ធម្មរាជាទី១៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
Reference from National Library of Netherland
Reverted 1 edit by ឃុនដេត007 (talk) (TwinkleGlobal)
ស្លាក: មិនធ្វើវិញ Reverted
បន្ទាត់ទី១៖
{{Infobox monarch
{| class="infobox" style="width:1em;"
| name =ធម្មរាជាទី១
|- style="text-align:center;"
| title =[[ព្រះបាទ]]
|style="background: #0B6623;" colspan="2"|<p style="font-family:Khmer OS muol pali; font-size: 15pt; color: #FFFFFF; text-shadow: 0px 0px yellow;> ធម្មរាជាទី១ </p>
| image =
|- style="text-align:center;"
| imgw =
| colspan="2" |[[File:Royal Standard of Cambodia (Pre-1993).svg|250px]]
| caption = កាលព្រះបាទស្រីធម្មរាជា ស្ដេចចេញបង្ក្រាបកលិយុគ (គំនូរនេះគូរពីគ.ស ១៨៧៩)
|- style="text-align:center;"
| reign = គ.ស ១៤៧៨-១៥០៤
|style="background: #ABCDEF;" colspan="5" |
| coronation =
|- style="background: #f1f5fc;"
| full name = ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះធម្មរាជា មហាចក្រពត្រាធិរាជ
|- style="vertical-align:center;"
| predecessor = [[ស្រីរាជា]] និង [[ស្រីសុរិយោទ័យទី២]]
|'''រជ្ជកាល'''
| successor = [[ឝ្រីឝៅគន្ធបទ]]
| ១៣៧៣-១៣៨៥
| spouse = សម្ដេចព្រះភគវតី សេរីទេពទេវី នារីចក្រពត្តិុ, ព្រះមែយ្យ[[ទេពបុប្ផា]]
[[ចក្រភពខ្មែរ]]
| issue = ចៅពញា[[ឝ្រីឝៅគន្ធបទ|ដំខាត់រាជា]] ចៅពញា[[ចន្ទរាជា]] ព្រះអង្គ[[រតនមាលី]]
|- style="vertical-align:center;"
| royal house = [[ធម្មរាជា]]
|'''គ្រងរាជ'''
| dynasty =[[អង្គជ័យ]]
|​១៣៧៣
| father = [[ស្រីសុរិយោពណ៌ទី២]]
|- style="vertical-align:center;"
| mother = អ្នកម្នាង[[ស៊ីសៈងាម]]
|'''រាជសម័យ'''
| birth_date = គ.ស ១៤៥២
| ចុងសម័យកាលអង្គរ
| birth_place = [[ចតុម្មុខ]]
|- style="vertical-align:center;"
| death_date =
|'''ព្រះនាមពេញ'''
| death_place = [[ក្រុងចតុមុខ]]
|​​​ព្រះរាជឱង្ការ ព្រះធម្មាសោករាជ
| date of burial = ១៥០៤
|- style="vertical-align:center;"
| place of burial = [[ក្រុងចតុមុខ]]
|'''មរណៈនាម'''
|}}
| មិនមានកំណត់ត្រា
|- style="vertical-align:center;"
|'''ក្សត្រមុន'''
| [[បរមរាមាទី១]]
|- style="vertical-align:center;"
|'''រាជបន្ត'''
| [[បរមរាជាទី១]]
|- style="vertical-align:center;"
|'''សន្តិវង្ស'''
| រាជវង្ស​អង្គរ
|- style="vertical-align:center;"
|'''ប្រសូត្រ'''
| មិនមានកំណត់ត្រា
|- style="vertical-align:center;"
|'''បុត្រ'''
|ពញ្ញាកែវ, ពញ្ញាទ័យ, [[ពញ្ញាយ៉ាត]]
|- style="vertical-align:center;"
|'''ចូលទីវង្គត់'''
| ១៣៨៥
|- style="vertical-align:center;"
|'''ជំនឿសាសនា'''
|[[ពុទ្ធសាសនា]] និង [[ព្រហ្មញ្ញ​សាសនា]] <br/> ជំនឿ​លើពពួកទេវតា
|}
 
ព្រះបាទស្រី'''ធម្មរាជាទី១''' (គ.ស ១៤៥២-១៥០៤) រជ្ជកាល (គ.ស ១៤៧៨-១៥០៤)
'''ធម្មរាជាទី១''' ([[អង់គ្លេស]]: Dhamma Reachea I) (ប្រ.ស|គ.ស ០០០០-១៣៨៥) រជ្ជកាលគ្រងរាជ (គ.ស ១៣៧៣-១៣៨៥) ព្រះអង្គជាព្រះរាជបុត្រទី២ របស់ [[ស្រីសុរិយោវង្ស|ព្រះស្រីសុរិយោវង្ស]] ទ្រង់ឡើងសោយរាជសម្បត្តិក្នុងឆ្នាំឆ្លូវ បញ្ចស័ក ព.សករាជ ១៩១៦ ត្រូវនិង គ.សករាជ ១៣៧៣ ត្រូវនិង មហាសករាជ ១២៩៥ ទ្រង់មានព្រះនាមហៅថា '''"ព្រះរាជឱង្ការ ព្រះធម្មាសោករាជ"''' ទ្រង់បានឡើងសោយរាជបន្តពីព្រះជេស្ឋា (បង) របស់ខ្លួនគឺ [[បរមរាមាទី១|ព្រះបរមរាមាទី១]] រហូតដល់សៀមលើកទ័ពវាយប្រហាររាជធានីអង្គរជាលើកទី២ ក្នុងឆ្នាំ ១៣៨៥ នៃគ.សករាជ ។<ref> Société asiatique (1871) [https://books.google.com/books/about/Journal_asiatique_ou_Recueil_de_memoires.html?id=Q5nj-DPLAGAC Journal asiatique, ou Recueil de memoires, d'extraits et de notices relatifs a l'histoire, a la philosophie, aux langues et la litterature des peuples orientaux], Publisher: Imprimerie royale, Original from Sapienza University of Rome (Biblioteca di Studi Orientali) </ref>
ព្រះធម្មរាជា ឡើងសោយរាជសម្បត្តិក្នុងឆ្នាំច សំរឹទ្ធិស័ក ព.ស ២០២២ - គ.ស. ១៤៧៨​ - ម.ស. ១៤០០-ច.ស. ៨៤០ ក្នុងជន្មាយុ២៦ឆ្នាំ ទ្រង់ព្រះនាមជា '''ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះធម្មរាជា មហាចក្រពត្រាធិរាជ'''។ ព្រះអង្គលើកព្រះវង្សក្សត្រីឡើងជាអគ្គមហេសី ទ្រង់ព្រះនាមជា '''សម្ដេចព្រះភគវតី សេរីទេពទេវី នារីចក្រពត្តិ'''។ ទ្រង់ប្រោសព្រះរាជទាន ព្រះរាជវង្សានុវង្ស ស្នំ រក្សាឲ្យមានយសសក្ដិ តាម[[ឋានានុរូប]] ដោយសមគួរ ទាំងប្រុសទាំងស្រី។ ក្នុងឆ្នាំនោះ មានអព្ភូតហេតុបង្កើតជាអស្ចារ្យណាស់ គឺកំរើក[[ផែនដី]]ជាង ៥ ម៉ោង។
==ប្រវត្តិ==
===ការឆ្លៀតឱកាស===
ព្រះបាទ[[សម្ដេច]] ព្រះស្រីរាជា ស្ដេចបានទ្រង់ជ្រាបថា : សម្ដេចព្រះធម្មរាជា ប្រែព្រះទ័យក្បត់ ឡើងសោយរាជ្យហើយ ស្ដេចខ្ញាល់ណាស់។ ស្ដេចត្រាស់ឲ្យលើកទ័ព ទៅវាយក្រុងភ្នំពេញ។ ប៉ុន្តែលុះទ្រង់ជ្រាបថា: សម្ដេចព្រះ[[ស្រីសុរិយោទ័យទី២|សុរិយោទ័យ]] ស្ដេចចាត់កងទ័ព ឲ្យទៅសង្កត់[[ខេត្តទន្លេរពៅ|ខេត្តស្ទឹងត្រែង]] [[ខេត្តកំពង់សៀម|កំពង់សៀម]] ហើយទើបទ្រង់ឲ្យឈប់ខាន លើកទ័ពទៅវាយ[[ស្រុកភ្នំពេញ]]វិញ ហើយព្រះអង្គឲ្យលើកទ័ព ឡើងទៅខែត្រត្រើយខាងកើត ដើម្បីតាំងរក្សា [[ខែត្រស្ទឹងត្រែង]] កំពង់សៀម នឹងធ្វើសង្គ្រាមទល់នឹងព្រះស្រីសុរិយោទ័យវិញ។ ស្ដេចទាំងពីរព្រះអង្គ លើកច្បាំងគ្នាគ្រានោះជាច្រើនក្ដារ តែមិនចាញ់មិនឈ្នះសោះ។ លុះដល់ខែពិសាខ ឆ្នាំ[[កុរ]] [[ឯកស័ក]] ព.ស. ២០២៣-គ.ស. ១៤៧៩ - ម.ស. ១៤០១-ច.ស. ៨៤១ ភ្លៀងធ្លាក់រឿយៗ ច្បាំងមិនកើត ទើបព្រះស្រីរាជា និងព្រះស្រីសុរិយោទ័យ ស្ដេចថយទ័ពបញ្ឈប់ពលឲ្យធ្វើស្រែទាំងសងខាង។
 
ផែនដីគ្រានោះបែកជា ៣ ភាគ ស្ដេចទាំង៣ព្រះអង្គពុំព្រមចំណុះគ្នាទៅវិញទៅមកសោះ។ ស្ដេចធ្វើសឹកសង្គ្រាមនឹងគ្នា គឺពីឆ្នាំវកអដ្ឋស័ក រៀងមកដល់ឆ្នាំម្សាញ់ [[បញ្ចស័ក]] ត្រូវជា១០ឆ្នាំ រេហ៍ពលរាស្ត្រប្រជា ស្លុតស្លាប់អស់ជាច្រើននាក់។ កងទ័ពទាំងសងខាងក៏ញញើតថ្វីដៃគ្នាទៅវិញទៅមកទើបស្ដេចឲ្យបញ្ឈប់[[សង្គ្រាម]] ទ្រង់នៅស្ងៀមរក្សាព្រះរាជអាណាខែត្ររបស់ព្រះអង្គ គ្រប់ព្រះអង្គ។
== សៀមវាយប្រហារក្រុងអង្គរ ៧ខែ ==
'''Siam attacks Angkor city seven months'''
 
