ទង់ជាតិអ៊ុយក្រែន៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ '''ទង់ជាតិនៃប្រទេសអ៊ុយក្រែន''' (អ៊ុយក្រែន៖ Прапор України ប្រាពរអ៊ូក្រាយីន្យ) មានខ្សែផ្ដេកពីរដែលមានទំហំស្មើគ្នានៃពណ៌ខៀវ និងពណ៌លឿ...
 
No edit summary
 
បន្ទាត់ទី១៖
[[File:Flag of Ukraine.svg|thumb|200px|[[ទង់ជាតិអ៊ុយក្រែន]]]]
'''ទង់ជាតិនៃ[[អ៊ុយក្រែន|ប្រទេសអ៊ុយក្រែន]]''' ([[ភាសាអ៊ុយក្រែន|អ៊ុយក្រែន]]៖ Прапор України ប្រាពរអ៊ូក្រាយីន្យ) មានខ្សែផ្ដេកពីរដែលមានទំហំស្មើគ្នានៃពណ៌ខៀវ និងពណ៌លឿង (រដ្ឋធម្មនុញ្ញអ៊ុយក្រែន មាត្រាទី២០) ។ ការរួមបញ្ចូលគ្នានៃពណ៌ខៀវ និងពណ៌លឿងជានិមិត្តរូបនៃទឹកដីអ៊ុយក្រែនបានមកពីទង់ជាតិនៃព្រះរាជាណាចក្រហ្គាលីស-វ៉ុលហ៊ីនី ដែលប្រើក្នុងសតវត្សទី១២ ។ ជាទង់ជាតិ ពណ៌ខៀវនិងលឿងត្រូវបានប្រើប្រាស់ជាផ្លូវការតាំងពីនិទាឃរដូវឆ្នាំ១៨៤៨ នៅពេលដែលវាត្រូវបានលើកនៅលើរ៉ាថោសល្វីវ ។ វាត្រូវបានអនុម័តជាទង់ជាតិផ្លូវការលើកដំបូងនៅក្នុងឆ្នាំ១៩១៨ ដោយសាធារណរដ្ឋប្រជាមានិតអ៊ុយក្រែនខាងលិចដែលមានអាយុកាលខ្លី ហើយក្រោយមកត្រូវបានប្រើប្រាស់ដោយសាធារណរដ្ឋប្រជាមានិតអ៊ុយក្រែន ។ នៅពេលដែលអ៊ុយក្រែនជាផ្នែកមួយនៃ[[សហភាពសូវៀត]] ទង់ជាតិគឺនៅក្រៅច្បាប់ ហើយនៅមុនឆ្នាំ១៩៤៩ មិនមានទង់រដ្ឋផ្លូវការទេ រហូតដល់ការអនុម័តទង់ក្រហម-ខៀវផ្ទៃមេឃ នៃសាធារណរដ្ឋសង្គមនិយមសូវៀតអ៊ុយក្រែន។ ទង់ជាតិពណ៌ខៀវនិងលឿងត្រូវបានអនុម័តជាបណ្តោះអាសន្នសម្រាប់ពិធីផ្លូវការក្នុងខែកញ្ញា ឆ្នាំ១៩៩១ បន្ទាប់ពីអ៊ុយក្រែនបានទទួលឯករាជ្យ មុនពេលចុងក្រោយត្រូវបានស្ដារឡើងវិញជាផ្លូវការនៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩២ ដោយសភាអ៊ុយក្រែន ។
 
អ៊ុយក្រែនបានប្រារព្ធទិវាទង់ជាតិជារៀងរាល់ឆ្នាំនៅថ្ងៃទី២៣ ខែសីហា ចាប់តាំងពីឆ្នាំ២០០៤ ។
 
[[File:Flag of Ukraine.svg|thumb|200px|[[ទង់ជាតិអ៊ុយក្រែន]]]]
== ឯកសារយោង ==
<references />
 
[[ចំណាត់ថ្នាក់ក្រុម:អ៊ុយក្រែន]]