ភ្នំគូលែន៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: មុខងារកែប្រែកូដឆ្នាំ២០១៧
បន្ទាត់ទី២៩៖
==ទីតាំងភូមិសាស្រ្ត==
'''ភ្នំគូលែន'''ស្ថិតនៅក្នុង[[ស្រុកស្វាយលើ]] (ប៉ែកខាងកើត និងប៉ែកខាងជើង) ស្រុកបន្ទាយស្រី(ប៉ែកខាងត្បូង)និង[[ស្រុកវ៉ារិន]] (ប៉ែកខាងលិច) ហើយគ្របដណ្តប់លើឃុំចំនួន២ ឃុំខ្នងភ្នំនៃស្រុកស្វាយលើ និងឃុំឃុនរាមនៃស្រុកបន្ទាយស្រី។ ម្យ៉ាងទៀតឧទ្យាននេះព័ន្ធជុំវិញដោយឃុំចំនួន៤គឺឃុំបេងមាលា ឃុំកន្ទួត និងឃុំតាសោមនៃស្រុកស្វាយលើ និងឃុំត្បែងនៃស្រុកបន្ទាយស្រី។ ឧទ្យានមានចំងាយ ៦០គីឡូម៉ែត្រពី[[ក្រុងសៀមរាប]] និងប្រហែល ២៥គីឡូម៉ែត្រពី[[ប្រាសាទបន្ទាយស្រី]]។ ភ្នំគូលែនគឺជាជួរភ្នំតូចមួយដែលមានកម្ពស់ខ្ពស់ល្មមហើយស្ថិតនៅភាគខាងត្បូងជួរ[[ភ្នំដងរែក]]។ ភ្នំគូលែនលាតសន្ធឹងប្រវែងប្រហែល ៤០គម ពីប៉ែកខាងលិចឈាងខាងជើង ទៅខាងកើតឈាងខាងត្បូង ហើយដែលមានចម្ងាយប្រហែល ៤៨គមនៅខាងជើង[[ក្រុងសៀមរាប]]។ កំពូលភ្នំទាំងអស់មានកម្ពស់ប្រហាក់ប្រហែលគ្នា ដែលមានកម្ពស់ជាមធ្យម ៤០០ម។ កំពូលដែលខ្ពស់បំផុតគឺមានកំពស់ ៤៨៧ម។
តាមភូមិសាស្ត្រ មួយផ្នែកធំនៃភ្នំគូលែនគឺជាថ្មភក់។ហេតុដូច្នេះហើយវាមានសារសំចាន់ជាខ្លាំងក្នុង[[អាណាចក្រខ្មែរ]] ដោយបានផ្ដល់នូវវត្ថុធាតុដើមក្នុងការសាងសង់សំណង់ផ្សេងៗ រួមមានទាំងប្រាសាទជាច្រើនគ្នុងតំបន់អង្គរ។ ប្រភពសំខាន់ជាងគេគឺស្ថិតនៅប៉ែកអាគ្នេយ៍នៃភ្នំ។<ref>Etienne Aymonier, ''Le Cambodge''. Ernest Leroux, Paris 1904.</ref> ភ្នំគូលែននិយាយាដោយឡែកជាភ្នំដែលមានទំហំធំជាងគេក្នុងចំណោមភ្នំតូចៗដូចបានបញ្ជាក់ខាងលើ។ ធម្មជាតិវិទូបារាំងឈ្មោះហង់រី មូហូត ដែលបានទភដល់ភ្នំគូលែងនៅពាក់កណ្តាលសតវត្សរ៍ទី១៩ បានចាប់ទុកភ្នំនេះថាជាខ្ពង់រាប ដោយសារខ្នងភ្នំមានសណ្ឋានជាវាលទំនាប ដែលមានវិសាលភាពធំល្វឹងល្វើយលាតសន្ធឹងតាមបណ្តោយជួរភ្នំ និងគ្របដណ្តប់ទៅដោយព្រៃក្រាស ហើយមានកម្ពស់ប្រែប្រួលពី៣០០ម៉ែត្រទៅ៤០០ម៉ែត្រ និងមានបណ្តោយប្រវែង៣៨គីឡូម៉ែត្រនិងមានបណ្តោយប្រវែង៣៨គីឡូម៉ែត្រ។
== ទីតាំងប្រវត្តិសាស្រ្ត ==
ភ្នំគូលែនជាទីតាំងប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដែលបានបន្សល់ទុកនូវប្រាសាទបុរាណ និងស្ថានីយ៍បុរាណជាច្រើនកន្លែងរួមទាំងសហគមន៍មនុស្សផងដែរ។ ម្យ៉ាងទៀតភ្នំនេះបានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវទាំងឡាយ ចាប់តាំងពីចុងសតវត្សរ៍ទី១៩មករហូតដល់ពេលបច្ចុប្បន្ន ក្នុងនោះយើងឃើងមានការសិក្សាស្រាវជ្រាវ និងវិភាគទៅលើសំណង់បុរាណ វត្ថុសិល្បៈ សិលាចារឹក ព្រៃឈើ និងប្រព័ន្ធផ្លូវទឹកធម្មជាតិនានា។ មានប្រាសាទប្រហែល ២០ ត្រូវបានរកឃើញនៅលើភ្នំនេះ។ ភ្នំគូលែនត្រូវប្រជាពលរដ្ឋខ្មែរចាត់ទុកថា ជាភ្នំសក្ការបូជានៅក្នុងប្រទេសកម្ពុជា ហើយក៏ជាកន្លែងដែលជាទីពេញនិយមក្នុងធ្វើធម្មយាត្រាក្នុងចន្នោះពេលចុងសប្តាហ៍ពិធីបុណ្យ។ វាជាកន្លែងដែលមានតួនាដ៏សំខាន់ នៅតំបន់ប្រវត្តិសាស្ត្រចក្រភពខ្មែរ។ នៅលើកំពូលភ្នំមានវត្តតូចមួយដែលមានដំកល់បដិមាព្រះពុទ្ធមួយអង្គទំរេតព្រះកាយដែលឆ្លាក់ចេញពីផ្ទាំងថ្មភ្នំតែម្តង។ នៅក្បែរនោះដែរមានទឹកធ្លាក់ដែលជាការទាក់ទាញមួយសំរាប់ទេសចរមុជទឹកកំសាន្ត។ នៅជំរាលភ្នំមានទីសក្ការៈតូចមួយដែលនៅទីនោះគេឱ្យឈ្មោះថាទឹកជប់ គឺជាកន្លែងដែលទឹកផុសចេញពីក្នុងថ្ម ហើយត្រូវចាត់ទុកថាជាទឹកព្រះដោយហេតុនោះផុសចេញពីភ្នំសក្ការបូជា។
== ធនធានធម្មជាតិ ==
Line ៣៨ ⟶ ៣៧:
==សម័យអង្គរ==
ភ្នំគូលែនមានឈ្មោះដើមថា '''មហិន្រ្ទព៌ត'''​ ដែលត្រូវបានគេចាត់ទុកជាទីតាំងកំណើតនៃអាណាចក្រអង្គរ។ វាជាកន្លែងដែល[[ព្រះបាទជ័យវរ្ម័នទី២]] ប្រារព្ធធ្វើពិធីទេវរាជ និងប្រកាសឯករាជ្យពីប្រទេសជ្វាក្នុងឆ្នាំ​៨០២ ដែលជាពេលដែលសម័យអង្គរកើតឡើង។ ភ្នំនេះជាទីក្រុងរបស់[[ចក្រភពខ្មែរ]] (អាណាចក្រខ្មែរ)ដំបូងគេជិតកន្លះសតវត្សមុនពេលប្តូរទៅហិហរាល័យ ដែលឥឡូងនេះហៅថា'''រលួស'''។
== ប្រាសាទបុរាណ ==
តាមរយៈការសិក្សាស្រាវជ្រាវ និងរុករកនៅលើភ្នំគូលែនចាប់តាំងពីចុងសតវត្សរ៍ទី១៩មក ប្រាសាទបុរាណជាច្រើនត្រូវបានកត់ត្រា និងចុះក្នុងបញ្ចីរសារពើភណ្ឌប្រាសាទបុរាណ។ ប្រាសាទបុរាណទាំងនោះភាគច្រើនត្រូវបានកសាងក្នុងរជ្ជព្រះបាទជ័យវរ្ម័នទី២ នាដើមសតវត្សរ៍ទី១៩។ ពិនិត្យជារួមប្រាសាទបុរាណ ដែលត្រូវបានរកឃើញរហូតមកដល់សព្វថ្ងៃ ភាគច្រើនត្រូវបានកសាងឡើងអំពីឥដ្ឋ ជាប្រភេទសំណង់ទោល ដែលមានតួប៉មតែមួយនៅលើខឿនសង់អំពីថ្មបាយក្រៀម និងមានកំពែងសង់អំពីឥដ្ឋ និងប្រាសាទមួយចំនួនទៀតជាប្រភេទសំណង់ ដែលមានតួប៉មច្រើនស្ថិតនៅជាជួរ ព័ន្ធជុំវិញដោយកំពែងថ្មបាយក្រៀម។ ចំណែងប្រាសាទក្រោលរមាសជាប្រភេទសំណង់អំពីថ្មបាយក្រៀមទាំងតួប៉ម ថែវ និងកំពែងព័ន្ធជុំវិញ លើកលែងតែគ្រឿងលម្អស្ថាបត្យកម្ម​ ដែលរចនានៅលើថ្មភក់។ ប្រាសាទនេះត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១៣។ នៅអំឡុងដើមសតវត្សរ៍ទី២០ ប្រាសាទមួយចំនួនត្រូវបានរកឃើញនៅលើភ្នំគូលែនមានដូចជា ប្រាសាទដំរីក្រាប ប្រាសាទអូផ្អុង ប្រាសាទអ្នកតា ប្រាសាទក្រហមជាដើម។ លុះរហូតមកដល់ឆ្នាំ១៩៣៦ ប្រាសាទបុរាណមួយចំនួនទៀតត្រូវបានរកឃើញមានដូចជា ប្រាសាទបួសនាគ ប្រាសាទរោងចិន ប្រាសាទរោងអារក្ស ប្រាសាទខ្លាឃ្មុំជាដើម។ តាមរយៈសំណង់ស្ថាបត្យកម្មទាំងនោះ អ្នកសិក្សាស្រាវជ្រាវជនជាតិបារាំងឈ្មោះ ហ្វីលីប ស្ទែន បានកំណត់រចនាបទបន្ថែមមួយទៀត ក្នុងចំណោមរចនាបទសិល្បៈខ្មែរសម័យមុនអង្គរគឺរចនាបទគូលែន<ref>{{Cite web|last=Malen|first=Dorn|title=ភ្នំគូលែនរាជធានីពិសិដ្ឋនៃចក្រភពខ្មែរ {{!}} eLibrary of Cambodia|url=http://www.elibraryofcambodia.org/phnom-koulen-rach-thani-piseth-ney-chakraphop-khmer/|access-date=2021-11-30|language=en-US}}</ref>
== ឯកសារយោង ==