ក្នុងឆ្នាំកុរ ឯកស័ក ព.ស. ២០២៣ - គ.ស. ១៤៧៩ សម្ដេចព្រះមហេសី នៃ ព្រះបាទសម្ដេចព្រះធម្មរាជា ព្រះអង្គសម្ភពព្រះរាជបុត្រាមួយព្រះអង្គ ទ្រង់ព្រះនាមថា ព្រះ[[ចៅពញា]][[ឝ្រីឝៅគន្ធបទ|ដំខាត់រាជា]]។ ស្ដេចគង់នៅជាសុខរៀងមក។
ក្នុងឆ្នាំដែល ធម្មរាជាទី១ ឡើងគ្រងរាជ សៀមបានវាយ យកបណ្ដារស្រុកភាគខាងលិច បានជាបន្តបន្ទាប់ រហូតដល់ក្នុងឆ្នាំ ១៣៨៥ ស្ដេចសៀមនាម ចៅបរមរាជា បានចាត់ឱ្យ "ពញ្ញាព្រែក" ដែលជាបុត្ររបស់ខ្លួន លើកទ័ព ១០០,០០០ (១សែននាក់) និង ប្រើប្រាសដំរីចម្បាំង ៣៦០ ក្បាល ហើយបានបំពាក់កាំភ្លើងធំ នៅពីលើខ្នងដំរីផងដែរ បូករួមជាមួយនិង រទេះសឹកចម្បាំង ៥ពាន់គ្រឿង វាយប្រហារចូលក្រុងអង្គរ គ្រានោះ ដោយសារតែជញ្ជាំងក្រុងអង្គរពីមុនខូតខាតស្ទើរទាំងស្រុង ធម្មរាជាទី១ ក៏ចាត់ឱ្យលោក មហាឧបរាជ ចៅហ៊្វាលោហៈ សង់ជញ្ជាំងក្រុងអង្គរឡើងវិញ ធ្វើពីឬស្សីកម្ពស់ ២២ហត្ថ ដោយស្មើនិងកម្ពស់ ១១ម៉ែត្រ និង ប្រមូលកងទ័ព ចំនួន ៨០,០០០ (៨មុឺននាក់) ជាមួយនិង ដំរីចម្បាំង ២៤០ ក្បាល នៅចាំការពារក្រុងអង្គរ ។ មេទ័ពសៀម ពញ្ញាព្រែក បានលើកទ័ព ព័ទ្ធជុំវិញក្រុងអង្គរទាំង ៤ទិស និងបានបញ្ជារឱ្យកងទ័ពដាក់ជណ្ដើរឬស្សី ឡើងវាយប្រហារចូលក្រុងអង្គរ និង បានប្រើឈើធំស្រួចរុញបំបុកទ្វារក្រុងអង្គរទាំង ៤ច្រក ដោយសារតែទ្វារក្រុងអង្គរធ្វើពីបន្ទះដែក លាយសំរិទ្ធ ទើបកងទ័ពសៀមពិបាកវាយសម្រុកចូល ។ ក្នុងពេលដែលទ័ពសៀម វាយសម្រុកចូល ធម្មរាជាទី១ បានចាត់ឱ្យ ពញ្ញាកែវ ការពារច្រកទ្វារខាងលិច ពញ្ញាទ័យ ការពារច្រកទ្វារខាងជើង [[ពញ្ញាយ៉ាត]] ការពារច្រកទ្វារខាងត្បូង និង ចៅហ៊្វាលោហៈ ការពារច្រកទ្វារខាងកើត ទ័ពសៀមវាយសម្រុកចូល ដោយការឡើងជណ្ដើរឬស្សី ក៏ត្រូវទ័ពខ្មែរបាញ់ព្រួញធ្លាក់ស្លាប់អស់ច្រើន សម្លេងកាំភ្លើងធំបាញ់ប្រហារគ្នាទៅមក លាន់លឺពេញសមរភូមិអង្គរ ដោយកាំភ្លើងធំខ្មែរនៅទីខ្ពស់ ហើយមានព្រៀបជាងបានបាញ់បំបែកទ័ពសៀមខ្ចាត់ខ្ចាយជាបន្តបន្ទាប់ សៀមបានវាយឡោមព័ទ្ធក្រុងអង្គរអស់រយៈពេល៧ខែ តែនៅតែមិនអាចបំបែកក្រុងអង្គរបាន ទើបពញ្ញាព្រែក ផ្ញើសំបុត្រទៅបិតាខ្លួន ចៅបរមរាជា ឱ្យរកយុទ្ធសាស្ត្រវាយបំបែកក្រុងអង្គរជាបន្តទៀត ។ <ref> Société Asiatique (1871) [https://books.google.com/books/about/Journal_asiatique_ou_recueil_de_m%C3%A9moire.html?id=ewFUAAAAcAAJ Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99], Publisher: Dondey-Dupré, Original from National Library of the Netherlands </ref>
 
ឯព្រះបាទសម្ដេចស្រីរាជានោះ អ្នកព្រះ[[បរមចន្ទារពិសេស]]សម្ភព ព្រះរាជបុត្រាមួយព្រះអង្គ ទ្រង់ព្រះនាមចៅ[[ឱកញាឱង|ពញាអុងរាជា]] ក្នុងឆ្នាំ[[ជូត]] [[ទោស័ក]]។ លុះដល់ឆ្នាំកុរ ឯកស័កក្រោយដែលបានធ្វើសង្គ្រាម ៣ ឆ្នាំហើយនោះព្រះបាទសម្ដេចព្រះ[[ស្រីរាជា]] ស្ដេចត្រាស់បង្គាប់ឲ្យតទូក កេណ្ឌរេហ៍ពល ហ្វឹកហ្វឺនហាត់សេនាទាហានប្រុងប្រៀប[[ស្បៀង]][[អាហារ]] [[គ្រឿងសស្ត្រាវុធ]] នឹងលើកទ័ពទៅវាយសម្ដេចព្រះស្រីសុរិយោទ័យម្ដងទៀត។ លុះសូរេចហើយ ស្ដេចលើក[[យោធា]]ទាហានឆ្លងទៅច្បាំងគ្នា ទាំងទ័ពទឹក ទ័ពគោកបោះបាញ់ ចាក់កាប់សំលាប់គ្នា ជាច្រើន[[ក្ដារ]] តែពុំទាន់ចាញ់ឈ្នះរាងចាលម្ខាងៗឡើយ។
== ជ័យជំនះសៀម មកលើក្រុងអង្គរ ==
'''Siamese victory over Angkor city'''
 
ព្រះបាទសម្ដេច ព្រះធម្មរាជា កាលទ្រង់ជ្រាបថា : ស្ដេចទាំងពីរព្រះអង្គ ទិសខាងកើតច្បាំងគ្នាទៀតហើយ ទើបទ្រង់ត្រាស់ឲ្យនាយកងទ័ព កេណ្ឌរេហ៍ពលលើកទៅត្រួតត្រា រក្សាព្រះរាជអាណាខេត្តកុំឲ្យកងទ័ពខាងកើត និង ខាងជើងចូលមកធ្វើវឹកវរក្នុងព្រះ[[អាណាខេត្ត]]ព្រះអង្គបានឡើយ។
ខណៈពេលដែលកងទ័ពសៀមមិនអាចវាយចូលក្រុងអង្គរបាន ស្ដេចសៀម បានប្រើកលល្បិចមួយ ដោយឱ្យ ពញ្ញាព្រែក បញ្ជូនចារកម្ម ៦នាក់ ចូលបន្លំជាកងទ័ពខ្មែរ និង បានឡើងទៅបង្ខូច កាំភ្លើងធំអស់ជាច្រើន ដែលដាក់បម្រុងនៅលើកំពែងក្រុង ក្រោយពេលដែលបង្ខូចកាំភ្លើងធំរួចរាល់ ចារកម្មទាំង ៦នាក់នោះ បានផ្ញើរសំបុត្រតាមព្រាបនាំសារ ឱ្យពញ្ញាព្រែក លើកទ័ពវាយចូលក្រុងអង្គរ រួចបក្សពួកខ្លួននិងលួចបើកទ្វារក្រុងអង្គរផ្នែកខាងលិចនៅយប់នេះ ក្នុងពេលច្បាំងគ្នា កាំភ្លើងធំមួយចំនួនបាញ់មិនចេញនោះទេ ក្រោយមក ចារកម្មទាំង៦ បានបើកទ្វារក្រុងអង្គរខាងលិច ពញ្ញាព្រែក ក៏លើកទ័ពចូលតាមច្រកទ្វារខាងលិច ច្បាំងធ្វើឃាតពញ្ញាកែវ នៅពេលនោះ ចៅហ៊្វាលោហៈ លឺដំណឹងថាទ័ពសៀមវាយបែកទ្វារខាងលិច ក៏ចេញពីទ្វារខាងកើត វាយសម្រុកចេញ ទៅការពារ ពញ្ញាយ៉ាត នាំរត់ចេញពីក្រុងអង្គរតាមច្រកទ្វារខាងត្បូង ក៏ប្រទះនិងទ័ពដំរីសៀម ក៏ដឹកនាំទ័ពដំរីខ្មែរ ទៅប្រជល់និងទ័ពដំរីសៀម វាយសម្រុកឱ្យពញ្ញាយ៉ាត រត់គេចខ្លួនបាននៅពេលនោះ រីឯចៅហ៊្វាលោហៈ ក៏ស្លាប់ក្នុងសមរភូមិអង្គរនាពេលនោះ បូករួមទាំង ធម្មរាជាទី១ និង បុត្រទាំង២អង្គទៀតផងដែរ នៅទីបំផុតសៀមវាយបែកក្រុងអង្គរក្នុងឆ្នាំ ១៣៨៥ នៃគ.សករាជ ពញ្ញាព្រែក ដែលជាបុត្រស្ដេចសៀម បានដាក់ឱ្យត្រួតត្រាក្រុងអង្គរ ហើយពញ្ញាព្រែក បានប្រកាសសោយរាជ្យ និងបានប្ដូរឈោះថ្មីហៅថា "ឥន្ទរាជា" (Indra Rachha) និងបានសោយរាជនៅក្រុងអង្គរអស់រយៈពេល ៣ឆ្នាំ ទើបពញ្ញាយ៉ាត លើកទ័ពមកបណ្ដេញសៀមចេញពីក្រុងអង្គរក្នុងឆ្នាំ ១៣៨៨ នៃគ.សករាជ ហើយជាពេលដែលទ្រង់យាងចាកចោលក្រុងអង្គរ មកតាំងបន្ទាយ នៅតំបន់ "ទួលបាសាន" ស្រុកស្រីសន្ធរ (បច្ចុប្បន្ន:
ខេត្តកំពង់ចាម) ចាប់ពីពេលនោះមក ហើយទ្រង់មានព្រះនាម ក្នុងរាជថា បរមរាជាទី១ ។<ref> Eng Soth, Lim Yan (1969) [https://www.worldcat.org/title/()/oclc/1112074917 Document of the great Khmer man (Khmer royal genealogy)], Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917 </ref>
 
ស្ដេចទាំងពីរព្រះអង្គ ត្រើយខាងកើត និង ខាងជើង ធ្វើសង្គ្រាមនឹងគ្នាពីឆ្នាំវក [[អដ្ឋស័ក]]រៀងមកដល់ឆ្នាំ[[ម្សាញ់]] [[បញ្ចស័ក]] ត្រូវជា ១០ឆ្នាំ អស់អាណាប្រជានុរាស្ត្រវិនាស ដោយច្បាំង និងដោយជំងឺដំកាត់ជាច្រើន។ ទើបព្រះបាទសម្ដេចធម្មរាជា ព្រះអង្គយល់ថា ប្រទេសកើតកោលាហលខ្លាំងណាស់សង្គ្រាមក៏រឹតតែខ្លាំងឡើង [[ចោរខ្មួញ]] ក៏កំរើក[[ថ្លើម]]ធំ ប្លន់កាប់ចាក់សំលាប់គ្នាគ្រប់ស្រុកគ្រប់ដំបន់។ ទ្រង់មានព្រះរាជហឫទ័យ ព្រះមហាករុណា អាណិតអាណាប្រជានុរាស្ត្រពន់ប្រមាណ ទើបទ្រង់តែងព្រះសុភអក្សរ ឲ្យ[[ព្រះតេជៈ]]អញ្ជើញយកសុភអក្សរនោះចុះទូក ចេញទៅក្រុងទេពបូរី[[នគរអយុធ្យា|ស្រីអយុធ្យា]] នៅឆ្នាំ[[ម្សាញ់]] [[បញ្ចស័ក]] ព.ស. ២០២៩-គ.ស ១៤៨៥-ម.ស ១៤០៧-ច.ស ៨៤៧។ នោះបើគិត[[រាជសម្បត្តិ]] ព្រះមហាក្សត្រទាំង ៣ ព្រះអង្គ ឃើញថា ព្រះបាទសម្ដេចព្រះសេរីរាជាសោយរាជ្យបាន ២០ ឆ្នាំ។ ស្ដេចលើកទ័ពទៅធ្វើសង្គ្រាមនឹងសៀម ហើយត្រឡប់មកវិញ ក្នុងឆ្នាំវក អដ្ឋស័កនេះ ស្ដេចធ្វើសង្គ្រាមនឹងព្រះបាទសម្ដេចព្រះស្រីសុរិយោទ័យ រៀងមកដល់ឆ្នាំ[[ម្សាញ់]] [[សប្តស័ក]]នេះ ១០ ឆ្នាំទៀតត្រូវជា ៣០ ឆ្នាំ។ ស្ដេចគង់នៅក្នុងខែត្រ[[គោកសេះ]] ([[ខែត្របារាយណ៍]]) និង [[ខែត្រកំពង់សៀម]]។
== មើលផងដែរ ==
* [[រាជានិយមកម្ពុជា]]
 
