សេដ្ឋកិច្ច៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ត robot Adding: ml:സാമ്പത്തികശാസ്ത്രം |
ត robot Adding: fiu-vro:Majandustiidüs; cosmetic changes |
||
បន្ទាត់ទី១៖
==សេដ្ឋកិច្ច និង សេដ្ឋសាស្ត្រ==
យោងតាមវចនានុក្រមខ្មែររៀបរៀងដោយ សម្តេចសង្ឃរាជ [[ជួន ណាត]] (១៩៦២) ដែលខាងវិទ្យាស្ថានភាសាជាតិបានអំពាវនាវឲ្យប្រើប្រាស់ជាគោលនោះ បានពន្យល់ពាក្យសេដ្ឋកិច្ចថាបានមកពីបន្សំរវាងពាក្យ សេដ្ឋ + កិច្ចការ ក្នុងនោះពាក្យ"សេដ្ឋ" មានន័យថា ប្រសើរ ឧត្តុង្គឧត្តម។ រួមសេចក្តីមក សេដ្ឋកិច្ចមានន័យថាជាកិច្ចការដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ឬក៏ជាកិច្ចការទាំងឡាយដែលធ្វើឲ្យប្រទេសជាតិរីកចំរើន ។ ចំណេរក្រោយមកមានការប្រើប្រាស់ពាក្យនេះក្នុងន័យប្រាសចាកពីន័យដើមរបស់វា ពោលគឺនៅពេលដែលពាក្យនេះត្រូវបានយកទៅប្រើឲ្យសមន័យទៅនឹងពាក្យបារាំងឬអង់គ្លេសថា អេកូនូមី (Economy)។ លោក រ. គោវិទ (១៩៦៧) បានពន្យល់ពាក្យសេដ្ឋកិច្ច នេះថា ជាការសន្សំទុកឲ្យចំរើនឡើង ឬជាកិច្ចការរាជការដែលទាក់ទងនឹងពាណិជ្ជកម្ម និងឧស្សាហកម្មទូទៅ ។
បើវិភាគពាក្យតាមនិរុត្តិសាស្ត្រ(etymology) ពាក្យថាសេដ្ឋកិច្ចគឺបានមកពីពាក្យក្រិច(ភាសាក្រិច) οίκω [oeko=ផ្ទះ] និង νέμω [nemo=ការបែងចែក] ពោលគឺសំដៅទៅ លើការចាត់ចែងទាំងឡាយនៅក្នុងផ្ទះដោយមេគ្រួសារ។ ន័យដើមរបស់ពាក្យនេះដូចជាមានលក្ខណៈចំឡែកបន្តិចបើប្រៀបធៀបទៅ នឹងវិសាលភាពនៃអត្ថន័យ របស់ពាក្យដែលកំពុង ត្រូវបានប្រើប្រាស់នាពេលបច្ចុប្បន្ន ពោលគឺយើងច្រើននិយាយសំដៅទៅដល់ន័យថាជាកិច្ចការសង្គមជាធំ។
ជាទូទៅពាក្យសេដ្ឋសាស្ត្រសំដៅទៅលើកិច្ចការសង្គមជាជាងកិច្ចការគ្រួសារ ពីព្រោះថាទ្រឹស្តីដែលនឹងលើកយកមកអធិប្បាយនៅទីនេះមានឫសគល់ជាការដោះស្រាយបញ្ហា សង្គមជាចម្បង។ ទោះជាយ៉ាងណាក៏ដោយ គោលគំនិតសេដ្ឋសាស្ត្រអាចយកទៅប្រើប្រាស់ បានយ៉ាងទូលំទូលាយលើគ្រប់បញ្ហាដែលចោទមានឡើង សូម្បីតែបញ្ហាផ្ទាល់ខ្លូន។
លោក Jean-Baptiste Say
លោក Lionel Robbins បានផ្តល់និយមន័យថា "សេដ្ឋសាស្ត្រជាវិទ្យាសាស្ត្រសិក្សាពីឥរិយាបថ របស់មនុស្សឈរលើទំនាក់ទំនងរវាងសេចក្តីត្រូវការចុងក្រោយនិងធនធានកម្រ ដែលមានជម្រើសក្នុងការប្រើប្រាស់"។ ជានិយមន័យដែលបន្ថែមន័យបន្តិចទៅលើនិយមន័យ ខាងលើដោយបញ្ជាក់ពីជម្រើសនៃសេចក្តីនេះ ដោយយោង ទៅលើការគ្របគ្រង នូវធនធាន ដោយផលិតជាវត្ថុប្រើប្រាស់ចុងក្រោយតាមវិធីប្រសើរបំផុតទៅតាមសេចក្តីត្រូវការរបស់សង្គម។ ក្នុងនេះសេដ្ឋសាស្ត្រមិនចាប់អារម្មណ៍លើទំនិញពាក់កណ្ដាលសំរេចទេ ដោយធ្វើយ៉ាងណាឲ្យតែបានទំនិញចុង ក្រោយគ្រប់គ្រាន់នឹងបំពេញសេចក្តីត្រូវការ។
