កំនាព្យខ្មែរ៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ទំព័រថ្មី៖ == ប្រវត្តិកំនាព្យខ្មែរ == ''អត្ថបទពេញលេញនៅ [[ប្រវត្តិកំនាព្យខ្... |
តNo edit summary |
||
បន្ទាត់ទី១៖
== ប្រវត្តិកំនាព្យខ្មែរ ==
''អត្ថបទពេញលេញនៅ [[ប្រវត្តិកំនាព្យខ្មែរ]]''
== ទំនាក់ទំនងរវាងកំណាព្យ និងទម្រង់សិល្បៈដទៃទៀត ==
បើយើងសង្កេតមើលស្នាដៃផ្នែកអក្សរសាស្ត្រ ដែលបុព្វបុរសដូនតាយើងបានបន្សល់ទុកដល់យើងសព្វថ្ងៃនេះ យើងនឹងឃើញភ្លាមថាភាគច្រើនសុទ្ធតែជាកំណាព្យកាព្យឃ្លោង ដូចជា[[រឿងរាមកេរ្តិ៍]] [[រឿងទុំទាវ]] [[រឿងទិព្វសង្វារ]] [[រឿងកាកី]] [[ច្បាប់ប្រុស]] [[ច្បាប់ស្រី]] [[ច្បាប់កេរ្តិ៍កាល]] [[ច្បាប់ក្រម]] [[ល្បើកជុចនិងត្រី]] (។ល។និង។ល។) នេះជាសក្ខីភាពបញ្ជាក់អំពីវិធីសាស្ត្រអប់រំបែបបុរាណរបស់ដូនតាយើង ដែលយករូបភាពកំណាព្យ “ពិរោះត្រចៀក” ជាមធ្យោបាយ ដើម្បីងាយស្រួលបញ្ចូលខ្លឹមសារនៃការអប់រំទូន្មានទាំងឡាយ ដែលលោកចង់បាន ឲ្យទៅដក់ជាប់ចាំជាប់ក្នុងសតិអារម្មណ៍របស់កុលបុត្រកុលធីតារបស់ ខ្លួន។
នៅក្នុងសង្គមកម្ពុជាយើង កំណាព្យមានឥទ្ធិពលធំណាស់។ ក្រៅពីការរស់នៅនិងបំពេញតួនាទីដោយឯកឯង(ស្មូត្រ ឬសូត្រកំណាព្យ) កំណាព្យបានជះឥទ្ធិពល និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងទម្រង់សិល្បៈដទៃ ទៀតរបស់ខ្មែរយើង ដូចជា៖ ភ្លេងអារក្ស ភ្លេងប្រពៃណី”ភ្លេងការ” របាំប្រពៃណី របាំបុរាណ [[ល្ខោនស្រមោល]](ស្បែកធំ-ស្បែកតូច) [[ល្ខោនខោល]](ល្ខោនពាក់មុខ) [[យីកេ]] [[អាប៉េ]] [[ល្ខោនមហោរី]] [[ល្ខោនបាសាក់]] [[អាយ៉ៃ]] [[ចាប៉ី]](។ល។និង។ល។)។ ទម្រង់សិល្បៈទាំងអស់នេះត្រូវការកំណាព្យជាចាំបាច់ សម្រាប់ជួយកម្រិតទម្រង់ជួយលើកសម្ផស្សនិងសោភ័ណរបស់ខ្លួន។
ចំពោះ អ្នកសិក្សាទម្រង់សិល្បៈខ្មែរវិញ កំណាព្យក៏ជាកត្តាមួយសំខាន់ក្នុងកត្តាច្រើនទៀត ដែលជួយបញ្ជាក់អំពីចំណាស់ និងទម្រង់សិល្បៈនីមួយៗ។ ផ្ទុយទៅវិញទម្រង់សិល្បៈដទៃទៀតក៏បានជះឥទ្ធិពលធំធេងដែរ សម្រាប់បញ្ជាក់អំពីចំណាស់នៃកំណាព្យនីមួយៗរបស់យើង។ ដូច្នេះបើចង់សិក្សាកំណាព្យខ្មែរ គួរសិក្សាពីទម្រង់សិល្បៈខ្មែរដទៃទៀតផង ហើយបើចង់សិក្សាពីទម្រង់សិល្បៈដទៃទៀត ក៏មិនអាចបោះបង់ចោលកំណាព្យបានដែរ។
== សិល្បៈតែងកំនាព្យខ្មែរ ==
''អត្ថបទពេញលេញនៅ [[សិល្បៈតែងកំនាព្យខ្មែរ]]''
|