បក្សបដិវត្តន៍ប្រជាជនឡាវ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
No edit summary
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
បន្ទាត់ទី៣៥៖
[[ប្រជាធិបតេយ្យមជ្ឈិមនិយម]]គឺជាគោលគំនិតដែលបង្កើតឡើងដោយមេដឹកនាំសូវៀតលោក[[វ្លាឌីមៀរ អ៊ីលីច លេនីន|វ្លាឌីមៀរ លេនីន]]ហើយវាក៏ជាជាទម្រង់រចនាសម្ព័ន្ធរបស់បក្សនេះផងដែរ។ [[គណៈកម្មាធិការបជ្ឈឹមបក្សបដិវត្តន៍ប្រជាជនឡាវ|គណៈកម្មាធិការបជ្ឈឹមបក្ស]]គឺត្រូវបានគេបោះឆ្នោតជ្រើសរើសនៅក្នុង[[សមាជជាតិនៃបក្សបដិវត្តន៍ប្រជាជនឡាវ|សមាជជាតិ]]ដែលត្រូវជាស្ថាប័នខ្ពស់បំផុតរបស់បក្ស។ នៅចន្លោះសម័យកិច្ចប្រជុំ​សមាជនីមួយៗ​ គណៈកម្មាធិការ​មជ្ឈិមបក្សគឺ​ជា​អ្នក​ធ្វើ​រាល់សេចក្តី​សម្រេចកំពូលៗទាំងឡាយដែលទាក់​ទង​នឹង​កិច្ចការ​របស់បក្ស។ បន្ទាប់ពីបញ្ចប់សមាជ គណៈកម្មាធិការមជ្ឈិមបក្សនឹងត្រូវជ្រើសតាំង[[ការិយាល័យនយោបាយនៃបក្សបដិវត្តន៍ប្រជាជនឡាវ|ការិយាល័យនយោបាយ]]និង[[លេខាធិការដ្ឋានបក្សបដិវត្តន៍ប្រជាជនឡាវ|លេខាធិការដ្ឋាន]] និងព្រមទាំង[[អង្គលេខាធិការបក្សបដិវត្តន៍ប្រជាជនឡាវ|អគ្គលេខាធិការបក្ស]]ផងដែរពោលគឺមន្ត្រីខ្ពស់បំផុតរបស់បក្ស។ នៅចន្លោះសម័យប្រជុំនៃគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយគឺជាស្ថាប័នធ្វើសេចក្តីសម្រេចខ្ពស់បំផុត។ គិតត្រឹមឆ្នាំ២០២១ [[ការិយាល័យនយោបាយលើកទី ១១ នៃបក្សបដិវត្តន៍ប្រជាជនឡាវ|ការិយាល័យនយោបាយលើកទី ១១]] មានសមាជិកចំនួន ១៣ រូប។ មេដឹកនាំគណបក្សបច្ចុប្បន្នគឺលោក[[ថងលូន ស៊ីស៊ូលីត]]ហើយលោកក៏កំពុងកាន់តំណែងមួយចំនួនទៀតផងដែរមានដូចជា អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានគណៈកម្មការការពារជាតិនិងសន្តិសុខសាធារណៈ និង[[នាយករដ្ឋមន្ត្រីឡាវ]]ពោលគឺប្រមុខរដ្ឋាភិបាល។
 
បក្សបដិវត្តន៍ប្រជាជនឡាវគឺប្តេជ្ញាស្មោះត្រង់ចំពោះ[[លទ្ធិកុម្មុយនីស្ត]] ហើយតែងតែបានចូលរួមក្នុង[[កិច្ចប្រជុំនៃគណបក្សកុម្មុយនីស្តនិងកម្មករអន្តរជាតិ]]។ យោងតាមលក្ខន្តិកៈរបស់បក្ស គណបក្សខ្លួនគឺប្រកាន់ខ្ជាប់នូវ[[លទ្ធិម៉ាក្ស-លេនីនលទ្ធិម៉ាក្ស–លេនីន]] និង[[គោលគំនិតកៃសន ព្រហ្មវិហារ]]។ បន្ទាប់ពីបានឡើងកាន់អំណាចនៅក្នុងឆ្នាំ១៩៧៥ គណបក្សនេះបានរុះរកវិធីលុបបំបាត់ចោលនូវផលិតកម្មមូលធននិយមភ្លាមៗដើម្បីចាក់គ្រឹះមូលដ្ឋានបង្កើតសង្គមនិយម។ នៅទស្សវត្សរ៍ឆ្នាំ១៩៩០ ទិសដៅរបស់បក្សត្រូវបានផ្លាស់ប្តូរដោយថ្នាក់ដឹកនាំរបស់វាជឿថា ប្រទេសឡាវនូវខ្វះការអភិវឌ្ឍន៍ច្រើនដើម្បីសម្រេចកសាងសង្គមនិយម។ ដូច្នេះ បក្សមួយនេះក៏បានប្រើប្រាស់មូលធននិយមរបស់រដ្ឋជាឧបករណ៍សម្រាប់ធ្វើការឆ្ពោះទៅរកសង្គមនិយម។
 
