ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
→‎ការលាឈប់: ផ្នែកថ្មី
បន្ទាត់ទី៦១៖
 
ខ្ញុំ​ឃើញ​កូដ​ក្នុង​ការ​បង្កើត​ប្រអប់​Info មាន​អក្សរ​កាត់​ជា​ភាសាអង់គ្លេស រួច​វា​បង្ហាញ​ជា​ភាសា​ខ្មែរ។ តើ​បង អាច​រៀប​រាប់​ពី​កូដ​ទាំង​នោះ​បាន​ទេ?
 
== ការលាឈប់ ==
 
សួរស្ដី គីមស្រុន និង Kiensvay ! តើ​មូលហេតុអ្វី​បាន​ជាអ្នកទាំងពីរ​​សម្រេចចិត្ត​លាឈប់​ពី​អ្នកអភិបាល​? ខ្ញុំ​ពុំ​យល់​ទាល់តែ​សោះ​ចំពោះ​ការលាលែង​របស់​ គីមស្រុន ក៏ដូចជា Kiensvay ផងដែរ ឬ ដោយសារតែ​ការមាន​បទចោទប្រកាន់​មួយចំនួនស្ដីអំពី​ការលុប​អត្ថបទ​ខ្លះ​ចេញពី​វិគីភីឌាភាសាខ្មែរ​? ប្រសិនបើ អ្នកទាំងពីរ​មិនបកស្រាយ​ខ្ញុំ​នៅតែ​មិនយល់​ជារៀងរហូត ហើយ​ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​ជា​ពន់ពេក ដែល​បាន​បង់​អ្នកអភិបាល​ដែល​សកម្ម​ដល់​ទៅ​ពីររូប។ ទៅ​ថ្ងៃមុខ វិគីភីឌាភាសាខ្មែរ​មុខជា​នឹងជួប​ការលំបាក​ដោយសារតែ​ខ្វះ​អ្នកអភិបាល ដែល​មាន​ឆន្ទៈ និង​សមត្ថភាព​។ សម្រាប់​ខ្ញុំ​សូម​ឲ្យ​អ្នក​ទាំងពីរ​បន្ត​កិច្ចការ​ជា​អ្នកអភិបាល​តទៅទៀត ដើម្បី​ជា​គុណប្រយោជន៍​សម្រាប់​វិគីភីឌាភាសាខ្មែរ ក៏ដូចជា​លើកកម្ពស់​ភាសាជាតិ​ផងដែរ​។ ចំពោះ​ការរួមចំណែក​របស់​ខ្ញុំ ខ្ញុំ​បាន​យកពេលវេលា​ដែល​ទំនេរ​ពី​ការងារ និង​ការសិក្សា​​ដើម្បី​ចូលរួម​សរសេរ​អត្ថបទ​សម្រាប់​វិគីភីឌា​ភាសាខ្មែរ បើទោះជា​ពេល​ខ្លះ​អាច​គ្មាន​សកម្មភាព​មួយ​រយៈពេល​ក៏ដោយ តែ​ខ្ញុំ​នឹង​វិលត្រឡប់​មកសរសេរ​វិញ​ពេលណា​ខ្ញុំ​ទំនេរ ខ្ញុំ​មិនដែល​គិត​បោះបង់​វិគីភីឌា​ចោលទេ​។ ដូច្នេះ ខ្ញុំ​សូមឲ្យ​អ្នក​ទាំងពីរ​សម្រេច​ចិត្ត​ឡើងវិញ​ថាតើ​គួរ​លាឈប់​ពី​អ្នកអភិបាល ឬ យ៉ាងណា​? សង្ឃឹម​ថា​យើង​នឹង​បាន​សហការ​ជាមួយ​គ្នា​យូរ​អង្វែង​តទៅមុខ​ទៀត​។ --[[អ្នកប្រើប្រាស់:Thearith|ធារិត]] ម៉ោង០៨:០៩ ថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០០៨ (UTC)