ប្រវត្តិនៃគណិតវិទ្យា៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៦៖
==ស៊ុយមែ និងបាប៊ីឡោន==
 
ការបង្កើតប្រព័ន្ធសម្រាប់សរសេរដំបូងបំផុត ត្រូវបានគេគិតថាបានចាប់ផ្ដើមនៅ[[ស៊ុយមែ]] ដែលមានទីតាំងស្ថិតនៅអាងនៃទន្លេ[[ទីគ]] ({{lang-fr|Tigre}}) និង[[អ៊ុយប្រាត]] ({{lang-fr|Euphrate}}) ក្នុង[[មេសូប៉ូតាមី]]។ ប្រព័ន្ធសរសេរនេះដែលស្គាល់ជាភាសាបារាំងថា {{lang|fr|cunéiforme}} ត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលសម្រាប់ការបង្កើតប្រព័ន្ធធារាសាស្ត្រ<ref>{{Cite book|surname=|last=Arnold Toynbee|title=La grande aventure de l'humanité|chapter=chap. 6|chapterurl=}}</ref> និងពាណិជ្ជកម្ម។ ជាមួយគ្នានឹងការកកើតអក្សរនេះដែរ គណិតវិទ្យាសម្រាប់ប្រើប្រាស់ (សេដ្ឋកិច្ច, ការគណនាផ្សេងៗ) បានចាប់កំណើតឡើង។ ប្រព័ន្ធរបាប់ដំបូងបំផុតក៏បានកកើតឡើង គឺប្រព័ន្ធគោល ៦០ ({{lang-fr|sexagésimal}})។ អស់រយៈពេលជិតពីរពាន់ឆ្នាំ គណិតវិទ្យាបានកកើត និងរីកចម្រើនឡើងនៅតំបន់ស៊ុយមែ [[អាកាដ]] និង[[បាប៊ីឡោន]]។ គេបានរកឃើញក្ដារបន្ទះដែលមានតារាងលេខ និងការណែនាំ មកពីសម័យកាលនេះ។ ហើយនៅ[[នីពួរ]] ({{lang-fr|Nippur}}) (ចម្ងាយ ១០០ គ.ម ពី [[បាកដាដ]]) គេបានរកឃើញបន្ទះក្ដារខៀនសាលារៀន ដែលបន្សល់ទុកពីសម័យកាលប៉ាឡេអូ-បាប៊ីឡោន ({{lang-fr|époque paléo-Babylonienne}})
 
==ឯកសារយោង==