ព្រះបាទស្រីសុរិយោទ័យ សោយរាជ្យពីឆ្នាំរកា [[នពស័ក]]។ ស្ដេចធ្វើសង្គ្រាមនឹង[[ព្រះបិតុលា]] (មាខាងឪពុក) រៀបមកដល់ឆ្នាំ[[ម្សាញ់]] សប្តស័ក នោះត្រូវជា ៥ ឆ្នាំ ស្ដេចគង់នៅ[[ក្រុងបាសាន]] (គឺ[[ស្រុកស្រីសន្ធរ]]ទាំងឆ្វេង ទាំងស្ដាំ ទាំងកណ្ដាលសព្វថ្ងៃនេះ)។
== តំណភ្ជាប់ រជ្ជកាលគ្រងរាជ ==
{{S-start}}
{{S-hou|''(គ.ស ០០០០-១៣៨៥)''}}
{{Succession box|before= [[បរមរាមាទី១]]|title=អាណាចក្រខ្មែរ|years='''១៣៧៣-១៣៨៥'''|after=[[បរមរាជាទី១]]}}
{{S-end}}
 
===សុំអន្តរាគមន៍ពីសៀម===
== ឯកសារយោង ==
ព្រះបាទសម្ដេចព្រះធម្មរាជា ស្ដេចសោយរាជ្យពីឆ្នាំ[[ច]] [[សំរឹទ្ធិស័ក]] រៀងមកដល់ឆ្នាំម្សាញ់ សប្តស័ក ត្រូវជា ៨ ឆ្នាំ ស្ដេចគង់នៅក្រុងចតុម្មុខ ព្រះអង្គឲ្យបោះទ័ពរាំងទប់តែប៉ុណ្ណោះ ពុំបានលើកទៅច្បាំងនឹងខាងណាៗឡើយ។
 
នឹងថ្លែងអំពី [[ព្រះរាជតេជៈរាជទូត]] ដែលអញ្ជើញ[[ព្រះរាជសារ]]នោះវិញ។ លុះទៅដល់ក្រុងទេពបូរីហើយ។ ព្រះរាជតេជៈរាជទូត ក៏ចូលទៅប្ដឹង[[សេនាបតី]] សេនាបតីក៏នាំឡើងក្រាបបង្គំគាល់ ថ្វាយព្រះរាជសារនោះ។ សម្ដេចព្រះចៅចក្រពត្តិឲ្យលាម (បកប្រែ) សារនោះ [[អាល័ក្ស]]ថ្វាយសេចក្ដី ដូចតទៅនេះថា :
'''ព្រះរាជសារព្រះបាទសម្ដេច ស្ដេចព្រះរាជឱង្ការ ព្រះធម្មរាជា រាមាធិបតី សេរីសូរ្យវង្ស តម្រង់មហានគរ ក្រុងកម្ពុជាធិបតី សេរីសោធរ បវរឥន្ទបត្ត កុរុរដ្ឋរាជធានី មន្ទីរលីលាមហាឋាន'''។
 
សូមចំរើនផ្លូវព្រះរាជមេត្រីមក'''សម្ដេចព្រះមហាចក្រពត្តិ រាជវរឫទ្ធិ បរមិន្ទមហិន្ទរាជឫទ្ធីជីវិត រតនជាញជ័យ នៃ ព្រះចៅក្រុងទេពមហានគរ រាជធារាវតី ស្រីអយុធ្យា មហាតិលក''' (សៀមអានថា មហាតិឡុក) '''ពិភពនពរ័តន៍ រាជធានី ឧត្តមមហាឋាន'''។
 
សូមទ្រង់ជ្រាប ដ្បិតក្រុងកម្ពុជា កើតកោលហលក្ដៅក្រហាយ ដល់[[សមណជីព្រាហ្មណ៍]] ទាំងព្រះពុទ្ធសាសនាក៏សៅហ្មង ព្រោះព្រះបាទសម្ដេចព្រះស្រីរាជា ជាព្រះ[[ជេដ្ឋា]] និង សម្ដេចព្រះស្រីសុរិយោទ័យ ជាព្រះ[[ភាគិនេយ្យ]] នៃ យើងស្ដេចកើតវិវាទ ធ្វើសង្គ្រាម និងគ្នាជាយូរយារអង្វែងណាស់ហើយ។
 
ដូច្នេះ សូមទ្រង់តំរង់ផ្លូវព្រះរាជមេត្រី អញ្ជើញលើកព្យូហៈកងទ័ពទៅជួយប្រាបប្រាម ក្រសត្រទាំងពីរព្រះអង្គឲ្យលះលែងបដិបក្សចេញ ដើម្បីឲ្យសមណជីព្រាហ្មណ៍ បណ្ដារាស្ត្រ នឹងបានសេចក្ដីសុខ ដោយព្រះចៅក្រុងសៀមជួយទំនុកបំរុង ព្រះពុទ្ធសាសនានឹងបានរុងរឿងតទៅ។ ព្រះនគរទាំងពីរ ទុកជាផែនដីមួយជាមួយគ្នា បើព្រះនគរខាងណា កើតសឹកសង្គ្រាម ព្រះនគរម្ខាងនឹងលើកទ័ពទៅជួយគ្នាទៅវិញទៅមក ទុកជាព្រះ[[រៀម]] ព្រះ[[អនុជ]] តាមព្រះរាជ[[ប្រវេណី]]។
 
ឥឡូវនេះ យើងព្រះរៀម ឲ្យព្រះរាជតេជៈ ជារាជទូត និង [[ឧបទ្ទត]] និង ឧបទ្ទតនាំចានមាស ៤ [[ចានប្រាក់]] ៤ [[កុយរមាស]] ៤ ភ្លុកដំរីយ៉ាងធំ ៤ ក្បាល [[សំពត់ហូល]] ៤០ [[សូត្រ]] ៤ [[ហាប]] ជារាជ[[បណ្ណាការ]] មកថ្វាយ សម្ដេចព្រះអនុជជាធិរាជ ជាផ្លូវព្រះរាជមេត្រី សូមព្រះចៅទទួលសម្ពន្ធមិត្រ កុំបីឃ្លាត។
 
លុះអាល័ក្ស សូត្រសេចក្ដីព្រះរាជសារចប់ហើយ ព្រះចៅ[[ចក្រពត្តិ]] ទ្រង់ព្រះអំណរណាស់ ស្ដេចត្រាស់សួរថា:
ព្រះរៀមនេះឬ ដែលមានព្រះមាតាជាសៀម? (លោកអ្នកអានប្រហែលជានៅចាំបានថាព្រះមាតារបស់ព្រះស្រីធម្មរាជានោះនាម[[ស៊ីសៈងាម|ស៊ីសាងាម]]ជាតិ[[សៀម]]សុទ្ធ)
ព្រះរាជតេជៈរាជទូត ក្រាបទូលថា៖
 
សូមទ្រង់ព្រះមេត្តាប្រោស សេចក្ដីនេះ ដូចព្រះរាជ[[តំរាស់]]ហើយ។
 
ព្រះចៅចក្រពត្តិ បានទ្រង់ជ្រាបជៀងជាក់ជាវង្ស[[សៀម]] ជាមួយនឹងព្រះអង្គហើយ ព្រះអង្គទុកព្រះទ័យស្និទជាព្រះរៀម ទើបត្រាស់ឲ្យកេណ្ឌកងទ័ព ជើងទឹកទុកបំរុងថ្វាយ។ លុះដល់ខែអស្សុជ ចេញវស្សា ស្ដេចត្រាស់បង្គាប់ឲ្យ[[ចៅពញា]][[យោធានិករ]]ជា[[មេទ័ពជើងទឹក]] ឃុំពលពីរម៉ឺននាក់ (២០ ០០០នាក់) នាំព្រះរាជតេជៈរាជទូតខ្មែរ លើកចូលមកក្រុង[[កម្ពុជាធិបតី]]តាមផ្លូវ[[កំពត]] [[ពាម]] [[បន្ទាយមាស]]។
 
[[ព្រះរាជពង្សាវតារ]]ភាគ៣ ដែលតំកល់នៅព្រះ[[រាជបណ្ណាល័យ]]លេខ គ ៥៣-៣ មានសេចក្ដីដូច្នេះថែមទៀត ស្ដេចសៀមឲ្យប្រែព្រះរាជសារថ្វាយ លុះទ្រង់ជ្រាបសេចក្ដីគ្រប់ប្រការហើយ ទ្រង់ព្រះអំណរណាស់ ដោយមានគំនុំនឹងព្រះស្រីរាជា កាលមកវាយស្រុកសៀម កៀរ[[គ្រួ]]យកទៅជាច្រើន។ ទ្រង់មានបន្ទូលថា: យើងលើកទ័ពទៅគ្រានេះនឹងយកគ្រួយើងមកវិញទាំងអស់។ លុះទ្រង់ព្រះរាជ[[បញ្ជា]][[សេនាបតី]]មន្ត្រីឲ្យប្រមូល[[សេនា]][[ទាហាន]]មក ជួបជុំរៀបជាក្បួនព្យូហៈស្រេច ស្ដេចចាត់[[ពញាយោធា]]ជាមេទ័ពជើងទឹក ឲ្យនាំពល៣០០០នាក់ ចុះទូកជាមួយនិង[[ព្រះរាជតេជៈរាជទូត]]ខ្មែរចេញមកក្រុង[[កម្ពុជាធិបតី]] ទូលសម្ដេចព្រះធម្មរាជា សូមទ្រង់ជ្រាបជាមុន។
 
លុះដល់ថ្ងៃ[[អាទិត្យ]] ៦ [[កើត]] ខែ[[បុស្ស]] ឆ្នាំ[[ម្សាញ់]] [[បញ្ចស័ក]] ព.ស. ២០២៩ គ.ស. ១៤៨៥ ម.ស. ១៤០៧ ច.ស. ៨៤៧ វេលាព្រឹកម៉ោង ២ (ម៉ោងបុរាណ ត្រូវម៉ោង [[៩]] កន្លះយើងសព្វថ្ងៃនេះ) ព្រះចៅ[[ចក្រពត្រាធិរាជ]]ស្ដេចទ្រង់គ្រឿងសង្គ្រាមយុទ្ធ ឡើងគង់ព្រះទីនាំង[[គជេន្ទ្រ]]ប្លាយមង្គលចក្រពត្តិ កំពស់ប្រាំ[[ហត្ថ]]មួយ[[ចំអាម]] ទើបស្ដេចឲ្យចៅពញា[[មហាសេនាសមុហៈក្រឡាហោម]]ជាមេទ័ព ចៅពញា[[ចក្រី]] ឧកញ៉ា[[ព្រះឃ្លាំងធិបតី]] ជាប៉ែកឆ្វេង ប៉ែកស្ដាំ លើកទ័ពជើងគោក មកប្រទេសកម្ពុជា[[មហានគរ]] តាមផ្លូវ[[បាត់ដំបង]]។
 
