ខេត្តសៀមរាប៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បន្ទាត់ទី៩៤៖
''ដោយ​សារ​មូល​ហេតុ​ដូច​ខាង​លើ​នេះហើយ​ធ្វើអោយ​ទឹក​ដី​ខេត្ត​សៀម​រាប​មាន​រមណីយដ្ឋាន​វប្បធម៌ និង​​ធម្មជាតិ​មួយ​ចំនួន​ដូច​ជា​ខាង​ក្រោម៖''
===[[ប្រាសាទអង្គរវត្ត]]===
នៅលើផែនដី​មាន​​កន្លែង​មិន​ច្រើន​ទេ​ដែល​អាច​ប្រកួត​ប្រជែង​នឹង​ភាព​ត្រចះ​ត្រចង់​នៃ​[[ប្រាសាទ​អង្គរវត្ត]]។ អង្គរវត្ត​គឺ​ជា​សំនង់​ខាង​សាសនា​ធំជាង​គេ​នៅលើ[[ពិភពលោក]]។​ ពិត​ហើយ​នេះ​ជា​អច្ឆរិយវត្ថុ​មួយ​នៃ​ [[ពិភពលោក]]។ ប្រាសាទ​នេះ​ត្រូវ​បាន​គេ​ជឿថា​ប្រើ​ជា​ប្រាសាទ និង​ជា​ផ្នូរសំរាប់​[[ព្រះបាទសូរ្យវរ្ម័នទី២]] នៅ​ចំ​កណ្តាលចក្រភព​ខ្មែរ​នៅ​ពាក់​កណ្តាល​ទី​មួយ​នៃ​សតវត្ស​ទី​១២។ អង្គរវត្ត​ត្រូវបាន​ថែ​រក្សា​ល្អ​បំផុត​នៅក្នុង​ចំនោម​​ប្រាសាទ​នៅ​សម័យអង្គរ។ ប្រាសាទ​ផ្សេងៗ​ទៀត​និង​ទីក្រុង​ដែល​មាន​កំពែង​ព័ទ្ធ​ជុំវិញ​អង្គរធំ មាន​ន័យ​ថា​ស្ថាបត្យកម្ម​ខ្មែរ​ទាក់ទង​នឹង​គំនិត​នៃ​ប្រាសាទ​ភ្នំ។ ពេល​កសាង​ប្រាសាទ​អង្គរវត្ត​នៅ​ដើម​សតវត្ស​ទី​ ១២​ រឿងនេះ​ត្រូវ​បាន​គេគិត​យ៉ាង​ល្អិត​ល្អន់ តួ​ប៉ម​កណ្តាល​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​កំពូល​ ៤។ កំពូល​កណ្តាល​តំនាង​អោយ​ភ្នំ​ព្រះ​សុមេរុ​ក្នុង​រឿង​ទេវកថា ជា​ភ្នំ​ពិសិទ្ធ​នៅ​ចំ​កណ្តាល​ចក្រវាឡ ដែល​ជា​លំនៅដ្ឋាន​នៃ​ព្រះ​នរាយណ៍ (វិស្ណុ) ក្នុង​សាសនា​ហិណ្ឌូ។ កំពូល​ទាំង​៥​ជា​​និមិត្តរូប​នៃ​​កំពូល​ទាំង​៥​របស់​ភ្នំ​សុមេរុ។ វា​ពិបាក​នឹង​អធិប្បាយតាម​ពាក្យ​សំដី​ចំពោះ​ភាព​សំបើម​នៃ​អង្គរវត្ត ប៉ុន្តែ​វាអាច​ពន្យល់​ជា​ផ្នែក​ដោយ​​​ការ​មើល​ទៅ​លើ​ទំហំ​រួម។ ប្រាសាទ​ត្រូវ​ព័ទ្ធ​ដោយ​​ទក្សិណទឹក ដែល​ដូច​គ្នា​ទៅ​នឹង​ប៉ម​នៃ​ទីក្រុង​ឡុង ដែល​បាន​​កសាង​ឡើង​ក្នុង​ពេល​ប្រហាក់​ប្រហែល​គ្នា​ មើល​ទៅ​មិន​ខុស​គ្នា​ច្រើន​ទេ​ទៅ​នឹង​ប្រលាយ​ចំការ។​ ទក្សិណ​ទឹក​មាន​ទទឹង ១៩០ម និង បង្កើត​បាន​ជា​រាង​ចតុកោណ​កែង ១,៥គ.មx១,៣គ.