ព្រះព្រហ្ម៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
បន្ទាត់ទី៨០៖
 
== រឿងដើមកំណើតព្រះកាមទេព ==
កាលដែរព្រះកាមទេពបានប្រសូត្រពីព្រះម៉ែលក្ស្មីជាមហេសីរបស់ព្រះវិស្ណុ ព្រះអង្គមានកាន់ធ្នូ និងព្រួញកាមទេពជាប់ពីកំណើត ។ ពេលនោះកាមទេពជាអទិទេពដែលនៅមិនទាន់ស្គាល់អស់ពពួកអាទិទេពនៅឡើយនោះទេ ដោយសំអាងលើមហិរិទ្ធិនៃព្រួញសីលកាមទេពរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះកាមទេពបានយិតធ្នូតម្រង់ទៅគ្រប់ទិសទី ខណៈពេលយិតធ្នូនោះអទិទេពគ្រប់ទិសទីមានការភិតភ័យរន្ធត់យ៉ាងខ្លាំង លើកដៃសំពះព្រមចុះចាញ់អំណាចព្រះកាមទេពគ្រប់ៗអង្គ ។ ឃើញហេតុការណ៍បែបនោះ ព្រះកាមទេពសប្បាយត្រេកអរខ្លាំងណាស់ លើកធ្នូតម្រង់ទៅលើស្រាប់តែប្រទះឃើញអាទិទេពមួយអង្គកំពុងអង្គុយធ្វើតបៈយោគៈ សម្មាធិ មិនព្រមសំពះចុះចាញ់អំណាចរបស់ខ្លួនខឹងណាស់ ក៏លើធ្នូតម្រង់បាញ់ទៅអទិទេពអង្គនោះភ្លាមដោយមិនស្គាល់ថាជា ព្រះព្រហ្ម ឡើយ ។ ថ្លែងអំពីព្រះព្រហ្មព្រះអង្គអង្គុយធ្វើតបៈយោគៈនៅព្រហ្មលោកឋានសួគ៌ជាន់ទី១៦ មិនដឹងហេតុការណ៍អ្វីទាំងអស់ បន្តិចក្រោយមកព្រួញកាមទេពបានហោះដោតចំកណ្ដាលដើមទ្រូងព្រះព្រហ្មភ្លាម ។ ពេលនោះព្រះព្រហ្មភ្ញាក់អស់ព្រះកាយដោយអំណាចនៃព្រួញកាមទេពដែលជាព្រួញនៃសេចក្ដីស្នេហា កាមគុណ ។ ត្រូវព្រួញភ្លាមព្រះព្រហ្ម កកើតមានចិត្តតណ្ហារោលរាល ព្រះព្រហ្មបាន ក្រលេករកមហេសីព្រះម៉ែសាវីទ្រី តែរកពុំឃើញដោយព្រះម៉ែសាវីទ្រីកំពុងធ្វើតបៈយោគៈនៅចំកណ្ដាលស្រះទឹកនៃព្រហ្មលោក ។ បន្ទាប់ពីរកមហេសីពុំឃើញបែបនេះព្រះព្រហ្មបានចុះមកព្រហ្មលោកជាន់ទី១៥ និង១៤ជាបន្តបន្ទាប់ តែព្រហ្មលោកទាំងពីរជាន់នេះគ្មានស្រីសោះ ក៏បន្តដំណើរចុះមកព្រហ្មលោកជាន់ទី១៣បន្តទៀត លុះមកដល់ព្រហ្មលោកជាន់ទី១៣ភ្លាម "ព្រះនាងសំធ្យា" ឃើញបិតាយាងចុះមកត្រេកអរណាស់រត់មកទទួលបិតាភ្លាម ហើយស្រាប់តែត្រូវព្រះព្រហ្មចាប់ហែកសំលៀកបំពាក់បម្រុងនឹងរំលោភ ឯពពួកទេវតាទាំងឡាយពុំហ៊ានចូលមកជួយឡើយ ដោយភាពខ្មាសអៀនទេពធីតាសំធ្យាបានស្រែកឲ្យ "ព្រះម៉ែឧម៉ា" ជួយ រំពេចនោះ ព្រះម៉ែឧម៉ាបានលឺការស្រែកសុំជំនួយ ក៏ទូលរឿងនេះទៅព្រះឥសូរ ឲ្យចុះមកធ្វើអន្តរគមន៍ដើម្បីជួយសង្រ្គោះទេពធីតាសំធ្យា ។ ពេលព្រះឥសូរមកដល់បានច្រានព្រះព្រហ្មចេញ ហើយបានប្រើភ្នែកទី៣ អគ្គីនេត្រ (Third Eye) បាញ់កាត់ផ្ដាច់ព្រះភក្រ្ត័ទី៥របស់ព្រះព្រហ្មដាច់ខាត់នៅពេលនោះ ។ ក្រោយពីត្រូវព្រះឥសូរកាត់ព្រះភក្រ្ត័ហើយ ព្រះព្រហ្មបានស្វាងពីរិទ្ធិសណ្ដំរបស់ព្រះកាមទេពភ្លាម ។ ព្រះឥសូរក្រលេកឃើញព្រួញកាមទេពផុសចេញពីដើមទ្រូងរបស់ព្រះព្រហ្មទើបព្រះអង្គស្វែងយល់ភ្លាមថា ព្រហ្មបានត្រូវសីលព្រួញសណ្ដំ ដោយ ព្រះកាមទេព ទើបប្រព្រឹត្តកាមតណ្ហា ដូចនេះហើយទើបព្រះឥសូរជាប់មានកម្មពៀ នឹង ព្រះព្រហ្ម ។ រីឯព្រះវិស្ណុវិញ ឃើញព្រះកាមទេពប្រព្រឹត្តិកំហុសយ៉ាងធ្ងន់ធ្ងរមិនអាចអត់ទោសបានព្រះអង្គបានរៀបផ្សំផ្គុំអភិសេកជាមួយ និងនាងសំធ្យាដើម្បីទទួលកំហុស ។ ចំណែកនាងសំធ្យាមានក្ដីអាម៉ាស អស់អទិទេពទាំងឡាយក៏ទូលសុំព្រះឥសូរ ឱ្យនាងមានរូបតែពេលយប់ហើយបាត់រូបនៅពេលថ្ងៃ ហើយនឹងបានប្ដូរឈ្មោះនាង ពីសំធ្យា ទៅជា សន្ធិយា វិញ ។<ref> {{cite book |last= |first= |author= C. B. LEUPOLT |date= (1863) |title= Recollections of an Indian Missionary |url=[https://books.google.com.kh/books?id=6eMCAAAAQAAJ&dq=shiva+cut+brahma%27s+head+because&source=gbs_navlinks_s |location=Recollections |publisher=of an Indian Missionary], Publisher: Christian Knowledge Society, Original from Oxford University |page= p.199 |isbn=}} </ref>
 
== សេចក្ដីប្រតិកម្ម ==