ធម្មរាជាទី១៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
Dhamma Reachea I 1373-1385
ស្លាក: Reverted កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
ការលុបអត្ថបទចាស់ទាំងស្រុងដែលមិនត្រឹមត្រូវ
ស្លាក: Reverted កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
បន្ទាត់ទី៦៩៖
 
== ឯកសារយោង ==
 
==ប្រវត្តិ==
===ការឆ្លៀតឱកាស===
ព្រះបាទ[[សម្ដេច]] ព្រះស្រីរាជា ស្ដេចបានទ្រង់ជ្រាបថា : សម្ដេចព្រះធម្មរាជា ប្រែព្រះទ័យក្បត់ ឡើងសោយរាជ្យហើយ ស្ដេចខ្ញាល់ណាស់។ ស្ដេចត្រាស់ឲ្យលើកទ័ព ទៅវាយក្រុងភ្នំពេញ។ ប៉ុន្តែលុះទ្រង់ជ្រាបថា: សម្ដេចព្រះ[[ស្រីសុរិយោទ័យទី២|សុរិយោទ័យ]] ស្ដេចចាត់កងទ័ព ឲ្យទៅសង្កត់[[ខេត្តទន្លេរពៅ|ខេត្តស្ទឹងត្រែង]] [[ខេត្តកំពង់សៀម|កំពង់សៀម]] ហើយទើបទ្រង់ឲ្យឈប់ខាន លើកទ័ពទៅវាយ[[ស្រុកភ្នំពេញ]]វិញ ហើយព្រះអង្គឲ្យលើកទ័ព ឡើងទៅខែត្រត្រើយខាងកើត ដើម្បីតាំងរក្សា [[ខែត្រស្ទឹងត្រែង]] កំពង់សៀម នឹងធ្វើសង្គ្រាមទល់នឹងព្រះស្រីសុរិយោទ័យវិញ។ ស្ដេចទាំងពីរព្រះអង្គ លើកច្បាំងគ្នាគ្រានោះជាច្រើនក្ដារ តែមិនចាញ់មិនឈ្នះសោះ។ លុះដល់ខែពិសាខ ឆ្នាំ[[កុរ]] [[ឯកស័ក]] ព.ស. ២០២៣-គ.ស. ១៤៧៩ - ម.ស. ១៤០១-ច.ស. ៨៤១ ភ្លៀងធ្លាក់រឿយៗ ច្បាំងមិនកើត ទើបព្រះស្រីរាជា និងព្រះស្រីសុរិយោទ័យ ស្ដេចថយទ័ពបញ្ឈប់ពលឲ្យធ្វើស្រែទាំងសងខាង។
 
ផែនដីគ្រានោះបែកជា ៣ ភាគ ស្ដេចទាំង៣ព្រះអង្គពុំព្រមចំណុះគ្នាទៅវិញទៅមកសោះ។ ស្ដេចធ្វើសឹកសង្គ្រាមនឹងគ្នា គឺពីឆ្នាំវកអដ្ឋស័ក រៀងមកដល់ឆ្នាំម្សាញ់ [[បញ្ចស័ក]] ត្រូវជា១០ឆ្នាំ រេហ៍ពលរាស្ត្រប្រជា ស្លុតស្លាប់អស់ជាច្រើននាក់។ កងទ័ពទាំងសងខាងក៏ញញើតថ្វីដៃគ្នាទៅវិញទៅមកទើបស្ដេចឲ្យបញ្ឈប់[[សង្គ្រាម]] ទ្រង់នៅស្ងៀមរក្សាព្រះរាជអាណាខែត្ររបស់ព្រះអង្គ គ្រប់ព្រះអង្គ។
 
ក្នុងឆ្នាំកុរ ឯកស័ក ព.ស. ២០២៣ - គ.ស. ១៤៧៩ សម្ដេចព្រះមហេសី នៃ ព្រះបាទសម្ដេចព្រះធម្មរាជា ព្រះអង្គសម្ភពព្រះរាជបុត្រាមួយព្រះអង្គ ទ្រង់ព្រះនាមថា ព្រះ[[ចៅពញា]][[ឝ្រីឝៅគន្ធបទ|ដំខាត់រាជា]]។ ស្ដេចគង់នៅជាសុខរៀងមក។
 
ឯព្រះបាទសម្ដេចស្រីរាជានោះ អ្នកព្រះ[[បរមចន្ទារពិសេស]]សម្ភព ព្រះរាជបុត្រាមួយព្រះអង្គ ទ្រង់ព្រះនាមចៅ[[ឱកញាឱង|ពញាអុងរាជា]] ក្នុងឆ្នាំ[[ជូត]] [[ទោស័ក]]។ លុះដល់ឆ្នាំកុរ ឯកស័កក្រោយដែលបានធ្វើសង្គ្រាម ៣ ឆ្នាំហើយនោះព្រះបាទសម្ដេចព្រះ[[ស្រីរាជា]] ស្ដេចត្រាស់បង្គាប់ឲ្យតទូក កេណ្ឌរេហ៍ពល ហ្វឹកហ្វឺនហាត់សេនាទាហានប្រុងប្រៀប[[ស្បៀង]][[អាហារ]] [[គ្រឿងសស្ត្រាវុធ]] នឹងលើកទ័ពទៅវាយសម្ដេចព្រះស្រីសុរិយោទ័យម្ដងទៀត។ លុះសូរេចហើយ ស្ដេចលើក[[យោធា]]ទាហានឆ្លងទៅច្បាំងគ្នា ទាំងទ័ពទឹក ទ័ពគោកបោះបាញ់ ចាក់កាប់សំលាប់គ្នា ជាច្រើន[[ក្ដារ]] តែពុំទាន់ចាញ់ឈ្នះរាងចាលម្ខាងៗឡើយ។
 
ព្រះបាទសម្ដេច ព្រះធម្មរាជា កាលទ្រង់ជ្រាបថា : ស្ដេចទាំងពីរព្រះអង្គ ទិសខាងកើតច្បាំងគ្នាទៀតហើយ ទើបទ្រង់ត្រាស់ឲ្យនាយកងទ័ព កេណ្ឌរេហ៍ពលលើកទៅត្រួតត្រា រក្សាព្រះរាជអាណាខេត្តកុំឲ្យកងទ័ពខាងកើត និង ខាងជើងចូលមកធ្វើវឹកវរក្នុងព្រះ[[អាណាខេត្ត]]ព្រះអង្គបានឡើយ។
 
ស្ដេចទាំងពីរព្រះអង្គ ត្រើយខាងកើត និង ខាងជើង ធ្វើសង្គ្រាមនឹងគ្នាពីឆ្នាំវក [[អដ្ឋស័ក]]រៀងមកដល់ឆ្នាំ[[ម្សាញ់]] [[បញ្ចស័ក]] ត្រូវជា ១០ឆ្នាំ អស់អាណាប្រជានុរាស្ត្រវិនាស ដោយច្បាំង និងដោយជំងឺដំកាត់ជាច្រើន។ ទើបព្រះបាទសម្ដេចធម្មរាជា ព្រះអង្គយល់ថា ប្រទេសកើតកោលាហលខ្លាំងណាស់សង្គ្រាមក៏រឹតតែខ្លាំងឡើង [[ចោរខ្មួញ]] ក៏កំរើក[[ថ្លើម]]ធំ ប្លន់កាប់ចាក់សំលាប់គ្នាគ្រប់ស្រុកគ្រប់ដំបន់។ ទ្រង់មានព្រះរាជហឫទ័យ ព្រះមហាករុណា អាណិតអាណាប្រជានុរាស្ត្រពន់ប្រមាណ ទើបទ្រង់តែងព្រះសុភអក្សរ ឲ្យ[[ព្រះតេជៈ]]អញ្ជើញយកសុភអក្សរនោះចុះទូក ចេញទៅក្រុងទេពបូរី[[នគរអយុធ្យា|ស្រីអយុធ្យា]] នៅឆ្នាំ[[ម្សាញ់]] [[បញ្ចស័ក]] ព.ស. ២០២៩-គ.ស ១៤៨៥-ម.ស ១៤០៧-ច.ស ៨៤៧។ នោះបើគិត[[រាជសម្បត្តិ]] ព្រះមហាក្សត្រទាំង ៣ ព្រះអង្គ ឃើញថា ព្រះបាទសម្ដេចព្រះសេរីរាជាសោយរាជ្យបាន ២០ ឆ្នាំ។ ស្ដេចលើកទ័ពទៅធ្វើសង្គ្រាមនឹងសៀម ហើយត្រឡប់មកវិញ ក្នុងឆ្នាំវក អដ្ឋស័កនេះ ស្ដេចធ្វើសង្គ្រាមនឹងព្រះបាទសម្ដេចព្រះស្រីសុរិយោទ័យ រៀងមកដល់ឆ្នាំ[[ម្សាញ់]] [[សប្តស័ក]]នេះ ១០ ឆ្នាំទៀតត្រូវជា ៣០ ឆ្នាំ។ ស្ដេចគង់នៅក្នុងខែត្រ[[គោកសេះ]] ([[ខែត្របារាយណ៍]]) និង [[ខែត្រកំពង់សៀម]]។
 
ព្រះបាទស្រីសុរិយោទ័យ សោយរាជ្យពីឆ្នាំរកា [[នពស័ក]]។ ស្ដេចធ្វើសង្គ្រាមនឹង[[ព្រះបិតុលា]] (មាខាងឪពុក) រៀបមកដល់ឆ្នាំ[[ម្សាញ់]] សប្តស័ក នោះត្រូវជា ៥ ឆ្នាំ ស្ដេចគង់នៅ[[ក្រុងបាសាន]] (គឺ[[ស្រុកស្រីសន្ធរ]]ទាំងឆ្វេង ទាំងស្ដាំ ទាំងកណ្ដាលសព្វថ្ងៃនេះ)។
 
===សុំអន្តរាគមន៍ពីសៀម===
ព្រះបាទសម្ដេចព្រះធម្មរាជា ស្ដេចសោយរាជ្យពីឆ្នាំ[[ច]] [[សំរឹទ្ធិស័ក]] រៀងមកដល់ឆ្នាំម្សាញ់ សប្តស័ក ត្រូវជា ៨ ឆ្នាំ ស្ដេចគង់នៅក្រុងចតុម្មុខ ព្រះអង្គឲ្យបោះទ័ពរាំងទប់តែប៉ុណ្ណោះ ពុំបានលើកទៅច្បាំងនឹងខាងណាៗឡើយ។
 
