ប្រាសាទភ្នំដា៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បន្ទាត់ទី១១៖
 
== ទីតាំងភូមិសាស្រ្ត ==
ប្រាសាទភ្នំដាជាមានទីតាំងស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក [[ស្រុកអង្គរបុរី]] [[ខេត្តតាកែវ]] និងស្ថិតនៅខាងកើតទីរួមខេត្តតាកែវ ដែលមានចម្ងាយ ១០២គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង២៤គីឡូម៉ែត្រពីទីរួមខេត្តតាកែវតាមផ្លូវព្រែកជីក។ ម្យ៉ាងទៀតយើងអាចធ្វើដំណើរបន្តពី[[ប្រាសាទភ្នំជីសូរ]]ទៅទិសខាងកើតសំដៅទៅទីរួមស្រុកព្រៃកប្បាសរហូតដល់ព្រៃល្វាររួចបត់ស្តាំតាមផ្លូវកៅស៊ូទៅត្រង់រហូតដល់ភ្នំដាតែម្តង។ ប្រាសាទភ្នំដាមានភូមិសាស្រ្តលិចទឹកប្រាំមួយខែ និងគោគប្រាំមួយខែដែរ។និងគោកប្រាំមួយខែដែរ។ បច្ចុប្បន្នប្រាសាទភ្នំដាជាប្រាសាទមួយដែលមានភាពចាស់ទ្រុឌទ្រោមតាមរបៀបបុរាណដែលបានបន្សស់ទុកតាំងពីយូរណាស់មកហើយ។ ប៉ុន្តែប្រាសាទនេះជាប្រសាទមួយដែលមានភ្ញៀវទេសចរជាច្រើនតែងតែទៅចូលទស្សនាគ្រប់ពេលវេលាទាំងអស់ ព្រោះវាប្រកបដោយទាសភាពទឹកទន្លេដែលហ៊ុំព័ទ្ធនារដូវវស្សាប្រៀបបីដូចជាកោះមួយដែលស្ថិតនៅចំកណ្តាលសមុទ្រដូននោះដែរ។ ម៉្យាងវិញទៀតមាមព្រៃឈើដុះព័ទ្ធជុំវិញមានពណ៌បៃតងខៀវស្រងាត់អមទៅដោយសំលេងរ៉ៃយំរន្តំនារដូវស្លឹកឈើលាស់។ មិនត្រឹមតែប៉ុណ្ណោះមានប្រជាជនដែលរស់នៅក្នុងតំបន់នោះជាពិសេសប្រជាជនដែលរស់នៅជុំវិញជើងភ្នំដានេះតែម្ដង ដែលមានភាពរួសរាយរាក់ទាក់ចំពោះបណ្ដាភ្ញៀវទេសចរ ដែលបានចូលទៅ ទស្សនាតំបន់នោះតែម្ដង<ref>សៀវភៅ តំបន់ទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា បោះពុម្ពលើកទី២ ឆ្នាំ២០១៥ ដោយលោក កែវ ភួង ទំព័រទី៥៥-៥៧។</ref>។ ប្រាសាទភ្នំដាមានទីតាំងស្ថិតនៅក្នុងរាជធានីនរវរនគរ និងមានឈ្មោះជាភាសាចិនណាហ្វូណា<ref>សៀវភៅ សិក្សាសង្គមថ្នាក់ទី១០ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០១៧ ទំព័រទី១៣១</ref>។
 
== ប្រវត្តិប្រាសាទ ==
ប្រាសាទភ្នំដាស្ថាបនាលើភ្នំតូចមួយក្នុងសតវត្សទី៦ ប្រហែលដោយព្រះមហាក្សត្រខ្មែរ ដែលគ្រងរាជ្យនៅចុងសម័យនគរភ្នំគឺ[[ព្រះបាទរុទ្រវរ្ម័ន]]តាមការបញ្ជាក់របស់លោក មីប្រីណូ ជាបុរាណវិទូជនជាតិបារាំង។ ប្រាសាទនេះធ្វើអំពីថ្មបាយក្រៀម ឥដ្ឋ និងថ្មភក់ ពុំមានកំពែងព័ន្ធជុំវិញទេ ហើយបែរមុខទៅទិសខាងជើង កំពូលប្រាសាទត្រូវបានបាក់បែកមួយផ្នែកធំ ចំណែកផ្តែរដែលជាចម្លាក់ពីរឿងកូរសមុទ្រទឹកដោះក៏ត្រូវបានបាក់ជាពីផ្នែក