ខេត្តសៀមរាប៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៩៤៖
''ដោយ​សារ​មូល​ហេតុ​ដូច​ខាង​លើ​នេះហើយ​ធ្វើអោយ​ទឹក​ដី​ខេត្ត​សៀម​រាប​មាន​រមណីយដ្ឋាន​វប្បធម៌ និង​​ធម្មជាតិ​មួយ​ចំនួន​ដូច​ជា​ខាង​ក្រោម៖''
===[[ប្រាសាទអង្គរវត្ត]]===
នៅលើផែនដី​មាន​​កន្លែង​មិន​ច្រើន​ទេ​ដែល​អាច​ប្រកួត​ប្រជែង​នឹង​ភាព​ត្រចះ​ត្រចង់​នៃ​[[ប្រាសាទ​អង្គរវត្ត]]។ អង្គរវត្ត​គឺ​ជា​សំនង់​ខាង​សាសនា​ធំជាង​គេ​នៅលើ[[ពិភពលោក]]។​ ពិត​ហើយ​នេះ​ជា​អច្ឆរិយវត្ថុ​មួយ​នៃ​ [[ពិភពលោក]]។ ប្រាសាទ​នេះ​ត្រូវ​បាន​គេ​ជឿថា​ប្រើ​ជា​ប្រាសាទ និង​ជា​ផ្នូរសំរាប់​[[ព្រះបាទសូរ្យវរ្ម័នទី២]] នៅ​ចំ​កណ្តាលចក្រភព​ខ្មែរ​នៅ​ពាក់​កណ្តាល​ទី​មួយ​នៃ​សតវត្ស​ទី​១២។ អង្គរវត្ត​ត្រូវបាន​ថែ​រក្សា​ល្អ​បំផុត​នៅក្នុង​ចំនោម​​ប្រាសាទ​នៅ​សម័យអង្គរ។ ប្រាសាទ​ផ្សេងៗ​ទៀត​និង​ទីក្រុង​ដែល​មាន​កំពែង​ព័ទ្ធ​ជុំវិញ​អង្គរធំ មាន​ន័យ​ថា​ស្ថាបត្យកម្ម​ខ្មែរ​ទាក់ទង​នឹង​គំនិត​នៃ​ប្រាសាទ​ភ្នំ។ ពេល​កសាង​ប្រាសាទ​អង្គរវត្ត​នៅ​ដើម​សតវត្ស​ទី​ ១២​ រឿងនេះ​ត្រូវ​បាន​គេគិត​យ៉ាង​ល្អិត​ល្អន់ តួ​ប៉ម​កណ្តាល​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​កំពូល​ ៤។ កំពូល​កណ្តាល​តំនាង​អោយ​ភ្នំ​ព្រះ​សុមេរុ​ក្នុង​រឿង​ទេវកថា ជា​ភ្នំ​ពិសិទ្ធ​នៅ​ចំ​កណ្តាល​ចក្រវាឡ ដែល​ជា​លំនៅដ្ឋាន​នៃ​ព្រះ​នរាយណ៍ (វិស្ណុ) ក្នុង​សាសនា​ហិណ្ឌូ។ កំពូល​ទាំង​៥​ជា​​និមិត្តរូប​នៃ​​កំពូល​ទាំង​៥​របស់​ភ្នំ​សុមេរុ។ វា​ពិបាក​នឹង​អធិប្បាយតាម​ពាក្យ​សំដី​ចំពោះ​ភាព​សំបើម​នៃ​អង្គរវត្ត ប៉ុន្តែ​វាអាច​ពន្យល់​ជា​ផ្នែក​ដោយ​​​ការ​មើល​ទៅ​លើ​ទំហំ​រួម។ ប្រាសាទ​ត្រូវ​ព័ទ្ធ​ដោយ​​ទក្សិណទឹក ដែល​ដូច​គ្នា​ទៅ​នឹង​ប៉ម​នៃ​ទីក្រុង​ឡុង ដែល​បាន​​កសាង​ឡើង​ក្នុង​ពេល​ប្រហាក់​ប្រហែល​គ្នា​ មើល​ទៅ​មិន​ខុស​គ្នា​ច្រើន​ទេ​ទៅ​នឹង​ប្រលាយ​ចំការ។​ ទក្សិណ​ទឹក​មាន​ទទឹង ១៩០ម និង បង្កើត​បាន​ជា​រាង​ចតុកោណ​កែង ១,៥គ.មx១,៣គ.ម។ គិត​មើលទៅថា​​វា​ពិបាក​ចំពោះ​កំលាំង​វាយ​​ប្រហារផ្សេងៗ​ដែល​មាន​ការ​ការពារ​ដ៏​មាំ​មួន។ ប៉ុន្តែ​ទក្សិណ​គ្រាន់​តែ​ជា​និមិត្តរូប​នៃ​មហា​សមុទ្រ​ព័ទ្ធ​ជុំវិញ​[[ពិភពលោក​]]នៃ​ប្រាសាទ​ក្នុង​សាសនា​ហិណ្ឌូ​ជា​ជាង​ប្រើ​ជា​កំពែង​ការ​ពារ។​ របង​ព័ទ្ធ​ជុំវិញ​នៅ​មាត់​ទក្សិណ​ខាង​ក្នុង​​ចតុកោណ​ដែង​មាន​ទំហំ​១០២៥មx៨០០ម មាន​ក្លោង​ទ្វារ​មួយ​នៅ​ផ្នែក​ជ្រុង​និមួយៗ។​ ប៉ុន្តែ​វា​​ខុស​ប្រក្រតី​​ចំពោះ​ឥទ្ធិពល​សំខាន់​នៃ​សាសនា​ហិណ្ឌូ​នៃ​ប្រាសាទ​សម័យ​អង្គរ។​ ច្រក​ចូល​សំខាន់​បែរ​មុខ​ទៅ​ទិស​ខាង​លិច។ ក្លោង​ទ្វារ​ចូល​នេះ​គឺ​តុប​តែង​ដោយ​រោង​ទងគឺ​ទទឹ​ង​២៣៥ម​ដែល​មាន​ទ្វារ​៣។ក្លោង​ទ្វារ​ចូល​នេះ​គឺ​​ទទឹ​ង​២៣៥ម​ដែល​មាន​ទ្វារចូលចំនួន៥ដោយមានទ្វារចូល៣ភ្ជាប់គ្នាជាលក្ខណះដូចជារោងទងនិង២ទៀតនៅសងខាងដែលខាន់ដាច់ដោយជញ្ជាំងហៅថាទ្វារដំរី។
ទោះ​បី​យ៉ាង​ណា​ក៏​ដោយ រតនសម្បត្តិ​ដ៏​ឆ្នើម​បំផុត​របស់​ប្រាសាទ​គឺ​មាន​ក្បាច់​ចំលាក់​រាប​២គម​នៅជុំវិញ​ជញ្ជាំង​រោង​ថែវ​ខាង​ក្រៅ​ដែល​មាន​ចំលាក់​ទេវតា​និង​អប្សរា​រាប់​រយ។​ ចំលាក់​សាំញ៉ាំ​នៅ​តាម​រោង​ថែវ​ប្រាប់​នូវ​រឿង​ផ្សេងៗ​ដូចជា​ ព្រះ​នរាយណ៍ ជ័យជំនះ​របស់​[[ព្រះបាទសូរ្យវរ្ម័នទី២]]នៅ​លើ​សមរភូមិ។​ បរិវេណ​គ្រប​ដណ្តប់​ដោយ​ផ្ទៃ​ដី​៨១​ហិចតា។