នឹងថ្លែងអំពី [[ព្រះរាជតេជៈរាជទូត]] ដែលអញ្ជើញ[[ព្រះរាជសារ]]នោះវិញ។ លុះទៅដល់ក្រុងទេពបូរីហើយ។ ព្រះរាជតេជៈរាជទូត ក៏ចូលទៅប្ដឹង[[សេនាបតី]] សេនាបតីក៏នាំឡើងក្រាបបង្គំគាល់ ថ្វាយព្រះរាជសារនោះ។ សម្ដេចព្រះចៅចក្រពត្តិឲ្យលាម (បកប្រែ) សារនោះ [[អាល័ក្ស]]ថ្វាយសេចក្ដី ដូចតទៅនេះថា :
'''ព្រះរាជសារព្រះបាទសម្ដេច ស្ដេចព្រះរាជឱង្ការ ព្រះធម្មរាជា រាមាធិបតី សេរីសូរ្យវង្ស តម្រង់មហានគរ ក្រុងកម្ពុជាធិបតី សេរីសោធរ បវរឥន្ទបត្ត កុរុរដ្ឋរាជធានី មន្ទីរលីលាមហាឋាន'''។
 
សូមចំរើនផ្លូវព្រះរាជមេត្រីមក'''សម្ដេចព្រះមហាចក្រពត្តិ រាជវរឫទ្ធិ បរមិន្ទមហិន្ទរាជឫទ្ធីជីវិត រតនជាញជ័យ នៃ ព្រះចៅក្រុងទេពមហានគរ រាជធារាវតី ស្រីអយុធ្យា មហាតិលក''' (សៀមអានថា មហាតិឡុក) '''ពិភពនពរ័តន៍ រាជធានី ឧត្តមមហាឋាន'''។
 
សូមទ្រង់ជ្រាប ដ្បិតក្រុងកម្ពុជា កើតកោលហលក្ដៅក្រហាយ ដល់[[សមណជីព្រាហ្មណ៍]] ទាំងព្រះពុទ្ធសាសនាក៏សៅហ្មង ព្រោះព្រះបាទសម្ដេចព្រះស្រីរាជា ជាព្រះ[[ជេដ្ឋា]] និង សម្ដេចព្រះស្រីសុរិយោទ័យ ជាព្រះ[[ភាគិនេយ្យ]] នៃ យើងស្ដេចកើតវិវាទ ធ្វើសង្គ្រាម និងគ្នាជាយូរយារអង្វែងណាស់ហើយ។
 
ដូច្នេះ សូមទ្រង់តំរង់ផ្លូវព្រះរាជមេត្រី អញ្ជើញលើកព្យូហៈកងទ័ពទៅជួយប្រាបប្រាម ក្រសត្រទាំងពីរព្រះអង្គឲ្យលះលែងបដិបក្សចេញ ដើម្បីឲ្យសមណជីព្រាហ្មណ៍ បណ្ដារាស្ត្រ នឹងបានសេចក្ដីសុខ ដោយព្រះចៅក្រុងសៀមជួយទំនុកបំរុង ព្រះពុទ្ធសាសនានឹងបានរុងរឿងតទៅ។ ព្រះនគរទាំងពីរ ទុកជាផែនដីមួយជាមួយគ្នា បើព្រះនគរខាងណា កើតសឹកសង្គ្រាម ព្រះនគរម្ខាងនឹងលើកទ័ពទៅជួយគ្នាទៅវិញទៅមក ទុកជាព្រះ[[រៀម]] ព្រះ[[អនុជ]] តាមព្រះរាជ[[ប្រវេណី]]។
 
ឥឡូវនេះ យើងព្រះរៀម ឲ្យព្រះរាជតេជៈ ជារាជទូត និង [[ឧបទ្ទត]] និង ឧបទ្ទតនាំចានមាស ៤ [[ចានប្រាក់]] ៤ [[កុយរមាស]] ៤ ភ្លុកដំរីយ៉ាងធំ ៤ ក្បាល [[សំពត់ហូល]] ៤០ [[សូត្រ]] ៤ [[ហាប]] ជារាជ[[បណ្ណាការ]] មកថ្វាយ សម្ដេចព្រះអនុជជាធិរាជ ជាផ្លូវព្រះរាជមេត្រី សូមព្រះចៅទទួលសម្ពន្ធមិត្រ កុំបីឃ្លាត។
 
លុះអាល័ក្ស សូត្រសេចក្ដីព្រះរាជសារចប់ហើយ ព្រះចៅ[[ចក្រពត្តិ]] ទ្រង់ព្រះអំណរណាស់ ស្ដេចត្រាស់សួរថា:
ព្រះរៀមនេះឬ ដែលមានព្រះមាតាជាសៀម? (លោកអ្នកអានប្រហែលជានៅចាំបានថាព្រះមាតារបស់ព្រះស្រីធម្មរាជានោះនាម[[ស៊ីសៈងាម|ស៊ីសាងាម]]ជាតិ[[សៀម]]សុទ្ធ)
ព្រះរាជតេជៈរាជទូត ក្រាបទូលថា៖
 
សូមទ្រង់ព្រះមេត្តាប្រោស សេចក្ដីនេះ ដូចព្រះរាជ[[តំរាស់]]ហើយ។
 
ព្រះចៅចក្រពត្តិ បានទ្រង់ជ្រាបជៀងជាក់ជាវង្ស[[សៀម]] ជាមួយនឹងព្រះអង្គហើយ ព្រះអង្គទុកព្រះទ័យស្និទជាព្រះរៀម ទើបត្រាស់ឲ្យកេណ្ឌកងទ័ព ជើងទឹកទុកបំរុងថ្វាយ។ លុះដល់ខែអស្សុជ ចេញវស្សា ស្ដេចត្រាស់បង្គាប់ឲ្យ[[ចៅពញា]][[យោធានិករ]]ជា[[មេទ័ពជើងទឹក]] ឃុំពលពីរម៉ឺននាក់ (២០ ០០០នាក់) នាំព្រះរាជតេជៈរាជទូតខ្មែរ លើកចូលមកក្រុង[[កម្ពុជាធិបតី]]តាមផ្លូវ[[កំពត]] [[ពាម]] [[បន្ទាយមាស]]។
 
[[ព្រះរាជពង្សាវតារ]]ភាគ៣ ដែលតំកល់នៅព្រះ[[រាជបណ្ណាល័យ]]លេខ គ ៥៣-៣ មានសេចក្ដីដូច្នេះថែមទៀត ស្ដេចសៀមឲ្យប្រែព្រះរាជសារថ្វាយ លុះទ្រង់ជ្រាបសេចក្ដីគ្រប់ប្រការហើយ ទ្រង់ព្រះអំណរណាស់ ដោយមានគំនុំនឹងព្រះស្រីរាជា កាលមកវាយស្រុកសៀម កៀរ[[គ្រួ]]យកទៅជាច្រើន។ ទ្រង់មានបន្ទូលថា: យើងលើកទ័ពទៅគ្រានេះនឹងយកគ្រួយើងមកវិញទាំងអស់។ លុះទ្រង់ព្រះរាជ[[បញ្ជា]][[សេនាបតី]]មន្ត្រីឲ្យប្រមូល[[សេនា]][[ទាហាន]]មក ជួបជុំរៀបជាក្បួនព្យូហៈស្រេច ស្ដេចចាត់[[ពញាយោធា]]ជាមេទ័ពជើងទឹក ឲ្យនាំពល៣០០០នាក់ ចុះទូកជាមួយនិង[[ព្រះរាជតេជៈរាជទូត]]ខ្មែរចេញមកក្រុង[[កម្ពុជាធិបតី]] ទូលសម្ដេចព្រះធម្មរាជា សូមទ្រង់ជ្រាបជាមុន។
 
លុះដល់ថ្ងៃ[[អាទិត្យ]] ៦ [[កើត]] ខែ[[បុស្ស]] ឆ្នាំ[[ម្សាញ់]] [[បញ្ចស័ក]] ព.ស. ២០២៩ គ.ស. ១៤៨៥ ម.ស. ១៤០៧ ច.ស. ៨៤៧ វេលាព្រឹកម៉ោង ២ (ម៉ោងបុរាណ ត្រូវម៉ោង [[៩]] កន្លះយើងសព្វថ្ងៃនេះ) ព្រះចៅ[[ចក្រពត្រាធិរាជ]]ស្ដេចទ្រង់គ្រឿងសង្គ្រាមយុទ្ធ ឡើងគង់ព្រះទីនាំង[[គជេន្ទ្រ]]ប្លាយមង្គលចក្រពត្តិ កំពស់ប្រាំ[[ហត្ថ]]មួយ[[ចំអាម]] ទើបស្ដេចឲ្យចៅពញា[[មហាសេនាសមុហៈក្រឡាហោម]]ជាមេទ័ព ចៅពញា[[ចក្រី]] ឧកញ៉ា[[ព្រះឃ្លាំងធិបតី]] ជាប៉ែកឆ្វេង ប៉ែកស្ដាំ លើកទ័ពជើងគោក មកប្រទេសកម្ពុជា[[មហានគរ]] តាមផ្លូវ[[បាត់ដំបង]]។
 
