើឃាត​ព្រះរជ្ជទាយាទ និង​ការ​ដណ្ដើម​យក​រាជសម្បត្តិ​របស់​កុរុងរុទ្រវម៌្ម មិន​បាន​ទទួល​ការ​គាំទ្រ​ពេញ​ចិត្ត​អំពី​សំណាក់​នាម៉ឺនមន្ត្រី​មេទ័ព​គ្រប់​ ស្រទាប់​ជាន់​ថ្នាក់​ជាទូទៅ​ទេ។ ព្រះញាតិវង្ស​ដែល​ជា​ទាយាទ​របស់​ព្រះគុណវម៌្ម កាលបើ​ដឹង​ក្ដី​ពេញវ័យ​កាលណា បាន​ប្រមូល​ផ្ដុំ​ក្រុម​បក្សពួក​លើក​កង​ទ័ព​វាយ​ប្រហារ បង្កើត​ចលាចល រំជើបរំជួល អសន្តិសុខ​គ្រប់ទិសទី​ក្នុង​នគរ ដើម្បី​ទាមទារ​ដណ្ដើម​យក​រាជបល្ល័ង្ក​មក​វិញ។ សង្គ្រាម​ផ្ទៃក្នុង​ ក្នុង​ចន្លោះ​គ.ស ​៥៤០‑៥៥០ បាន​បណ្ដាល​ឲ្យ​នគរភ្វូណាន​បែក​បាក់​ប្រេះឆា លែង​មាន​ឯកភាព ក្លាយ​ទៅ​ជា​នគរ​តូចៗ​ឯករាជ្យ​ដាច់​ពី​គ្នា។ នា​ព្រឹត្តិការណ៍​ច្របូកច្រប់ សង្គ្រាម​ផ្ទៃក្នុង​នេះ គេ​ពុំ​បាន​ដឹង​ដោយ​ច្បាស់​ពិត​ប្រាកដ ថា​តើ​កុរុងរុទ្រវម៌្ម បាន​ដាក់​រាជ្យ ឬ​បាន​បាត់បង់​ជីវិត​ឡើយ។ គេ​ត្រឹមតែ​ដឹង​ថា ក្នុង​សម័យកាល​នោះ ព្រះរាជបល្ល័ង្ក​នៅ​ទំនេរ​គ្មាន​ស្ដេច​សោយរាជ្យ ហើយ​បក្សពួក​ក្រុម​គ្រួសារ​កូនចៅ​ព្រះគុណវម៌្ម​ដណ្ដើម​យក​បាន​ព្រះរាជធានី[[​វ្យាធបុរ]]។ ទោះបីជា​ក្រុម​កូន​ចៅ​ព្រះគុណវម៌្ម​យក​ជ័យជំនះ​ កាន់​កាប់​ត្រួតត្រា​នគរ​ភ្វូណានបាន​ក៏​ដោយ ក៏​សង្គ្រាម​ផ្ទៃ​ក្នុង​រវាង​ខ្មែរ​នឹង​ខ្មែរ​មិន​ទាន់​បាន​ចប់​សព្វគ្រប់ មាន​សុខសន្តិភាព​ដែរ។ ចម្បាំង​ អសន្តិសុខ និង​ចលាចល​នៅ​តែ​មាន​បន្ត​ជាប់​ជានិច្ច។ ពីព្រោះ​នគរ​ដែល​ចំណុះ​ទាំង​ប៉ុន្មាន​ឆ្លៀត​ឱកាស​នេះ​ដើម្បី​រើ​បម្រះ​ ប្រកាស​យក​ឯករាជភាព​តែ​រៀងៗ​ខ្លួន។ មាន​ដូចជា នគរ​កម្វុជ ដែល​អ្នកដំណើរ​ចិន​បាន​ដាក់​ឈ្មោះ​ថា ចេនឡា ជាដើម។ នគរ​កម្វុជ ប្រហែល​ជា​បាន​កកើត​នៅ​ក្នុង​សតវត្ស​ទី​៥។
 