ឯព្រះ[[រាជតេជៈ]]ជារាជទូត កាលនាំទ័ពជើងទឹក តាមផ្លូវ[[កំពត]] រហូតមកដល់[[ភ្នំពេញ]]ហើយ អ្នកក៏ចូលក្រាបថ្វាយបង្គំគាល់ ទូកតាមសេចក្ដី ដែលព្រះចៅចក្រពត្តិ យកព្រះទ័យទុកដាក់ លើកទ័ពមកនោះគ្រប់ប្រការ។ ព្រះបាទសម្ដេច ព្រះធម្មរាជា កាលទ្រង់បានជ្រាបហើយ ក៏ចាត់[[ស្បៀង]][[លៀង]]កងទ័ពស្រេច ទើបស្ដេចឲ្យសេនាបតីតាំងព្យូហៈទ័ព និងលើកទៅប្រសប់ (គឺលើកទៅជួប) នឹងទ័ព[[សៀម]]ខាងជើងគោក។ ខណៈនោះ ស្ដេចទ្រង់គ្រឿងរាជរណរង្គយុទ្ធ ស្រេចហើយស្ដេចឡើងគង់ព្រះទីនាំង[[ហត្ថី]] ចងគ្រឿង[[គជាហរណៈ]] បាំងនូវព្រះ[[បរមស្វេតច្ឆ័ត្រ]]ឆើតឆាយ ដោយនូវអភិរមសែនត្វាន ទង់ជ័យប្រពៃរន្ទាល ច្រាលឆ្អៅគ្រប់កងគជសារ [[អស្សាពាជី]] យោធីព្រៀងព្រម មកស្ថិតចាំស្ដេចនៅ ព្រះលានជ័យ។ លុះបានពិជ័យឫក្សល្អហើយ [[ហោរា]]ក៏គោះគងទូងស្គរ អ្នកមុខអ្នកការ ក៏ប្រគំរងំដោយនូវតូរ្យតន្ត្រីយ៍ ភ្លែភ្លៀវលេងស្គរជ័យ ល្វាសល្វៃព្យូហៈ ទ័ពចេញចាកព្រះមហានគរទៅ[[ឧត្តរទិស]]។ ស្ដេចព្រះរាជដំណើរទៅដល់[[ខែត្រអម្រាគគីរិន្តបូណ៌]] ([[ស្រុកបរិបូណ៌]]សព្វថ្ងៃនេះ) ស្ដេចបញ្ឈប់កងទ័ព ធ្វើទីប្រថាប់សំរាប់[[ក្រសត្រ]]ជាពីរឋាន។
 
តទៅនេះសេចក្ដីក្នុងសាស្ត្រា[[វត្តកំពង់ត្រឡាចក្រោម]] ព្រះចៅចក្រពត្តិ ស្ដេចលើកយោធាសៀម តាមផ្លូវ[[បាត់ដំបង]] [[ពោធិ៍សាត់]] [[ក្រុងខ្លុង]] ចូលមកដល់ខែត្រអម្រាគគីរិន្តបូរណ៌ ជួបនឹងសម្ដេចព្រះធម្មរាជាស្ដេចសៀមទទួលព្រះអង្គដោយផ្លូវ ព្រះរាជមេត្រីយ៉ាងធំ សមនឹងព្រះសិរីយស ព្រះមហាក្សត្ររួមមហាស្វេតច្ឆ័ត្រ។ លំដាប់នោះ ទ្រង់ព្រះតំរិះពីការសង្គ្រាមស្រេចហើយ ស្ដេចទាំងពីរព្រះអង្គ ទុកព្រះទ័យសោមនស្សគ្មានរង្គាសទាំងសងខាង។ ស្ដេចធម្មរាជាសម្ដេចត្រាស់ហៅព្រះចៅចក្រពត្តិថា ព្រះអនុជ ខាងព្រះចៅត្រាស់ហៅមកវិញថា ព្រះ[[រៀម]]។
 
លុះណាត់ការសង្គ្រាមស្រេច ស្ដេចទាំងពីរព្រះអង្គ ក៏លើកទ័ពខ្មែរទ័ពសៀមឆ្លងទៅត្រើយខាងកើត ចោមបន្ទាយសម្ដេចព្រះ[[ស្រីរាជា]]។
 
===ឧបាយចាប់ព្រះញាតិវង្ស===
សម្ដេចសិរីរាជា ក្នុងគ្រានោះ កំពុងគង់ប្រថាប់ នៅ[[ខែត្រកំពង់សៀម]]។ លុះព្រះអង្គស្ដេចបានជ្រាបហើយថា សម្ដេចព្រះ[[អនុជាធិរាជ]] ឲ្យនៅអន្ទងទ័ពសៀមមកច្បាំងនឹងព្រះអង្គដូច្នេះ ស្ដេចក៏មានព្រះតំរាស់ប្រឹក្សានឹងអស់[[សេនាបតី]] មន្ត្រីជាមេកងទ័ពធំតូចថា: ឥឡូវនេះ មានកងទ័ពសៀមខ្មែរលើកមកថែមទៀត ដូច្នេះអស់អ្នករាល់គ្នាយល់ដូចម្ដេច?
 
ខណៈនោះ សម្ដេច[[ចៅហ្វាទឡ្ហៈ]]៖ តាមគំនិតរបស់ទូលព្រះបង្គំជាខ្ញុំនោះ ទូលព្រះបង្គំយល់ថា យើងនឹងតនឹងគេពុំបានទេ ដ្បិតយើងធ្វើទ័ពមកជិត ១០ ឆ្នាំហើយ ពលទាហានកំពុងនឿយហត់ ស្បៀងអាហារ[[សស្ត្រាវុធ]] ក៏ស្ដួចស្ដើង។ ចំណែកខាងគេវិញ រេហ៍ពលគេក៏ថ្មោងថ្មី ស្បៀងអាហារសស្ត្រាវុធគេ ក៏បរិបូណ៌។ មិនតែប៉ុណ្ណោះសោត ថែមទាំងសម្ដេចព្រះអនុជ ស្ដេចចូលនឹងគេថែមទៀតផង ដែលជាហេតុឲ្យគេកើត ទៅជាពីរកំលាំង។ យើងមុខជាតតាំងច្បាំងពុំឈ្នះគេឡើយ។
 
ខណៈនោះ ពួកមន្ត្រីខាងសេនាទាហាន ឆ្លើយឡើងថា៖
 
យើងនឹងស្ដីធ្វើអ្វីឲ្យតែវែង ពួកសៀមនោះ វាធ្លាប់តែចាញ់ថ្វីដៃយើងទេ។ ខាងទ័ពខ្មែរខាងលិច (គឺទ័ពព្រះស្រីធម្មរាជា) ក៏សុទ្ធតែថ្មីៗ ពុំដែលចូលច្បាំងសោះ ហេតុដូច្នេះ សូមស្ដេចជាអម្ចាស់ ស្ដេចកុំព្រួយព្រះទ័យឡើយ។ យើងខ្ញុំទូលព្រះបង្គំទាំងអស់គ្នាទទួលអាសាធ្វើការថ្វាយត្រាតែអស់ជីវិតរៀងៗខ្លួន។
 
សម្ដេចព្រះស្រីរាជា បានទ្រង់ព្រះសណ្ដាប់ដូច្នោះហើយ ទ្រង់ព្រះចិន្ដាឈ្វេងយល់ថា: វិស័យជាជាតិទាហាន ចិត្តមនោមានៈ មិនដឹងកំលាំងគេកំលាំងឯងជាធម្មតា (ស្ដេចស្រីរាជាក៏យល់ពីរបៀបក្បួនសឹកដែរ ស្គាល់គេស្គាល់ឯង)។ យើងនឹងស្ដាប់ណាស់ផង ក៏ពុំបាន ទើបទ្រង់ត្រាស់ថា៖
 
អស់អ្នករាល់គ្នា យកចិត្តឈឺឆ្អាល ជួយយករាជអាសាយើងនោះ យើងអរណាស់ហើយ តែការណ៍ម្ដងនេះធ្ងន់ណាស់។ យើងឃើញថា បើយើងតនឹងគេនោះ មុខជាតពុំបានឡើយ យើងមុខជាស្លាប់មិនខាន។ រាស្ត្រប្រជា សេនា ទាហាន រេហ៍ពលគ្មានប្រយោជន៍អ្វីនឹងតស៊ូជាមួយនឹងគេបានទេ។ យើងគួរចុះចូលគេទៅវិញ ជាជាង ព្រោះអាណិតអស់រាស្ត្រប្រជា។ មានព្រះបន្ទូលរួច ស្ដេចត្រាស់ប្រើ ឧកញ៉ា[[យមរាជ]] ១ ឧកញ៉ា[[វាំង]] ១ ឲ្យទៅទូលសម្ដេចព្រះធម្មរាជាថា៖ ព្រះអង្គនឹងលើកលែងសង្គ្រាមយុទ្ធ ដែលបានធ្វើនោះតទៅទៀតហើយ។ សម្ដេចព្រះធម្មរាជា និង ព្រះចៅចក្រពត្តិ កាលទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់ ទើបស្ដេចទាំងពីរព្រះអង្គ ត្រាស់បង្គាប់ឧកញ៉ាទាំងពីរនាក់ ឲ្យទៅអញ្ជើញ ស្ដេចមកជុំទាំង ៣ ព្រះអង្គ នៅថ្ងៃ ៣ កើត ខែ[[មាឃ]] ឆ្នាំ[[ម្សាញ់]] [[សប្តស័ក]]។ ខណៈនោះ ឧកញ៉ាទាំងពីរនាក់ កាលបានឮដូច្នោះហើយ ក៏ត្រេកអរណាស់ ត្រឡប់ទៅក្រាបទូលព្រះសិរីរាជា តាមសេចក្ដីគ្រប់ប្រការ។
 
អស់មុខមន្ត្រីទាំង ៣ កង កាលបានដឹងការណ៍ថា ៖ ក្សត្រទាំង៣ព្រះអង្គជាមេត្រីស្មោះសរត្រេកអរនឹងគ្នា ដោយស្មោះស្ម័គ្រដូច្នោះ ក៏ចាត់ចែងពលទាំងកង ឆ្លងទៅសង់ព្រះ[[ពន្លាជ័យ]] នៅ[[រោងទង]] (សូមអភ័យទោសចុះស្រុកនេះ យើងខ្ញុំមិនស្គាល់ទេ យើងបានស៊ើបសួរអ្នកស្រុកកំពង់ចាមដែរ តែមិនប្រទះនឹងអ្នកស្គាល់សោះ។ ប្រហែលជាគេសរសេរមុនឲ្យឃ្លៀងឃ្លាតឆ្ងាយពេក ឬប្រការយ៉ាងណាក៏មិនដឹង)។ លុះដល់កំណត់គ្រប់ថ្ងៃ ១០ រោច ខែមាឃហើយ ព្រះពន្លាក៏បានសង់រួចស្រេច សម្ដេចព្រះស្រីរាជា សម្ដេចព្រះធម្មរាជា ព្រះចៅចក្រពត្តិ ស្ដេចយាងដោយក្បួនហែយ៉ាងធំ ទៅជួបជុំ ព្រមដោយ[[សេនាបតី]] មុខមន្ត្រី[[ចតុស្ដម្ភ]] ខ្ញុំរាជការតូចធំ បង្គំគាល់ជាយសបរិវារ ពុំកាន់គ្រឿងអាវុធឡើយ។ ព្រះមហាក្សត្រាធិរាជទាំង៣ ព្រះអង្គក៏ទទួលបញ្ឈប់ការសង្គ្រាម តាមព្រះទ័យព្រះអនុជ។ ទើបព្រះចៅចក្រពត្តិ ទូលសម្ដេចព្រះសិរីរាជា៖
ខ្ញុំជាអនុជលើកទ័ពមកទាំងនោះ ព្រោះព្រះរៀម និង ព្រះភាគិនេយ្យ ទ្រង់ធ្វើសង្គ្រាមយូរឆ្នាំមកហើយ ពុំសំរេច។ ដូច្នេះ សូមកុំឲ្យទ្រង់តូចព្រះទ័យឡើយ សូមតាំងព្រះទ័យ ជួយព្រះពុទ្ធសាសនា បំបាត់ទុក្ខប្រជារាស្ត្រឲ្យបាននៅជាសុខក្សេមក្សាន្ត។ ខ្ញុំសុំអញ្ជើញ ស្ដេចទៅគង់[[ក្រុងទេព]]ជាមួយគ្នានឹងខ្ញុំជាព្រះអនុជទៅវិញ សោះរវល់។ ឯ[[ឱកញាឱង|ពញាអុង]]ជាក្មួយនោះ (ព្រះរាជបុត្រព្រះស្រីរាជា) ខ្ញុំសុំជាបុត្រធម៌ នឹងទំនុកបំរុងឲ្យដូចជារាជបុត្របង្កើតរបស់ទូលបង្គំ។ ឯមុខមន្ត្រីបណ្ដាជាខ្ញុំ នឹងចង់ទៅតាមប៉ុន្មានៗ ក៏ទៅតាមស្ម័គ្រចិត្តចុះ។ លុះត្រាស់ប្រាប់រាជការស្រេចហើយស្ដេចត្រឡប់ចូលព្រះពន្លាជ័យវិញ។
 