ឯព្រះ[[រាជតេជៈ]]ជារាជទូត កាលនាំទ័ពជើងទឹក តាមផ្លូវ[[កំពត]] រហូតមកដល់[[ភ្នំពេញ]]ហើយ អ្នកក៏ចូលក្រាបថ្វាយបង្គំគាល់ ទូកតាមសេចក្ដី ដែលព្រះចៅចក្រពត្តិ យកព្រះទ័យទុកដាក់ លើកទ័ពមកនោះគ្រប់ប្រការ។ ព្រះបាទសម្ដេច ព្រះធម្មរាជា កាលទ្រង់បានជ្រាបហើយ ក៏ចាត់[[ស្បៀង]][[លៀង]]កងទ័ពស្រេច ទើបស្ដេចឲ្យសេនាបតីតាំងព្យូហៈទ័ព និងលើកទៅប្រសប់ (គឺលើកទៅជួប) នឹងទ័ព[[សៀម]]ខាងជើងគោក។ ខណៈនោះ ស្ដេចទ្រង់គ្រឿងរាជរណរង្គយុទ្ធ ស្រេចហើយស្ដេចឡើងគង់ព្រះទីនាំង[[ហត្ថី]] ចងគ្រឿង[[គជាហរណៈ]] បាំងនូវព្រះ[[បរមស្វេតច្ឆ័ត្រ]]ឆើតឆាយ ដោយនូវអភិរមសែនត្វាន ទង់ជ័យប្រពៃរន្ទាល ច្រាលឆ្អៅគ្រប់កងគជសារ [[អស្សាពាជី]] យោធីព្រៀងព្រម មកស្ថិតចាំស្ដេចនៅ ព្រះលានជ័យ។ លុះបានពិជ័យឫក្សល្អហើយ [[ហោរា]]ក៏គោះគងទូងស្គរ អ្នកមុខអ្នកការ ក៏ប្រគំរងំដោយនូវតូរ្យតន្ត្រីយ៍ ភ្លែភ្លៀវលេងស្គរជ័យ ល្វាសល្វៃព្យូហៈ ទ័ពចេញចាកព្រះមហានគរទៅ[[ឧត្តរទិស]]។ ស្ដេចព្រះរាជដំណើរទៅដល់[[ខែត្រអម្រាគគីរិន្តបូណ៌]] ([[ស្រុកបរិបូណ៌]]សព្វថ្ងៃនេះ) ស្ដេចបញ្ឈប់កងទ័ព ធ្វើទីប្រថាប់សំរាប់[[ក្រសត្រ]]ជាពីរឋាន។
 
តទៅនេះសេចក្ដីក្នុងសាស្ត្រា[[វត្តកំពង់ត្រឡាចក្រោម]] ព្រះចៅចក្រពត្តិ ស្ដេចលើកយោធាសៀម តាមផ្លូវ[[បាត់ដំបង]] [[ពោធិ៍សាត់]] [[ក្រុងខ្លុង]] ចូលមកដល់ខែត្រអម្រាគគីរិន្តបូរណ៌ ជួបនឹងសម្ដេចព្រះធម្មរាជាស្ដេចសៀមទទួលព្រះអង្គដោយផ្លូវ ព្រះរាជមេត្រីយ៉ាងធំ សមនឹងព្រះសិរីយស ព្រះមហាក្សត្ររួមមហាស្វេតច្ឆ័ត្រ។ លំដាប់នោះ ទ្រង់ព្រះតំរិះពីការសង្គ្រាមស្រេចហើយ ស្ដេចទាំងពីរព្រះអង្គ ទុកព្រះទ័យសោមនស្សគ្មានរង្គាសទាំងសងខាង។ ស្ដេចធម្មរាជាសម្ដេចត្រាស់ហៅព្រះចៅចក្រពត្តិថា ព្រះអនុជ ខាងព្រះចៅត្រាស់ហៅមកវិញថា ព្រះ[[រៀម]]។
 
លុះណាត់ការសង្គ្រាមស្រេច ស្ដេចទាំងពីរព្រះអង្គ ក៏លើកទ័ពខ្មែរទ័ពសៀមឆ្លងទៅត្រើយខាងកើត ចោមបន្ទាយសម្ដេចព្រះ[[ស្រីរាជា]]។
 
===ឧបាយចាប់ព្រះញាតិវង្ស===
សម្ដេចសិរីរាជា ក្នុងគ្រានោះ កំពុងគង់ប្រថាប់ នៅ[[ខែត្រកំពង់សៀម]]។ លុះព្រះអង្គស្ដេចបានជ្រាបហើយថា សម្ដេចព្រះ[[អនុជាធិរាជ]] ឲ្យនៅអន្ទងទ័ពសៀមមកច្បាំងនឹងព្រះអង្គដូច្នេះ ស្ដេចក៏មានព្រះតំរាស់ប្រឹក្សានឹងអស់[[សេនាបតី]] មន្ត្រីជាមេកងទ័ពធំតូចថា: ឥឡូវនេះ មានកងទ័ពសៀមខ្មែរលើកមកថែមទៀត ដូច្នេះអស់អ្នករាល់គ្នាយល់ដូចម្ដេច?
 
ខណៈនោះ សម្ដេច[[ចៅហ្វាទឡ្ហៈ]]៖ តាមគំនិតរបស់ទូលព្រះបង្គំជាខ្ញុំនោះ ទូលព្រះបង្គំយល់ថា យើងនឹងតនឹងគេពុំបានទេ ដ្បិតយើងធ្វើទ័ពមកជិត ១០ ឆ្នាំហើយ ពលទាហានកំពុងនឿយហត់ ស្បៀងអាហារ[[សស្ត្រាវុធ]] ក៏ស្ដួចស្ដើង។ ចំណែកខាងគេវិញ រេហ៍ពលគេក៏ថ្មោងថ្មី ស្បៀងអាហារសស្ត្រាវុធគេ ក៏បរិបូណ៌។ មិនតែប៉ុណ្ណោះសោត ថែមទាំងសម្ដេចព្រះអនុជ ស្ដេចចូលនឹងគេថែមទៀតផង ដែលជាហេតុឲ្យគេកើត ទៅជាពីរកំលាំង។ យើងមុខជាតតាំងច្បាំងពុំឈ្នះគេឡើយ។
 
ខណៈនោះ ពួកមន្ត្រីខាងសេនាទាហាន ឆ្លើយឡើងថា៖
 
យើងនឹងស្ដីធ្វើអ្វីឲ្យតែវែង ពួកសៀមនោះ វាធ្លាប់តែចាញ់ថ្វីដៃយើងទេ។ ខាងទ័ពខ្មែរខាងលិច (គឺទ័ពព្រះស្រីធម្មរាជា) ក៏សុទ្ធតែថ្មីៗ ពុំដែលចូលច្បាំងសោះ ហេតុដូច្នេះ សូមស្ដេចជាអម្ចាស់ ស្ដេចកុំព្រួយព្រះទ័យឡើយ។ យើងខ្ញុំទូលព្រះបង្គំទាំងអស់គ្នាទទួលអាសាធ្វើការថ្វាយត្រាតែអស់ជីវិតរៀងៗខ្លួន។
 
សម្ដេចព្រះស្រីរាជា បានទ្រង់ព្រះសណ្ដាប់ដូច្នោះហើយ ទ្រង់ព្រះចិន្ដាឈ្វេងយល់ថា: វិស័យជាជាតិទាហាន ចិត្តមនោមានៈ មិនដឹងកំលាំងគេកំលាំងឯងជាធម្មតា (ស្ដេចស្រីរាជាក៏យល់ពីរបៀបក្បួនសឹកដែរ ស្គាល់គេស្គាល់ឯង)។ យើងនឹងស្ដាប់ណាស់ផង ក៏ពុំបាន ទើបទ្រង់ត្រាស់ថា៖
 
អស់អ្នករាល់គ្នា យកចិត្តឈឺឆ្អាល ជួយយករាជអាសាយើងនោះ យើងអរណាស់ហើយ តែការណ៍ម្ដងនេះធ្ងន់ណាស់។ យើងឃើញថា បើយើងតនឹងគេនោះ មុខជាតពុំបានឡើយ យើងមុខជាស្លាប់មិនខាន។ រាស្ត្រប្រជា សេនា ទាហាន រេហ៍ពលគ្មានប្រយោជន៍អ្វីនឹងតស៊ូជាមួយនឹងគេបានទេ។ យើងគួរចុះចូលគេទៅវិញ ជាជាង ព្រោះអាណិតអស់រាស្ត្រប្រជា។ មានព្រះបន្ទូលរួច ស្ដេចត្រាស់ប្រើ ឧកញ៉ា[[យមរាជ]] ១ ឧកញ៉ា[[វាំង]] ១ ឲ្យទៅទូលសម្ដេចព្រះធម្មរាជាថា៖ ព្រះអង្គនឹងលើកលែងសង្គ្រាមយុទ្ធ ដែលបានធ្វើនោះតទៅទៀតហើយ។ សម្ដេចព្រះធម្មរាជា និង ព្រះចៅចក្រពត្តិ កាលទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់ ទើបស្ដេចទាំងពីរព្រះអង្គ ត្រាស់បង្គាប់ឧកញ៉ាទាំងពីរនាក់ ឲ្យទៅអញ្ជើញ ស្ដេចមកជុំទាំង ៣ ព្រះអង្គ នៅថ្ងៃ ៣ កើត ខែ[[មាឃ]] ឆ្នាំ[[ម្សាញ់]] [[សប្តស័ក]]។ ខណៈនោះ ឧកញ៉ាទាំងពីរនាក់ កាលបានឮដូច្នោះហើយ ក៏ត្រេកអរណាស់ ត្រឡប់ទៅក្រាបទូលព្រះសិរីរាជា តាមសេចក្ដីគ្រប់ប្រការ។
 
