ទ្រឹស្ដីរ៉ឺឡាទីវីតេ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ទំព័រថ្មី៖ right|300px| ==តំនភ្ជាប់ក្រៅ== * [http://publicliterature.org/books/relativity/xaa.php ''រ៉ឺឡា...
 
No edit summary
បន្ទាត់ទី១៖
[[Image:spacetime curvature.png|right|300px|]]
'''ទ្រឹស្ដីរ៉ឺឡាទីវីតេ''' ជាទូទៅសំដៅទៅលើទ្រឹស្ដីរ៉ឺឡាទីវីតេទាំង២របស់[[អាល់បឺត អែងស្តែង]]គឺ៖ [[រ៉ឺឡាទីវីតេពិសេស]] និង [[រ៉ឺឡាទីវីតេទូទៅ]]។ ពាក្យថារ៉ឺឡាទីវីតេមានន័យជាភាសាខ្មែរថា ''ភាពធៀប'' គឺមានន័យថាជាការសិក្សាចលនារបស់វត្ថុមួយធៀបនឹងវត្ថុមួយទៀត។ ពាក្យនេះក៏អាចសំដៅផងដែរទៅ [[រ៉ឺឡាទីវីតេហ្គាលីលេ]]។
 
== រ៉ឺឡាទីវីតេពិសេស ==
:''អត្ថបទពេញលេញ៖ [[រ៉ឺឡាទីវីតេពិសេស]]''
រ៉ឺឡាទីវីតេពិសេស​ជាទ្រឹស្ដីស្ដីពីទំរង់របស់[[លំហពេល]]។ គំនិតត្រូវបានលើកឡើងដំបូងដោយ[[អាល់បឺត អែងស្តែង]] នៅក្នុងនិក្ខេបបទឆ្នាំ១៩០៥របស់គាត់ ដែលមានចំនងជើងថា'''ស្ដីអំពីអេឡិចត្រូឌីណាមិចនៃអង្គធាតុមានចលនា'''។ រ៉ឺឡាទីវីតេពិសេសផ្អែកលើឧបធារណ៍ (ការសន្មតទុកជាមុន)ចំនួន២ ដែលមិនចុះសំរុងនឹង[[មេកានិចក្លាស់សិច]]៖
:១. ច្បាប់នានានៅក្នុងរូបវិទ្យាគឺដូចគ្នាចំពោះអ្នកសង្កេតទាំងអស់ ដែលមានចលនាឯកសណ្ឋានធៀបនឹងគ្នាទៅវិញទៅមក ([[គោលការណ៍រ៉ឺឡាទីវីតេ]]របស់[[ហ្គាលីលេអូ ហ្គាលីលេ]])
:២. [[ល្បឿនពន្លឺ]]នៅក្នុង[[សុញ្ញកាស]]គឺដូចគ្នាចំពោះគ្រប់អ្នកសង្កេតទាំងអស់ ដោយមិនអាស្រ័យនឹងចលនាធៀបរវាងអ្នកសង្កេតទាំងអស់ ក៏ដូចជាចលនារបស់ប្រភពពន្លឺ។
 
ទ្រឹស្ដីបទនេះផ្ដល់នូវលទ្ធផលគួរអោយភ្ញាក់ផ្អើលមួយចំនួនដូចជា៖
* [[ការរីកលូតនៃពេលវេលា]]៖ [[នាឡិកា]]ដែលមានចលនាដើរយឺតជាងនាឡិកានៅនឹងថ្កល់របស់អ្នកសង្កេត
* [[ការរួមតូចនៃប្រវែង]]៖ ប្រវែងរបស់អង្គធាតុមួយដែលមានចលនារួមតូចក្នុងទិសដៅដែលវាផ្លាស់ទីធៀបនឹងអ្នកសង្កេត
* [[រ៉ឺឡាទីវីតេនៃភាពដំនាលគ្នា]]៖ ព្រឹត្តិការណ៍២ដែលហាក់ដូចជាកើតឡើងដំនាលគ្នាសំរាប់អ្នកសង្កេត A មិនកើតឡើងដំនាលគ្នាទេសំរាប់អ្នកសង្កេត B ទេ ប្រសិនបើអ្នកសង្កេត B មានចលនាធៀបនឹងអ្នកសង្កេត A ។
*[[រូបមន្តសមមូលម៉ាស់-ថាមពល]]៖ ''E = mc<sup>2</sup>'', ថាមពលនិងម៉ាស់គឺសមមូលគ្នានិងអាចបំលែងទៅវិញទៅមក។
 