នាយកងទ័ពសៀម ដែលបានទទួលណាត់ កិច្ចការទាហាននោះ ក៏ឃុំសម្ដេចព្រះស្រីរាជា ពញាអុងរាជា និង ខ្ញុំរាជការក្នុងក្រៅ ទុកហើយទើបឲ្យរាជទូតទៅអញ្ជើញសម្ដេចព្រះស្រីសុរិយោទ័យអំពីត្រើយខាងកើត ដើម្បីឲ្យស្ដេចមកនឹងរៀបចំឲ្យបានសុខសាន្តតាមប្រវេណីរៀងទៅ។
 
សម្ដេចព្រះស្រីសុរិយោទ័យទ្រង់បានជ្រាបថាសៀមចាប់សម្ដេចព្រះបិតុលាបានហើយ ទ្រង់មានព្រះអំណរណាស់។ ស្ដេចត្រាស់ទៅមុខមន្ត្រីថា៖ ព្រះធម្មរាជានេះជាមាយើងមែន តែព្រះជន្មវស្សាតិចជាងយើងទេ បើដូច្នេះ គង់តែព្រះចៅរៀបចំ ឲ្យយើងជាទ្រង់[[រាជ្យ]]ជាមិនខាន។ បើមិនដូច្នោះទេព្រះចៅគង់នឹងបែងផែនដីជាពីរចែកស្មើគ្នាពុំខាន។ បើដូច្នេះគួរតែយើងចូលទៅស្ដាប់ការណ៍មើលសិន។ លុះទ្រង់ព្រះចិន្តាដូច្នេះហើយ ស្ដេចឲ្យលើកកងទ័ពឆ្លងទៅខែត្រសំរោងទងចូលដល់ទៅបានជួបនឹងសម្ដេចព្រះធម្មរាជា និង ព្រះចៅចក្រពត្តិ នៅទីព្រះពន្លាក្រៅបន្ទាយ។ ខណៈនោះ ព្រះចៅចក្រពត្តិ ទ្រង់ត្រាស់នឹងព្រះ[[ស្រីសុរិយោទ័យទី២|ស្រីសុរិយោទ័យ]]ថា៖
 
សម្ដេចព្រះស្រីរាជា និងព្រះអង្គ ជាគូសង្គ្រាមនឹងគ្នា ឥឡូវនេះ យើងនឹងឲ្យតែមួយព្រះអង្គនៅ យកតែមួយព្រះអង្គស្ដេចទៅនេះ ជា[[អយុត្តិធម៌]]ណាស់ ហេតុដូច្នេះ សូមអញ្ជើញព្រះក្មួយ ទៅក្រុងទេព ជាមួយនិងបិតុលាចុះ។
 
ព្រះចៅចក្រពត្តិ ត្រាស់ចប់តែប៉ុណ្ណោះហើយ ក៏ឲ្យទាហានអញ្ជើញ ព្រះស្រីសុរិយោទ័យ ចូលក្នុង[[បន្ទាយ]]។ កងទ័ពទាំងឡើយ ដែលហែហមព្រះអង្គមក នឹងចូលទៅតាមផងពុំបាន ព្រោះទាហានសៀម ដែលកាន់គ្រឿង[[អាវុធ]]គ្រប់គ្នានោះ ឃាត់មិនឲ្យចូល។ ដូច្នេះ ទាហានរបស់ព្រះស្រីសុរិយោទ័យ ក៏ថយមកចាំស្ដាប់ការណ៍នៅខាងក្រៅ។ លុះបានដឹងថាសៀមឃុំព្រះអង្គ នឹងយកស្ដេចទៅស្រុកសៀមហើយ ក៏ទាល់គំនិត ភិតភ័យ ហើយរត់ត្រឡប់ទៅស្រុកវិញអស់។
 
ព្រះបាទសម្ដេចព្រះធម្មរាជា និងព្រះចៅចក្រពត្តិ ស្ដេចលើកទ័ព នាំក្សត្រទាំងពីរព្រះអង្គ ព្រះរាជដំណើរ ត្រឡប់ទៅដល់[[ខែត្រលង្វែក]] រួចហើយព្រះចៅចក្រពត្តិ ស្ដេចថ្វាយបង្គំលា សម្ដេចព្រះធម្មរាជា លើកទ័ពទៅក្រុងទេពបូរីវិញ។
 
ព្រះបាទសម្ដេចព្រះធម្មរាជា ស្ដេចចាត់រាជ[[បណ្ណាការ]] និង [[ស្បៀង]] តាមសមគួរដោយផ្លូវព្រះរាជមេត្រី។ ស្ដេចថ្វាយ[[មកុដ]]មាស យ៉ាង[[ខេមរាប្រទេស]]មួយ [[សង្វារ]]មាសបីខ្សែ ព្រះ[[សុព័ណ៌បាទ]]មាសមួយសំរាប់ [[ស្វេតច្ឆ័ត្រ]]មួយ ព្រះខាន់ដងខ្លីដងមាសស្រោមមាសមួយ ប្រាក់បី[[ហាប]] ដំរីមាន[[ភ្លុក]] ៦ ក្បាល [[សេះ]] ២០០ សូត្រ ១០ ហាប [[ក្របាស់]] ៥ហាប សំពត់ហូល ៣០០ ព្រែកសូត្រ ១០០ ត្បូង រង្គ ៣ ហាប [[ថ្មកែវ]] ២០០ ដុំ និង គ្រួសៀម ដែលសម្ដេចព្រះស្រីរាជាបានកៀរយកមកមុននោះ លើកថ្វាយទៅវិញទាំងអស់។
 
ខណៈនោះ ព្រះចៅចក្រពត្តិ ថ្វាយស្នងវិញគឺ មកុដមាសយ៉ាង[[ស្យាមប្រទេស]]មួយអង្គ ព្រះ[[ពាន]][[មាស]]មួយ ទំរង់ព្រះហស្ថ ឆ្លាក់ជារូប[[គ្រុឌ]]មួយ ព្រះ[[មាលា]]មួយ ព្រះពានមាសទំរង់ព្រះ[[កាញ្ចនការ]]មួយ (ជើងពានទ្រគ្រឿងទ្រង់ធ្វើពីមាសសុទ្ធ) ព្រះពានទ្រព្រះ[[សុភ័គ]] (អក្ខរាវិរុទ្ធនៃពាក្យនេះមិនឃើញមាន) ឆ្លាក់ជារូប[[ទេពប្រណម្យ]]មួយ ព្រះ[[សែង]] (ដាវ) [[ស្រោមមាស]] ដងមាសមួយ [[ស្វេតច្ឆ័ត្រ]]មួយ ព្រះ[[វិកាញ្ចនការ]] (ថាស) មួយព្រះវិកាញ្ចន[[វាំងណយ]] ៥ អង្គ [[សឹង]]ប៉ាក់មាស ទេសស្រុកជ្វា គ្រឿងព្រះទីនាំង គជេន្ទ្រយុទ្ធពីរសំរាប់ស្គរយោងទ័ពមុខមួយគូរ គ្រឿង[[ពិណពាទ្យ]]ពីរ[[វង់]] ដំរី[[ភ្លុក]] ១០០ គ្រឿងលួង "ប្រអប់ដាក់ថ្នាំជក់ មួយសំរាប់។ លុះព្រះរាជបណ្ណាការ (ខ្មែរបូរាណយកនាម ធ្វើជាកិរិយាសព្ទសេចក្ដីត្រង់នេះបានន័យថាថ្វាយព្រះរាជបណ្ណាការ) រួចស្រេចហើយ ព្រះចៅចក្រពត្តិក៏ស្ដេចលើកកងទ័ពសៀម ត្រឡប់មកវិញ តាម[[ពោធិ៍សាត់]] [[បាត់ដំបង]] រៀងទៅ។
 
ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះធម្មរាជា ស្ដេចទ្រង់ត្រាស់បង្គាប់ ចៅហ្វាយស្រុក[[ស្ដេចត្រាញ់]] (ចៅហ្វាយស្រុកដែលមានបណ្ដាសក្ដិ ១០ [[ហ៊ូពាន់]]ក្នុងសម័យបូរាណ ប្រទេសកម្ពុជាមានស្ដេចត្រាញ់ ៥ គឺពញា[[តេជោ]]ចៅហ្វាយស្រុក[[កំពង់ស្វាយ]]១ ពញា[[សួគ៌ាលោក]][[ចៅហ្វាយស្រុក]]ខែត្រ [[ពោធិសាត់]]១ ពញាស្រី[[ធម្មាតេជោ]]ចៅហ្វាយស្រុកខែត្របាភ្នំ១ [[ពញា]][[ពិស្ណុលោក]]ចៅហ្វាយស្រុកខែត្រ[[ទ្រាំង]]១ ពញា[[អរជូន]]ចៅហ្វាយស្រុក[[ខែត្រត្បូងឃ្មុំ]]១)។ ទាំង៤ និងចៅពញាសួគ៌ាលោក ឲ្យជូនទ័ពស្ដេចសៀម តាមរយៈផ្លូវរៀងទៅ។ លំដាប់តមក ព្រះបាទសម្ដេចព្រះធម្មរាជា ស្ដេចលាព្រះចៅចក្រពត្តិ ស្ដេចសៀមលើកទ័ពត្រឡប់ចូលមក ក្រុងចតុម្មុខវិញ។
 
ព្រះចៅចក្រពត្តិ ស្ដេចព្រះរាជដំណើរទ័ពទៅតាមផ្លូវ[[ពោធិ៍សាត់]] [[បាត់ដំបង]] [[មង្គលបូរី]] [[ឫស្សីសាញ់]] [[បាត្រង់]]។ ព្រះអង្គបញ្ឈប់ទ័ពនៅទីនោះ ៣ ថ្ងៃ។ ឯសម្ដេចព្រះស្រីរាជា ព្រះអង្គតូចព្រះទ័យណាស់ទ្រង់ពុំសោយពុំស្រង់សោះ ទ្រង់អស់ព្រះកាយពលទាល់តែទ្រង់ព្រះ[[អាពាធ]]ជាទំងន់ណាស់។ ព្រះចៅចក្រពត្តិ ស្ដេចទៅសួរព្រះអាការ[[រោគ]] ព្រះបាទសម្ដេចព្រះសិរីរាជា។ ព្រះសិរីរាជា ទ្រង់ផ្ដាំផ្ញើពញាអុងនិងព្រះចៅចក្រពត្តិហើយទ្រង់[[សុវណ្ណគត]]ទៅ។ ព្រះចៅក្រុងទេពសៀមរៀបចំតំកល់សពស្រេចស្ដេចលើក ពញាអុង ជាព្រះរាជបុត្រធម៌របស់ព្រះអង្គ។ ទ្រង់ថ្វាយព្រះនាមជា ព្រះ[[សទ្ធានរាជា]]ទុកជាបុត្រច្បង។ ស្រេចហើយស្ដេចលើកទ័ពចូលទៅក្រុងទេពបូរីវិញ។ លុះដល់ទៅក្រុងទេពបូរីបញ្ឈប់ទ័ពបាន ១៥ ថ្ងៃ សម្ដេចព្រះសិរីសុរិយោទ័យ ស្ដេចទ្រង់អាពាធជាទំងន់ ហើយទ្រង់សុវណ្ណគតទៅ។ ព្រះចៅចក្រពត្តិស្ដេចឲ្យរៀបសង់ព្រះ[[មេរុ]] ថ្វាយព្រះ[[ភ្លើង]]រើសព្រះធាតុបញ្ចុះស្រេចហើយ ទ្រង់ប្រោសពញាអុង "ព្រះសុទ្ធានរាជា" ឲ្យទៅគ្រង[[ស្រុកសុវណ្ណខលោក]]។ ទ្រង់ប្រោសព្រះរាជទាន ព្រះរាជបុត្រីបង្កើត ឲ្យជាព្រះ[[ជាយា]] និងព្រះ[[ស្នំ]][[ក្រមការ]]ផងទាំងពួង។
 