អស់មុខមន្ត្រីទាំង ៣ កង កាលបានដឹងការណ៍ថា ៖ ក្សត្រទាំង៣ព្រះអង្គជាមេត្រីស្មោះសរត្រេកអរនឹងគ្នា ដោយស្មោះស្ម័គ្រដូច្នោះ ក៏ចាត់ចែងពលទាំងកង ឆ្លងទៅសង់ព្រះ[[ពន្លាជ័យ]] នៅ[[រោងទង]] (សូមអភ័យទោសចុះស្រុកនេះ យើងខ្ញុំមិនស្គាល់ទេ យើងបានស៊ើបសួរអ្នកស្រុកកំពង់ចាមដែរ តែមិនប្រទះនឹងអ្នកស្គាល់សោះ។ ប្រហែលជាគេសរសេរមុនឲ្យឃ្លៀងឃ្លាតឆ្ងាយពេក ឬប្រការយ៉ាងណាក៏មិនដឹង)។ លុះដល់កំណត់គ្រប់ថ្ងៃ ១០ រោច ខែមាឃហើយ ព្រះពន្លាក៏បានសង់រួចស្រេច សម្ដេចព្រះស្រីរាជា សម្ដេចព្រះធម្មរាជា ព្រះចៅចក្រពត្តិ ស្ដេចយាងដោយក្បួនហែយ៉ាងធំ ទៅជួបជុំ ព្រមដោយ[[សេនាបតី]] មុខមន្ត្រី[[ចតុស្ដម្ភ]] ខ្ញុំរាជការតូចធំ បង្គំគាល់ជាយសបរិវារ ពុំកាន់គ្រឿងអាវុធឡើយ។ ព្រះមហាក្សត្រាធិរាជទាំង៣ ព្រះអង្គក៏ទទួលបញ្ឈប់ការសង្គ្រាម តាមព្រះទ័យព្រះអនុជ។ ទើបព្រះចៅចក្រពត្តិ ទូលសម្ដេចព្រះសិរីរាជា៖
ខ្ញុំជាអនុជលើកទ័ពមកទាំងនោះ ព្រោះព្រះរៀម និង ព្រះភាគិនេយ្យ ទ្រង់ធ្វើសង្គ្រាមយូរឆ្នាំមកហើយ ពុំសំរេច។ ដូច្នេះ សូមកុំឲ្យទ្រង់តូចព្រះទ័យឡើយ សូមតាំងព្រះទ័យ ជួយព្រះពុទ្ធសាសនា បំបាត់ទុក្ខប្រជារាស្ត្រឲ្យបាននៅជាសុខក្សេមក្សាន្ត។ ខ្ញុំសុំអញ្ជើញ ស្ដេចទៅគង់[[ក្រុងទេព]]ជាមួយគ្នានឹងខ្ញុំជាព្រះអនុជទៅវិញ សោះរវល់។ ឯ[[ឱកញាឱង|ពញាអុង]]ជាក្មួយនោះ (ព្រះរាជបុត្រព្រះស្រីរាជា) ខ្ញុំសុំជាបុត្រធម៌ នឹងទំនុកបំរុងឲ្យដូចជារាជបុត្របង្កើតរបស់ទូលបង្គំ។ ឯមុខមន្ត្រីបណ្ដាជាខ្ញុំ នឹងចង់ទៅតាមប៉ុន្មានៗ ក៏ទៅតាមស្ម័គ្រចិត្តចុះ។ លុះត្រាស់ប្រាប់រាជការស្រេចហើយស្ដេចត្រឡប់ចូលព្រះពន្លាជ័យវិញ។
 
នាយកងទ័ពសៀម ដែលបានទទួលណាត់ កិច្ចការទាហាននោះ ក៏ឃុំសម្ដេចព្រះស្រីរាជា ពញាអុងរាជា និង ខ្ញុំរាជការក្នុងក្រៅ ទុកហើយទើបឲ្យរាជទូតទៅអញ្ជើញសម្ដេចព្រះស្រីសុរិយោទ័យអំពីត្រើយខាងកើត ដើម្បីឲ្យស្ដេចមកនឹងរៀបចំឲ្យបានសុខសាន្តតាមប្រវេណីរៀងទៅ។
 
សម្ដេចព្រះស្រីសុរិយោទ័យទ្រង់បានជ្រាបថាសៀមចាប់សម្ដេចព្រះបិតុលាបានហើយ ទ្រង់មានព្រះអំណរណាស់។ ស្ដេចត្រាស់ទៅមុខមន្ត្រីថា៖ ព្រះធម្មរាជានេះជាមាយើងមែន តែព្រះជន្មវស្សាតិចជាងយើងទេ បើដូច្នេះ គង់តែព្រះចៅរៀបចំ ឲ្យយើងជាទ្រង់[[រាជ្យ]]ជាមិនខាន។ បើមិនដូច្នោះទេព្រះចៅគង់នឹងបែងផែនដីជាពីរចែកស្មើគ្នាពុំខាន។ បើដូច្នេះគួរតែយើងចូលទៅស្ដាប់ការណ៍មើលសិន។ លុះទ្រង់ព្រះចិន្តាដូច្នេះហើយ ស្ដេចឲ្យលើកកងទ័ពឆ្លងទៅខែត្រសំរោងទងចូលដល់ទៅបានជួបនឹងសម្ដេចព្រះធម្មរាជា និង ព្រះចៅចក្រពត្តិ នៅទីព្រះពន្លាក្រៅបន្ទាយ។ ខណៈនោះ ព្រះចៅចក្រពត្តិ ទ្រង់ត្រាស់នឹងព្រះ[[ស្រីសុរិយោទ័យទី២|ស្រីសុរិយោទ័យ]]ថា៖
 
សម្ដេចព្រះស្រីរាជា និងព្រះអង្គ ជាគូសង្គ្រាមនឹងគ្នា ឥឡូវនេះ យើងនឹងឲ្យតែមួយព្រះអង្គនៅ យកតែមួយព្រះអង្គស្ដេចទៅនេះ ជា[[អយុត្តិធម៌]]ណាស់ ហេតុដូច្នេះ សូមអញ្ជើញព្រះក្មួយ ទៅក្រុងទេព ជាមួយនិងបិតុលាចុះ។
 
ព្រះចៅចក្រពត្តិ ត្រាស់ចប់តែប៉ុណ្ណោះហើយ ក៏ឲ្យទាហានអញ្ជើញ ព្រះស្រីសុរិយោទ័យ ចូលក្នុង[[បន្ទាយ]]។ កងទ័ពទាំងឡើយ ដែលហែហមព្រះអង្គមក នឹងចូលទៅតាមផងពុំបាន ព្រោះទាហានសៀម ដែលកាន់គ្រឿង[[អាវុធ]]គ្រប់គ្នានោះ ឃាត់មិនឲ្យចូល។ ដូច្នេះ ទាហានរបស់ព្រះស្រីសុរិយោទ័យ ក៏ថយមកចាំស្ដាប់ការណ៍នៅខាងក្រៅ។ លុះបានដឹងថាសៀមឃុំព្រះអង្គ នឹងយកស្ដេចទៅស្រុកសៀមហើយ ក៏ទាល់គំនិត ភិតភ័យ ហើយរត់ត្រឡប់ទៅស្រុកវិញអស់។
 
ព្រះបាទសម្ដេចព្រះធម្មរាជា និងព្រះចៅចក្រពត្តិ ស្ដេចលើកទ័ព នាំក្សត្រទាំងពីរព្រះអង្គ ព្រះរាជដំណើរ ត្រឡប់ទៅដល់[[ខែត្រលង្វែក]] រួចហើយព្រះចៅចក្រពត្តិ ស្ដេចថ្វាយបង្គំលា សម្ដេចព្រះធម្មរាជា លើកទ័ពទៅក្រុងទេពបូរីវិញ។
 
ព្រះបាទសម្ដេចព្រះធម្មរាជា ស្ដេចចាត់រាជ[[បណ្ណាការ]] និង [[ស្បៀង]] តាមសមគួរដោយផ្លូវព្រះរាជមេត្រី។ ស្ដេចថ្វាយ[[មកុដ]]មាស យ៉ាង[[ខេមរាប្រទេស]]មួយ [[សង្វារ]]មាសបីខ្សែ ព្រះ[[សុព័ណ៌បាទ]]មាសមួយសំរាប់ [[ស្វេតច្ឆ័ត្រ]]មួយ ព្រះខាន់ដងខ្លីដងមាសស្រោមមាសមួយ ប្រាក់បី[[ហាប]] ដំរីមាន[[ភ្លុក]] ៦ ក្បាល [[សេះ]] ២០០ សូត្រ ១០ ហាប [[ក្របាស់]] ៥ហាប សំពត់ហូល ៣០០ ព្រែកសូត្រ ១០០ ត្បូង រង្គ ៣ ហាប [[ថ្មកែវ]] ២០០ ដុំ និង គ្រួសៀម ដែលសម្ដេចព្រះស្រីរាជាបានកៀរយកមកមុននោះ លើកថ្វាយទៅវិញទាំងអស់។
 
ខណៈនោះ ព្រះចៅចក្រពត្តិ ថ្វាយស្នងវិញគឺ មកុដមាសយ៉ាង[[ស្យាមប្រទេស]]មួយអង្គ ព្រះ[[ពាន]][[មាស]]មួយ ទំរង់ព្រះហស្ថ ឆ្លាក់ជារូប[[គ្រុឌ]]មួយ ព្រះ[[មាលា]]មួយ ព្រះពានមាសទំរង់ព្រះ[[កាញ្ចនការ]]មួយ (ជើងពានទ្រគ្រឿងទ្រង់ធ្វើពីមាសសុទ្ធ) ព្រះពានទ្រព្រះ[[សុភ័គ]] (អក្ខរាវិរុទ្ធនៃពាក្យនេះមិនឃើញមាន) ឆ្លាក់ជារូប[[ទេពប្រណម្យ]]មួយ ព្រះ[[សែង]] (ដាវ) [[ស្រោមមាស]] ដងមាសមួយ [[ស្វេតច្ឆ័ត្រ]]មួយ ព្រះ[[វិកាញ្ចនការ]] (ថាស) មួយព្រះវិកាញ្ចន[[វាំងណយ]] ៥ អង្គ [[សឹង]]ប៉ាក់មាស ទេសស្រុកជ្វា គ្រឿងព្រះទីនាំង គជេន្ទ្រយុទ្ធពីរសំរាប់ស្គរយោងទ័ពមុខមួយគូរ គ្រឿង[[ពិណពាទ្យ]]ពីរ[[វង់]] ដំរី[[ភ្លុក]] ១០០ គ្រឿងលួង "ប្រអប់ដាក់ថ្នាំជក់ មួយសំរាប់។ លុះព្រះរាជបណ្ណាការ (ខ្មែរបូរាណយកនាម ធ្វើជាកិរិយាសព្ទសេចក្ដីត្រង់នេះបានន័យថាថ្វាយព្រះរាជបណ្ណាការ) រួចស្រេចហើយ ព្រះចៅចក្រពត្តិក៏ស្ដេចលើកកងទ័ពសៀម ត្រឡប់មកវិញ តាម[[ពោធិ៍សាត់]] [[បាត់ដំបង]] រៀងទៅ។
 
ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះធម្មរាជា ស្ដេចទ្រង់ត្រាស់បង្គាប់ ចៅហ្វាយស្រុក[[ស្ដេចត្រាញ់]] (ចៅហ្វាយស្រុកដែលមានបណ្ដាសក្ដិ ១០ [[ហ៊ូពាន់]]ក្នុងសម័យបូរាណ ប្រទេសកម្ពុជាមានស្ដេចត្រាញ់ ៥ គឺពញា[[តេជោ]]ចៅហ្វាយស្រុក[[កំពង់ស្វាយ]]១ ពញា[[សួគ៌ាលោក]][[ចៅហ្វាយស្រុក]]ខែត្រ [[ពោធិសាត់]]១ ពញាស្រី[[ធម្មាតេជោ]]ចៅហ្វាយស្រុកខែត្របាភ្នំ១ [[ពញា]][[ពិស្ណុលោក]]ចៅហ្វាយស្រុកខែត្រ[[ទ្រាំង]]១ ពញា[[អរជូន]]ចៅហ្វាយស្រុក[[ខែត្រត្បូងឃ្មុំ]]១)។ ទាំង៤ និងចៅពញាសួគ៌ាលោក ឲ្យជូនទ័ពស្ដេចសៀម តាមរយៈផ្លូវរៀងទៅ។ លំដាប់តមក ព្រះបាទសម្ដេចព្រះធម្មរាជា ស្ដេចលាព្រះចៅចក្រពត្តិ ស្ដេចសៀមលើកទ័ពត្រឡប់ចូលមក ក្រុងចតុម្មុខវិញ។
 
ព្រះចៅចក្រពត្តិ ស្ដេចព្រះរាជដំណើរទ័ពទៅតាមផ្លូវ[[ពោធិ៍សាត់]] [[បាត់ដំបង]] [[មង្គលបូរី]] [[ឫស្សីសាញ់]] [[បាត្រង់]]។ ព្រះអង្គបញ្ឈប់ទ័ពនៅទីនោះ ៣ ថ្ងៃ។ ឯសម្ដេចព្រះស្រីរាជា ព្រះអង្គតូចព្រះទ័យណាស់ទ្រង់ពុំសោយពុំស្រង់សោះ ទ្រង់អស់ព្រះកាយពលទាល់តែទ្រង់ព្រះ[[អាពាធ]]ជាទំងន់ណាស់។ ព្រះចៅចក្រពត្តិ ស្ដេចទៅសួរព្រះអាការ[[រោគ]] ព្រះបាទសម្ដេចព្រះសិរីរាជា។ ព្រះសិរីរាជា ទ្រង់ផ្ដាំផ្ញើពញាអុងនិងព្រះចៅចក្រពត្តិហើយទ្រង់[[សុវណ្ណគត]]ទៅ។ ព្រះចៅក្រុងទេពសៀមរៀបចំតំកល់សពស្រេចស្ដេចលើក ពញាអុង ជាព្រះរាជបុត្រធម៌របស់ព្រះអង្គ។ ទ្រង់ថ្វាយព្រះនាមជា ព្រះ[[សទ្ធានរាជា]]ទុកជាបុត្រច្បង។ ស្រេចហើយស្ដេចលើកទ័ពចូលទៅក្រុងទេពបូរីវិញ។ លុះដល់ទៅក្រុងទេពបូរីបញ្ឈប់ទ័ពបាន ១៥ ថ្ងៃ សម្ដេចព្រះសិរីសុរិយោទ័យ ស្ដេចទ្រង់អាពាធជាទំងន់ ហើយទ្រង់សុវណ្ណគតទៅ។ ព្រះចៅចក្រពត្តិស្ដេចឲ្យរៀបសង់ព្រះ[[មេរុ]] ថ្វាយព្រះ[[ភ្លើង]]រើសព្រះធាតុបញ្ចុះស្រេចហើយ ទ្រង់ប្រោសពញាអុង "ព្រះសុទ្ធានរាជា" ឲ្យទៅគ្រង[[ស្រុកសុវណ្ណខលោក]]។ ទ្រង់ប្រោសព្រះរាជទាន ព្រះរាជបុត្រីបង្កើត ឲ្យជាព្រះ[[ជាយា]] និងព្រះ[[ស្នំ]][[ក្រមការ]]ផងទាំងពួង។
 
===សោយរាជ្យ===
នេះនឹងនិយាយពីប្រទេស[[កម្ពុជា]]វិញ ព្រះបាទសម្ដេចព្រះស្រីធម្មរាជា បរមបពិត្រ ជា[[អម្ចាស់]]ជីវិតលើត្បូង ព្រះអង្គបង្ក្រាបរាជសង្គ្រាមនូវសឹកសត្រូវរាបទាបហើយ ស្ដេចទ្រង់ទំនុកបំរុង ព្រះ[[ពុទ្ធសាសនា]]បានរុងរឿងថ្កើងថ្កាន។ ទ្រង់ប្រោសព្រះរាជទាន[[រង្វាន់]]ដល់អស់មុខមន្ត្រី ឲ្យឡើងយសសក្ដិ ទ្រង់ប្រណីដល់ [[សមណៈជីព្រាហ្មណ៍]] ទាំងអាណាប្រជានុរាស្ត្រ ឲ្យបានសុខក្សេមក្សាន្ត។ ទ្រង់មានព្រះទ័យ ប្រកាន់[[ទសពិធរាជធម៌]] ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ចំណាយព្រះរាជទ្រព្យ សង់[[សាលាឆទាន]]។ ទ្រង់លើកលែង យកពន្ធរាជការខ្លួន និង ពន្ធព្រះរាជធានី ៣ ឆ្នាំ។ ព្រះអង្គឲ្យព្រះ[[រាជឱរសាធិរាជ]] (កូនប្រុស) សូត្ររៀន[[ធម៌អាថ៌]] សាស្ត្រា[[បាលី]]គ្រប់ប្រការ។
 
====ព្រះពុទ្ធសាសនា====
ឆ្នាំ[[មមី]] [[អដ្ឋស័ក]] ព.ស. ២០៣០-គ.ស. ១៤៨៦- ព្រះរាជឱរស (គឺព្រះស្រីសុគន្ធរថ) បានរៀនព្រះ[[ត្រៃបិតក]] ចាំចប់គ្មានទើសទាល់។ ខណៈនោះ ព្រះបរមបពិត្រជាព្រះបិតា ស្ដេចទ្រង់ឆ្លងព្រះរាជកុសល និមន្តព្រះ[[សង្ឃ]]ទេសនា បរិច្ចាគព្រះរាជទ្រព្យ ធ្វើ[[ទេយ្យទាន]]ច្រើនណាស់។ ទ្រង់សំដែងព្រះ[[ធម្មចក្រ]]ប្រទានជាសណ្ដាប់ដល់[[សេវកាមាត្យ]]ទាំងឡាយរាល់ថ្ងៃ[[ឧបោសថ]] ពុំដែលដាច់។ ស្ដេចតាំងព្រះរាជហឫទ័យ ប្រាថ្នាជា[[ពុទ្ធភូមិ]]ទៅអនាគត។
 
ឆ្នាំ[[រោង]] អដ្ឋស័ក ព.ស. ២០៤០-គ.ស. ១៤៩៦ ព្រះអង្គសោយរាជ្យបាន ១៩ឆ្នាំ ព្រះ[[មែយ្យ]] (ពាក្យសៀម ពាក្យសំរាប់ហៅព្រះ[[អគ្គមហេសី]] ឬ [[ស្នំឯក]]) [[ទេពបុប្ផា]]ជាព្រះស្នំឯកសម្ភពព្រះរាជបុត្រាមួយព្រះអង្គនៅវេលា[[ចន្ទ្រគ្រាស]] ដូច្នេះ ក្រុម[[បារគូ]] [[បុរោហិត]] [[ហោរាចារ្យ]] ថ្វាយព្រះនាមដល់ព្រះរាជបុត្រនោះថា ពញា[[ចន្ទរាជា]]។ ព្រះចន្ទរាជា ស្ដេចបាន[[ជំទាវវារ]] (ប្រហែលជាជំទាវនោះវល្លិឬ?) ជាភរិយា[[ចៅពញា]][[យមរាជ]] ពិភ័ក្ដិរក្សាព្រះអង្គទំនុកបំរុងជាសុខរៀងមក។
 
សម្ដេចព្រះធម្មរាជាអម្ចាស់ផែនដីតាមព្រះទ័យដែលស្ដេចតាំងប្រាថ្នាជាព្រះពុទ្ធភូមិទៅអនាគត ទ្រង់ប្រជុំសម្ដេច[[ព្រះសុគន្ធាធិបតី]] ជា[[រាជាគណៈ]] មុខមន្ត្រី [[កវី]]ជាតិមកជួបជុំហើយមានព្រះរាជ[[ឱង្ការ]]ថា៖ ព្រះ[[បរមសារីរិកធាតុ]]នៃព្រះពុទ្ធជាអម្ចាស់ ដែលព្រះបាទស្រី[[ធម្មាសោករាជ]] និង ព្រះ[[មោគ្គល្លីបុត្តតិស្សត្ថេរ]] ធ្វើបុណ្យ[[សង្គាយនា]]សាងព្រះវិហារ[[ចេតីយ]] ៨៤០០០ នោះ ប្រាថ្នាឲ្យព្រះពុទ្ធសាសនា គង់វង្សនៅគ្រប់ ៥០០០ ព្រះវស្សា។ លោកបានចែក ព្រះបរមសារីរិកធាតុនោះ នៅទី[[ភ្នំសន្ទុក]]ទុកជាសក្ការៈបូជា ឲ្យបានគ្រប់គ្រាន់ ៥០០០ ព្រះវស្សា តើ[[ព្រះករុណា]]គ្រប់ព្រះអង្គ និង ព្រះបរមរាជវង្សានុវង្ស ព្រះ[[អគ្គមហាសេនា]] [[សេនាបតី]] មន្ត្រីធំតូច [[ខ្ញុំរាជការ]]ទាំងឡាយយល់ដូចម្ដេច?
 
