សាសនាប្រៀបធៀប៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៥៖
== ហេតុអ្វីបានជាខ្ញុំមិនជឿថាមានព្រះអ្នកសាងលោក?==
ធម្មតាទេ ទោះជារឿងអ្វីៗទាំងពួង បើទុកជារឿងខុសឆ្គងមិនគួរឲ្យជឿ ឬមិនមានភស្តុតាងឲ្យឃើញពិតប្រាកដក៏ដោយ ប៉ុនែ្តកាលបើបុគ្គលមានជំនឿនៅក្នុងចិត្តសន្តានហើយ ក៏តែងតែនឹករក​ពាក្យដោះសាថា រឿងនោះទំនងជាមានពិតមែន ពាក្យដោះសាថា'''ទំនងជាមានពិតមែន''' នេះ អ្នកដែលមានជំនឿស៊ប់ក្នុងសាសនារបស់ខ្លួនតែងតែពោលពាក្យដោះសានេះដូចៗគ្នា ហេតុនោះ ទោះជារឿងអ្វីក៏ដោយ បើគ្មានភស្តុតាងបញ្ជាក់ឲ្យឃើញច្បាស់លាស់ទេ យើងមិនគួរលង់ខ្លួនជឿតាមគេឡើយ អ្នកដែលមានវិចារណញាណខ្លះ ហេតុអ្វីក៏ត្រូវបណ្តោយខ្លួនឲ្យជឿទៅតាមរឿងរ៉ាវ​ផ្សេងៗដែលមាននៅក្នុងគម្ពីរបៃបើលរបស់សាសនាគ្រិស្ត និង​ដឹងច្បាស់ថា បើអ្នកនោះមិនមានអគតិទេ មុខជាមិនជឿរឿងរ៉ាវដែលមានក្នុងគម្ពីរបៃបើលទាល់តែសោះ ទោះរឿងរ៉ាវផ្សេងៗទៀត ក៏ដូចគ្នាដែរ បើយើងបានអាននិងត្រិះរិះពិចារណាដោយល្អិតល្អន់ ទាំងមិនមានអគតិហើយ ច្បាស់ជានឹងអស់ជំនឿក្នុងសាសនានោះៗ ។
*មានមនុស្សជាច្រើនយល់ឃើញថា '''ព្រះយហោវ៉ា''' មិនមែនជាព្រះអាទិទេពទេ គម្ពីរបៃបើលក៏មិនមែនជាពាក្យសំដីដែលព្រះអាទិទេពបណ្តាលចិត្តឲ្យមនុស្សដឹងដែរ សាសនាគ្រិស្តមិន​ខុសប្លែក​អ្វីពីសាសនា​ដទៃដែលមនុស្សប្រឌិតឡើងនោះឡើយ ទីបំផុត ក៏មានអ្នកគិតបែបព្រៃថា ទោះជាយ៉ាងណា ប្រាកដជាមានអ្នកជាធំលើពិភពផែនដី ឬ ព្រះជាម្ចាស់របស់ពិភពផែនដី ដែលហៅថា ហ្គត(God) ឬ '''ព្រះជាម្ចាស់''' ប៉ុន្តែព្រះនាមរបស់លោកប៉ុន្តែព្រះនាមរបស់លោកមិនមែនឈ្មោះ'''ព្រះយហោវ៉ា'''ក៏បាន​ គម្ពីរបៃបើលក៏មិនមែនជាព្រះបញ្ញត្តិ និង ពាក្យសំដីរបស់លោកទេ ប៉ុន្តែ ព្រះអង្គប្រហែលជាស្ថិតនៅត្រង់​កន្លែងណាមួយ កាលបើអ្នកមានគំនិតដូច្នេះក៏ត្រូវគ្នានឹងអ្នកមានជំនឿថា ព្រះយហោវ៉ាជាព្រះជាម្ចាស់ ព្រោះជាគំនិតដែលគ្មានភស្តុតាងបញ្ជាក់ គ្រាន់តែនិយាយថាមានប៉ុណ្ណោះ សូមនឹកគិតទៅ​មើលថា ពិភពលោកយើងនេះពោរពេញទៅដោយគ្រោះមហន្តរាយផ្សេងៗ បើមានលោកជាព្រះម្ចាស់ពិភពដែលហៅថាព្រះអាទិទេពមែន ទាំងព្រះអង្គក៏មានព្រះទ័យករុណា មានមេត្តា និង យុត្តិធម៌ ទាំងមានអំណាចទិព្វស័ក្តិសិទ្ធិពិតមែន ចុះហេតុអ្វីបានជាព្រះអង្គបណ្តែតបណ្តោយឲ្យពិភពផែនដីដែលព្រះអង្គជាអ្នកសាងឡើងច្របូកច្របល់វិលវល់ទៅដោយគ្រោះមហន្តរាយផ្សេងៗ ដូចជា ជម្ងឺឈឺថ្កាត់ ទុព្ភិក្ខភ័យ ផែនដីរញ្ជួយ និងមហាភ័យជាច្រើនទៀត អ្នកមានអំណាចខ្លាំងតែងជិះជាន់ បៀតបៀនអ្នកមានកម្លាំងតិច អយុត្តិធម៌ត្រឡប់ជាឈ្នះយុត្តិធម៌ ជួនកាលអ្នកដែល​ប្រព្រឹត្តខ្លួន​ជាមនុស្សល្អ មានសទ្ធារាប់អានព្រះអង្គជាសរណៈទីពឹងទីរលឹក ត្រឡប់ជាត្រូវពួកជនពាលគម្រក់ថោកទាបធ្វើបានបៀតបៀនទៅវិញ កាលបើដូច្នេះ តើព្រះជាម្ចាស់​ពិភពផែនដីនឹងប្រោស​ពួកគេដោយប្រការណា ឬ សុខចិត្តនៅធ្វើព្រងើយកន្តើយមិនធ្វើដឹងធ្វើឮអញ្ចឹងឬ? មនុស្សដែលរាប់អានព្រះអង្គគេមិនដែលព្រងើយកន្តើយសូធ្យអង្វរបួងសួងព្រះអង្គម្តងណាឡើយ !