== រ៉ឺឡាទីវីតេទូទៅ ==
:''អត្ថបទពេញលេញ៖[[រ៉ឺឡាទីវីតេទូទៅ]]''
ទ្រឹស្ដីរ៉ឺឡាទីវីតេទូទៅជាទ្រឹស្ដីនិយាយអំពីកំលាំងទំនាញសកល ដែលបង្កើតឡើងដោយអែងស្តែងនៅរវាងឆ្នាំ១៩០៧ដល់ឆ្នាំ១៩១៥។ ការបង្កើតរ៉ឺឡាទីវីតេទូទៅ​ចាប់ផ្ដើមពី[[គោលការណ៍សមមូល]] ដែលនៅក្នុងនោះសភាពរបស់ចលនាស្ទុះនិងភាពនៅនឹងថ្កល់នៅក្នុង​​ដែនទំនាញសកល (ឧទាហរណ៍ដែលទំនាញដី) មានរូបវិទ្យាដូចគ្នា។ ជាលទ្ធផល ចលនា[[ទន្លាក់សេរី]]ជា[[ចលនានិចលភាព]]។ និយាយម្យ៉ាងទៀតបានថា អង្គធាតុមួយក្នុងទន្លាក់សេរី ធ្លាក់ចុះក្រោមព្រោះគ្មានកំលាំងដែលមានអំពើលើវា មិនមែនដោយសារកំលាំងទំនាញដីដូចដែលមាននិយាយនៅក្នុង[[មេកានិចក្លាស់សិច]]ទេ។ ការណ៍នេះមិនត្រូវគ្នានឹងមេកានិចក្លាស់សិចនិងរ៉ឹឡាទីវីតេទូទៅទេ ព្រោះថានៅក្នុងទ្រឹស្ដីទាំងនោះ អង្គធាតុដែលផ្លាស់ទីដោយនិចលភាពមិនអាចបង្កើនល្បឿនធៀបទៅនឹងគ្នាទេ ប៉ុន្តែនៅក្នុងទន្លាក់សេរីអង្គធាតុពិតជាបានបង្កើនល្បឿន។ ដើម្បីដោះស្រាយផលលំបាកនេះ អែងស្តែងបានស្នើថាលំហពេលមានរាងកោង។ នៅឆ្នាំ១៩១៥ អែងស្តែងបានបង្កើតឡើងនូវ[[សមីការដែនរបស់អែងស្តែង]]ដែលចងភ្ជាប់​កំនោងលំហពេលនិងម៉ាស់ ថាមពល និងបរិមាណចលនា។
 
លទ្ធផលបានពីរ៉ឺឡាទីវីតេទូទៅមាន៖
* ពេលវេលាដើរកាន់តែយឺត នៅក្នុងដែនទំនាញកាន់តែខ្លាំង។ នេះជាបាតុភូតគេហៅថា[[ការរីកលូតនៃពេលវេលាក្នុងដែនទំនាញសកល]]
* គន្លងកូនវ៉ូ ដែលគេមិនអាចប្រមើលមើលបានក្នុង[[ទ្រឹស្ដីទំនាញសាកល]]របស់[[អ៊ីសាក់ ញូតុន|ញូតុន]]។ (ចលនានេះជាចលនាដែលគេសង្កេតឃើញកើតមានចំពោះ[[ភពអង្គា]]។
* សូមបីតែកាំរស្មី[[ពន្លឺ]](ដែលគ្មានម៉ាស់) ក៏បត់កោងពេលចូលក្នុងដែលទំនាញសកលដែរ។
* លំហកំពុងតែពង្រីកខ្លួន។ មកទល់ពេលនេះ មានផ្នែកនៃលំហខ្លះដែលធ្វើដំនើរចាកចេញពីយើងទៅក្នុងល្បឿនលឿនជាង[[ល្បឿនពន្លឺ]]។ ការណ៍នេះមិនប្រឆាំងនឹងទ្រឹស្ដីរ៉ឹឡាទីវីតេពិសេសទេ ព្រោះលំហខ្លួនឯងពង្រីកខ្លួន។
* [[ផលឡិនស៍-ធាររីង]] (រឺបង្អូសតំរុយ) ដែលនៅក្នុងនោះម៉ាស់ដែលវិលជុំវិញខ្លួនឯង'''អូស'''លំហពេលដែលនៅជុំវិញវា។
 
 
 
==តំនភ្ជាប់ក្រៅ==