ខណៈនោះ សម្ដេចព្រះសុគន្ធាធិបតី [[មហាសង្ឃរាជា]] ជារាជគណៈ និង ព្រះវង្សា សេនាបតី មន្ត្រីទាំងឡាយ ថ្វាយព្រះពរក្រាបទូលថា៖
 
ព្រះបាទអ្នកជាអម្ចាស់ ដែលមានព្រះរាជហឫទ័យ ភ្នកប្រាថ្នាចង់បានបុព្វនិស្ស័យជាពុទ្ធភូមិហើយមានប្រាថ្នាកសាងព្រះចេតិយនេះ ឃើញថាសមគួរតាមព្រះរាជឱង្ការណាស់។ លំដាប់តពីនោះមក ព្រះបរមបពិត្រ ស្ដេចត្រាស់បង្គាប់ដល់ខ្ញុំរាជការគ្រប់[[ក្រសួង]] ឲ្យចេញទៅកេណ្ឌរាស្ត្រធ្វើការនោះ តាមត្រាស់បង្គាប់។ ក្រោយបំរើចេញទៅកេណ្ឌរាស្ត្រ ឲ្យធ្វើការនោះមក ព្រះបរមបពិត្រ ស្ដេចនាំរាជសេវកាមាត្យក្នុងក្រៅព្រះរាជដំណើរ ទៅ[[ខេត្តអាសន្ទុក]] ហើយទ្រង់ចាប់ការស្ថាបនា (ពាក្យនេះមានតាំងពីបូរាណកាលមក) កជាព្រះចេតិយនៅតំបន់[[ភូមិខ្វាវ]]នេះ។ អស់មុខមន្ត្រី[[មេការ]]ទាំងឡាយ កេណ្ឌ[[កូនជាង]]សាងព្រះមហា[[ស្តូប]]ព្រះចេតិយធំ និង ចេតិយតូចៗ ជាបរិវារ រចនាដោយថ្ម ត[[កំពែង]]ខ្វាត់ខ្វែង ឲ្យជាច្រើនបែបច្រើនយ៉ាង សាងព្រះវិហារ មានត្រីសូល៍កំពូលប្រាំ។ តាមកំពែង និងព្រះលានព្រះ[[អារាម]]នោះ សឹងឆ្លាក់ឆ្លោវជាភាពមនុស្ស [[គ្រុឌ]][[នាគ]] សត្វ[[មហឹង្សា]] [[គោ]][[ក្របី]] និង [[ក្បាច់]]ភ្ញីផ្កា វល្លិ រចនាថ្លៃថ្លាប្រពៃ ហើយសាងព្រះពុទ្ធរូបបន្ទុំ និង សណ្ឋិតជាច្រើនអង្គ មានសីមា និង របៀង[[រោងទង]] [[ក្លោងទ្វារ]]កំពូលមុខព្រហ្ម សុទ្ធសឹងឆ្លាក់ឆ្លោវដោយថ្ម កកំពែងខ្វាត់ខ្វែង ជុំវិញសឹងថ្ម[[បាយអ]] [[ថ្មគ្រាម]] ក្រាល[[ថ្មល្អិត]] ហើយមានរូប[[សិង្ហ]][[តោ]][[រាជសីហ៍]] [[ដំរី]][[យក្ស]] ដាក់គ្រប់ទ្វារ។ ព្រះអង្គឲ្យជីកស្រះរៀបថ្មក្នុងទីនោះទៀត។ ក្នុងព្រះចេតិយធំនោះ ព្រះអង្គ តំកល់ព្រះ[[បរមសារីរិកធាតុ]] រៀបថ្មជាទី[[បរិមណ្ឌល]]។ ទ្រង់ឲ្យធ្វើប្រាសាទ[[ទង់ដែង]]តំកល់លើ[[មន្ទីរ]]ក្នុងប្រាសាទនោះ មានស្តូបដល់បីជាន់ស្តូបជាន់ក្រៅរចនាពីប្រាក់ ស្តូបជាន់បន្ទាប់ធ្វើពី[[ទង់ហ៊្វា]] [[ស្តូប]]ជាន់ក្នុងរចនាពីមាស ប្រដាប់ដោយត្បូង។ ក្នុងនោះ ព្រះអង្គបានរោយរាយ ខ្លឹម[[ចន្ទន៍]][[ក្រស្នា]] និង គ្រឿង[[សុគន្ធ]][[ពិដោរ]] តំកល់ព្រះបរម[[សារីរិកធាតុ]]ស្រេចហើយ ស្ដេចត្រាស់បង្គាប់ឲ្យយកព្រះ[[មកុដ]] ព្រះ[[សង្វា]][[មហារាជ]][[ពាហុរតនៈ]] (គ្រឿងអលង្ការធ្វើដោយ[[រតនវត្ថុ]] មាន[[មាស]]ជាដើម សំរាប់ស្ត្រីពាក់ត្រង់[[កំភួនដៃ]] ឬ ត្រង់[[ដើមដៃ]]) សំរាប់ទ្រង់នោះ ទៅរចនាជា[[មហាស្វេតច្ឆ័ត្រ]] រាយ[[ឱភាស]][[សោភា]] បូជាហើយ ស្ដេចរចនាឲ្យមានតំណាងរូប ព្រះអរហន្តគាល់ជាបរិវារ រចនាសុទ្ធតែពីមាសប្រាក់។ ទ្រង់យកព្រះពានព្រះស្រី (ជើងពានសំរាប់ដាក់[[ស្លា]][[បារី]]ថ្វាយព្រះរាជា) [[កុណ្ឌី]] ព្រះ[[ទំរង់]] ព្រះ[[ពានរង]] ព្រះ[[ពស្ត្រសុវណ្ណកាញ្ចីរេត]] ដោយមាសធ្វើសក្ការបូជា។ ចំណែក ព្រះអគ្គមហេសី នៅព្រះរាជវង្សានុវង្ស និង សេវកាមាត្យទាំងពួង ក៏ធ្វើសក្ការៈបូជាដោយទ្រព្យមានតំលៃផ្សេងៗ សាងព្រះចេតិយ និងព្រះវិហារសីមានោះពីរឆ្នាំប្លាយ ទើបរួចស្រេច ទើបស្ដេច ឲ្យហែព្រះបរមសារីរិកធាតុ ពីព្រះមហានគរវត្ត មកធ្វើបុណ្យឆ្លង។ [[នាម៉ឺន]]សព្វមុខមន្ត្រីទាំងឡាយ ក៏រៀបក្បួនទៅដង្ហែ ព្រះបរមសារីរិកធាតុមកថ្វាយ តាមទ្រង់ព្រះរាជបញ្ជា ជាប្រញាប់។
 
ព្រះ[[ពុទ្ធសករាជ]] ២០៣៩-គ.ស. ១៤៩៥ - ម.ស. ១៤១៧ - ច.ស. ៨៥៧ ឆ្នាំ[[ថោះ]] [[សប្តស័ក]] (ព្រះរាជពង្សាវតារ ព្រះរាជ[[បណ្ណាល័យ]]ថា : ព.ស. ២០៤០ - គ.ស. ១៤៩៦ - ម.ស. ១៤១៨- ច.ស. ៨៥៨ ឆ្នាំ[[រោង]] [[អដ្ឋស័ក]]) ថ្ងៃ១១ [[កើត]] ខែ[[អាសាធ]] ទ្រង់ចាត់មុខក្រសួង ឲ្យរៀបពិធីបុណ្យឆ្លង ព្រះ[[បរមសារីរិកធាតុ]] តំកល់ក្នុងព្រះស្តូបមាសក្នុងព្រះចេតិយធំ។ ក្រោយនោះ ស្ដេចឲ្យហែព្រះបរមអដ្ឋិ ព្រះ[[ស្រីរាជា]] និង ព្រះអដ្ឋិព្រះ[[ស្រីសុរិយោទ័យទី២|ស្រីសុរិយោទ័យ]] ព្រះអដ្ឋិនៃព្រះមហាក្សត្រទាំងពីរព្រះអង្គនេះ។ តាមព្រះរាជពង្សាវតារ ដែលតំកល់នៅព្រះរាជបណ្ណាល័យថា: ព្រះបាទស្រីធម្មរាជា ស្ដេចចាត់[[ព្រះរាជតេជៈ]] ឲ្យទៅសុំស្ដេចសៀម នាំយកមកធ្វើបុណ្យបូជាហើយ ដំកល់នៅភ្នំពេញ ពីថ្ងៃ១០ កើត ខែ[[បុស្ស]] ឆ្នាំ[[កុរ]] [[ត្រីស័ក]] ព.ស. ២០៣៥ - គ.ស. ១៤៩១ ពីព្រះបរមរាជាវាំងចតុម្មុខ មកបញ្ចុះក្នុងព្រះចេតិយបន្ទាប់ស្រេច រួចស្ដេចទ្រង់[[បព្វជ្ជា]] ជា[[ភិក្ខុ]]ក្នុងព្រះពុទ្ធសាសនា។ ព្រះ[[ឧបជ្ឈាយ៍]] ថ្វាយព្រះនាមក្នុងឆាយាថា : '''ព្រះគោណសាមីផលា ភីរមបរមវីរិយោធិក ពោធិសម្ភារ មហាបរិបាល ឥន្ទប្រស្ថ សំរឹទ្ធិ'''។ ស្ដេចគង់ក្នុងភេទជាភិក្ខុភាវៈ ៣ថ្ងៃហើយ ទ្រង់លាចាកសិក្ខាបទ។ ទ្រង់បរិច្ចាគព្រះរាជទ្រព្យធ្វើឆ្នោតព្រះរាជទាន បណ្ដារាស្ត្រជាអនេកអនន្តពន់ពេក។ ទ្រង់ព្រះរាជសទ្ធាវេរ[[ភូមិ]] ២១ [[ស្រែ]]២១ ខ្ញុំប្រុស ២១ នាក់ ខ្ញុំស្រី ២១ នាក់ រទេះគោ ២១ [[​នឹម]] រទេះ[[ក្របី]] ២១ នឹម [[សេះ]] ២១ [[ដំរី]] ២១ នូវគ្រឿងប្រគំផ្សេងៗ ថ្វាយទុកជាទាសាទាសី ឲ្យរក្សាព្រះចេតិយ ព្រះវិហារ សីមា សំរាប់បោសច្រាស[[សំអាត]]។ ទ្រង់តាំងឲ្យមានមេពីរនាក់ជានាយត្រួតត្រារក្សា។ អាស្រ័យហេតុនេះហើយ បានជាមាន[[ពលព្រះ]][[ស្រីរតនត្រ័យ]] តាំងពីនោះរៀងមក។ ស្ដេចទ្រង់ជ្រួច[[ទឹកស្នោទក]] (ទក្សិណោទក គឺទឹកដែលចាក់ដោយដៃស្ដាំ) ហើយទ្រង់មានព្រះរាជតំរាស់ថា : សូម[[ទេពនិករ]] [[អមរមេឃ]] [[ឥន្ទ]][[ព្រហ្ម]]ដែលមាន[[ទិព្វសោត]] [[ទិព្វចក្ខុ]] ជួយជា[[សាក្សី]] [[ពេជ្ជញាណ]] ដ្បិតខ្ញុំបានវេរដីស្រែ មនុស្សសត្វទាំងអស់នេះឧទ្ទិសថ្វាយ ព្រះបរមសារីរិកធាតុ និង ព្រះស្រីរតនត្រ័យ សូមព្រះពុទ្ធសាសនា ឋិតឋេរថីរកាល ដរាបដល់គ្រប់ ៥០០០ ព្រះវស្សា។
 
