សង្គ្រាមលោកលើកទី១៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានប្តូរទីតាំង សង្គ្រាមលោក​លើកទី១ ទៅ សង្គ្រាមលោកលើកទី១: សម្រួល​ដល់​ការស្វែងរក
No edit summary
បន្ទាត់ទី១៖
សង្គ្រាមលោក​លើកទី១[[សង្គ្រាមលោកលើកទី១]] ([[ភាសាអង់គ្លេស]]​៖ World War I ឬ First World War) គឺជា​សង្គ្រាម​សកល​មួយ ដែល​មាន​ប្រភព​ចេញពី​[[ទ្វីបអឺរ៉ុប]] ពី​ឆ្នាំ ១៩១៤ ដល់ ១៩១៨​។ ជា​លទ្ធផល មនុស្ស​ជាង ៤០ បាន​ស្លាប់ និង​របួស ដែល​ក្នុងនោះ​មាន​ទាហាន និង​ជនស៊ីវិល​ប្រមាណ ២០ លាន​នាក់​បាន​បាត់បង់​ជីវិត​។ នៅ​អឺរ៉ុប​ទាហាន​ជាង ៦០ លាន​នាក់​ត្រូវ​បាន​កេណ្ឌ​ចាប់ពី​ឆ្នាំ ១៩១៤ ដល់ ១៩១៨​។
 
សង្គ្រាម​នេះ គឺជា​ការប្រយុទ្ធគ្នា​រវាង​ប្លុក​ធំៗ​ពីរ​។ ប្លុក​មហាអំណាច​សម្ព័ន្ធមិត្ត (Entente Powers) ដែល​មាន [[បារាំង]] [[អង់គ្លេស]] និង [[រុស្ស៊ី]] ព្រមទាំង​បណ្ដា​អាណានិគម និង​ស្រុកចំណុះ​របស់​ពួកគេ​។ ក្រោយមក ប្រទេស​មហាអំណាច​សំខាន់ៗ​ដូចជា​៖ [[អ៊ីតាលី]] បាន​ចូលរួម​នៅ​ខែ​មេសា ឆ្នាំ​១៩១៥ និង​[[សហរដ្ឋអាមេរិក]] ចូលរួម​នៅខែ​មេសា ឆ្នាំ​១៩១៧​។ ប្លុក​[[មហាអំណាច​កណ្ដាល]] (Central Powers) មាន​[[ចក្រភពអាល្លឺម៉ង់]] និង [[អូទ្រីស-ហុងគ្រី]] ព្រមទាំង​អាណាខេត្ត​នៃ​ចក្រភព​របស់ខ្លួន​។ ក្រោយមក [[ចក្រភពអូតូម៉ង់]] បាន​ចូលរួម​នៅ​ខែ​តុលា ឆ្នាំ​១៩១៤ និង​មួយ​ឆ្នាំ​ក្រោយ​ចូលរួម​ដោយ​ប្រទេស​[[ប៊ុលហ្ការី]]​។ ជាទីបំផុត​ទៅ មានតែ​ប្រទេស​[[ហុឡង់ដ៍]] [[ស្វីស]] [[អេស្ប៉ាញ]] និង ប្រជាជាតិ​[[ស្កង់ឌីណាវ]] នៅតែ​រក្សា​អព្យាក្រឹតភាព​ដដែល​ក្នុង​បណ្ដា​ប្រទេស​[[អឺរ៉ុប]]​។ បើទោះជា ប្រទេស​មួយចំនួន​បាន​ផ្គត់ផ្គង់​ប្រាក់ និង​សម្ភារៈ​ដល់​ភាគី​ណាមួយ ឬ ប្រទេស​ដទៃ​ទៀត​ក៏ដោយ​។
 
