បក្សបដិវត្តន៍ប្រជាជនឡាវ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
បន្ទាត់ទី៤១៖
{{Further|[[សង្គ្រាមផ្ទៃក្នុងឡាវ]]|[[ប៉ៈថេតឡាវ]]}}
 
បក្សបដិវត្តន៍ប្រជាជនឡាវគឺកើតចេញពី[[គណបក្សកុម្មុយនិស្តឥណ្ឌូចិន]]ដែលត្រូវបានបង្កើតឡើងដោយមេដឹកនាំកុម្មុយនីស្តវៀតណាមឈ្មោះ[[ហូ ជីមិញ]]នៅអំឡុងខែកុម្ភៈ ឆ្នាំ១៩៣០ តាមបញ្ជាពី[[អង្គការកុម្មុយនីស្តអន្តរជាតិ]]។{{sfn|Zasloff|1973|p=12}} បក្សកុម្មុយនីស្តឥណ្ឌូចិនមានភារកិច្ច "កម្ចាត់កាកសំណល់សក្តិភូមិ ចែកចាយដីធ្លីទៅឱ្យអ្នកស្រែចម្ការ ផ្ដួលរំលំរបបចក្រពត្តិនិយម និងធ្វើឱ្យតំបន់ឥណ្ឌូចិនទាំងមូលទទួលឯករាជ្យពេញលេញ"។{{sfn|Zasloff|1973|p=12}} ដំបូងឡើយគណបក្សមួយនេះមានឈ្មោះថា"បក្សកុម្មុយនីស្តវៀតណាម"ក៏ព្រោះតែសមាជិកភាគច្រើនជាជនជាតិវៀតណាម ប៉ុន្តែអង្គការកុម្មុយនីស្តអន្តរជាតិបានសម្តែងនូវការមិនពេញចិត្តពីព្រោះឈ្មោះរបស់វានេះបានបង្ហាញពីអត្តសញ្ញាណជាតិវៀតណាមតែមួយដោយអង្គការនេះជឿថា កម្មករពលករវៀតណាម ខ្មែរ និងឡាវគឺមានភាពដូចគ្នាច្រើនជាងភាពខុសគ្នា។{{sfn|Zasloff|1973|p=12}} ទោះជាបានប្តូរឈ្មោះមក"គណបក្សឥណ្ឌូចិន"មែនប៉ុន្តែតាមការពិត បក្សនេះនូវតែគ្រប់គ្រងនិងដឹកនាំដោយជនជាតិវៀតណាមរហូតទាន់តែដល់ថ្ងៃរំលាយបក្សជាផ្លូវការពោលគឺនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៤៥ នៅពេលដែលបដិវត្តន៍ជាតិប្រជាធិបតេយ្យបានប្រកាសដំណើរការនៅក្នុងតំបន់ឥណ្ឌូចិន។{{sfn|Zasloff|1973|p=12}} នៅក្នុងឆ្នាំ១៩៤៦ សមាជិកបក្សឥណ្ឌូចិនសម្ងាត់មួយចំនួនបានចាប់ផ្តើមចេញរកកេណ្ឌកម្មាភិបាលកុម្មុយនីស្តជនជាតិឡាវឱ្យចូលរួមក្នុងចលនារបស់ខ្លួន។{{sfn|Zasloff|1973|p=12}} លោក[[កៃសន ព្រហ្មវិហារ]]ដែលមានដើមកំណើតជាជនជាតិឡាវកាត់វៀតណាមត្រូវបានគេជ្រើសរើសជាសមាជិកម្នាក់នៅចន្លោះឆ្នាំ១៩៤៦–៤៧ ខណៈដែលខ្លួនកំពុងជានិស្សិតសិក្សានៅ[[សាកលវិទ្យាល័យជាតិវៀតណាមទីក្រុងហាណូយ|សាកលវិទ្យាល័យទីក្រុងហាណូយ]]។{{sfn|Zasloff|1973|p=12}} តែទោះជាយ៉ាងណាក្តី កង្វះអ្នកតំណាងឡាវនូវតែជាបញ្ហាដ៏ធំមួយនៅក្នុងចលនា។{{sfn|Zasloff|1973|p=12}} គិងត្រឹមខែកុម្ភៈ ឆ្នាំ១៩៥១ សមាជិកជាជនជាតិឡាវមានចំនួនតែ ៨១ នាក់ប៉ុណ្ណោះប្រើប្រៀបធៀនទៅនឹងសមាជិកសរុបចំនួន ២,០៩១ នាក់។{{sfn|Stuart-Fox|2008a|p=136}}
 
