ប្រវត្តិនៃគណិតវិទ្យា៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បន្ទាត់ទី៦៖
==ស៊ុយមែ និងបាប៊ីឡោន==
 
ការបង្កើតប្រព័ន្ធសម្រាប់សរសេរដំបូងបំផុត ត្រូវបានគេគិតថាបានចាប់ផ្ដើមនៅ[[ស៊ុយមែ]] ដែលមានទីតាំងស្ថិតនៅអាងនៃទន្លេ[[ទីគ]] ({{lang-fr|Tigre}}) និង[[អ៊ុយប្រាត]] ({{lang-fr|Euphrate}}) ក្នុង[[មេសូប៉ូតាមី]]។ ប្រព័ន្ធសរសេរនេះដែលស្គាល់ជាភាសាបារាំងថា {{lang|fr|cunéiforme}} ត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលសម្រាប់ការបង្កើតប្រព័ន្ធធារាសាស្ត្រ<ref>{{Cite book|surname=|last=Arnold Toynbee|title=La grande aventure de l'humanité|chapter=chap. 6|chapterurl=}}</ref> និងពាណិជ្ជកម្ម។ ជាមួយគ្នានឹងការកកើតអក្សរនេះដែរ គណិតវិទ្យាសម្រាប់ប្រើប្រាស់ (សេដ្ឋកិច្ច, ការគណនាផ្សេងៗ) បានចាប់កំណើតឡើង។ ប្រព័ន្ធរបាប់ដំបូងបំផុតក៏បានកកើតឡើង គឺប្រព័ន្ធគោល ៦០ ({{lang-fr|sexagésimal}})។ អស់រយៈពេលជិតពីរពាន់ឆ្នាំ គណិតវិទ្យាបានកកើត និងរីកចម្រើនឡើងនៅតំបន់ស៊ុយមែ [[អាកាដ]] និង[[បាប៊ីឡោន]]។ គេបានរកឃើញក្ដារបន្ទះដែលមានតារាងលេខ និងការណែនាំ មកពីសម័យកាលនេះ។ ហើយនៅ[[នីពួរ]] ({{lang-fr|Nippur}}) (ចម្ងាយ ១០០ គ.ម ពី [[បាកដាដ]]) បន្ទះក្ដារខៀនសាលារៀន ដែលបន្សល់ទុកពីសម័យកាលប៉ាឡេអូ-បាប៊ីឡោន ({{lang-fr|époque paléo-Babylonienne}}) ត្រូវបានគេរកឃើញនៅសតវត្សរ៍ទី ១៩។<ref>បេសកកម្មស្រាវជ្រាវនៅបាប៊ីឡោន មើល[http://www-dapnia.cea.fr/Phocea/file.php?class=std&file=Seminaires/1421/t1421_1.pdf ឯកសារនេះ] (ភាសាបារាំង)។ [[https://archive.wikiwix.com/cache/?url=http%3A%2F%2Fwww-dapnia.cea.fr%2FPhocea%2Ffile.php%3Fclass%3Dstd%26file%3DSeminaires%2F1421%2Ft1421_1.pdf បណ្ណសារ]]</ref> យើងដឹងថាពួកគេមិនត្រឹមតែអាចគណនាប្រមាណវិធីទាំងបួននោះទេ ប៉ុន្តែពួកគេក៏ចេះធ្វើការគណនាដែលមានភាពលំបាកមួយចំនួនទៀតយ៉ាងច្បាស់លាស់ផងដែរ