ឈូងសមុទ្រថៃ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
Bot: Migrating 56 interwiki links, now provided by Wikidata on d:q131217 (translate me)
No edit summary
ស្លាក: មុខងារកែប្រែកូដឆ្នាំ២០១៧
 
បន្ទាត់ទី១៣៖
| អនុតំបន់ទឹក = ឆកសមុទ្របាងកក
}}
== ទីតាំងភូមិសាស្រ្ត ==
 
'''ឈូងសមុទ្រថៃ''' ជាប់ព្រំដែនទឹក តែមិនមែនជាផ្នែកនៃ[[សមុទ្រចិនខាងត្បូង]]ទេ។ ឈូងសមុទ្រនេះជាប់ព្រំដែនជាមួយប្រទេស[[ថៃ]] [[កម្ពុជា]] [[វៀតណាម]] និង[[ម៉ាឡេស៊ី]]។ ឈូងសមុទ្រនេះមានផ្ទៃប្រហែល ៣២០ ០០០ គ.ម<sup>២</sup>។ ឈូកសមុទ្រថៃជាសមុទ្រមួយពុំសូវជ្រៅ ហើយមានបាតរាបស្មើ។ ឈូកសមុទ្រនេះផ្តាច់ប្រទេសកម្ពុជាពីឧបទ្វីបម៉ាឡាកា កោះសូម៉ាត្រា និងកោះជ្វា។ វាគឺជាជាយទ្វីប ដែលមានជម្រៅជាមធ្យម១០ម៉ែត្រ ហើយជម្រៅអតិបរាមាមិនដល់៧៥ម៉ែត្រឡើយ។ ទឹកនៅសមុទ្រនេះមានភាពស្ងប់នៅរដូវប្រាំង ឬសិសិរដូវចាប់ពីខែធ្នូដល់ខែមេសា និងមានភាពរញ្ជួយដោយរលកធំៗនៅរដូវវស្សាចាប់ពីខែឧសភាដល់ខែវិច្ឆិកា។ ភាពស្ងប់ និងរញ្ជួលនៃទឹកប្រែប្រួលទៅតាមរបបខ្យល់លមូសុង ដែលបក់មកពីទិសឦសាន្ត ឬមកពីទិសនិរតី។ ព្យុះស៊ីក្លូន ឬព្យុះទីហ្វុងបែបសមុទ្រចិន ពុំមាននៅលើឈូកសមុទ្រនេះឡើយគឺមានតែព្យុះភ្លៀងខ្លះៗ មាននៅពេលប្តូររបបមូសុងប៉ុណ្ណោះ ដែលជាហេតុបង្កឱ្យមានគ្រោះថ្នាក់តិច និងមានថ្មប៉ប្រះទឺកក៏តិចដែរ។
 
 
== លក្ខណៈភូមិសាស្ត្រ ==
ឈូងសមុទ្រនេះមានជំរៅរាក់ ជាមធ្យមប្រហែល៤៥ម៉ែត និងជំរៅជ្រៅបំផុត៨០ម៉ែត។ កត្តានេះហើយដែលធ្វើអោយមានបណ្ដូរទឹកយឺត ហើយចរន្តទឹកសាបពីទន្លេនិងស្ទឹងនានា ធ្វើអោយឈូងសមុទ្រនេះមានកំរិតភាពប្រៃទាប(៣,០៥ទៅ៣,២៥%) និងសំបូរដីល្បាប់។ ទន្លេសំខាន់ៗដែលហូរចូលឈូងសមុទ្រថៃមាន [[ទន្លេចៅផ្រះយ៉ា]] [[ទន្លេម៉ែក្លុង]] [[ទន្លេបាងប៉ាគុង]] និង[[ទន្លេតាពី]]។ ឈូងសមុទ្រនេះកកើតឡើងនៅចុងយុគទឹកកកចុងក្រោយ គឺនៅពេលដែលកំពស់ទឹកសមុទ្របាកកើនឡើង។