នៅខែកុម្ភៈ ឆ្នាំ១៩៥១ បក្សឥណ្ឌូចិនលាក់មុខមួយនេះបានកោះប្រជុំសមាជជាតិលើកទីពីរហើយបានសម្រេចប្តូរឈ្មោះទៅ [[បក្សកុម្មុយនីស្តវៀតណាម|គណបក្សពលករវៀតណាម]]។{{sfn|Zasloff|1973|p=13}} ភ្លាមៗបន្ទាប់ពីសមាជជាតិលើកទីពីរបានបញ្ចប់ សម្ព័ន្ធភាពវៀតណាម-ឡាវ-ខ្មែរត្រូវបានប្រកាសឡើងដោយមានការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមបារាំង និងចក្រពត្តិនិយមអាមេរិកនៅក្នុងតំបន់។{{sfn|Zasloff|1973|p=13}} នៅក្នុងឆ្នាំ១៩៥២ បក្សពលករវៀតណាមបានបង្កើត"គណៈកម្មាធិការដើម្បីអង្គការបក្ស"ដែលមានសមាជិកចំនួនប្រាំរូបដូចជា លោកកៃសន ព្រហ្មវិហារ (ជាលេខា) [[នូហាក់ ភូមសៈវ៉ាន់]] [[ស្រីសាវត្ត កែវប៊ុនផាន]] [[ប៊ុន ពុំមហសាយ]] និង[[ខាមសែន]]។{{sfn|Stuart-Fox|2008|p=66}}{{sfn|Zasloff|1973|p=13}} ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ បក្សពួកកុម្មុយនីស្តជាច្រើនត្រូវបាននិម្មិតឡើងនៅទូទាំងប្រទេសឡាវ។ ហើយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៥៥ សមាជប្រជុំបក្សលើកទីមួយត្រូវបានប្រព្រឹត្តិទៅនិងជាលទ្ធផល ក៏បង្កើតបានចេញជាបក្សប្រជាជនឡាវ (ប.ប.ឡ.)។{{sfn|Zasloff|1973|p=14}} ប៉ុន្តែអ្វីៗទាំងអស់មិនបានដំណើរការទៅដូចផែនការនោះទេ ព្រោះថា ប.ប.ឡ ត្រូវបានរាជរដ្ឋាភិបាលឡាវនាពេលនោះបោសសម្អាតនិងបំផ្លាញស្ទើរអស់ទាំងស្រុងនៅអំឡុងឆ្នាំ១៩៥៩។{{sfn|Zasloff|1973|p=14}} វៀតណាមខាងជើងបានប្រតិកម្មដោយបង្កើនការគាំទ្ររបស់ពួកគេចំពោះ ប.ប.ឡ. និងយោធារបស់ខ្លួនហៅ[[ប៉ៈថេតឡាវ]]{{sfn|Zasloff|1973|pp=14–5}} ហើយនៅដើមទសវត្សរ៍១៩៦០ គណបក្សនេះបានគ្រប់គ្រងលើទឹកដីប្រទេសឡាវជិតពាក់កណ្តាល។{{sfn|Zasloff|1973|pp=14–5}} ថ្វីត្បិតតែខ្លួនជាកម្លាំងនាំមុខនៅពីក្រោយសកម្មភាពបះបោរពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥ មែនក៏គណបក្សនេះនូវតែបន្តរក្សាភាពសម្ងាត់របស់ខ្លួនដោយចូលចិត្តដឹកនាំសកម្មភាពរបស់ពួកគេតាមរយៈសាខារណសិរ្ស។ ជនជាតិឡាវភាគតិចណាស់ដែលបានដឹងអំពីអត្ថិភាពរបស់បក្ស ឬក៏ឈ្មោះមេដឹកនាំរបស់ខ្លួនក្នុងអំឡុងពេលនោះ។<ref name="secret">{{ cite web | url = http://countrystudies.us/laos/85.htm | title = Lao People's Revolutionary Party – LPRP | access-date = 15 January 2021 | publisher = [[Library of Congress]]}}</ref> នៅខែកុម្ភៈ ឆ្នាំ១៩៧២ សមាជជាតិលើកទីពីរត្រូវបានប្រព្រឹត្តិធ្វើឡើងហើយឈ្មោះផ្លូវការរបស់បក្សក៏បានប្តូរមក "បក្សបដិវត្តន៍ប្រជាជនឡាវ" រហូតដល់សព្វថ្ងៃ។<ref name="secret"/>
 
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៧៣ បន្ទាប់ពីឆ្លងកាត់សឹកសង្រ្គាមអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតកិច្ចព្រមព្រៀងសន្តិភាពមួយក៏ត្រូវបានរៀបចំធ្វើឡើងជាមួយរាជរដ្ឋាភិបាលឡាវ។{{sfn|Brown|Zasloff|1976|p=193}} រដ្ឋាភិបាលឯកភាពជាតិបណ្តោះអាសន្នត្រូវបានបង្កើតឡើងដោយមានសមាជិកជាអ្នកនយោបាយកុម្មុយនីស្តតែស្ថិតក្រោមការដឹកនាំដោយអ្នកនយោបាយរាជានិយមម្នាក់គឺ[[សុវណ្ណភូមា]]។{{sfn|Brown|Zasloff|1976|p=193}} ស្រដៀងគ្នាទៅនឹង[[វៀតណាមខាងត្បូង]]ដែរ រាជរដ្ឋាភិបាលឡាវថ្មីនេះត្រូវប្រឈមមុខនឹងការបះបោរឥតឈប់ឈរពីឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៥។{{sfn|Brown|Zasloff|1976|p=194}} ចាប់ពីខែធ្នូ ឆ្នាំ១៩៧៤ ដល់ខែមករា ឆ្នាំ១៩៧៥ កងកម្លាំងរាជានិយមនៅស្រុកហួយសៃនៃខេត្តហួកុង (បច្ចុប្បន្នហៅ[[ខេត្តហួផាន់|ហួផាន់]]) និងនៅតាមខេត្តខាំមួនបាននាំគ្នាងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាលក៏ព្រោះតែវាមានទំនោរទៅរកពួកកុម្មុយនីស្ត។{{sfn|Brown|Zasloff|1976|p=194}} ប្រតិកម្មទៅនឹងព្រឹត្តិការណ៏ដែលកំពុងលាតត្រដាង ភាគីប៉ៈថេតឡាវបានចេញគ្រប់គ្រងផ្លូវសាធារណៈដែលនាំទៅដល់ទីក្រុងវៀងចន្ទន៍ដែលនាំឱ្យមានការកាត់ផ្តាច់ស្បៀងអាហារនិងគ្រឿងផ្គត់ផ្គង់ទាំងឡាយទៅរាជធានី។{{sfn|Brown|Zasloff|1976|p=194}} នៅអំឡុងខែមេសានិងខែឧសភា បាតុកម្មប្រឆាំងរាជរដ្ឋាភិបាលក្នុងក្រុងមួយបានកើតឡើងដែលជាហេតុនាំឱ្យសមាជិកគណៈរដ្ឋមន្ត្រីចំនួនប្រាំរូបសម្រេចលាលែងចេញពីតំណែង។{{sfn|Brown|Zasloff|1976|p=195}} ដើម្បីជួយស្រោចសង្គ្រោះរាជាធិបតេយ្យនៅឡាវកុំឱ្យរលាយ រាជរដ្ឋាភិបាលបានប្រកាសពីការបោះឆ្នោតថ្មីមួយសម្រាប់ឆ្នាំ១៩៧៦។{{sfn|Brown|Zasloff|1976|p=197}} នៅថ្ងៃទី២៦ ខែវិច្ឆិកា អ្នកតំណាងបក្សបដិវត្តន៍ប្រជាជនឡាវបាន"បញ្ចុះបញ្ចូល"អ្នករាជានិយមឱ្យលះបង់ទ្រព្យសម្បត្តិរាជវង្ស និងដាក់រាជ្យដោយ"ស្ម័គ្រចិត្ត"។{{sfn|Brown|Zasloff|1976|pp=196–7}} ជាងចុងក្រោយ បក្សនេះបានកោះប្រជុំសភាតំណាងប្រជាជនទូទាំងប្រទេសនៅថ្ងៃទី១–២ ខែធ្នូ ឆ្នាំ១៩៧៥។ សមាជនោះបានរំលាយ[[ព្រះរាជាណាចក្រឡាវ]]ចោលរួចបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវឡើង និងបានប្រកាសបញ្ចប់បដិវត្តន៍ប្រជាធិបតេយ្យជាតិដែលមានអាយុកាលចំនួន ៣០ ឆ្នាំ។{{sfn|Brown|Zasloff|1976|p=197}}
 
===បក្សកាន់អំណាច (១៩៧៥–បច្ចុប្បន្ន)===
ការដួលរលំនៃរាជរដ្ឋាភិបាល និងការឡើងកាន់កាប់អំណាចរបស់បក្សពួកកុម្មុយនីស្តបានធ្វើឱ្យប្រទេសឡាវទទួលរងនូវភាពចលាចលជាច្រើនជាពិសេសគឺបញ្ហាចំណាកស្រុក។{{sfn|Stuart-Fox|2008a|pp=176–7}} នៅឆ្នាំ១៩៨០ ប្រជាជនឡាវប្រមាណដប់ភាគរយនៃប្រជាជនសរុបបាននាំគ្នារត់ចេញពីប្រទេស។{{sfn|Stuart-Fox|2008a|p=177}} នៅក្នុងរយៈពេលពីរឆ្នាំក្រោយការឡើងកាន់អំណាច បក្សនេះនូវតែរក្សាភាពសម្ងាត់របស់ខ្លួន។{{sfn|Stuart-Fox|2008a|p=177}} ឧទាហរណ៍៖ លោក[[កៃសន ព្រហ្មវិហារ]]ដែលជាអង្គលេខាធិការបក្សនាពេលនោះមិនសូវបានជាប្រជាជនឡាវច្រើនស្គាល់លោកនោះទេ។{{sfn|Stuart-Fox|2008a|p=177}} មេដឹកនាំចលនាកុម្មុយនីស្តមុនឆ្នាំ១៩៧៥ មួយចំនួនដូចជាប្រធានរណសិរ្សស្នេហាជាតិឡាវលោក[[សុផានុវង្ស]]ត្រូវបក្សបែរក្រោយដាក់បន្ទាប់ពីបានឡើងកាន់កាប់អំណាចនយោបាយ។{{sfn|Stuart-Fox|2008a|p=178}} រដ្ឋាភិបាលកុម្មុយនីស្តឡាវបានបិទអង្គការសារព័ត៌មានឯករាជ្យទាំងឡាយនៅក្នុងប្រទេស។ អង្គការសំខាន់ៗផ្សេងទៀតដែលមិនទាន់បានរំលាយត្រូវបានគេបង្ខំឱ្យចុះជាសមាជិកនៅក្នុង[[រណសិរ្សឡាវសម្រាប់ការកសាងជាតិ]] (រ.ឡ.ក.ជ.) ដែលជាអង្គការដ៏ធំមួយគ្រប់គ្រងដោយបក្សបដិវត្តន៍។{{sfn|Stuart-Fox|2008a|p=179}} ដើម្បីឃោសនាទាក់ទាញប្រជាជនឱ្យគាំទ្របន្ថែម រ.ឡ.ក.ជ. បានរៀបចំធ្វើការប្រជុំទូទាំងប្រទេសដើម្បីអប់រំប្រជាជនអំពីខ្សែគំនិតរបស់បក្ស និងផ្សព្វផ្សាយអំពី[[លទ្ធិម៉ាក្ស–លេនីន]]។{{sfn|Stuart-Fox|2008a|p=178}} គោលដៅចម្បងនៃដំណើរនេះគឺដើម្បីកែប្រជាជនចាស់ឱ្យក្លាយទៅជា"[[មនុស្សសូវៀតថ្មី|មនុស្សសង្គមនិយមថ្មី]]"។{{sfn|Stuart-Fox|2008a|p=178}}
 