==ប្រវត្តិ==
{{stub}}
===ដើមកំណើត និងបដិវត្តន៍ជាតិប្រជាធិបតេយ្យ (១៩៤៥–១៩៧៥)===
{{Further|[[សង្គ្រាមផ្ទៃក្នុងឡាវ]]|[[ប៉ៈថេតឡាវ]]}}
 
បក្សបដិវត្តន៍ប្រជាជនឡាវគឺកើតចេញពី[[គណបក្សកុម្មុយនិស្តឥណ្ឌូចិន]]ដែលត្រូវបានបង្កើតឡើងដោយមេដឹកនាំកុម្មុយនីស្តវៀតណាមឈ្មោះ[[ហូ ជីមិញ]]នៅអំឡុងខែកុម្ភៈ ឆ្នាំ១៩៣០ តាមបញ្ជាពី[[អង្គការកុម្មុយនីស្តអន្តរជាតិ]]។{{sfn|Zasloff|1973|p=12}} បក្សកុម្មុយនីស្តឥណ្ឌូចិនមានភារកិច្ច"កម្ចាត់កាកសំណល់សក្តិភូមិ ចែកចាយដីធ្លីទៅឱ្យអ្នកស្រែចម្ការ ផ្ដួលរំលំរបបចក្រពត្តិនិយម និងធ្វើឱ្យតំបន់ឥណ្ឌូចិនទាំងមូលទទួលឯករាជ្យពេញលេញ"។{{sfn|Zasloff|1973|p=12}} ដំបូងឡើយគណបក្សមួយនេះមានឈ្មោះថា"បក្សកុម្មុយនីស្តវៀតណាម"ក៏ព្រោះតែសមាជិកភាគច្រើនជាជនជាតិវៀតណាម ប៉ុន្តែអង្គការកុម្មុយនីស្តអន្តរជាតិបានសម្តែងនូវការមិនពេញចិត្តពីព្រោះឈ្មោះរបស់វានេះបានបង្ហាញពីអត្តសញ្ញាណជាតិវៀតណាមតែមួយដោយអង្គការនេះជឿថា កម្មករពលករវៀតណាម ខ្មែរ និងឡាវគឺមានភាពដូចគ្នាច្រើនជាងភាពខុសគ្នា។{{sfn|Zasloff|1973|p=12}} ទោះជាបានប្តូរឈ្មោះមក"គណបក្សឥណ្ឌូចិន"មែនប៉ុន្តែតាមការពិត បក្សនេះនូវតែគ្រប់គ្រងនិងដឹកនាំដោយជនជាតិវៀតណាមរហូតទាន់តែដល់ថ្ងៃរំលាយបក្សជាផ្លូវការពោលគឺនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៤៥ នៅពេលដែលបដិវត្តន៍ជាតិប្រជាធិបតេយ្យបានប្រកាសដំណើរការនៅក្នុងតំបន់ឥណ្ឌូចិន។{{sfn|Zasloff|1973|p=12}} នៅក្នុងឆ្នាំ១៩៤៦ សមាជិកបក្សឥណ្ឌូចិនសម្ងាត់មួយចំនួនបានចាប់ផ្តើមចេញរកកេណ្ឌកម្មាភិបាលកុម្មុយនីស្តជនជាតិឡាវឱ្យចូលរួមក្នុងចលនារបស់ខ្លួន។{{sfn|Zasloff|1973|p=12}} លោក[[កៃសន ព្រហ្មវិហារ]]ដែលមានដើមកំណើតជាជនជាតិឡាវកាត់វៀតណាមត្រូវបានគេជ្រើសរើសជាសមាជិកម្នាក់នៅចន្លោះឆ្នាំ១៩៤៦–៤៧ ខណៈដែលខ្លួនកំពុងជានិស្សិតសិក្សានៅ[[សាកលវិទ្យាល័យជាតិវៀតណាមទីក្រុងហាណូយ|សាកលវិទ្យាល័យទីក្រុងហាណូយ]]។{{sfn|Zasloff|1973|p=12}} តែទោះជាយ៉ាងណាក្តី កង្វះអ្នកតំណាងឡាវនូវតែជាបញ្ហាដ៏ធំមួយនៅក្នុងចលនា។{{sfn|Zasloff|1973|p=12}} គិងត្រឹមខែកុម្ភៈ ឆ្នាំ១៩៥១ សមាជិកជាជនជាតិឡាវមានចំនួនតែ ៨១ នាក់ប៉ុណ្ណោះប្រើប្រៀបធៀនទៅនឹងសមាជិកសរុបចំនួន ២,០៩១ នាក់។{{sfn|Stuart-Fox|2008a|p=136}}
 
