ល្បឿន៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានជំរះទំព័រ
ស្លាក: ការជម្រះទំព័រ Manual revert Reverted
មិន​ធ្វើ​វិញ​នូវ​កំណែ​ប្រែ 291531 ដោយ​ Igsiters (ការពិភាក្សា​): Unexplained content removal
ស្លាក: មិនធ្វើវិញ Reverted កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
បន្ទាត់ទី១៖
ជាទូទៅ '''ល្បឿន'''ជាទំហំសំរាប់វាស់ពីផលធៀបរវាងបំរែបំរួលមួយធៀបនឹងពេលវេលា។ ឧទាហរណ៍ ល្បឿននៃកំនរដីល្បាប់ ល្បឿនប្រតិកម្មគីមី ជាដើម។ នៅក្នុង[[ស៊ីនេម៉ាទិច]] ល្បឿនជាទំហំ[[វ៉ិចទ័រ]]សំរាប់វាស់បំរែបំរួលចលនា និងជាផលធៀបរវាងចំងាយចរនិងរយៈពេល។ នៅក្នុងអត្ថបទនេះយើងនឹងនិយាយជាចំបងទៅលើល្បឿនដែលប្រើនៅក្នុងស៊ីនេម៉ាទិច។
 
 
== ល្បឿននិងវ៉ិចទ័រល្បឿន ==
* '''តំលៃល្បឿន'''(ទំហំស្កាលែរ) ជាផលធៀបរវាងចំងាយចរ <math>d</math> ជាមួយរយៈពេល <math>t</math>។ គេសរសេរ៖
:<math>v = \frac{d}{t}</math>
* '''វ៉ិចទ័រល្បឿន'''ឬ'''ល្បឿនក្នុងលំហ''' ជាបំរែបំរួលនៃវ៉ិចទ័រទីតាំងធៀបនឹងរយៈពេល។ គេសរសេរ៖
:<math>\vec{v} = \frac{d \vec{r}}{dt}</math>
:ដែលណមរបស់វាមានតំលៃស្មើនឹងទំហំល្បឿន និងមានទិសដៅដូចបំលាស់ទីរបស់អង្គធាតុ។ នៅក្នុងរូបវិទ្យា គេប្រើពាក្យ''ល្បឿន''ភាគច្រើនសំដៅទៅលើ''វ៉ិចទ័រល្បឿន''នេះឯង។
 
[[ប្រព័ន្ធខ្នាតអន្តរជាតិ|ខ្នាតអន្តរជាតិ]]របស់ល្បឿនគឺ ម៉ែត្រក្នុងមួយវិនាទី (m.s<sup>-1</sup>)។ សំរាប់យានយន្តនានា ខ្នាត គីឡូម៉ែត្រក្នុងមួយម៉ោង (km/h) ក៏ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយផងដែរ។ គេអាចវាស់ល្បឿនដោយប្រើ[[កុងទ័រល្បឿន]]។
 
== ល្បឿនមធ្យមនិងល្បឿនខណៈ ==
គេត្រូវចែកអោយបានច្បាស់ពីប្រភេទទាំង២របស់ល្បឿន៖
* '''ល្បឿនមធ្យម'''៖ ជាអ្វីដែលយើងបាននិយាយហើយនៅក្នុងនិយមន័យខាងលើ។ យើងអាចគណនាវាបានដោយគណនាផលធៀបរវាងចំងាយចរនឹងរយៈពេល។
* '''ល្បឿនខណៈ'''៖ ជាល្បឿននៅត្រង់ខណៈណាមួយ។ គេអាចគណនាវាបានដោយធ្វើដេរីវេធៀបនឹងពេល នូវកូអរដោនេរបស់វ៉ិចទ័រល្បឿន៖
:<math>\vec{v} = \frac{\partial \vec{r}}{\partial t}=\begin{pmatrix} \frac{\partial x}{\partial t} \\ \frac{\partial y}{\partial t} \\ \frac{\partial z}{\partial t} \end{pmatrix}</math>
 
== តំលៃល្បឿនគួរកត់សំគាល់មួយចំនួន ==
[[រូបភាព:Speed of light from Earth to Moon.gif|thumb|center|700px|ពន្លឺប្រើពេលប្រហែល1.28s ដើម្បីចរពីផែនដីទៅព្រះច័ន្ទ]]
* [[ល្បឿនពន្លឺ]]ក្នុង[[សុញ្ញកាស]]៖ c = 299,792,458 ms<sup>-1</sup>
* [[ល្បឿនសំលេង]]ក្នុងខ្យល់ស្ងួតនៅសីតុណ្ហភាព 20 °C៖ 343 ms<sup>-1</sup>
 
== អត្ថបទទាក់ទិន ==
* [[ល្បឿនមុំ]]
* [[សំទុះ]]
* [[សំទុះមុំ]]
* [[ល្បឿនធៀប]]
* [[ស៊ីនេម៉ាទិច]]
* [[ចលនាត្រង់ស្មើ]]
 
[[ចំណាត់ថ្នាក់ក្រុម:ស៊ីនេម៉ាទិច]]
[[ចំណាត់ថ្នាក់ក្រុម:មេកានិច]]
[[ចំណាត់ថ្នាក់ក្រុម:រូបវិទ្យា]]