ភាពខុសគ្នារវាងកំណែនានារបស់ "បក្សបដិវត្តន៍ប្រជាជនឡាវ"

ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
 
នៅឆ្នាំ១៩៧៨ បក្សបដិវត្តន៍ប្រជាជនឡាវបានបន្តដំណើរផ្លាស់ប្តូរសង្គមជាតិរបស់ខ្លួនតាមរយៈកសិកម្មសមូហភាព។{{sfn|Stuart-Fox|2008a|p=191}} បើយោងទៅតាមអ្នកសារព័ត៌មាននិងជាប្រវត្តិវិទូម្នាក់បានឱ្យដឹងថា បក្សបដិវត្តន៍ជឿថា "ផលិតភាពនៃកសិកម្មអាចលើកឡើងបានតាមរយៈសេដ្ឋកិច្ចនៃមាត្រដ្ឋាន (ដោយភាពស្រដៀងគ្នាជាមួយគំរូឧស្សាហកម្ម) ហើយវាអាចសម្រេចបានតែដោយកម្មសិទ្ធិសមូហភាពនៃមធ្យោបាយផលិតកម្មប៉ុណ្ណោះ។ ពួក​គេ​បាន​បន្តលើក​ឡើង​ថា សហករណ៍​អាច​បង្កើន​ការ​ប្រើ​ប្រាស់​ធាតុ​ចូល​ទំនើប​ៗ​ក្នុង​វិស័យ​កសិកម្ម"។{{sfn|Stuart-Fox|2008a|p=192}} គោលដៅពីរចម្បងនៃដំណើរការសមូហភាពគឺ (១) លុបបំបាត់កម្មសិទ្ធិឯកជននៅជនបទ និង (២) ពង្រឹងការគ្រប់គ្រងនយោបាយនៅក្នុងតំបន់ដែលធ្លាប់គ្រប់គ្រងដោយរាជរដ្ឋាភិបាលឡាវ។{{sfn|Stuart-Fox|2008a|p=193}} សមូហនីយកម្មបានបញ្ជាក់ឱ្យឃើញថាវាគឺលំបាកក្នុងការអនុវត្តជាងនៅក្នុងទ្រឹស្តី ហើយវិស័យជាច្រើនបានចេញប្រឆាំងនឹងគោលនយោបាយមួយនេះ។{{sfn|Stuart-Fox|2008a|p=193}} អាស្រ័យហេតុនេះ គណៈកម្មាធិការបជ្ឈឹមបក្សក៏បានបោះបង់គោលនយោបាយសមូហនីយកម្មចោលនៅក្នុងឆ្នាំ១៩៨១។{{sfn|Stuart-Fox|2008a|p=194}} ជាជាងព្យាយាមបង្កើតសង្គមសមូហភាព បក្សបដិវត្តន៍ប្រជាជនឡាវបានចាប់ផ្តើមផ្តោតលើការប្រើប្រាស់ឧបករណ៍កសិកម្មទំនើបដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច។{{sfn|Stuart-Fox|2008a|p=195}} ដល់ត្រឹមឆ្នាំ១៩៨៨ លោកកៃសន ព្រហ្មវិហារបានទទួលស្គាល់ថាគោលនយោបាយសមូហភាពបានបរាជ័យទាំងស្រុង៖ "គោលនយោបាយសមូហភាពពីមុនរបស់យើងគឺស្ថិតក្នុងទម្រង់ចាស់បុរាណដែលប្រទេសសង្គមនិយមដទៃទៀតអនុវត្ត។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេតមួយចំនួនអំពីស្ថានភាពជាក់ស្តែងនៅប្រទេសឡាវ យើងបានសម្រេចចិត្តផ្លាស់ប្តូរទិសដៅដោយចាប់ផ្តើមពីគ្រួសារ"។{{sfn|Stuart-Fox|2008a|p=195}} ពីរឆ្នាំក្រោយមកគឺនៅក្នុងឆ្នាំ១៩៩០ ស្ថាប័នសហករណ៍កសិកម្មទាំងអស់ដែលមានវត្តមានក្នុងស្រុកត្រូវបានលុបបំបាត់ចោល។{{sfn|Stuart-Fox|2008a|p=196}}
 
