បក្សបដិវត្តន៍ប្រជាជនឡាវ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ {{ប្រអប់ព័ត៌មាន គណបក្សនយោបាយ | country = ឡាវ | name = បក្សបដិវត្តន៍ប្រជាជនឡាវ | native_name = {{small|{{nobold|ພັກປະຊາຊົນປະຕິວັດລາວ<br />បក្សប្រជាជនបដិវត្តន៍ឡាវ}}}} | logo = 180px | logo_size = | general_sec...
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
 
No edit summary
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
បន្ទាត់ទី៣០៖
}}
'''បក្សបដិវត្តន៍ប្រជាជនឡាវ''' ([[ភាសាលាវ]]៖ ພັກປະຊາຊົນປະຕິວັດລາວ, ''បក្សប្រជាជនបដិវត្តន៍ឡាវ'') គឺ​ជា​គណបក្ស​កាន់​អំណាចនយោបាយ​តែ​មួយ​គត់​នៃ[[ឡាវ|​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ]]។ ឯកាធិភាពរបស់បក្សនេះលើអំណាចរដ្ឋត្រូវបានបញ្ជាក់ដោយមាត្រាបីនៃរដ្ឋធម្មនុញ្ញប្រទេសឡាវ ហើយវាដឹកនាំប្រទេសជា[[រដ្ឋឯកភូត|ប្រព័ន្ធឯកភូត]]ពោលគឺរដ្ឋាភិបាលមានការគ្រប់គ្រងមជ្ឈការលើសេដ្ឋកិច្ច និងយោធាប្រទេស។
 
បក្សបដិវត្តន៍ប្រជាជនឡាវត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៥៥ ដោយអតីតសមាជិកនៃ[[គណបក្សកុម្មុយនិស្តឥណ្ឌូចិន]]។ ក្រោយនិម្មិតកម្ម បក្សនេះបានដឹកនាំការបះបោរប្រឆាំងនឹង[[រាជរដ្ឋាភិបាលឡាវ]] និងថែមទាំងបានគាំទ្រកងកម្លាំង[[វៀតណាមខាងជើង]]នៅក្នុង[[សង្គ្រាមវៀតណាម|សង្រ្គាមប្រឆាំងនឹងសហរដ្ឋអាមេរិក]]ទៀតផង។ ជាលទ្ធផលនៃការបះបោរខាងលើ បក្សបដិវត្តន៍ប្រជាជនឡាវបានឡើងដណ្តើមអំណាចដោយជោគជ័យនៅចុងឆ្នាំ១៩៧៥។ ក្នុងអំឡុងពេលឆ្នាំដំបូងៗក្រោមការដឹកនាំរបស់ខ្លួន បក្សនេះបានពង្រឹងការគ្រប់គ្រងរបស់រដ្ឋលើសង្គម និងបានព្យាយាមបង្កើត[[សេដ្ឋកិច្ចផែនការ]]ដោយផ្អែកលើ[[សេដ្ឋកិច្ចសហភាពសូវៀត|គំរូរបស់សូវៀត]]។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយឃើញមានកំណែទម្រង់ទីផ្សារសេរីនៅក្នុងប្រទេសចិននិងវៀតណាម បក្សនេះក៏ចាប់ផ្តើមធ្វើកំណែទម្រង់សេដ្ឋកិច្ចតាមដូចជា ការធ្វើឯកជនភាវូបនីយកម្មក្រុមហ៊ុនរដ្ឋ និងបង្កើតកម្មសិទ្ធិឯកជនឡើងវិញ។
 