ម។ គិត​មើលទៅថា​​វា​ពិបាក​ចំពោះ​កំលាំង​វាយ​​ប្រហារផ្សេងៗ​ដែល​មាន​ការ​ការពារ​ដ៏​មាំ​មួន។ ប៉ុន្តែ​ទក្សិណ​គ្រាន់​តែ​ជា​និមិត្តរូប​នៃ​មហា​សមុទ្រ​ព័ទ្ធ​ជុំវិញ​[[ពិភពលោក​]]នៃ​ប្រាសាទ​ក្នុង​សាសនា​ហិណ្ឌូ​ជា​ជាង​ប្រើ​ជា​កំពែង​ការ​ពារ។​ របង​ព័ទ្ធ​ជុំវិញ​នៅ​មាត់​ទក្សិណ​ខាង​ក្នុង​​ចតុកោណ​ដែង​មាន​ទំហំ​១០២៥មx៨០០ម មាន​ក្លោង​ទ្វារ​មួយ​នៅ​ផ្នែក​ជ្រុង​និមួយៗ។​ ប៉ុន្តែ​វា​​ខុស​ប្រក្រតី​​ចំពោះ​ឥទ្ធិពល​សំខាន់​នៃ​សាសនា​ហិណ្ឌូ​នៃ​ប្រាសាទ​សម័យ​អង្គរ។​ ច្រក​ចូល​សំខាន់​បែរ​មុខ​ទៅ​ទិស​ខាង​លិច។ ក្លោង​ទ្វារ​ចូល​នេះ​គឺ​​ទទឹ​ង​២៣៥ម​ដែល​មាន​ទ្វារចូលចំនួន៥ដោយមានទ្វារចូល៣ភ្ជាប់គ្នាជាលក្ខណះដូចជារោងទងនិង២ទៀតនៅសងខាងដែលខាន់ដាច់ដោយជញ្ជាំងហៅថាទ្វារដំរី។ក្លោង​ទ្វារ​ចូល​នេះ​គឺ​តុប​តែង​ដោយ​រោង​ទងគឺ​ទទឹ​ង​២៣៥ម​ដែល​មាន​ទ្វារ​៣។
ទោះ​បី​យ៉ាង​ណា​ក៏​ដោយ រតនសម្បត្តិ​ដ៏​ឆ្នើម​បំផុត​របស់​ប្រាសាទ​គឺ​មាន​ក្បាច់​ចំលាក់​រាប​២គម​នៅជុំវិញ​ជញ្ជាំង​រោង​ថែវ​ខាង​ក្រៅ​ដែល​មាន​ចំលាក់​ទេវតា​និង​អប្សរា​រាប់​រយ។​ ចំលាក់​សាំញ៉ាំ​នៅ​តាម​រោង​ថែវ​ប្រាប់​នូវ​រឿង​ផ្សេងៗ​ដូចជា​ ព្រះ​នរាយណ៍ ជ័យជំនះ​របស់​[[ព្រះបាទសូរ្យវរ្ម័នទី២]]នៅ​លើ​សមរភូមិ។​ បរិវេណ​គ្រប​ដណ្តប់​ដោយ​ផ្ទៃ​ដី​៨១​ហិចតា។
 
===​[[ប្រាសាទបាយ័ន]]===
ប្រាសាទ​ភ្នំ​មួយ​នេះ​មាន​ទី​តាំង​នៅ​កណ្តាល​ទីក្រុង​អង្គរធំ​ ហើយ​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ [[ព្រះបាទជ័យវរ្ម័នទី៧]]​ដែល​សាង​សង់​ប្រកប​ទៅ​ដោយ​ក្បាច់​រំលេច​ឡើង​ជា​រាង​សាជី​ជ្រុង​​ មាន​ផ្លូវ​ចូល​ពី​ខាង​កើត​ និង​មា​ន​ចំនួន៣ជាន់​ទៀត​ផង។​ កំពូល​ធំ​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​តួ​ប្រាសាទ​ទាំង​មូល​ត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​កំពូល​ប្រាសាទ​តូចៗ​ជាច្រើនដែលសរុបកំពូលបាយ័នទាំងអស់គឺមានចំនួន៤៩​កំពូល​ចេតិយ​ធំ​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​តួ​ប្រាសាទ​ទាំង​មូល​ត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​កំពូល​ប្រាសាទ​តូចៗ​ចំនួន​ ៥៤​ប្រាសាទ​ ដែល​មាន​មុខ​ធំៗ​តំនាងអោយ​មុខ​របស់​ លោកេស្វរៈ តែ​រូប​ចំលាក់​ទាំង​អស់​នោះ​មាន​លក្ខណៈ​ពិសេស​ដូច​ទៅ​នឹង​មុខ​របស់​[[ព្រះបាទជ័យវរ្ម័នទី៧]] ដែរ។ រូប​ចំលាក់​ទាំង​អស់​បែរ​មុខ​ទៅ​គ្រប់​ទិស​ធំៗ​ទាំង​បួ​ន ទោះ​បី​ជា​អ្នក​ស្ថិត​នៅ​កន្លែង​ណា​នៃ​តួ​ប្រាសាទ​ក៏​ដោយ​ ក៏​អ្នក​ស្ថិត​នៅ​ក្រោម​ក្រសែ​ភ្នែក​ និង​ទឹក​មុខ​ញញឹម​ប៉ប្រឹម​មិន​ចេះ​រីង​ស្ងួត​របស់​អ្នក​ទាំង​នោះ​ដែរ។ [[ព្រះបាទជ័យវរ្ម័នទី៧]]​គឺ​ផ្ទុយ​ពី​បុព្វការី​ជន​របស់​ព្រះ​អង្គ​ ដែល​គោរព​អាទិទេព​នៃ​សាសនា​ហិណ្ឌូ គឺ​ព្រះ​សេវៈ និង​ព្រះ​វិស្ណុ។​ ព្រះ​អង្គ​បាន​ជ្រើស​យក​ពុទ្ធ​សាសនា​មហាយាន​ធ្វើ​ជា​សាសនា​របស់​ព្រះ​នគរ។ [[ប្រាសាទបាយ័ន]]​មាន​ទីតាំង​នៅ​ដាច់​ចេញ​ពី​ប្រាសាទ​នានា​​នៃ​បរិវេណ​អង្គរ។
 
===​[[ប្រាសាទតាកែវ]]===
បន្ទាត់ទី១១០៖
===​[[ប្រាសាទ​បាពួន]]===
 
ប្រាសាទ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​[[ព្រះ​បាទ​ឧទយា​ទិត្យវរ្ម័ន​​ទី២]]​ និង​ជា​ស្ថាបត្យកម្ម​ដែល​​ទ្រុឌ​ទ្រោម​ជាង​គេ​ក្នុង​ចំនោម​ប្រាសាទ​នៅ​បរិវេណ​អង្គរ។ វា​គឺ​ជា​ប្រាសាទ​ដែល​បង្ហាញ​ពី​ភាព​ដ៏​សម្បើម​អស្ចារ្យ​មួយ​ក្នុង​ចំនោម​ប្រាសាទ​ចាស់ៗ​ដែល​នៅ​សេស​សល់។​ ប្រាសាទ​ភ្នំ​មួយ​នេះ​គឺ​សាង​សង់​ឡើង ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​សិវៈ តែ​​ចំពោះ​រូប​ចំលាក់​ជាច្រើន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ បាន​បង្ហាញ​ពីហេតុ​ការណ៍​ចម្បាំង​របស់​ព្រះ​វិស្ណុ។​ ហើយ​ប្រាសាទ​នេះ​ត្រូវ​បាន​គេ​កំពុង​ជួសជុល​អោយ​ដូច​ដើម​ឡើង​វិញ​ផង​ដែរ។ហើយ​ប្រាសាទ​នេះ​ត្រូវ​បាន​គេ​កំពុង​ស្ថាបនា​អោយ​ដូច​ដើម​ឡើង​វិញ​ផង​ដែរ។
 
===​[[ប្រាសាទប្រែរូប]]===
បន្ទាត់ទី១២១៖
 
== ខេត្តសៀមរាបនៅមុនសម័យអង្គរ ==
អ្នកស្រាវជ្រាវខាងប្រវត្តិវិទ្យា និងបុរាណវិទ្យាជាច្រើន បានអះអាងថាប្រវត្តិសាស្រ្តនៃតំបន់សៀមរាប អង្គរបានចាប់ផ្តើមឡើងនៅ ឆ្នាំ៨០២ នៃគ្រិស្តសករាជក្នុងរជ្ជកាល[[ព្រះបាទជ័យវរ្ម័នទី២]] ក្រោយពី ព្រះមហាក្សត្រអង្គនេះបានយាងមកពី ប្រទេស[[ជ្វា]]នៅឆ្នាំ៨០០ នៃគ្រិស្តសករាជ។ តាមឯកសារខាងលើបានឲ្យដឹងថា [[សេ្តចជ័យវរ្ម័នទី២]] កាលក្នុងដំណាក់កាលទី២ ទ្រង់គង់នៅ '''ទីក្រុងឥន្រ្ទបុរៈ''' នៅ [[ខេត្តកំពង់ចាម]] បន្ទាប់មកគង់នៅលើ ភ្នំគូលែន និង ចុងក្រោយបំផុតទ្រង់គង់នៅ '''ទីក្រុងហរិហរល័យទីក្រុងមារីមារាល័យ'''ឬ '''ទីក្រុងរលួស''' ដែលជារាជធានីដើមមុនដែលជារាជធានីដើមនា សម័យអង្គរ។ លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងថា វប្បធម៌‌អង្គរបានផ្តើមឡើង នៅក្នុងឆ្នាំ៨០២ នៃគ្រិស្តសករាជ គឺនៅពេលដែល [[ព្រះបាទជ័យវរ្ម័នទី២]] បានអភិសេកជាព្រះមហាក្សត្រ នៅលើ [[ភ្នំគូលែន]]។ ការអភិសេករបស់ទ្រង់ គឺឈរលើមូលដ្ឋាន នៃពិធីទេវរាជ ដែលបានផ្តល់ ចំពោះ ព្រះអង្គនូវ មហិទ្ធិប្ញទ្ធិ ដើម្បីធ្វើការ បង្រួបបង្រួមជាតិ ។ ការអះអាងបានបង្អាញឲ្យដឹងទៀតថា វប្បធម៌‌សម័យបុរេអង្គរ(មុនអង្គរ)គឺ ឯកសារ មួយចំនួនបាន ផែ្អកតាមកំណត់ហេតុ [[ចិន]]។ ឯកសាររបស់គេបាន សំអាងលើកំណត់ត្រាផង និង ស្ថាបត្យកម្មប្រាង្គប្រាសាទមួយចំនួនផង ។ ឯព្រឹត្តិការណ៍ ដែលគួរឲ្យកត់សម្គាល់ ជាខ្លាំងមួយទៀត គឺក្នុងអំឡុង សម័យចេនឡា នៅលើទឹកដីបវរនៃ ខេត្តសៀមរាបអង្គរ។ កំណត់ហេតុ ចិនបានឲ្យដឹងថា ទីក្រុងដំបូងបំផុត នៅខេត្តសៀមរាបមានឈ្មោះថា "នគរគម្ពីរ" ដែលសិ្ថតនៅរវាងបារាយណ៍ខាងលិច និងបារាយណ៍ខាងកើតនៃ តំបន់សៀមរាបអង្គរ។ សេ្តចខែ្មរដែលសោយរាជ្យសម្បត្តិនៅ នគរគម្ពីរនេះគឺ ព្រះបាទចន្រ្ទវរ្ម័ន ។ លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងបនែ្ថមទៀតថា កាលពីសម័យបុរេអង្គរនាអំឡុងឆ្នា៨០២ នេះ សេដ្ឋកិច្ច និង បរិយាកា សង្គមរបស់ តំបន់សៀមរាបអង្គរ មានការវិវឌ្ឍន៍ជាវិជ្ជមាន។ គេបានឃើញមានការរៀបចំដែនដី ឬនគរូបនីយកម្មដែនដីក្នុង តំបន់នីមួយៗនៃខេត្តនេះ យ៉ាងច្បាស់លាស់ទៅហើយ ចាប់តាំងពី ចុងសតវត្សរ៍ទី៦ នៃដើមសតវត្សរ៍ទី៧ នៃគ្រិស្តសករាជ។ ជនជាតិខែ្មរក្រោមការដឹកនាំរបស់ ព្រះមហាក្សត្រ និង ពួកព្រាហ្មបុរោហិត បានចាប់ផ្តើម គម្រោងការសាងសង់ ប្រាសាទឥដ្ឋដំបូងបង្អស់ជាច្រើនមានជាអាទិ ប្រាសាទព្រៃកេ្មង ប្រាសាទពោធិ ប្រាសាទគោកតាសៀន ប្រាសាទវត្តខ្នាត និងប្រាសាទព្រៃប្រាសាទជាដើម។ រីឯវិស័យសង្គមកិច្ចវិញ គេបានដឹងថា បុព្វការីជនខែ្មរ ចូលចិត្តកសាងទីលំនៅរបស់ខ្លួននៅកែ្បរៗ ទនេ្លសាបកែ្បរអូរ ស្ទឹងធម្មជាតិជាដើម។ ការកសាងប្រាសាទក៏ដូច្នោះដែរ គឺបុព្វការីជនខែ្មរតែងតែជ្រើសរើស រកទីតាំងណាខ្ពស់មិនលិចទឹក នៅរដូវវស្សា គំនិតរបស់ខែ្មរក្នុងការជ្រើសរើសទីតាំងខ្ពស់ សម្រាប់ការកសាងសំណង់ផេ្សងៗ ជាប្រយោជន៍រួម គឺនៅតែបន្តរហូតមកទល់សព្វថៃ្ងនេះ <ref>អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា</ref>។
 
== សូមមើលផងដែរ==