===សោយរាជ្យ===
នេះនឹងនិយាយពីប្រទេស[[កម្ពុជា]]វិញ ព្រះបាទសម្ដេចព្រះស្រីធម្មរាជា បរមបពិត្រ ជា[[អម្ចាស់]]ជីវិតលើត្បូង ព្រះអង្គបង្ក្រាបរាជសង្គ្រាមនូវសឹកសត្រូវរាបទាបហើយ ស្ដេចទ្រង់ទំនុកបំរុង ព្រះ[[ពុទ្ធសាសនា]]បានរុងរឿងថ្កើងថ្កាន។ ទ្រង់ប្រោសព្រះរាជទាន[[រង្វាន់]]ដល់អស់មុខមន្ត្រី ឲ្យឡើងយសសក្ដិ ទ្រង់ប្រណីដល់ [[សមណៈជីព្រាហ្មណ៍]] ទាំងអាណាប្រជានុរាស្ត្រ ឲ្យបានសុខក្សេមក្សាន្ត។ ទ្រង់មានព្រះទ័យ ប្រកាន់[[ទសពិធរាជធម៌]] ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ចំណាយព្រះរាជទ្រព្យ សង់[[សាលាឆទាន]]។ ទ្រង់លើកលែង យកពន្ធរាជការខ្លួន និង ពន្ធព្រះរាជធានី ៣ ឆ្នាំ។ ព្រះអង្គឲ្យព្រះ[[រាជឱរសាធិរាជ]] (កូនប្រុស) សូត្ររៀន[[ធម៌អាថ៌]] សាស្ត្រា[[បាលី]]គ្រប់ប្រការ។
 
====ព្រះពុទ្ធសាសនា====
ឆ្នាំ[[មមី]] [[អដ្ឋស័ក]] ព.ស. ២០៣០-គ.ស. ១៤៨៦- ព្រះរាជឱរស (គឺព្រះស្រីសុគន្ធរថ) បានរៀនព្រះ[[ត្រៃបិតក]] ចាំចប់គ្មានទើសទាល់។ ខណៈនោះ ព្រះបរមបពិត្រជាព្រះបិតា ស្ដេចទ្រង់ឆ្លងព្រះរាជកុសល និមន្តព្រះ[[សង្ឃ]]ទេសនា បរិច្ចាគព្រះរាជទ្រព្យ ធ្វើ[[ទេយ្យទាន]]ច្រើនណាស់។ ទ្រង់សំដែងព្រះ[[ធម្មចក្រ]]ប្រទានជាសណ្ដាប់ដល់[[សេវកាមាត្យ]]ទាំងឡាយរាល់ថ្ងៃ[[ឧបោសថ]] ពុំដែលដាច់។ ស្ដេចតាំងព្រះរាជហឫទ័យ ប្រាថ្នាជា[[ពុទ្ធភូមិ]]ទៅអនាគត។
 
ឆ្នាំ[[រោង]] អដ្ឋស័ក ព.ស. ២០៤០-គ.ស. ១៤៩៦ ព្រះអង្គសោយរាជ្យបាន ១៩ឆ្នាំ ព្រះ[[មែយ្យ]] (ពាក្យសៀម ពាក្យសំរាប់ហៅព្រះ[[អគ្គមហេសី]] ឬ [[ស្នំឯក]]) [[ទេពបុប្ផា]]ជាព្រះស្នំឯកសម្ភពព្រះរាជបុត្រាមួយព្រះអង្គនៅវេលា[[ចន្ទ្រគ្រាស]] ដូច្នេះ ក្រុម[[បារគូ]] [[បុរោហិត]] [[ហោរាចារ្យ]] ថ្វាយព្រះនាមដល់ព្រះរាជបុត្រនោះថា ពញា[[ចន្ទរាជា]]។ ព្រះចន្ទរាជា ស្ដេចបាន[[ជំទាវវារ]] (ប្រហែលជាជំទាវនោះវល្លិឬ?) ជាភរិយា[[ចៅពញា]][[យមរាជ]] ពិភ័ក្ដិរក្សាព្រះអង្គទំនុកបំរុងជាសុខរៀងមក។
 
សម្ដេចព្រះធម្មរាជាអម្ចាស់ផែនដីតាមព្រះទ័យដែលស្ដេចតាំងប្រាថ្នាជាព្រះពុទ្ធភូមិទៅអនាគត ទ្រង់ប្រជុំសម្ដេច[[ព្រះសុគន្ធាធិបតី]] ជា[[រាជាគណៈ]] មុខមន្ត្រី [[កវី]]ជាតិមកជួបជុំហើយមានព្រះរាជ[[ឱង្ការ]]ថា៖ ព្រះ[[បរមសារីរិកធាតុ]]នៃព្រះពុទ្ធជាអម្ចាស់ ដែលព្រះបាទស្រី[[ធម្មាសោករាជ]] និង ព្រះ[[មោគ្គល្លីបុត្តតិស្សត្ថេរ]] ធ្វើបុណ្យ[[សង្គាយនា]]សាងព្រះវិហារ[[ចេតីយ]] ៨៤០០០ នោះ ប្រាថ្នាឲ្យព្រះពុទ្ធសាសនា គង់វង្សនៅគ្រប់ ៥០០០ ព្រះវស្សា។ លោកបានចែក ព្រះបរមសារីរិកធាតុនោះ នៅទី[[ភ្នំសន្ទុក]]ទុកជាសក្ការៈបូជា ឲ្យបានគ្រប់គ្រាន់ ៥០០០ ព្រះវស្សា តើ[[ព្រះករុណា]]គ្រប់ព្រះអង្គ និង ព្រះបរមរាជវង្សានុវង្ស ព្រះ[[អគ្គមហាសេនា]] [[សេនាបតី]] មន្ត្រីធំតូច [[ខ្ញុំរាជការ]]ទាំងឡាយយល់ដូចម្ដេច?
 
ខណៈនោះ សម្ដេចព្រះសុគន្ធាធិបតី [[មហាសង្ឃរាជា]] ជារាជគណៈ និង ព្រះវង្សា សេនាបតី មន្ត្រីទាំងឡាយ ថ្វាយព្រះពរក្រាបទូលថា៖
 
ព្រះបាទអ្នកជាអម្ចាស់ ដែលមានព្រះរាជហឫទ័យ ភ្នកប្រាថ្នាចង់បានបុព្វនិស្ស័យជាពុទ្ធភូមិហើយមានប្រាថ្នាកសាងព្រះចេតិយនេះ ឃើញថាសមគួរតាមព្រះរាជឱង្ការណាស់។ លំដាប់តពីនោះមក ព្រះបរមបពិត្រ ស្ដេចត្រាស់បង្គាប់ដល់ខ្ញុំរាជការគ្រប់[[ក្រសួង]] ឲ្យចេញទៅកេណ្ឌរាស្ត្រធ្វើការនោះ តាមត្រាស់បង្គាប់។ ក្រោយបំរើចេញទៅកេណ្ឌរាស្ត្រ ឲ្យធ្វើការនោះមក ព្រះបរមបពិត្រ ស្ដេចនាំរាជសេវកាមាត្យក្នុងក្រៅព្រះរាជដំណើរ ទៅ[[ខេត្តអាសន្ទុក]] ហើយទ្រង់ចាប់ការស្ថាបនា (ពាក្យនេះមានតាំងពីបូរាណកាលមក) កជាព្រះចេតិយនៅតំបន់[[ភូមិខ្វាវ]]នេះ។ អស់មុខមន្ត្រី[[មេការ]]ទាំងឡាយ កេណ្ឌ[[កូនជាង]]សាងព្រះមហា[[ស្តូប]]ព្រះចេតិយធំ និង ចេតិយតូចៗ ជាបរិវារ រចនាដោយថ្ម ត[[កំពែង]]ខ្វាត់ខ្វែង ឲ្យជាច្រើនបែបច្រើនយ៉ាង សាងព្រះវិហារ មានត្រីសូល៍កំពូលប្រាំ។ តាមកំពែង និងព្រះលានព្រះ[[អារាម]]នោះ សឹងឆ្លាក់ឆ្លោវជាភាពមនុស្ស [[គ្រុឌ]][[នាគ]] សត្វ[[មហឹង្សា]] [[គោ]][[ក្របី]] និង [[ក្បាច់]]ភ្ញីផ្កា វល្លិ រចនាថ្លៃថ្លាប្រពៃ ហើយសាងព្រះពុទ្ធរូបបន្ទុំ និង សណ្ឋិតជាច្រើនអង្គ មានសីមា និង របៀង[[រោងទង]] [[ក្លោងទ្វារ]]កំពូលមុខព្រហ្ម សុទ្ធសឹងឆ្លាក់ឆ្លោវដោយថ្ម កកំពែងខ្វាត់ខ្វែង ជុំវិញសឹងថ្ម[[បាយអ]] [[ថ្មគ្រាម]] ក្រាល[[ថ្មល្អិត]] ហើយមានរូប[[សិង្ហ]][[តោ]][[រាជសីហ៍]] [[ដំរី]][[យក្ស]] ដាក់គ្រប់ទ្វារ។ ព្រះអង្គឲ្យជីកស្រះរៀបថ្មក្នុងទីនោះទៀត។ ក្នុងព្រះចេតិយធំនោះ ព្រះអង្គ តំកល់ព្រះ[[បរមសារីរិកធាតុ]] រៀបថ្មជាទី[[បរិមណ្ឌល]]។ ទ្រង់ឲ្យធ្វើប្រាសាទ[[ទង់ដែង]]តំកល់លើ[[មន្ទីរ]]ក្នុងប្រាសាទនោះ មានស្តូបដល់បីជាន់ស្តូបជាន់ក្រៅរចនាពីប្រាក់ ស្តូបជាន់បន្ទាប់ធ្វើពី[[ទង់ហ៊្វា]] [[ស្តូប]]ជាន់ក្នុងរចនាពីមាស ប្រដាប់ដោយត្បូង។ ក្នុងនោះ ព្រះអង្គបានរោយរាយ ខ្លឹម[[ចន្ទន៍]][[ក្រស្នា]] និង គ្រឿង[[សុគន្ធ]][[ពិដោរ]] តំកល់ព្រះបរម[[សារីរិកធាតុ]]ស្រេចហើយ ស្ដេចត្រាស់បង្គាប់ឲ្យយកព្រះ[[មកុដ]] ព្រះ[[សង្វា]][[មហារាជ]][[ពាហុរតនៈ]] (គ្រឿងអលង្ការធ្វើដោយ[[រតនវត្ថុ]] មាន[[មាស]]ជាដើម សំរាប់ស្ត្រីពាក់ត្រង់[[កំភួនដៃ]] ឬ ត្រង់[[ដើមដៃ]]) សំរាប់ទ្រង់នោះ ទៅរចនាជា[[មហាស្វេតច្ឆ័ត្រ]] រាយ[[ឱភាស]][[សោភា]] បូជាហើយ ស្ដេចរចនាឲ្យមានតំណាងរូប ព្រះអរហន្តគាល់ជាបរិវារ រចនាសុទ្ធតែពីមាសប្រាក់។ ទ្រង់យកព្រះពានព្រះស្រី (ជើងពានសំរាប់ដាក់[[ស្លា]][[បារី]]ថ្វាយព្រះរាជា) [[កុណ្ឌី]] ព្រះ[[ទំរង់]] ព្រះ[[ពានរង]] ព្រះ[[ពស្ត្រសុវណ្ណកាញ្ចីរេត]] ដោយមាសធ្វើសក្ការបូជា។ ចំណែក ព្រះអគ្គមហេសី នៅព្រះរាជវង្សានុវង្ស និង សេវកាមាត្យទាំងពួង ក៏ធ្វើសក្ការៈបូជាដោយទ្រព្យមានតំលៃផ្សេងៗ សាងព្រះចេតិយ និងព្រះវិហារសីមានោះពីរឆ្នាំប្លាយ ទើបរួចស្រេច ទើបស្ដេច ឲ្យហែព្រះបរមសារីរិកធាតុ ពីព្រះមហានគរវត្ត មកធ្វើបុណ្យឆ្លង។ [[នាម៉ឺន]]សព្វមុខមន្ត្រីទាំងឡាយ ក៏រៀបក្បួនទៅដង្ហែ ព្រះបរមសារីរិកធាតុមកថ្វាយ តាមទ្រង់ព្រះរាជបញ្ជា ជាប្រញាប់។
 