នៅឆ្នាំ១៩៨៦ ក្នុងសមាជជាតិលើកទី៨ បក្សនេះបានចាប់ផ្តើមរុះរើប្រព័ន្ធផែនការសេដ្ឋកិច្ចរបស់ខ្លួនដែលយកគំរូតាមសហភាពសូវៀត។{{sfn|Stuart-Fox|2008a|p=197}} នៅក្នុងរបាយការណ៍នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សលើកទីបី លោកកៃសន ព្រហ្មវិហារបានកត់សម្គាល់ថា "ចំណុចខ្វះខាតចម្បងរបស់យើងគឺស្ថិតនៅលើអត្ថវិស័យនិយមនិងសេចក្តីរវៀសរវៃ នៅក្នុងទំនោររបស់យើងក្នុងការលុបបំបាត់វិស័យសេដ្ឋកិច្ចដែលមិនមែនជាសង្គមនិយមភ្លាមៗ...យើងគឺទំនោរទៅរក[[សមភាពនិយម]]។ ជាលទ្ធផល យើងមិនបានលើកទឹកចិត្តកម្មករល្អៗដែលមានផលិតភាពការងារខ្ពស់"។{{sfn|Stuart-Fox|2008a|p=197}} នៅក្រោមគោលការណ៍"គណនេយ្យសេដ្ឋកិច្ចសង្គមនិយម" បក្សបដិវត្តន៍ប្រជាជនឡាវបានចាប់ផ្តើមបំបែកសហគ្រាសរដ្ឋចេញពីសមូហកម្មរដ្ឋដោយបង្ខំឱ្យសហគ្រាសទាំងនោះដំណើរការទៅតាម[[ទីផ្សារសេរី]]វិញ។{{sfn|Stuart-Fox|2008a|p=198}} នៅឆ្នាំ១៩៨៨ ដោយសារតែកើតមានវិបត្តិនយោបាយនៅ[[ប្លុកខាងកើត|ប្លុកបូព៌ា]]និងសហភាពសូវៀត កំណែទម្រង់បន្ថែមត្រូវបានធ្វើឡើងនៅប្រទេសឡាវ។{{sfn|Stuart-Fox|2008a|p=198}} ក្រមច្បាប់សម្រាប់ការវិនិយោគពីបរទេសត្រូវបានអនុម័តហើយការបណ្តាក់ទុនរួមត្រូវបានជម្រុញអនុវត្ត។{{sfn|Stuart-Fox|2008a|p=198}} ហេតុផលដ៏សំខាន់ពីក្រោយការផ្លាស់ប្តូរទាំងនេះគឺការធ្លាក់ចុះយ៉ាងខ្លាំងនៃជំនួយបរទេសដែលឡាវតែងពឹងផ្អែកដែលក្នុងនោះ ៧០ ភាគរយមានប្រភពមកពីសហភាពសូវៀតនិងប្លុកបូព៌ា។{{sfn|Stuart-Fox|2008a|p=198}} នៅក្នុងឆ្នាំ១៩៨៨ ជំនួយបរទេសសរុបពីប្លុកបូព៌ាមានចំនួនស្មើនឹង ៥២ លានដុល្លារអាមេរិក។ ត្រឹមឆ្នាំ១៩៨៩ វាបានធ្លាក់មកត្រឹមមួយលានដុល្លារអាមេរិកហើយដល់ឆ្នាំ១៩៩០ ឡាវក៏លែងទទួលបានថវិកាជំនួយតទៅទៀត។{{sfn|Stuart-Fox|2008a|p=198}}
 