នៅខែកុម្ភៈ ឆ្នាំ១៩៥១ បក្សឥណ្ឌូចិនលាក់មុខមួយនេះបានកោះប្រជុំសមាជជាតិលើកទីពីរហើយបានសម្រេចប្តូរឈ្មោះទៅ [[បក្សកុម្មុយនីស្តវៀតណាម|គណបក្សពលករវៀតណាម]]។{{sfn|Zasloff|1973|p=13}} ភ្លាមៗបន្ទាប់ពីសមាជជាតិលើកទីពីរបានបញ្ចប់ សម្ព័ន្ធភាពវៀតណាម-ឡាវ-ខ្មែរត្រូវបានប្រកាសឡើងដោយមានការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមបារាំង និងចក្រពត្តិនិយមអាមេរិកនៅក្នុងតំបន់។{{sfn|Zasloff|1973|p=13}} នៅក្នុងឆ្នាំ១៩៥២ បក្សពលករវៀតណាមបានបង្កើត"គណៈកម្មាធិការដើម្បីអង្គការបក្ស"ដែលមានសមាជិកចំនួនប្រាំរូបដូចជា លោកកៃសន ព្រហ្មវិហារ (ជាលេខា) [[នូហាក់ ភូមសៈវ៉ាន់]] [[ស្រីសាវត្ត កែវប៊ុនផាន]] [[ប៊ុន ពុំមហសាយ]] និង[[ខាមសែន]]។{{sfn|Stuart-Fox|2008|p=66}}{{sfn|Zasloff|1973|p=13}} ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ បក្សពួកកុម្មុយនីស្តជាច្រើនត្រូវបាននិម្មិតឡើងនៅទូទាំងប្រទេសឡាវ។ ហើយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៥៥ សមាជប្រជុំបក្សលើកទីមួយត្រូវបានប្រព្រឹត្តិទៅនិងជាលទ្ធផល ក៏បង្កើតបានចេញជាបក្សប្រជាជនឡាវ (ប.ប.ឡ.)។{{sfn|Zasloff|1973|p=14}} ប៉ុន្តែអ្វីៗទាំងអស់មិនបានដំណើរការទៅដូចផែនការនោះទេ ព្រោះថា ប.ប.ឡ ត្រូវបានរាជរដ្ឋាភិបាលឡាវនាពេលនោះបោសសម្អាតនិងបំផ្លាញស្ទើរអស់ទាំងស្រុងនៅអំឡុងឆ្នាំ១៩៥៩។{{sfn|Zasloff|1973|p=14}} វៀតណាមខាងជើងបានប្រតិកម្មដោយបង្កើនការគាំទ្ររបស់ពួកគេចំពោះ ប.ប.ឡ. និងយោធារបស់ខ្លួនហៅ[[ប៉ៈថេតឡាវ]]{{sfn|Zasloff|1973|pp=14–5}} ហើយនៅដើមទសវត្សរ៍១៩៦០ គណបក្សនេះបានគ្រប់គ្រងលើទឹកដីប្រទេសឡាវជិតពាក់កណ្តាល។{{sfn|Zasloff|1973|pp=14–5}} ថ្វីត្បិតតែខ្លួនជាកម្លាំងនាំមុខនៅពីក្រោយសកម្មភាពបះបោរពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥ មែនក៏គណបក្សនេះនូវតែបន្តរក្សាភាពសម្ងាត់របស់ខ្លួនដោយចូលចិត្តដឹកនាំសកម្មភាពរបស់ពួកគេតាមរយៈសាខារណសិរ្ស។ ជនជាតិឡាវភាគតិចណាស់ដែលបានដឹងអំពីអត្ថិភាពរបស់បក្ស ឬក៏ឈ្មោះមេដឹកនាំរបស់ខ្លួនក្នុងអំឡុងពេលនោះ។<ref name="secret">{{ cite web | url = http://countrystudies.us/laos/85.htm | title = Lao People's Revolutionary Party – LPRP | access-date = 15 January 2021 | publisher = [[Library of Congress]]}}</ref> នៅខែកុម្ភៈ ឆ្នាំ១៩៧២ សមាជជាតិលើកទីពីរត្រូវបានប្រព្រឹត្តិធ្វើឡើងហើយឈ្មោះផ្លូវការរបស់បក្សក៏បានប្តូរមក "បក្សបដិវត្តន៍ប្រជាជនឡាវ" រហូតដល់សព្វថ្ងៃ។<ref name="secret"/>
 
==ឯកសារយោង==
{{reflist}}
 
[[ចំណាត់ថ្នាក់ក្រុម:បក្សបដិវត្តន៍ប្រជាជនឡាវ]]