ព្រះស្រីធម្មរាជា ស្ដេចឲ្យឆ្លាក់រាជ[[សករាជ]] នៅផែនថ្មទុកជាចារឹក កុំឲ្យបាត់។ ទ្រង់ធ្វើបុណ្យឆ្លង ៣ ខែ ទើបស្រេចការព្រះរាជ[[កុសល]] រួចស្ដេចព្រះរាជដំណើរត្រឡប់មកក្រុងចតុម្មុខ[[ភ្នំដូនពេញ]]វិញ។
 
[[សាស្ត្រាវត្តកំពង់ត្រឡាចក្រោម]] មានសេចក្ដីលើសពី[[ឯកសារ]]ដទៃទៀតដូច្នេះថា: ព្រះស្រីធម្មរាជា មុននឹងលើក ព្យូហៈយាត្រាចូលទៅក្រុងចតុម្មុខនោះ ស្ដេចបានធ្វើព្រះរាជដំណើរទៅទត[[នគរពិជ័យ]] [[បាអា]] (ប្រហែលជា [[វត្តនគរ]]នៅ[[កំពង់ចាម]]ទេដឹង)។ លុះដល់ហើយ ទ្រង់ប្រថាប់នៅក្នុង[[កំពែង]][[ប្រាសាទ]]នោះ ទ្រង់ទតព្រះនេត្រសព្វគ្រប់ ទ្រង់សរសើរថា: ព្រះបាទ[[អរិដ្ឋពលពាហនោ]] មាន[[បុណ្យបារមី]] ពន់ប្រមាណណាស់ ស្ដេចសាងព្រះ[[រាជវាំង]] គ្រាន់ជាទីមកក្រសាលម្ដងៗទេ តែស្ដេចធ្វើសុទ្ធតែពីថ្ម កទាំងកំពែង [[ស្រះស្រង់]]រងថ្លា មានទាំងទន្លេសំរាប់ព្រះស្នំក្រុមបរិពារ អុំទូកលេងសប្បាយ គប្បីតែស្ដេច[[ប្រទេសរាជ]] ១០១ មកជាចំណុះមែន។
 
====បុត្រីសោយទិវង្គត====
សម័យថ្ងៃមួយនោះ ព្រះអង្គ[[រតនមាលី]] ព្រះរាជបុត្រី នៃ សម្ដេចព្រះមហាស្រីធម្មរាជា ទ្រង់ភ្នកព្រះទ័យ ចង់ទៅស្រង់ទឹក[[ទន្លេធំ]] ឲ្យដឹងស្គាល់ជាតិ។ លុះទ្រង់ព្រះចិន្តាដូច្នោះហើយ ព្រះអង្គក្សត្រី ក៏ក្រាបថ្វាយបង្គំលា សម្ដេចព្រះវររាជមាតាបិតា ទៅក្រសាលតាមសព្វព្រះទ័យ។ ព្រះវររាជមាតាបិតា ក៏យល់ព្រមហើយ ស្ដេចព្រះរាជដំណើរទៅជាមួយដែរ។
 
ក្នុងគ្រានោះ ច្រាំងទន្លេធំ នៅទី[[កំពង់ចាម]] ដុះខ្សាច់ជ្រេជ្រាលល្អ ព្រះនាង និង អស់បរិវារ ចុះស្រង់ក្នុងទឹកទន្លេនោះយ៉ាងក្សេមក្សាន្ត។
 
នេះនឹងនិយាយពី ក្រពើមួយនៅ[[ព្រែកឆ្លូង]] ថាក្រពើនោះ មានក្បាល ៥ហត្ថ សាហាវ ហានក្លា[[ក្រឡាខ្លួន]]បាន។ ថ្ងៃនោះ វាចេញអំពីព្រែកឆ្លូង ហែលនាំបរិវារទៅ លេងទីនានា តាមសព្វដងរៀងមក។ ក្នុងគ្រានោះ ក្រពើក្រឡេក ឃើញព្រះរាជបុត្រី ព្រះរតនមាលី នៅក្នុងកណ្ដាលហ្វូងស្ត្រី ក៏មានចិត្តមេត្រី ចង់ព្រះនាងជាភរិយា ទើបវាវាយកន្ទុយ រលកបោកគ្រាំគ្រេង។ អស់ស្ត្រីជាបរិវារ ភិតភ័យទាំងព្រះអង្គរតនមាលី រត់ឡើងគោកទាំងអស់គ្នា។ ខណៈនោះ ក្រពើនោះ ស្ទុះចូលមកខាំ ពាំយកព្រះនាងរតនមាលីបានហើយ ក៏ពាំនាំតំរង់ទៅកាន់កន្លែងរបស់វា។ អស់ពួកខ្ញុំរាជការទាំងប្រុសទាំងស្រី ឃើញហើយភិតភ័យ ក៏ស្រែកកញ្ជ្រោលរោលរាលជាខ្លាំង។ សេចក្ដីនេះ ជ្រាបដល់ព្រះ[[វររាជមាតា]]បិតា ស្ដេចទ្រង់សោកស្ដាយព្រះរាជបុត្រីណាស់ ទ្រង់ឲ្យលើកព្យូហៈនាវា ដេញតាមក្រពើនោះ។ ទាហានខ្លះក៏បាញ់[[កាំភ្លើង]]បង្អើល ដើម្បីឲ្យក្រពើនោះ លែងចោលព្រះនាងមកវិញ ខ្លះក៏បោះបាញ់[[ច្បូក]] [[ធ្នូ]] [[ស្នា]] ដោយប្រការផ្សេងៗ។ ឯក្រពើនោះ កាលឮសន្ធឹកកាំភ្លើងបាញ់ ដេញតាមប្រកិតយ៉ាងជិតខ្លាំងពេក នឹងរកពេលគេចវេះដោះខ្លួនយកព្រះនាងធ្វើជាភរិយាពុំបាន ក៏លេបព្រះនាងចូលទៅក្នុងពោះ ហើយស្ទុះហែលចូលទៅក្នុងព្រែកឆ្លូង តាមទីកន្លែងរបស់វា។
 
ឯព្រះបរមបពិត្រ ដែលទ្រង់លើកព្យុហៈនាវា តាមទៅនោះ លុះទៅដល់ព្រែកឆ្លូងហើយ ទ្រង់ត្រាស់បង្គាប់ឲ្យ[[ហ្ម]]ចូលទាក់[[ក្រពើ]]នោះ លុះត្រាតែបានយកមកវះពោះ យកសពព្រះរាជបុត្រី មកធ្វើព្រះមេរុ បូជាព្រះសព។ កាលសូរេចបុណ្យ ស្ដេចទ្រង់យកគ្រឿងសង្វារ កងកន់ និង ព្រះពានមាសទាំងប៉ុន្មាន មកកសាងជាព្រះពុទ្ធរូបមាស ៥ អង្គ ប្រាក់ ៥អង្គ សំរឹទ្ធិ ៥អង្គ ទង់ហ៊្វា ៥អង្គ ទង់ដែង ៥អង្គ។ ព្រះអង្គឲ្យសាងចេតិយ តំកល់ព្រះអដ្ឋិព្រះរាជបុត្រី នៅទីនោះ។ ទ្រង់ឲ្យសាងព្រះវិហារមួយនៅមាត់ព្រែកឆ្លូង នោះមានសសរមួយរយប្លាយ ហើយយកសុទ្ធសឹងតែខ្មោច ព្រាយទ្រាបបាតសសរទាំងមួយរយនោះ បញ្ចុះ[[អថ័ន]] (មកពីពាក្យ សំស្ក្រឹត [[អថវ៌ន]] ប្រើជាឈ្មោះ [[មន្តអាគម]]ពួកមួយសំរាប់សូតសែកហៅ ឬ បណ្ដេញ[[ភូត]][[បីសាច]]ជាដើម និងពិធីបញ្ចុះគោលចារឹកសន្មតថាជាជ័យភូមិ) ឲ្យពូកែ។ ដោយហេតុថា ព្រះអង្គក្រោធនឹងអស់មន្ត្រីខ្ញុំរាជការ ពុំជួយថែទាំរក្សា បានជាព្រះរាជបុត្រីថ្លោះការទាំងម៉្លេះ ទើបសម្ដេចព្រះបរមបពិត្រ ស្ដេចដាក់ទំនាយថា : បើមន្ត្រីណាដើរកាត់មុខព្រះវិហារកូនអញ ឲ្យមន្ត្រីនោះអន្តរាយ។ ហេតុនេះហើយ បានជាព្រះវិហារវត្តនោះ នាម៉ឺនដើរកាត់មុខពុំបាន។ សម្ដេច ស្ដេចសាងស្រេចហើយ ស្ដេចធ្វើសង្គាយនាឆ្លងព្រះវិហារវត្តនោះ។ ព្រះអង្គ បង្វែរ ខ្ញុំប្រុស ២១ នាក់ [[ខ្ញុំ]]ស្រី ២១ នាក់ រទេះគោ ២១ [[នឹម]] រទេះក្របី២១នឹម ស្រែ២១ ភូមិ២១ សេះ២១ ដំរី២១ ជាដង្វាយព្រះស្រីរតនត្រ័យ ឲ្យបានកុសលនោះ ចំរើនដល់ព្រះរាជបុត្រី។ លុះសំរេច ព្រះរាជពិធី បុណ្យនេះហើយ ព្រះអង្គនាំរាជសេវកាមាត្យ ត្រឡប់ចូលមកក្រុងចតុម្មុខវិញ។
 