==សេដ្ឋកិច្ច==
កាលនោះ កំពង់ផែ​ខ្មែរ​ដ៏​ធំ​ស្ថិត​នៅ​[[អូរកែវ]] គឺ​ជា​[[កំពង់ផែ]]​អន្តរជាតិ​ដែល​មាន​ទូក​សំពៅ​ប្រទេស​ជិត​ឆ្ងាយ ដូចជា [[ចិន]] [[ឥណ្ឌា]] បច្ចុប្បន្ន​ប្រទេស​[[ឥណ្ឌូណេស៊ី]] និង[[​ម៉ាឡេស៊ី]] ជាដើម ចេញចូល ទាក់ទង​រក​ស៊ី​ផ្ដោះប្ដូរ​ទំនិញ។ ពួក[[​ឈ្មួញ​]]នៅ​[[ទ្វីប​អ៊ឺរ៉ុប]] ដូចជា [[ទីក្រុង​រ៉ូម]] ក៏​បាន​ចេញ​ចូល​មក​ធ្វើ​ជំនួញ​ដល់​ទីក្រុង​កំពង់ផែ​អូរកែវ​ដែរ។ មូលហេតុ​ដែល​អនុញ្ញាត​ឲ្យ​គេ​ហ៊ានអះអាង​ដូច្នេះ ពីព្រោះ​នៅ​ក្នុង​ទឹកដី​កំពង់ផែ​នេះ គេ​បាន​រក​ឃើញ​ត្រា​ជា[[​អក្សរសំស្ក្រឹត]] មេដាយ​មាស​រូប​ព្រះចៅអធិរាជ [[អង់តូណាំង]] (Antonin) នៃ​ចក្រភព​រ៉ូម ដែល​មាន​ចំណាស់​ពី​គ.ស​ ១៥០ និង​គ្រឿងគ្រៅ​[[ប្រដាប់ប្រដា]]ប្រើប្រាស់​ជាច្រើន​ទៀត​របស់​ជនជាតិ​ដែល​រស់​នៅ​តាម[[​សមុទ្រ​មេឌីទែរ៉ានេ]]។
 
 
==ព្រះរាជពង្សាវលី==
*ព្រះបិតា ព្រះបាទ[[កៅណ្ឌិន្យជយវម៌្ម]] និងមាតាជាស្នំ
**[[ប្រថិវេន្ទ្រវម៌្ម]] និង ព្រះបាទ[[វីរវម៌្ម]] ជាព្រះរាជបុត្រ
***ព្រះបាទ[[មហេន្ទ្រវម៌្មទី១]] និង ព្រះបាទ[[ភវវម៌្មទី១]] ជាព្រះនត្តារបស់ព្រះអង្គ ព្រះនត្តាក្សត្រីដែលជាបងប្អូនបង្កើតនឹងព្រះបាទមហេន្ទ្រវម៌្ម ដែលបានរៀបអភិសេកនឹងព្រាហ្មណ៍ [[សោមសម៌ន]]
 
==ឯកសារយោង==
*ប្រវត្តិសាស្ត្រខ្មែរដោយលោករស់ ចន្ត្រាបុត្រ។
*[[ព្រះ​រាជ​ពង្សាវតារ]]​ភាគ​ទី ១ [[នគរភ្វូណាន|សម័យនគរវ្នំ]] ដោយ [[ឈឹក ក្រសេម|ក្រសេម-ទេពពិទូរ]]
*[[http://vokk.net/?p=11284 សំឡេងកម្ពុជាក្រោម]]
 
{{s-start}}
{{s-reg}}
{{s-bef|before=កុរុង[[គុណវម៌្ម]]}}
{{s-ttl|title=[[វ្យាធបុរ]] រឺ [[កម្ពុជាសម័យអាណាចក្រភ្វូណាន#អាណាចក្រភ្វូណាន៖ សតវត្សទី២-៧|កុរុងភ្វូណាន]]|years=}}
{{s-aft|after=កុរុង[[ប្រថិវេន្ទ្រវម៌្ម]]}}
{{s-end}}
[[ចំណាត់ថ្នាក់ក្រុម:ក្សត្រនៃនគរភ្វូណាន]][[ចំណាត់ថ្នាក់ក្រុម:ក្សត្រនៃវ្យាធបុរ]][[ចំណាត់ថ្នាក់ក្រុម:អ្នកជ្រែករាជ្យនៃវ្យាធបុរ]][[ចំណាត់ថ្នាក់ក្រុម:អ្នកជ្រែករាជ្យនៃនគរភ្វូណាន]][[ចំណាត់ថ្នាក់ក្រុម:ខ្មែរកាត់ឥណ្ឌា]][[ចំណាត់ថ្នាក់ក្រុម:រាជវង្សកៅណ្ឌិន្យវម៌្ម]]