និងផ្នែកមួយទៀតបង្ហាញពីព្រះវិស្ណុកំពុងផ្ទំនៅលើនាគអានន្ត។ ប្រាសាទភ្នំដាមានរាងជាការ៉េ ដែលមានទំហំ ១២ម៉ែត្រគុណ១២ម៉ែត្រ កម្ពស់១៨ម៉ែត្រមានទ្វារបួន ទ្វារពិតមានចំនួនមួយនៅទិសខាងជើង និងទ្វារបញ្ឆោតបី។ តាមរយៈលោក ប្រាក់ សុវណ្ណារ៉ា អ្នកបុរាណវិទូជនជាតិខ្មែរ មកពីក្រសួងវិចិត្រ សិល្បៈ បានធ្វើការសិក្សាស្រាវជ្រាវថា ប្រាសាទភ្នំដា ជាប្រាសាទដែលបានស្ថាបនាឡើងជាលើកទី២ទៅលើប្រាង្គប្រាសាទចាស់ ដែលប្រាសាទចាស់ពីមុនសង់អំពីឥដ្ឋ ប្រាសាទនៅពេលបច្ចុប្បន្នជាប្រាសាទកសាងនៅ[[សម័យអង្គរ]]ដែលកសាងក្នុងរាជកាលរបស់[[ព្រះបាទសូរ្យវរ្ម័នទី១]] ដោយផ្នែកខាងក្រោមនៃប្រាសាទជាថ្មបាយក្រៀមត្រូវបានកសាងនៅសម័យអង្គរ នៅសតវត្សទី១១ ចំណែកផ្នែកខាងលើជាសំណង់ឥដ្ឋជាឥដ្ឋដែលបានសល់ប្រាសាទចាស់ ដែលបានយកមកកែច្នៃឡើងវិញ រីឯហោជាងមានរចនាបទឃ្លាំងចូលបាពួន ចំណែកសសរពេជ្រមាននៅសល់មួយ និងនៅមួយចំហែងទៀតត្រូវបានបារាំងយកទៅដាក់នៅសារមន្ទីរគីម៉េក្នុងប្រទេសបារាំង សសរពេជ្រមានស្ថិតនៅក្នុងសម័យអង្គរសតវត្សទី១១។ ផ្តែរនៅប្រាសាទភ្នំដាមានចំនួនពីរ ដែលផ្តែរនៅក្នុងប្រាសាទមួយចំហែង ដែលនៅសល់គឺនិយាយពីរឿងកូរសមុទ្រទឹកដោះ និងផ្តែរដដែលមួយចំហែងទៀតត្រូវបានបារាំងយកទៅតម្កល់នៅសារមន្ទីរគីម៉េប្រទេសបារាំងដែរ ចំណែកផ្តែរមួយទៀតដែលនិយាយពីរឿងព្រះវិស្ណុផ្ទុំលើនាគអានន្តត្រូវបានយកទៅតម្កល់នៅក្នុងសារមន្ទីរអង្គរបូរីនៅក្នុងទីរួមខេត្តតាកែវ។ ម្យ៉ាងទៀតផ្តែរមានជារឿងកូរសមុទ្រទឹកជាផ្តែររបស់ប្រាសាទថ្មី ដែលកសាងនៅសតវត្សទី១១ ចំណែកផ្តែរដែលមានជារឿងព្រះវិស្ណុផ្តុំលើនាគអានន្តជាផ្តែរប្រាសាទចាស់នៅសតវត្សទី៦។ តាមការសិក្សាស្រាវជ្រាវបានសន្និដ្ឋានថានៅក្នុងបរិវេណនៅជិតប្រាសាទនិងតំបន់មានប្រាង្គប្រាសាទមិនតិចជាងដប់នោះឡើយ ដែលមានកាលបរិច្ឆេទកសាងក្នុងអំឡុងសតវត្សទី៦ និងសតវត្សី៧នៃគ.សក្នុងអាណាចក្រភ្នំ ប៉ុន្តែពុំមានប្រាង្គប្រាសាទមួយណាបានគង់វង្សល្អនោះឡើយ។ នៅក្នុងរវាងឆ្នាំ១៩៣០ ក្រុមអ្នកស្រាវជ្រាវបារាំងបានធ្វើការរុករកនៅក្នុងប្រាសាទដោយបានជួបប្រទះនូវរូបចម្លាក់ជាច្រើន ហើយរូបចម្លាក់មួយចំនួនបានដឹកយកទៅប្រទេសបារាំង តួយ៉ាងដូចជា ព្រះហរិហរៈជាដើម ម្យ៉ាងទៀយនៅឆ្នាំ១៩៣៥ ធ្វើការសិក្សាស្រាវតាមបែបបុរាណបានរកឃើញរូប ព្រះរាម ព្រះនរាយណ៍ និងព្រះពលរាម ហើយបានយកមកតម្កល់ទុកក្នុងសារមន្ទីរជាតិភ្នំពេញ<ref>ការស្រាវជ្រាវតាមរយៈវីឌីអូរបស់ក្រសួងវិចិត្រ សិល្បៈ</ref>។