====ដំរីភ្លុកស====
លុះដល់ឆ្នាំមមែ ឯកស័ក ព.ស. ២០៤៣-គ.ស. ១៤៩៩-ម.ស. ១៤២១-៨៦១ ឧកញា[[សួគ៌ាលោក]]ចៅហ្វាយស្រុក[[ខែត្រពោធិ៍សាត់]] ប្ដឹងចូលមក[[អ្នកឧកញា]][[ចក្រី]] [[សេនាបតី]] ឲ្យនាំសេចក្ដីក្រាបបង្គំទូលសូមទ្រង់ជ្រាប។ ដ្បិតភ្នាក់ងារ[[ក្លោង]]ទាក់ដំរីភ្លុកសបានមួយ [[កំពស់]]បួន[[ហត្ថ]]ប្លាយ សំបុរ[[ឆ្នាំងថ្មី]] ប្រកបដោយ[[គជ]]លក្ខណៈបរិបូណ៌។
 
អ្នកឧកញ៉ាចក្រី ក៏នាំឡើងក្រាបបង្គំទូល តាមសេចក្ដីសំបុត្រគ្រប់ប្រការ ទើបទ្រង់ព្រះរាជបញ្ជាឲ្យនាំ[[ដំរី]]ចូលមកថ្វាយ។ លុះស្ដេចចេញទតដំរី យល់[[បរិសុទ្ធ]]ប្រាកដមែន ទ្រង់សោមនស្ស សព្វព្រះទ័យក្រៃពេក។ ស្ដេចព្រះរាជទានរង្វាន់ហ្មដែលទាក់បាននោះ មាសមួយ[[តឹងកូនដៃ]] ប្រាក់មួយតឹងកូនដៃ និង របស់ឯទៀតជាច្រើន។ ឯអ្នកដែលជួយទាក់នោះ ជាពលកំលោះ ស្ដេចព្រះរាជទានដល់ពលទាំងនោះ តាមគួរទ្រង់ប្រោសមិនឲ្យត្រូវកំណែនរាជការអ្វីឡើយ។
 
ថ្ងៃក្រោយ ទ្រង់ចាត់មុខ[[ក្រសួង]]ឲ្យរៀប[[ពិធីមង្គល]] ព្រះរាជទាននាម[[ដំរីស]]នោះថា '''ព្រះស្វេតមង្គលរាជហត្ថិពិជ័យឆទ្ទន្ត'''។ ទ្រង់ព្រះរាជទានគ្រឿងប្រដាប់[[សឹង]]មាស ទ្រង់ឲ្យធ្វើរោងប្រក់ស្បូវ[[អំបែង]]បិទមាស សំរាប់ទ្រង់ដំរីនោះ។ លុះដល់ឆ្នាំ[[ច]] [[ចត្វាស័ក]] ព្រះស្វេតមង្គល រាជហត្ថី ឈឺយូរថ្ងៃហើយ ក៏ស្រុតទៅ "ស្រុតប្រែថាស្លាប់ ពាក្យនេះ សំរាប់និយាយចំពោះតែដំរី"។
 
====សោយទិវង្គត====
ថ្ងៃ ១០ កើត ខែ[[ពិសាខ]] ឆ្នាំច ចត្វាស័ក ព.ស. ២០៤៦-គ.ស. ១៥០២-ម.ស. ១៤២៤-ច.ស. ៨៦៤ ព្រះបាទសម្ដេច ព្រះមហាធម្មរាជា ទ្រង់យាងទៅប្រពាត ភ្នំព្រះរាជទ្រព្យ [[ខេត្តសំរោងទង]] សេនាបតី មន្ត្រីខ្ញុំរាជការ គ្រប់ក្រុម ហែហមអមព្រះអង្គជាច្រើន ហើយទ្រង់ព្រះរាជបញ្ជាកេណ្ឌរាស្ត្រ ជីកស្រះនៅកៀនភ្នំ យកទឹកដាក់ជាទាន សាងព្រះរាជកុសល។ វេលាគ្រានោះ មានព្រះគ្រោះមួយបង្កើតជាព្រះរោគក្នុងព្រះអង្គ ទើបស្ដេចព្រះរាជដំណើរត្រឡប់មក ក្រុងដូនពេញវិញដោយព្រះរោគរឹតតែខ្លាំងឡើងៗ ឯស្រះដែលជីក ក៏ពុំទាន់ហើយ។
 
សម្ដេចព្រះមហាធម្មរាជា ព្រះអង្គសោយ[[រាជសម្បត្តិ]] កាលស្រុកកំពុងកើត ចលាចល បាន ៨ឆ្នាំ ស្ដេច[[ប្រាប្ដាភិសេក]] បាន ១៩ ឆ្នាំរួមជា ២៧ ឆ្នាំ ព្រះជន្ម ៦៤ ឆ្នាំ ទ្រង់ព្រះអាពាធ រឹតតែធ្ងន់ណាស់។ ទ្រង់ឲ្យនិមន្តព្រះរាជាគណៈមកចំរើនព្រះ[[ពុទ្ធគុណ]] [[ធម្មគុណ]] [[សង្ឃគុណ]] ថ្វាយរាល់[[វេលា]]។
 
ថ្ងៃ ១០ [[រោច]] ខែ[[ជេស្ឋ]] ឆ្នាំ[[ជូត]] [[ឆស័ក]] ព.ស. ២០៤៨-គ.ស. ១៥០៤-ម.ស. ១៤២៦-ច.ស. ៨៦៦ ទ្រង់សោយព្រះទិវង្គតទៅ។ ព្រះបរមវង្សា នាម៉ឺនសព្វមុខមន្ត្រី លើកព្រះសពតំកល់ក្នុងព្រះ[[កោដ្ឋ]]ស្រេច។ ទើបអញ្ជើញចៅពញាដាំខត្តិយ៍ ជាព្រះរាជបុត្រាច្បង ឲ្យឡើងសោយរាជសម្បត្តិតាមព្រះប្រវេណី។
 
====រដ្ឋបាលដែនដី====
ក្នុងផ្នែកទី១ ដែលទាក់ទងនឹងការបែងចែកអាណាចក្រ យើងបានឃើញថាទឹកដីខ្មែរ ត្រូវចែកជាប្រមាណ ៧០ ខេត្ត ហើយខេត្តទាំងនោះត្រូវប្រមូលផ្ដុំជាតំបន់ដែលគេហៅថា [[ដី]]។ ក្នុងតំបន់នីមួយៗ មានស្ដេចក្រាញ់មួយអង្គឈរត្រួតត្រា (ជួនកាលហៅថា ស្ដេចក្រាញ់ក៏បាន ពាក្យនេះទំនងជាក្លាយមកពីពាក្យបុរាណ [[ម្រតាញ]] ដែលមានប្រើក្នុងសិលាចារឹកខ្មែរ) ។ [[ស្ដេចក្រាញ់]] មួយអង្គៗមាននាទីគ្រប់គ្រងតំបន់របស់ខ្លួនផង ហើយមាននាទីគ្រប់គ្រងខេត្តរបស់ខ្លួនផ្ទាល់ផង។ បើតាមឯកសាររាជពង្សាវតារខ្មែរ ក្នុងរជ្ជកាលព្រះបាទធម្មរាជាទី១ មានការតែងតាំងស្ដេចក្រាញ់ ៥ អង្គគឺ:
*ពញា[[តេជោ]] ចៅហ្វាយស្រុក[[ខេត្តកំពង់ស្វាយ]]១
*ពញា[[សួគ៌ាលោក]] ចៅហ្វាយស្រុក[[ខេត្តពោធិ៍សាត់]]១
*ពញា[[ស្រីធម្មាតេជោ]] ចៅហ្វាយស្រុក[[ខេត្តបាភ្នំ]]១
*ពញា[[ពិស្ណុលោក]] ចៅហ្វាយស្រុក[[ខេត្តទ្រាំង]]១
*ពញាអរជូន [[ចៅហ្វាយស្រុក]][[ខេត្តត្បូងឃ្មុំ]]១។
 
ដូចបានពោលរួចមកខាងលើនេះ យើងឃើញថាក្នុងខេត្តនីមួយៗមានមន្ត្រីជាន់ខ្ពស់ម្នាក់ឈរត្រួតត្រា។ មន្ត្រីនេះគេនិយមហៅថា ចៅហ្វាយស្រុក : ឧ.មន្ត្រីឈរត្រួត ខេត្តទ្រាំង គេហៅថាចៅហ្វាយស្រុកខេត្តទ្រាំង ។
 
 
{{s-start}}
{{s-reg}}
{{s-bef|before=[[ស្រីរាជា]] និង [[ស្រីសុរិយោទ័យទី២]]}}
{{s-ttl|title=[[បញ្ជីព្រះមហាក្សត្រកម្ពុជា|ព្រះម្ចាស់ក្រុងកម្ពុជាធិបតី <br> (១៤៧៨-១៥០៤)]]|years=}}
{{s-aft|after=[[ឝ្រីឝៅគន្ធបទ]]}}
{{s-roy}}
{{s-bef|before=មិនស្គាល់}}
{{s-ttl|title=[[បញ្ជីរជ្ជទាយាទខ្មែរ#សម័យចតុមុខ|ឧបរាជសម័យចតុមុខ]]|years=១៣៨០?-១៤៧៨}}
{{s-aft|after=ព្រះមហាឧបរាជ[[ចន្ទរាជា]]}}
{{s-end}}
[[ចំណាត់ថ្នាក់ក្រុម:រាជវង្សអង្គជ័យ]]
[[ចំណាត់ថ្នាក់ក្រុម:សម័យចតុមុខ]]