[[ប្រជាធិបតេយ្យមជ្ឈិមនិយម]]គឺជាគោលគំនិតដែលបង្កើតឡើងដោយមេដឹកនាំសូវៀតលោក[[វ្លាឌីមៀរ អ៊ីលីច លេនីន|វ្លាឌីមៀរ លេនីន]]ហើយវាក៏ជាជាទម្រង់រចនាសម្ព័ន្ធរបស់បក្សនេះផងដែរ។ [[គណៈកម្មាធិការបជ្ឈឹមបក្សបដិវត្តន៍ប្រជាជនឡាវ|គណៈកម្មាធិការបជ្ឈឹមបក្ស]]គឺត្រូវបានគេបោះឆ្នោតជ្រើសរើសនៅក្នុង[[សមាជជាតិនៃបក្សបដិវត្តន៍ប្រជាជនឡាវ|សមាជជាតិ]]ដែលត្រូវជាស្ថាប័នខ្ពស់បំផុតរបស់បក្ស។ នៅចន្លោះសម័យកិច្ចប្រជុំ​សមាជនីមួយៗ​ គណៈកម្មាធិការ​មជ្ឈិមបក្សគឺ​ជា​អ្នក​ធ្វើ​រាល់សេចក្តី​សម្រេចកំពូលៗទាំងឡាយដែលទាក់​ទង​នឹង​កិច្ចការ​របស់បក្ស។ បន្ទាប់ពីបញ្ចប់សមាជ គណៈកម្មាធិការមជ្ឈិមបក្សនឹងត្រូវជ្រើសតាំង[[ការិយាល័យនយោបាយនៃបក្សបដិវត្តន៍ប្រជាជនឡាវ|ការិយាល័យនយោបាយ]]និង[[លេខាធិការដ្ឋានបក្សបដិវត្តន៍ប្រជាជនឡាវ|លេខាធិការដ្ឋាន]] និងព្រមទាំង[[អង្គលេខាធិការបក្សបដិវត្តន៍ប្រជាជនឡាវ|អគ្គលេខាធិការបក្ស]]ផងដែរពោលគឺមន្ត្រីខ្ពស់បំផុតរបស់បក្ស។ នៅចន្លោះសម័យប្រជុំនៃគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយគឺជាស្ថាប័នធ្វើសេចក្តីសម្រេចខ្ពស់បំផុត។ គិតត្រឹមឆ្នាំ២០២១ [[ការិយាល័យនយោបាយលើកទី ១១ នៃបក្សបដិវត្តន៍ប្រជាជនឡាវ|ការិយាល័យនយោបាយលើកទី ១១]] មានសមាជិកចំនួន ១៣ រូប។ មេដឹកនាំគណបក្សបច្ចុប្បន្នគឺលោក[[ថងលូន ស៊ីស៊ូលីត]]ហើយលោកក៏កំពុងកាន់តំណែងមួយចំនួនទៀតផងដែរមានដូចជា អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានគណៈកម្មការការពារជាតិនិងសន្តិសុខសាធារណៈ និង[[នាយករដ្ឋមន្ត្រីឡាវ]]ពោលគឺប្រមុខរដ្ឋាភិបាល។
 
បក្សបដិវត្តន៍ប្រជាជនឡាវគឺប្តេជ្ញាស្មោះត្រង់ចំពោះ[[លទ្ធិកុម្មុយនីស្ត]] ហើយតែងតែបានចូលរួមក្នុង[[កិច្ចប្រជុំនៃគណបក្សកុម្មុយនីស្តនិងកម្មករអន្តរជាតិ]]។ យោងតាមលក្ខន្តិកៈរបស់បក្ស គណបក្សខ្លួនគឺប្រកាន់ខ្ជាប់នូវ[[លទ្ធិម៉ាក្ស-លេនីន]] និង[[គោលគំនិតកៃសន ព្រហ្មវិហារ]]។ បន្ទាប់ពីបានឡើងកាន់អំណាចនៅក្នុងឆ្នាំ១៩៧៥ គណបក្សនេះបានរុះរកវិធីលុបបំបាត់ចោលនូវផលិតកម្មមូលធននិយមភ្លាមៗដើម្បីចាក់គ្រឹះមូលដ្ឋានបង្កើតសង្គមនិយម។ នៅទស្សវត្សរ៍ឆ្នាំ១៩៩០ ទិសដៅរបស់បក្សត្រូវបានផ្លាស់ប្តូរដោយថ្នាក់ដឹកនាំរបស់វាជឿថា ប្រទេសឡាវនូវខ្វះការអភិវឌ្ឍន៍ច្រើនដើម្បីសម្រេចកសាងសង្គមនិយម។ ដូច្នេះ បក្សមួយនេះក៏បានប្រើប្រាស់មូលធននិយមរបស់រដ្ឋជាឧបករណ៍សម្រាប់ធ្វើការឆ្ពោះទៅរកសង្គមនិយម។
 
{{stub}}