នៅឆ្នាំ១៩៧៨ បក្សបដិវត្តន៍ប្រជាជនឡាវបានបន្តដំណើរផ្លាស់ប្តូរសង្គមជាតិរបស់ខ្លួនតាមរយៈកសិកម្មសមូហភាព។{{sfn|Stuart-Fox|2008a|p=191}} បើយោងទៅតាមអ្នកសារព័ត៌មាននិងជាប្រវត្តិវិទូម្នាក់បានឱ្យដឹងថា បក្សបដិវត្តន៍ជឿថា "ផលិតភាពនៃកសិកម្មអាចលើកឡើងបានតាមរយៈសេដ្ឋកិច្ចនៃមាត្រដ្ឋាន (ដោយភាពស្រដៀងគ្នាជាមួយគំរូឧស្សាហកម្ម) ហើយវាអាចសម្រេចបានតែដោយកម្មសិទ្ធិសមូហភាពនៃមធ្យោបាយផលិតកម្មប៉ុណ្ណោះ។ ពួក​គេ​បាន​បន្តលើក​ឡើង​ថា សហករណ៍​អាច​បង្កើន​ការ​ប្រើ​ប្រាស់​ធាតុ​ចូល​ទំនើប​ៗ​ក្នុង​វិស័យ​កសិកម្ម"។{{sfn|Stuart-Fox|2008a|p=192}} គោលដៅពីរចម្បងនៃដំណើរការសមូហភាពគឺ (១) លុបបំបាត់កម្មសិទ្ធិឯកជននៅជនបទ និង (២) ពង្រឹងការគ្រប់គ្រងនយោបាយនៅក្នុងតំបន់ដែលធ្លាប់គ្រប់គ្រងដោយរាជរដ្ឋាភិបាលឡាវ។{{sfn|Stuart-Fox|2008a|p=193}} សមូហនីយកម្មបានបញ្ជាក់ឱ្យឃើញថាវាគឺលំបាកក្នុងការអនុវត្តជាងនៅក្នុងទ្រឹស្តី ហើយវិស័យជាច្រើនបានចេញប្រឆាំងនឹងគោលនយោបាយមួយនេះ។{{sfn|Stuart-Fox|2008a|p=193}} អាស្រ័យហេតុនេះ គណៈកម្មាធិការបជ្ឈឹមបក្សក៏បានបោះបង់គោលនយោបាយសមូហនីយកម្មចោលនៅក្នុងឆ្នាំ១៩៨១។{{sfn|Stuart-Fox|2008a|p=194}} ជាជាងព្យាយាមបង្កើតសង្គមសមូហភាព បក្សបដិវត្តន៍ប្រជាជនឡាវបានចាប់ផ្តើមផ្តោតលើការប្រើប្រាស់ឧបករណ៍កសិកម្មទំនើបដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច។{{sfn|Stuart-Fox|2008a|p=195}} ដល់ត្រឹមឆ្នាំ១៩៨៨ លោកកៃសន ព្រហ្មវិហារបានទទួលស្គាល់ថាគោលនយោបាយសមូហភាពបានបរាជ័យទាំងស្រុង៖ "គោលនយោបាយសមូហភាពពីមុនរបស់យើងគឺស្ថិតក្នុងទម្រង់ចាស់បុរាណដែលប្រទេសសង្គមនិយមដទៃទៀតអនុវត្ត។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេតមួយចំនួនអំពីស្ថានភាពជាក់ស្តែងនៅប្រទេសឡាវ យើងបានសម្រេចចិត្តផ្លាស់ប្តូរទិសដៅដោយចាប់ផ្តើមពីគ្រួសារ"។{{sfn|Stuart-Fox|2008a|p=195}} ពីរឆ្នាំក្រោយមកគឺនៅក្នុងឆ្នាំ១៩៩០ ស្ថាប័នសហករណ៍កសិកម្មទាំងអស់ដែលមានវត្តមានក្នុងស្រុកត្រូវបានលុបបំបាត់ចោល។{{sfn|Stuart-Fox|2008a|p=196}}
 
==ឯកសារយោង==