ខ្សែទឹកអាត្លង់ទិកខាងជើង៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ទំព័រថ្មី៖ [[រូបភាព:Image:Golfstrom Karte 2.png|thumb|right|500px|រាប់ពីក្រោមទៅ៖​[[ខ្សែទឹកអេក្វាទ័រខ...
(គ្មានភាពខុសគ្នា)

កំណែនៅ ម៉ោង០៥:៣៥ ថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០០៨

ខ្សែទឹកអាត្លង់ទិកខាងជើង (ជាភាសាអង់គ្លេស៖North Atlantic Current) ជាខ្សែទឹកមហាសមុទ្រ ក្ដៅនិងមានថាមពលខ្លាំង ដែលបន្តពីខ្សែទឹកឈូងសមុទ្រទៅទិសឦសាន។ នៅខាងលិចប្រទេសអៀរឡង់ វាបែកចេញជា២គឺ មួយជាខ្សែទឹកខាណារីដែលហូរទៅខាងត្បូង និងមួយទៀតហូរទៅខាងជើង តាមបណ្ដោយឆ្នេរសមុទ្រនៃអឺរ៉ុបពាយ័ព្យ។ មែកធាងផ្សេងទៀតមានខ្សែទឹកអៀមីងហ្គើរនិងខ្សែទឹកណរវេយ។ ដោយសារតែខ្សែទឹកនេះដឹកនាំដោយចរន្តវិលវល់ទែរម៉ូហាលីន ( [thermohaline circulation]) គេអាចចាត់ទុកថាបាជាផ្នែកដឹកនាំដោយខ្យល់បក​របស់ខ្សែទឹកឈូងសមុទ្រម៉ិកសិក ដែលហូរទៅខាងកើតនិងខាងជើង ឆ្ងាយចេញពីឆ្នេរអាមេរិកខាងជើង កាត់តាមមហាសមុទ្រអាត្លង់ទិក​ ចូលទៅក្នុងមហាសមុទ្រអាកទិក។ គេសង្ស័យថាកំនើនកំដៅផែនដី​មានផលប៉ះពាល់ទៅលើខ្សែទឹកនេះ។

ឯកសារ:Image:Golfstrom Karte 2.png
រាប់ពីក្រោមទៅ៖​ខ្សែទឹកអេក្វាទ័រខាងជើង​→​ខ្សែទឹកឈូងសមុទ្រម៉ិកសិក​→​ខ្សែទឹកអាត្លង់ទិកខាងជើង​→​ទៅខាងជើងជាខ្សែទឹកហ្គ្រីនលែនខាងកើត ទៅកើតជាខ្សែទឹកណរវេយ ទៅត្បូងជាខ្សែទឹកខាណារី