== បុព្វហេតុ​នៃ​សង្គ្រាម ==
 
ព្រឹត្តិការណ៍ ដែល​គេ​សន្មត​ថា​ជា​បុព្វហេតុ​នាំឲ្យ​ផ្ទុះ​សង្គ្រាមលោក​លើកទី១ គឺ​ការ​ធ្វើឃាត​លើ​ព្រះអង្គម្ចាស់​[[ហ្វ្រង់ ហ្វែរឌីណង់]] រជ្ជទាយាទ នៃ​ចក្រភព​[[អូទ្រីស-ហុងគ្រី]] ដោយ​និស្សិត​ស៊ែប៊ីបូស្នី ហ្កាវរីឡូ ព្រីនស៊ីប (Gavrilo Princip) មកពី​ក្រុម Young Bosnia កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​១៩១៤ នៅ​តាម​ដងវិថី​មួយ​នៃ​ទីក្រុងសារាយេវ៉ូ​។ ជាប្រតិកម្ម​តប​នឹង​ព្រឹត្តិការណ៍​នេះ ប្រទេស​[[អូទ្រីស-ហុងគ្រី]] បាន​ដាក់​ឱសានវាទ បង្ខំ​ឲ្យ​[[រាជាណាចក្រ​ស៊ែប៊ី]] ចាប់​ឃាតករ​ឲ្យបាន ប្រសិនបើ​មិនដូច្នេះទេ សង្គ្រាម​នឹង​ផ្ទុំឡើង​។ ទីបំផុត​ទៅ ប្រទេស​[[អូទ្រីស-ហុងគ្រី]] បាន​ប្រកាសសង្គ្រាម​ជាមួយ​[[ស៊ែបី]] នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​១៩១៤​។
 
ទីបំផុត​ទៅ ប្រទេស​[[អូទ្រីស-ហុងគ្រី]] បាន​ប្រកាសសង្គ្រាម​ជាមួយ​ស៊ែបី នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​១៩១៤​។ [[ចក្រភពរុស្ស៊ី]] បាន​ប្រកាស​ការពារ​ស៊ែប៊ី​ទល់នឹង​[[អូទ្រីស-ហុងគ្រី]]​។ ជាការឆ្លើយតបវិញ [[ចក្រភពអាល្លឺម៉ង់]]​បាន​ប្រកាសសង្គ្រាម​ជាមួយ​[[រុស្ស៊ី]] នៅ​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​១៩១៤ និង ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​១៩១៤ ជាមួយ​[[បារាំង]] ហើយ​កងទ័ព​[[អាល្លឺម៉ង់]]​បាន​ចាប់ផ្ដើម​វាយលុកចូល​ប្រទេស​[[បារាំង]]​ដោយ​ឆ្លងកាត់​ប្រទេស​អព្យាក្រឹត​[[បែលហ្សិក]]​។ [[ចក្រភពអង់គ្លេស]] បាន​ទាមទារឲ្យ​[[អាល្លឺម៉ង់]]​គោរព​អព្យាក្រឹតភាព​[[បែលហ្សិក]] តែ​មិន​បាន​ទទួល​ចម្លើយ [[ចក្រភពអង់គ្លេស]]​ក៏​ប្រកាសសង្គ្រាម​ជាមួយ​[[អាល្លឺម៉ង់]] នៅ​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​១៩១៤​។
 
ដំបូងឡើយ សង្គ្រាម​នេះ​មាន​លក្ខណៈ​ជា​សង្គ្រាម​នៅ​ទ្វីបអឺរ៉ុប​ប៉ុណ្ណោះ តែ​ក្រោយមក​មាន​ប្រទេស​ជាច្រើន​ទៀត​បាន​ចូលរួម​ក្នុង​សង្គ្រាម​ជាបន្តបន្ទាប់ ហេតុ​នេះ​ហើយ​សង្គ្រាម​នេះ​បាន​រាលដាល​ពី​សង្គ្រាម​ទ្វីបអឺរ៉ុប ទៅជា​សង្គ្រាមលោក​តែម្ដង​។
 