ការដួលរលំនៃរបបកុម្មុយនីស្តនៅប៉ែកអឺរ៉ុបបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសឡាវ។ សិស្សានុសិស្សក្នុងស្រុកមួយចំនួនបានចាប់ផ្តើមរិះគន់ភាពផ្តាច់មុខរបស់បក្សបដិវត្តន៍លើអំណាចរដ្ឋ ហើយបានចាប់ផ្តើមអំពាវនាវឱ្យមានប្រព័ន្ធពហុបក្ស។{{sfn|Stuart-Fox|2008a|p=200}} សកម្មភាពរបស់សិស្សទាំងនោះត្រូវបានគាំទ្រដោយក្លិបសង្គមប្រជាធិបតេយ្យដែលជាក្រុមបញ្ញវន្តឡាវចំនួនសែសិបនាក់។{{sfn|Stuart-Fox|2008a|p=200}} ដោយយល់ឃើញគំនិតពីក្រោយព្រឹត្តិការណ៍បែបនេះ មន្ត្រីបក្សបដិវត្តន៍ប្រជាជនមួយរូបគឺលោក [[ថងសុគ សៃសាងឃី]]ដែលជាអនុរដ្ឋមន្ត្រីទទួលបន្ទុកខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានដាក់លិខិតលាលែងពីតំណែងជាចំហ ហើយបានចោទប្រកាន់រិះគុណបក្សថាបានបង្កើត "របបរាជានិយមកុម្មុយនីស្ត" និង "រាជវង្សក្នុងការិយាល័យនយោបាយ" ដោយនេះគឺជាការសម្តៅទៅលើកំណើនឥទ្ធិពលរបស់កូនចៅថ្នាក់ដឹកនាំនៅក្នុងជួររដ្ឋាភិបាល។{{sfn|Stuart-Fox|2008a|p=200}} បក្សបដិវត្តន៍ប្រជាជនឡាវបានប្រតិកម្មយ៉ាងខ្លាំងនឹងការចោទប្រកាន់នេះហើយជាលទ្ធផលលោកសៃសាងឃីរួមជាមួយនឹងអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងផែនការលោកលតស្មី ខាំភួយ និងមន្ត្រីក្រសួងយុត្តិធម៌លោកប៉េង ស័កចិត្តពង្សត្រូវបានរដ្ឋាភិបាលឡាវចាប់ដាក់ពន្ធនាគារនៅអំឡុងខែតុលា ឆ្នាំ១៩៩០ និងបានកាត់ទោសជាប់ពន្ធនាគារបន្តរយៈពេលដប់បួនឆ្នាំនៅអំឡុងខែវិច្ឆិកា ឆ្នាំ១៩៩២។{{sfn|Stuart-Fox|2008a|p=200}} ក្រោយមកនៅឆ្នាំដដែរនោះ រដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានអនុម័តដែលគេបានចែងថា ឡាវគឺជារដ្ឋប្រកាន់"[[របបផ្តាច់ការ]][[ប្រជាធិបតេយ្យ]][[ប្រជាជន]]នៅក្រោមអំណាចដឹកនាំរបស់បក្សបដិវត្តន៍ប្រជាជនឡាវ"។{{sfn|Stuart-Fox|2008a|p=201}} លោក[[ខាំតៃ ស៊ីផាន់ដុន]]ដែលជាសមាជិក​ការិយាល័យ​នយោបាយ​ម្នាក់នាពេលនោះ​បាន​ថ្លែងថា "បក្ស​យើងគឺជា​គណបក្ស​តែមួយគត់​ដែល​ប្រជាពលរដ្ឋ​ជឿទុកចិត្ត​លើ​។ គ្រប់​ការ​បង្ខូច និង​ការ​ប៉ុនប៉ង​ធ្វើ​យឱ្យខូច​តួនាទី​ថ្នាក់ដឹកនាំណាម្នាក់​របស់​បក្ស​នឹងត្រូវ​បាន​ចាត់ទុក​ជារឿង​ផ្ទុយ​នឹងប្រវត្តិសាស្ត្រពិត និងផលប្រយោជន៍ជាតិរួម"។{{sfn|Stuart-Fox|2008a|p=200}}
 
បន្ទាប់ពីបានបម្រើការអស់រយៈពេលដប់បួនឆ្នាំជាអគ្គលេខាធិការបក្ស លោកខាំតៃ ស៊ីផាន់ដុនបានសម្រេចលាចេញពីតំណែងនៅក្នុងឆ្នាំ២០០៦ ហើយត្រូវបានបន្តដោយលោក[[ឈុំម៉ាលី សៃយ៉ាសាន]]ដែលបានបម្រើការរយៈពេលដប់ឆ្នាំបន្ទាប់។{{sfn|Gunn|2007|p=183–4}} នៅឆ្នាំ២០១៦ តំណែងលោកសៃយ៉ាសានត្រូវបានស្នងដោយ[[ប៊ុនយ៉ាង វរៈចិត្ត]]ដែលបានបម្រើការរហូតដល់ឆ្នាំ២០២១{{sfn|Gunn|2017|p=206}} ហើយត្រូវបានស្នងបន្តទៀតដោយអគ្គលេខាធិការបក្សបដិវត្តន៍បច្ចុប្បន្នគឺលោក[[ថងលូន ស៊ីស៊ូលីត]]។<ref>{{cite web| url = https://www.reuters.com/article/us-laos-politics/laos-communist-party-names-pm-thongloun-as-new-leader-idUSKBN29K0YU | title = Laos Communist Party names PM Thongloun as new leader | publisher = [[Reuters]]|date=15 January 2021|access-date=29 វិច្ឆិកា 2021}}</ref>
 
==រដ្ឋាភិបាល==
 
==ឯកសារយោង==
២២៨០

កំណែប្រែ