ចូសេហ្វ ហិនរី៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ទំព័រថ្មី៖ {| border=0 align=right cellpadding=4 cellspacing=0 width=300 style="margin: 0.5em 0 1em 1em; background: #ffffff; border: 1px #aaaaaa solid; border-collapse: collapse...
 
No edit summary
បន្ទាត់ទី២៥៖
|-
|}
'''ចូសេហ្វ ហិនរី''' (Joseph Henry) (១៧ ធ្នូ ១៧៩៧ - ១៣ ឧសភា ១៨៧៨) ជាអ្នកវិទ្យាសាស្ត្រអាមេរិក​ដែលបានធ្វើជាអគ្គលេខាធិការទី១នៃស្ថាប័ន [[http://en.wikipedia.org/wiki/Smithsonian_Institution Smithsonian Institution]]។ នៅក្នុងឆាកជីវិតរបស់គាត់ គេតែងចាត់ទុកគាត់ជាអ្នកវិទ្យាសាស្ត្រអាមេរិក​ដ៏អស្ចារ្យបំផុត បន្ទាប់ពី[[បេនចាមីន ហ្វ្រែងឃ្លីន]] (Benjamin Franklin)។ នៅពេលកំពុងធ្វើអេឡិចត្រូមេដែក ហិនរីបានរកឃើញបាតុភូតអូតូអាំងឌុចស្យុង។ គាត់ក៏បានរកឃើញ​បាតុភូតអាំងឌុចស្យុងមុយទុយអែល ដាច់ដោយឡែកពី[[ម៉ៃឃើល ហ្វារ៉ាដេយ]] ប៉ុន្តែហ្វារ៉ាដេយជាអ្នកបោះផ្សាយលទ្ធផលរបស់គាត់មុន។ ស្នាដៃរបស់គាត់លើរ៉ឺឡេអេឡិចត្រូម៉ាញ៉េទិច បានក្លាយជាគ្រឹះរបស់ទូរសារអគ្គីសនីដែលក្រោយមកផលិតដោយ [[សាម៉ុយអែល ម៉កស៍]] (Samuel Morse) និង [[ឆាលស៍ វៀតស្តូន]] (Charles Wheatstone)។
 
ខ្នាតរបស់[[អាំងឌុចតង់]]នៅក្នុង[[ប្រព័ន្ធខ្នាតអន្តរជាតិ|SI]] គឺ [[ហង់រី]] ត្រូវបានដាក់ឈ្មោះជាកិត្តិយសដល់គាត់។
បន្ទាត់ទី៣៧៖
 
នៅឆ្នាំ១៨៣១ គាត់បានផលិតម៉ាស៊ីនដើរដោយអេឡិចត្រូម៉ាញ៉េទិច ដែលជាបុព្វបុរសរបស់​​[[ម៉ូទ័រចរន្តជាប់]]។ នៅពេលនេះដែរគាត់បានរកឃើញលក្ខណៈរបស់អូតូអាំងឌុចស្យុង ដំនាលគ្នានឹងអ្នកវិទ្យាសាស្ត្រអង់គ្លេស [[ម៉ៃឃើល ហ្វារ៉ាដេយ]] ដែរ។ ដោយសារហ្វារ៉ាដេយបានបោះផ្សាយលទ្ធផលនេះបានមុន ហ្វារ៉ាដេយ​ត្រូវគេទទួលស្គាល់ជាផ្លូវការថាបានរកឃើញបាតុភូតអូតូអាំងឌុចស្យុងនេះ។
 
នៅឆ្នាំ១៨៣២ ហិនរីបានចូលធ្វើជាសាស្ត្រាចារ្យទស្សនវិជ្ជាធម្មជាតិនៅ[[សាកលវិទ្យាល័យព្រីនស្តុន]]។ នៅឆ្នាំ១៨៤២ ហិនរីបានរកឃើញលំយោលម៉ាញ៉េទិច​បង្កើតដោយ[[ក្រលឡៃដិន]]។
 
នៅឆ្នាំ១៨៤៨ ហិនរីបានធ្វើការជាមួយសាស្ត្រាចារ្យ ស្តេហ្វេន អាឡិចសេនដឺ (Stephen Alexander) ដើម្បីកំនត់ទំនាក់ទំនងរវាងសីតុណ្ហភាពធៀប​រវាងផ្នែកផ្សេងៗលើផ្ទៃព្រះអាទិត្យ។ ដើយប្រើ[[ថ្មពិលទែរម៉ូ]] ពួកគេទាំង២បានបញ្ជាក់ថា[[ចំនុចខ្មៅលើផ្ទៃព្រះអាទិត្យ]] ត្រជាក់ជាងតំបន់ដែរនៅជុំវិញវា។