== ទិសដៅ​នៃ​ការចូលរួម​សង្គ្រាម ==
 
* [[ចក្រភពអាល្លឺម៉ង់]] ប៉ុនប៉ង​បញ្ចប់​ការគ្រប់គ្រង​របស់​[[ចក្រភពអង់គ្លេស]]​លើ​ផ្ទៃ​មហាសមុទ្រ និង​ធ្វើ​យ៉ងណា​ដើម្បី​ធ្វើឲ្យ​អង់គ្លេស​ចុះខ្សោយ​នៅក្នុង​ការប្រកួតប្រជែង នៅលើ​ទីផ្សារ​អន្តរជាតិ និង​ដើម្បី​ធ្វើការបែងចែក​[[ពិភពលោក]]​សាជាថ្មី​។ ជាពិសេស [[អាល្លឺម៉ង់]]​ចង់​ដណ្ដើមយក​តំបន់​ឧស្សាហកម្ម​នៅ​ប៉ែក​ឦសាន​ប្រទេស​[[បារាំង]] កាត់ផ្ដាច់​ប្រទេស​តំបន់​បាលទិក​ពី​[[ចក្រភពរុស្ស៊ី]] កាន់កាប់​តំបន់​ដុនបាស គ្រីម តំបន់​អាសូវ និង​កាវកាស​។
* [[ចក្រភពអូទ្រីស-ហុងគ្រី]] មាន​ទិសដៅ​ឈ្លានពាន​[[ស៊ែប៊ី]] ដើម្បី​បង្កើត​អំណាច​របស់ខ្លួន​នៅ​តំបន់​បាល់កង់ និង​ដណ្ដើម​ទឹកដី​ប៉ូឡូញ​មួយផ្នែក ប៉ូដុល និង​វ៉ូលិញ​ពី​[[ចក្រភពរុស្ស៊ី]]​។
* [[ចក្រភពអូតូម៉ង់]] (ចក្រភពទួរគី) បាន​ចូលរួម​ក្នុង​សង្គ្រាម​ភាគី​ខាង​[[អាល្លឺម៉ង់]]​នៅ​រដូវស្លឹកឈើជ្រុះ ឆ្នាំ​១៩១៤ មាន​ទិសដៅ​ឈ្លានពាន​តំបន់ភ្នំកាវកាស​របស់​[[ចក្រភពរុស្ស៊ី]] និង​បង្កើត​ការគ្រប់គ្រង​របស់ខ្លួន​នៅ​លើ​តំបន់​បាល់កង់​។
* [[ចក្រភពអង់គ្លេស]] មាន​ទិសដៅ​ចង់​ថែរក្សា​នូវ​អាណានិគម​របស់ខ្លួន និង​អំណាច​គ្រប់គ្រង​របស់ខ្លួន​លើ​ដែនសមុទ្រ​។ លើសពីនេះ អង់គ្លេស​ក៏​មានបំណង​ដណ្ដើម​កាន់កាប់​តំបន់​សម្បូរ​ប្រេងកាត​មេសូប៉ូតាមី និង​ផ្នែកមួយ​នៃ​ឧបទ្វីបអារ៉ាប់​ពី​[[ចក្រភពអូតូម៉ង់]]​។
* [[បារាំង]] មាន​ទិសដៅ​ទាមទារ​តំបន់​អាលសាស និង​ឡូរ៉ែន​ពី​[[ចក្រភពអាល្លឺម៉ង់]]​មកវិញ ដែល​ខ្លួន​បាន​បាត់បង់​ទៅឲ្យ​[[អាល្លឺម៉ង់]]​កាលពី​បរាជ័យ​របស់​[[ណាប៉ូលេអុងទី៣]] ក្នុង​សង្គ្រាម​បារាំង-ព្រុស ឆ្នាំ​១៨៧០ និង​ដណ្ដើមយក​តំបន់​សម្បូរ​ធ្យូងថ្ម​សាអារ ព្រមទាំង​ភ្ជាប់​តំបន់​ខាងឆ្វេង​ទន្លេរ៉ែន​មក​ប្រទេស​បារាំង​។
* [[ចក្រភពរុស្ស៊ី]] មាន​ទិសដៅ​ចង់​ថែរក្សា​ឥទ្ធិពល​របស់ខ្លួន​នៅ​តំបន់​បាល់កង់ គ្រប់គ្រង​តំបន់​ហ្កាលីស៊ី តំបន់​ណរម៉ាន់​ភាគខាងក្រោម គ្រប់គ្រង​ច្រក​ចេញពី​[[សមុទ្រខ្មៅ]] បូស្ទ័រ និង​ដាដាណេស​។
* [[ជប៉ុន]] បាន​ប្រកាសសង្គ្រាម​ជាមួយ​[[អាល្លឺម៉ង់]] នៅ​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​១៩១៤ មាន​ទិសដៅ​ចូល​ឈ្លានពាន​តំបន់​ទឹកដី​ដែល​[[ចិន]]​បាន​ជួល​ឲ្យ​[[អាល្លឺម៉ង់]] និង​តំបន់​កោះ​[[មហាសុទ្រប៉ាស៊ីហ្វិក]]​។
 
សរុបទៅ សង្គ្រាម​នេះ​គឺជា​[[សង្គ្រាមចក្រពត្តិ]] ប្រកបដោយ​ភាពអយុត្តិធម៌​ទាំងសងខាង​។ មានតែ ប្រទេស​[[ស៊ែប៊ី]] និង​[[បែលហ្សិក]]​ប៉ុណ្ណោះ​ដែល​ប្រយុទ្ធតស៊ូ ដើម្បី​ការពារជាតិ​។ អ្នកទទួលខុសត្រូវ​នៅក្នុង​សង្គ្រាម​នេះ​គឺ​ភាគី​ទាំងសងខាង តែ​មេភ្លើង​គឺ​ចេញពី​[[ចក្រភពអល្លឺម៉ង់]] និង [[អូទ្រីស-ហុងគ្រី]]​។