ប្រវត្តិនៃគណិតវិទ្យា៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៨៖
ការបង្កើតប្រព័ន្ធសម្រាប់សរសេរដំបូងបំផុត ត្រូវបានគេគិតថាបានចាប់ផ្ដើមនៅ[[ស៊ុយមែ]] ដែលមានទីតាំងស្ថិតនៅអាងនៃទន្លេ[[ទីគ]] ({{lang-fr|Tigre}}) និង[[អ៊ុយប្រាត]] ({{lang-fr|Euphrate}}) ក្នុង[[មេសូប៉ូតាមី]]។ ប្រព័ន្ធសរសេរនេះដែលស្គាល់ជាភាសាបារាំងថា {{lang|fr|cunéiforme}} ត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលសម្រាប់ការបង្កើតប្រព័ន្ធធារាសាស្ត្រ<ref>{{Cite book|surname=|last=Arnold Toynbee|title=La grande aventure de l'humanité|chapter=chap. 6|chapterurl=}}</ref> និងពាណិជ្ជកម្ម។ ជាមួយគ្នានឹងការកកើតអក្សរនេះដែរ គណិតវិទ្យាសម្រាប់ប្រើប្រាស់ (សេដ្ឋកិច្ច, ការគណនាផ្សេងៗ) បានចាប់កំណើតឡើង។ ប្រព័ន្ធរបាប់ដំបូងបំផុតក៏បានកកើតឡើង គឺប្រព័ន្ធគោល ៦០ ({{lang-fr|sexagésimal}})។ អស់រយៈពេលជិតពីរពាន់ឆ្នាំ គណិតវិទ្យាបានកកើត និងរីកចម្រើនឡើងនៅតំបន់ស៊ុយមែ [[អាកាដ]] និង[[បាប៊ីឡោន]]។ គេបានរកឃើញក្ដារបន្ទះដែលមានតារាងលេខ និងការណែនាំ មកពីសម័យកាលនេះ។ ហើយនៅ[[នីពួរ]] ({{lang-fr|Nippur}}) (ចម្ងាយ ១០០ គ.ម ពី [[បាកដាដ]]) បន្ទះក្ដារសាលារៀន ដែលបន្សល់ទុកពីសម័យកាលប៉ាឡេអូ-បាប៊ីឡោន ({{lang-fr|époque paléo-Babylonienne}}) ត្រូវបានគេរកឃើញនៅសតវត្សរ៍ទី ១៩។<ref>បេសកកម្មស្រាវជ្រាវនៅបាប៊ីឡោន មើល[http://www-dapnia.cea.fr/Phocea/file.php?class=std&file=Seminaires/1421/t1421_1.pdf ឯកសារនេះ] (ភាសាបារាំង)។ [[https://archive.wikiwix.com/cache/?url=http%3A%2F%2Fwww-dapnia.cea.fr%2FPhocea%2Ffile.php%3Fclass%3Dstd%26file%3DSeminaires%2F1421%2Ft1421_1.pdf បណ្ណសារ]]</ref> យើងដឹងថាពួកគេមិនត្រឹមតែអាចគណនាប្រមាណវិធីទាំងបួននោះទេ ប៉ុន្តែពួកគេក៏ចេះធ្វើការគណនាដែលមានភាពលំបាកមួយចំនួនទៀតយ៉ាងច្បាស់លាស់ផងដែរ ដូចជាអាល់កូរីតសម្រាប់គណនា[[ឫសការេ]]<ref>ក្ដារ [[YBC 7289]] បង្ហាញថាពួកគេដឹងពីតម្លៃប្រហែលនៃឫសការេនៃពីរ ដល់ខ្ទង់ភាគមួយលាន។</ref> [[ឫសគូប]] និងការគណនា[[សមីការដឺក្រេទី២]]។ ដោយពួកគេគណនាផលចែកដោយគុណជាមួយនឹងលេខច្រាស តារាងបង្ហាញពីលេខច្រាសដើរតួយ៉ាងសំខាន់សម្រាប់ការគណនារបស់ពួកគេ។ ពួកគេបានរកឃើញលេខច្រាសនៃលេខមានប្រាំមួយខ្ទង់ក្នុងប្រព័ន្ធគោលហុកសិប យ៉ាងច្បាស់លាស់។<ref>ក្ដារនៅនីពួរ។</ref> គេក៏បានរកឃើញក្ដារបន្ទះផ្សេងៗទៀត ដែលបានសរសេរពីបញ្ជីនៃការេរបស់ចំនួនគត់រ៉ឺឡាទីប បញ្ជីនៃគូប បញ្ជីគូជ្រុងនៃត្រីកោណកែង ដែលគេស្គាល់ថាជាបញ្ជីគូជ្រុងពីតាគរ<ref>ជាឧទាហរណ៍ [[ក្ដារ Plimpton 322]]។</ref> មានន័យថាពួកគេស្គាល់ពី[[លក្ខណៈនៃត្រីកោណកែង]]ជាងមួយពាន់ឆ្នាំមុន[[ពីតាគរ]]ឯណោះ។ ក្ដារមួយចំនួនទៀតដែលគេបានរកឃើញ រៀបរាប់អំពីអាល់កូរីតសម្រាប់ដោះស្រាយបញ្ហាគណិតវិទ្យាពិបាក។<ref>{{Cite web|title=Babylonian mathematics|url=https://mathshistory.st-andrews.ac.uk/HistTopics/Babylonian_mathematics/|url-status=live|archive-url=https://archive.wikiwix.com/cache/?url=http%3A%2F%2Fwww-history.mcs.st-andrews.ac.uk%2FHistTopics%2FBabylonian_mathematics.html|archive-date=2021-12-19|access-date=2021-12-19|website=Maths History|language=en}}</ref>
 
ពួកគេអាចប្រើប្រាស់អាំងទែប៉ូឡាស្យុងលីនេអ៊ែរ ដើម្បីធ្វើការគណនាតម្លៃផ្សេងៗ ដែលគ្មានក្នុងតារាងរបស់ពួកគេ។
 
 
 
==ឯកសារយោង==
{{reflist|