ព្រះ[[ពុទ្ធសករាជ]] ២០៣៩-គ.ស. ១៤៩៥ - ម.ស. ១៤១៧ - ច.ស. ៨៥៧ ឆ្នាំ[[ថោះ]] [[សប្តស័ក]] (ព្រះរាជពង្សាវតារ ព្រះរាជ[[បណ្ណាល័យ]]ថា : ព.ស. ២០៤០ - គ.ស. ១៤៩៦ - ម.ស. ១៤១៨- ច.ស. ៨៥៨ ឆ្នាំ[[រោង]] [[អដ្ឋស័ក]]) ថ្ងៃ១១ [[កើត]] ខែ[[អាសាធ]] ទ្រង់ចាត់មុខក្រសួង ឲ្យរៀបពិធីបុណ្យឆ្លង ព្រះ[[បរមសារីរិកធាតុ]] តំកល់ក្នុងព្រះស្តូបមាសក្នុងព្រះចេតិយធំ។ ក្រោយនោះ ស្ដេចឲ្យហែព្រះបរមអដ្ឋិ ព្រះ[[ស្រីរាជា]] និង ព្រះអដ្ឋិព្រះ[[ស្រីសុរិយោទ័យទី២|ស្រីសុរិយោទ័យ]] ព្រះអដ្ឋិនៃព្រះមហាក្សត្រទាំងពីរព្រះអង្គនេះ។ តាមព្រះរាជពង្សាវតារ ដែលតំកល់នៅព្រះរាជបណ្ណាល័យថា: ព្រះបាទស្រីធម្មរាជា ស្ដេចចាត់[[ព្រះរាជតេជៈ]] ឲ្យទៅសុំស្ដេចសៀម នាំយកមកធ្វើបុណ្យបូជាហើយ ដំកល់នៅភ្នំពេញ ពីថ្ងៃ១០ កើត ខែ[[បុស្ស]] ឆ្នាំ[[កុរ]] [[ត្រីស័ក]] ព.ស. ២០៣៥ - គ.ស. ១៤៩១ ពីព្រះបរមរាជាវាំងចតុម្មុខ មកបញ្ចុះក្នុងព្រះចេតិយបន្ទាប់ស្រេច រួចស្ដេចទ្រង់[[បព្វជ្ជា]] ជា[[ភិក្ខុ]]ក្នុងព្រះពុទ្ធសាសនា។ ព្រះ[[ឧបជ្ឈាយ៍]] ថ្វាយព្រះនាមក្នុងឆាយាថា : '''ព្រះគោណសាមីផលា ភីរមបរមវីរិយោធិក ពោធិសម្ភារ មហាបរិបាល ឥន្ទប្រស្ថ សំរឹទ្ធិ'''។ ស្ដេចគង់ក្នុងភេទជាភិក្ខុភាវៈ ៣ថ្ងៃហើយ ទ្រង់លាចាកសិក្ខាបទ។ ទ្រង់បរិច្ចាគព្រះរាជទ្រព្យធ្វើឆ្នោតព្រះរាជទាន បណ្ដារាស្ត្រជាអនេកអនន្តពន់ពេក។ ទ្រង់ព្រះរាជសទ្ធាវេរ[[ភូមិ]] ២១ [[ស្រែ]]២១ ខ្ញុំប្រុស ២១ នាក់ ខ្ញុំស្រី ២១ នាក់ រទេះគោ ២១ [[​នឹម]] រទេះ[[ក្របី]] ២១ នឹម [[សេះ]] ២១ [[ដំរី]] ២១ នូវគ្រឿងប្រគំផ្សេងៗ ថ្វាយទុកជាទាសាទាសី ឲ្យរក្សាព្រះចេតិយ ព្រះវិហារ សីមា សំរាប់បោសច្រាស[[សំអាត]]។ ទ្រង់តាំងឲ្យមានមេពីរនាក់ជានាយត្រួតត្រារក្សា។ អាស្រ័យហេតុនេះហើយ បានជាមាន[[ពលព្រះ]][[ស្រីរតនត្រ័យ]] តាំងពីនោះរៀងមក។ ស្ដេចទ្រង់ជ្រួច[[ទឹកស្នោទក]] (ទក្សិណោទក គឺទឹកដែលចាក់ដោយដៃស្ដាំ) ហើយទ្រង់មានព្រះរាជតំរាស់ថា : សូម[[ទេពនិករ]] [[អមរមេឃ]] [[ឥន្ទ]][[ព្រហ្ម]]ដែលមាន[[ទិព្វសោត]] [[ទិព្វចក្ខុ]] ជួយជា[[សាក្សី]] [[ពេជ្ជញាណ]] ដ្បិតខ្ញុំបានវេរដីស្រែ មនុស្សសត្វទាំងអស់នេះឧទ្ទិសថ្វាយ ព្រះបរមសារីរិកធាតុ និង ព្រះស្រីរតនត្រ័យ សូមព្រះពុទ្ធសាសនា ឋិតឋេរថីរកាល ដរាបដល់គ្រប់ ៥០០០ ព្រះវស្សា។
 
ព្រះស្រីធម្មរាជា ស្ដេចឲ្យឆ្លាក់រាជ[[សករាជ]] នៅផែនថ្មទុកជាចារឹក កុំឲ្យបាត់។ ទ្រង់ធ្វើបុណ្យឆ្លង ៣ ខែ ទើបស្រេចការព្រះរាជ[[កុសល]] រួចស្ដេចព្រះរាជដំណើរត្រឡប់មកក្រុងចតុម្មុខ[[ភ្នំដូនពេញ]]វិញ។
 
[[សាស្ត្រាវត្តកំពង់ត្រឡាចក្រោម]] មានសេចក្ដីលើសពី[[ឯកសារ]]ដទៃទៀតដូច្នេះថា: ព្រះស្រីធម្មរាជា មុននឹងលើក ព្យូហៈយាត្រាចូលទៅក្រុងចតុម្មុខនោះ ស្ដេចបានធ្វើព្រះរាជដំណើរទៅទត[[នគរពិជ័យ]] [[បាអា]] (ប្រហែលជា [[វត្តនគរ]]នៅ[[កំពង់ចាម]]ទេដឹង)។ លុះដល់ហើយ ទ្រង់ប្រថាប់នៅក្នុង[[កំពែង]][[ប្រាសាទ]]នោះ ទ្រង់ទតព្រះនេត្រសព្វគ្រប់ ទ្រង់សរសើរថា: ព្រះបាទ[[អរិដ្ឋពលពាហនោ]] មាន[[បុណ្យបារមី]] ពន់ប្រមាណណាស់ ស្ដេចសាងព្រះ[[រាជវាំង]] គ្រាន់ជាទីមកក្រសាលម្ដងៗទេ តែស្ដេចធ្វើសុទ្ធតែពីថ្ម កទាំងកំពែង [[ស្រះស្រង់]]រងថ្លា មានទាំងទន្លេសំរាប់ព្រះស្នំក្រុមបរិពារ អុំទូកលេងសប្បាយ គប្បីតែស្ដេច[[ប្រទេសរាជ]] ១០១ មកជាចំណុះមែន។
 
====បុត្រីសោយទិវង្គត====
សម័យថ្ងៃមួយនោះ ព្រះអង្គ[[រតនមាលី]] ព្រះរាជបុត្រី នៃ សម្ដេចព្រះមហាស្រីធម្មរាជា ទ្រង់ភ្នកព្រះទ័យ ចង់ទៅស្រង់ទឹក[[ទន្លេធំ]] ឲ្យដឹងស្គាល់ជាតិ។ លុះទ្រង់ព្រះចិន្តាដូច្នោះហើយ ព្រះអង្គក្សត្រី ក៏ក្រាបថ្វាយបង្គំលា សម្ដេចព្រះវររាជមាតាបិតា ទៅក្រសាលតាមសព្វព្រះទ័យ។ ព្រះវររាជមាតាបិតា ក៏យល់ព្រមហើយ ស្ដេចព្រះរាជដំណើរទៅជាមួយដែរ។
 
ក្នុងគ្រានោះ ច្រាំងទន្លេធំ នៅទី[[កំពង់ចាម]] ដុះខ្សាច់ជ្រេជ្រាលល្អ ព្រះនាង និង អស់បរិវារ ចុះស្រង់ក្នុងទឹកទន្លេនោះយ៉ាងក្សេមក្សាន្ត។
 
នេះនឹងនិយាយពី ក្រពើមួយនៅ[[ព្រែកឆ្លូង]] ថាក្រពើនោះ មានក្បាល ៥ហត្ថ សាហាវ ហានក្លា[[ក្រឡាខ្លួន]]បាន។ ថ្ងៃនោះ វាចេញអំពីព្រែកឆ្លូង ហែលនាំបរិវារទៅ លេងទីនានា តាមសព្វដងរៀងមក។ ក្នុងគ្រានោះ ក្រពើក្រឡេក ឃើញព្រះរាជបុត្រី ព្រះរតនមាលី នៅក្នុងកណ្ដាលហ្វូងស្ត្រី ក៏មានចិត្តមេត្រី ចង់ព្រះនាងជាភរិយា ទើបវាវាយកន្ទុយ រលកបោកគ្រាំគ្រេង។ អស់ស្ត្រីជាបរិវារ ភិតភ័យទាំងព្រះអង្គរតនមាលី រត់ឡើងគោកទាំងអស់គ្នា។ ខណៈនោះ ក្រពើនោះ ស្ទុះចូលមកខាំ ពាំយកព្រះនាងរតនមាលីបានហើយ ក៏ពាំនាំតំរង់ទៅកាន់កន្លែងរបស់វា។ អស់ពួកខ្ញុំរាជការទាំងប្រុសទាំងស្រី ឃើញហើយភិតភ័យ ក៏ស្រែកកញ្ជ្រោលរោលរាលជាខ្លាំង។ សេចក្ដីនេះ ជ្រាបដល់ព្រះ[[វររាជមាតា]]បិតា ស្ដេចទ្រង់សោកស្ដាយព្រះរាជបុត្រីណាស់ ទ្រង់ឲ្យលើកព្យូហៈនាវា ដេញតាមក្រពើនោះ។ ទាហានខ្លះក៏បាញ់[[កាំភ្លើង]]បង្អើល ដើម្បីឲ្យក្រពើនោះ លែងចោលព្រះនាងមកវិញ ខ្លះក៏បោះបាញ់[[ច្បូក]] [[ធ្នូ]] [[ស្នា]] ដោយប្រការផ្សេងៗ។ ឯក្រពើនោះ កាលឮសន្ធឹកកាំភ្លើងបាញ់ ដេញតាមប្រកិតយ៉ាងជិតខ្លាំងពេក នឹងរកពេលគេចវេះដោះខ្លួនយកព្រះនាងធ្វើជាភរិយាពុំបាន ក៏លេបព្រះនាងចូលទៅក្នុងពោះ ហើយស្ទុះហែលចូលទៅក្នុងព្រែកឆ្លូង តាមទីកន្លែងរបស់វា។
 
