អប្សរា៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ទំព័រថ្មី៖ អប្សរាម្នាក់ (សំស្ក្រឹត: អប្សរាះ, ពហុវចនៈ អប្សរសះ, បាលី អច្ឆរា... |
No edit summary |
||
បន្ទាត់ទី១៖
[[Image:Apsara relief.jpg|thumb|right|A bas relief at the 12th century temple of [[Angkor Wat]] in Cambodia.]]
អប្សរាម្នាក់ (សំស្ក្រឹត: अप्सरा: apsarāḥ អប្សរាះ, ពហុវចនៈ अप्सरस: apsarasaḥ អប្សរសះ, បាលី Accharā អច្ឆរា) ជាព្រលឹង ដួងវិញ្ញាណស្ត្រី នៃពពក និងទឹក ក្នុងជំនឿហិណ្ឌូ និង ពុទ្ធសាសនា។
អប្សរាជាភាវៈអរូបី ពួកគេលេចចេញមកជាស្ត្រីក្មេង មានរូបសំរស់ស្អាត ដែលមានភាពប៉ិនប្រសប់ក្នុងសិល្បៈរបាំ។ ពួកគេជាភរិយារបស់ពួក គន្ធរ្វ័ស ជាមន្ត្រីជាន់ខ្ពស់របស់ព្រះឥន្ទ្រ។ ពួកអប្សរារាំតាមភ្លេងដែលលេងដោយប្តីរបស់ពួកគេ ជាទូទៅស្ថិតនៅក្នុងរាជវាំងរបស់ព្រះអាទិទេព ដើម្បីបន្ធូរអារម្មណ៍របស់ព្រះអាទិទេពនិងពួកវីរបុរសដែលបាត់បង់ កេរ្តិ៍ឈ្មោះ។ អប្សរាត្រូវបានគេនិយាយថា អាចប្រែកាយបាន ហើយជាអ្នកកំនត់សំនាងនៅក្នុងល្បែងស៊ីសង។ ឧរ្វសី, មេនក, រម្ភ និង តិលោត្តម ជាអ្នកល្បីល្បាញបំផុត ក្នុងចំនោមពួកគេ។ អប្សរាម្នាក់ៗនៃអប្សរាទាំង២៦នាក់ ក្នុងរាជវាំងរបស់ព្រះឥន្ទ្រ តំនាងអោយទិដ្ឋភាពផ្សេងៗគ្នានៃការសំដែងសិល្បៈ។ អប្សរាជាប់ទាក់ទងនឹងទឹក និងនឹងពិធីបួងសួងសុំកូនរឺសមត្ថភាពផ្លូវភេទ។ ក្នុងជំនឿហិណ្ឌូ អប្សរាថ្នាក់ទាបបំផុតជួនកាលត្រូវគេចាត់ទុកថា ជាព្រលឹង ដែលអាចអន្ទងមនុស្សប្រុសអោយទៅរកក្តីស្លាប់បាន។
|