លោក Karl Mark ឲ្យនិយមន័យថា "សេដ្ឋសាស្ត្រជាវិទ្យាសាស្ត្រសិក្សាអំពីក្រិត្យក្រម
លោក Paul Samuelson បានសរសេរថា "កម្មវត្ថុសិក្សាស្តីពីសេដ្ឋសាស្ត្រគឺជាការប្រើប្រាស់ធនធាន ភោគទ្រព្យដែលមានកំណត់សំរាប់ផលិតទំនិញនិងសេវា រួចបែងចែករបស់ទាំងនោះទៅអោយវណ្ណៈ និងក្រុមមនុស្សផ្សេងៗគ្នា"។ និយមន័យនេះខ្លីនិង មានន័យគ្រប់គ្រាន់ដែលបញ្ជាក់ពីកម្មវត្ថុនៃសេដ្ឋសាស្ត្រ ហើយងាកចេញពីន័យ បែបសង្គមសាស្ត្រដែលសេដ្ឋវិទូទាំងបី ខាងលើបានផ្តល់ដោយរក្សាខ្លឹមសារដែលជាកម្មវត្ថុនៃសេដ្ឋសាស្ត្រ។
សេដ្ឋវិទូ Alfred Marshall បានអោយនិយមន័យយ៉ាងសាមញ្ញថា "សេដ្ឋសាស្ត្រគឺការសិក្សាអំពីជីវិតធម្មតានៃមនុស្សជាតិ " ។ នេះជានិយមន័យយ៉ាងទូលាយបំផុតដែលជាកម្មវត្ថុសិក្សានៃសេដ្ឋសាស្ត្រសំរាប់ពេលបច្ចុប្បន្ន ពោលគឺសេដ្ឋសាស្ត្រអាចយកទៅប្រើប្រាស់បានយ៉ាងទូលំទូលាយ នៅក្នុងក្របខ័ណ្ឌជាគោលការណ៍មួយដែលនឹងយកមកបកស្រាយនៅ ចំណុចជាបន្តបន្ទាប់ខាងក្រោម។ សេដ្ឋវិទូភាគច្រើនកំណត់ឲ្យនិយមន័យសេដ្ឋសាស្ត្រថា "ជាការសិក្សាអំពីរបៀបដែលសង្គមនិមួយៗចាត់ចែងធនធានដ៏កម្ររបស់ខ្លួន" ឬ អាចសរុបមួយទៀតថា "សេដ្ឋសាស្ត្រជាវិទ្យាសាស្ត្រសិក្សា ស្រាវជ្រាវរកវិធីដើម្បីដោះស្រាយបញ្ហា ការប្រើប្រាស់ឲ្យចំទីកន្លែង និងចំពេលវេលា និងឲ្យមានប្រសិទ្ធភាព នូវធនធានសេដ្ឋកិច្ច ឬកត្តាផលិតកម្មដែលយើងមានដោយកម្រ និងគ្រប់គ្រងកត្តាទាំងនេះក្នុងទិស ដៅបំពេញឲ្យបាននូវតំរូវការរបស់សង្គមមនុស្ស" (សាហ៊ីប និង ថូរ៉ាក់ស៊ី ២០០៤)។ ពិនិត្យតាមនិយមន័យនេះ មានពាក្យបីសំខាន់គឺរបៀប វិធីសាស្ត្រចាត់ចែងធនធានកំរ និងសង្គម អាចប្រែបានថាជាក្បួនខ្នាត ដែលសំដៅទៅលើការរៀបចំធានធានដែលមានកំណត់ ដូចជាផ្ទៃដី ធនធានធម្មជាតិ
មុខវិជ្ជានេះត្រូវបានបែងចែកជាពីរសាខាគឺ៖ ''មីក្រូសេដ្ឋកិច្ច''ដែលសិក្សាពីបុគ្គលម្នាក់ៗមានដូចជាគេហជន និងអាជីវកម្ម និង''ម៉ាក្រូសេដ្ឋកិច្ច''ជាកាសិក្សាពីកិច្ចការរបស់ប្រទេសមួយទាំងមូលដែលជាទូទៅពិចារណាទៅលើការផ្គត់ផ្គង់សរុបនិងតម្រូវការសរុប មូលធន និងទំនិញ។ ចំណុចដែលទទួលការចាប់អារម្មណ៍នៅក្នុងសេដ្ឋកិច្ចមាន ការបែងចែកធនធានកំរ ផលិតកម្ម ការចាត់ចែង ពាណិជ្ជកម្ម និងការប្រកួតប្រជែង។ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចត្រូវបានយកទៅប្រើប្រាស់កាន់តែច្រើនឡើងដើម្បីដោះស្រាយបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងជម្រើសនៅក្រោមភាពកំរ ឬការកំណត់តម្លៃសេដ្ឋកិច្ច។
បន្ទាត់ទី៥០៖
[[eu:Ekonomia]]
[[fi:Kansantalous]]
[[fiu-vro:Majandustiidüs]]
[[fr:Économie]]
[[fur:Economie]]
|