ឯព្រះបរមបពិត្រ ដែលទ្រង់លើកព្យុហៈនាវា តាមទៅនោះ លុះទៅដល់ព្រែកឆ្លូងហើយ ទ្រង់ត្រាស់បង្គាប់ឲ្យ[[ហ្ម]]ចូលទាក់[[ក្រពើ]]នោះ លុះត្រាតែបានយកមកវះពោះ យកសពព្រះរាជបុត្រី មកធ្វើព្រះមេរុ បូជាព្រះសព។ កាលសូរេចបុណ្យ ស្ដេចទ្រង់យកគ្រឿងសង្វារ កងកន់ និង ព្រះពានមាសទាំងប៉ុន្មាន មកកសាងជាព្រះពុទ្ធរូបមាស ៥ អង្គ ប្រាក់ ៥អង្គ សំរឹទ្ធិ ៥អង្គ ទង់ហ៊្វា ៥អង្គ ទង់ដែង ៥អង្គ។ ព្រះអង្គឲ្យសាងចេតិយ តំកល់ព្រះអដ្ឋិព្រះរាជបុត្រី នៅទីនោះ។ ទ្រង់ឲ្យសាងព្រះវិហារមួយនៅមាត់ព្រែកឆ្លូង នោះមានសសរមួយរយប្លាយ ហើយយកសុទ្ធសឹងតែខ្មោច ព្រាយទ្រាបបាតសសរទាំងមួយរយនោះ បញ្ចុះ[[អថ័ន]] (មកពីពាក្យ សំស្ក្រឹត [[អថវ៌ន]] ប្រើជាឈ្មោះ [[មន្តអាគម]]ពួកមួយសំរាប់សូតសែកហៅ ឬ បណ្ដេញ[[ភូត]][[បីសាច]]ជាដើម និងពិធីបញ្ចុះគោលចារឹកសន្មតថាជាជ័យភូមិ) ឲ្យពូកែ។ ដោយហេតុថា ព្រះអង្គក្រោធនឹងអស់មន្ត្រីខ្ញុំរាជការ ពុំជួយថែទាំរក្សា បានជាព្រះរាជបុត្រីថ្លោះការទាំងម៉្លេះ ទើបសម្ដេចព្រះបរមបពិត្រ ស្ដេចដាក់ទំនាយថា : បើមន្ត្រីណាដើរកាត់មុខព្រះវិហារកូនអញ ឲ្យមន្ត្រីនោះអន្តរាយ។ ហេតុនេះហើយ បានជាព្រះវិហារវត្តនោះ នាម៉ឺនដើរកាត់មុខពុំបាន។ សម្ដេច ស្ដេចសាងស្រេចហើយ ស្ដេចធ្វើសង្គាយនាឆ្លងព្រះវិហារវត្តនោះ។ ព្រះអង្គ បង្វែរ ខ្ញុំប្រុស ២១ នាក់ [[ខ្ញុំ]]ស្រី ២១ នាក់ រទេះគោ ២១ [[នឹម]] រទេះក្របី២១នឹម ស្រែ២១ ភូមិ២១ សេះ២១ ដំរី២១ ជាដង្វាយព្រះស្រីរតនត្រ័យ ឲ្យបានកុសលនោះ ចំរើនដល់ព្រះរាជបុត្រី។ លុះសំរេច ព្រះរាជពិធី បុណ្យនេះហើយ ព្រះអង្គនាំរាជសេវកាមាត្យ ត្រឡប់ចូលមកក្រុងចតុម្មុខវិញ។
 
====ដំរីភ្លុកស====
លុះដល់ឆ្នាំមមែ ឯកស័ក ព.ស. ២០៤៣-គ.ស. ១៤៩៩-ម.ស. ១៤២១-៨៦១ ឧកញា[[សួគ៌ាលោក]]ចៅហ្វាយស្រុក[[ខែត្រពោធិ៍សាត់]] ប្ដឹងចូលមក[[អ្នកឧកញា]][[ចក្រី]] [[សេនាបតី]] ឲ្យនាំសេចក្ដីក្រាបបង្គំទូលសូមទ្រង់ជ្រាប។ ដ្បិតភ្នាក់ងារ[[ក្លោង]]ទាក់ដំរីភ្លុកសបានមួយ [[កំពស់]]បួន[[ហត្ថ]]ប្លាយ សំបុរ[[ឆ្នាំងថ្មី]] ប្រកបដោយ[[គជ]]លក្ខណៈបរិបូណ៌។
 
អ្នកឧកញ៉ាចក្រី ក៏នាំឡើងក្រាបបង្គំទូល តាមសេចក្ដីសំបុត្រគ្រប់ប្រការ ទើបទ្រង់ព្រះរាជបញ្ជាឲ្យនាំ[[ដំរី]]ចូលមកថ្វាយ។ លុះស្ដេចចេញទតដំរី យល់[[បរិសុទ្ធ]]ប្រាកដមែន ទ្រង់សោមនស្ស សព្វព្រះទ័យក្រៃពេក។ ស្ដេចព្រះរាជទានរង្វាន់ហ្មដែលទាក់បាននោះ មាសមួយ[[តឹងកូនដៃ]] ប្រាក់មួយតឹងកូនដៃ និង របស់ឯទៀតជាច្រើន។ ឯអ្នកដែលជួយទាក់នោះ ជាពលកំលោះ ស្ដេចព្រះរាជទានដល់ពលទាំងនោះ តាមគួរទ្រង់ប្រោសមិនឲ្យត្រូវកំណែនរាជការអ្វីឡើយ។
 
ថ្ងៃក្រោយ ទ្រង់ចាត់មុខ[[ក្រសួង]]ឲ្យរៀប[[ពិធីមង្គល]] ព្រះរាជទាននាម[[ដំរីស]]នោះថា '''ព្រះស្វេតមង្គលរាជហត្ថិពិជ័យឆទ្ទន្ត'''។ ទ្រង់ព្រះរាជទានគ្រឿងប្រដាប់[[សឹង]]មាស ទ្រង់ឲ្យធ្វើរោងប្រក់ស្បូវ[[អំបែង]]បិទមាស សំរាប់ទ្រង់ដំរីនោះ។ លុះដល់ឆ្នាំ[[ច]] [[ចត្វាស័ក]] ព្រះស្វេតមង្គល រាជហត្ថី ឈឺយូរថ្ងៃហើយ ក៏ស្រុតទៅ "ស្រុតប្រែថាស្លាប់ ពាក្យនេះ សំរាប់និយាយចំពោះតែដំរី"។
 
====សោយទិវង្គត====
ថ្ងៃ ១០ កើត ខែ[[ពិសាខ]] ឆ្នាំច ចត្វាស័ក ព.ស. ២០៤៦-គ.ស. ១៥០២-ម.ស. ១៤២៤-ច.ស. ៨៦៤ ព្រះបាទសម្ដេច ព្រះមហាធម្មរាជា ទ្រង់យាងទៅប្រពាត ភ្នំព្រះរាជទ្រព្យ [[ខេត្តសំរោងទង]] សេនាបតី មន្ត្រីខ្ញុំរាជការ គ្រប់ក្រុម ហែហមអមព្រះអង្គជាច្រើន ហើយទ្រង់ព្រះរាជបញ្ជាកេណ្ឌរាស្ត្រ ជីកស្រះនៅកៀនភ្នំ យកទឹកដាក់ជាទាន សាងព្រះរាជកុសល។ វេលាគ្រានោះ មានព្រះគ្រោះមួយបង្កើតជាព្រះរោគក្នុងព្រះអង្គ ទើបស្ដេចព្រះរាជដំណើរត្រឡប់មក ក្រុងដូនពេញវិញដោយព្រះរោគរឹតតែខ្លាំងឡើងៗ ឯស្រះដែលជីក ក៏ពុំទាន់ហើយ។
 
សម្ដេចព្រះមហាធម្មរាជា ព្រះអង្គសោយ[[រាជសម្បត្តិ]] កាលស្រុកកំពុងកើត ចលាចល បាន ៨ឆ្នាំ ស្ដេច[[ប្រាប្ដាភិសេក]] បាន ១៩ ឆ្នាំរួមជា ២៧ ឆ្នាំ ព្រះជន្ម ៦៤ ឆ្នាំ ទ្រង់ព្រះអាពាធ រឹតតែធ្ងន់ណាស់។ ទ្រង់ឲ្យនិមន្តព្រះរាជាគណៈមកចំរើនព្រះ[[ពុទ្ធគុណ]] [[ធម្មគុណ]] [[សង្ឃគុណ]] ថ្វាយរាល់[[វេលា]]។
 
ថ្ងៃ ១០ [[រោច]] ខែ[[ជេស្ឋ]] ឆ្នាំ[[ជូត]] [[ឆស័ក]] ព.ស. ២០៤៨-គ.ស. ១៥០៤-ម.ស. ១៤២៦-ច.ស. ៨៦៦ ទ្រង់សោយព្រះទិវង្គតទៅ។ ព្រះបរមវង្សា នាម៉ឺនសព្វមុខមន្ត្រី លើកព្រះសពតំកល់ក្នុងព្រះ[[កោដ្ឋ]]ស្រេច។ ទើបអញ្ជើញចៅពញាដាំខត្តិយ៍ ជាព្រះរាជបុត្រាច្បង ឲ្យឡើងសោយរាជសម្បត្តិតាមព្រះប្រវេណី។
 
====រដ្ឋបាលដែនដី====
ក្នុងផ្នែកទី១ ដែលទាក់ទងនឹងការបែងចែកអាណាចក្រ យើងបានឃើញថាទឹកដីខ្មែរ ត្រូវចែកជាប្រមាណ ៧០ ខេត្ត ហើយខេត្តទាំងនោះត្រូវប្រមូលផ្ដុំជាតំបន់ដែលគេហៅថា [[ដី]]។ ក្នុងតំបន់នីមួយៗ មានស្ដេចក្រាញ់មួយអង្គឈរត្រួតត្រា (ជួនកាលហៅថា ស្ដេចក្រាញ់ក៏បាន ពាក្យនេះទំនងជាក្លាយមកពីពាក្យបុរាណ [[ម្រតាញ]] ដែលមានប្រើក្នុងសិលាចារឹកខ្មែរ) ។ [[ស្ដេចក្រាញ់]] មួយអង្គៗមាននាទីគ្រប់គ្រងតំបន់របស់ខ្លួនផង ហើយមាននាទីគ្រប់គ្រងខេត្តរបស់ខ្លួនផ្ទាល់ផង។ បើតាមឯកសាររាជពង្សាវតារខ្មែរ ក្នុងរជ្ជកាលព្រះបាទធម្មរាជាទី១ មានការតែងតាំងស្ដេចក្រាញ់ ៥ អង្គគឺ:
*ពញា[[តេជោ]] ចៅហ្វាយស្រុក[[ខេត្តកំពង់ស្វាយ]]១
*ពញា[[សួគ៌ាលោក]] ចៅហ្វាយស្រុក[[ខេត្តពោធិ៍សាត់]]១
*ពញា[[ស្រីធម្មាតេជោ]] ចៅហ្វាយស្រុក[[ខេត្តបាភ្នំ]]១
*ពញា[[ពិស្ណុលោក]] ចៅហ្វាយស្រុក[[ខេត្តទ្រាំង]]១
*ពញាអរជូន [[ចៅហ្វាយស្រុក]][[ខេត្តត្បូងឃ្មុំ]]១។
 
ដូចបានពោលរួចមកខាងលើនេះ យើងឃើញថាក្នុងខេត្តនីមួយៗមានមន្ត្រីជាន់ខ្ពស់ម្នាក់ឈរត្រួតត្រា។ មន្ត្រីនេះគេនិយមហៅថា ចៅហ្វាយស្រុក : ឧ.មន្ត្រីឈរត្រួត ខេត្តទ្រាំង គេហៅថាចៅហ្វាយស្រុកខេត្តទ្រាំង ។
 
 
{{s-start}}
{{s-reg}}
{{s-bef|before=[[ស្រីរាជា]] និង [[ស្រីសុរិយោទ័យទី២]]}}
{{s-ttl|title=[[បញ្ជីព្រះមហាក្សត្រកម្ពុជា|ព្រះម្ចាស់ក្រុងកម្ពុជាធិបតី <br> (១៤៧៨-១៥០៤)]]|years=}}
{{s-aft|after=[[ឝ្រីឝៅគន្ធបទ]]}}
{{s-roy}}
{{s-bef|before=មិនស្គាល់}}
{{s-ttl|title=[[បញ្ជីរជ្ជទាយាទខ្មែរ#សម័យចតុមុខ|ឧបរាជសម័យចតុមុខ]]|years=១៣៨០?-១៤៧៨}}
{{s-aft|after=ព្រះមហាឧបរាជ[[ចន្ទរាជា]]}}
{{s-end}}
[[ចំណាត់ថ្នាក់ក្រុម:រាជវង្សអង្គជ័យ]]
[[ចំណាត់ថ្នាក់ក្រុម:សម័យចតុមុខ]]